AMS Economyសាធារណរដ្ឋប្រជាមានិតចិនផ្តល់អាហារូបបករណ៍ ៥៥កន្លែងតាមរយៈក្រសួងអប់រំ
ភ្នំពេញ – ក្រសួងអប់រំ យុវជន និងកីឡា នឹងប្រឡងជ្រើសរើសនិស្សិតទៅសិក្សាអាហារូបករណ៍របស់រដ្ឋាភិបាលចិន នៃសាធារណរដ្ឋប្រជាមានិតចិន (CSC) ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ឆ្នាំសិក្សា២០២២-២០២៣ ។ នេះជាអាហារូបករណ៍ប្រភេទ A ដោយកំណត់យកត្រឹម ៥៥នាក់ ។
អាហារូបករណ៍ផ្តោតលើជំនាញវិទ្យាសាស្ត្រ វិស្វកម្ម សេដ្ឋកិច្ច ការគ្រប់គ្រងពាណិជ្ជកម្ម វេជ្ជសាស្រ្ត ព័ត៌មានវិទ្យា និងជំនាញជាច្រើនមុខទៀត ។ ដោយផ្អែកតាមការប្រឡងជ្រើសរើសក្រសួងនឹងផ្ដល់ឱ្យបេក្ខជនសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន ៣៥នាក់ និងថ្នាក់បរិញ្ញាបត្រចំនួន ២០នាក់ នឹងបញ្ជូនបន្តឱ្យស្ថានទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជាដើម្បីពិនិត្យ និងសម្រេចចុងក្រោយ ។

លក្ខខណ្ឌដែលបេក្ខជនត្រូវបំពេញបែងចែកជាពីរប្រភេទ សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ត្រូវមានសញ្ជាតិខ្មែរ មានសញ្ញាបត្របរិញ្ញាបត្រ មានអាយុមិនលើស៣៥ឆ្នាំ មានចំណេះដឹងភាសាអង់គ្លេស មានសុខភាពល្អទាំងកាយសម្បទា និងសតិបញ្ញា ។ សម្រាប់ថ្នាក់បរិញ្ញាបត្រត្រូវមានសញ្ជាតិខ្មែរ មានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬសញ្ញាបត្រមានតម្លៃស្មើ មានអាយុក្រោម ២៥ឆ្នាំ មានលិខិតបញ្ជាក់ពីកម្រិតចំណេះដឹងភាសាចិន HSK3 មានសុខភាពល្អទាំងកាយសម្បទា និងសតិបញ្ញា ។
ការប្រឡងនឹងត្រូវឆ្លងកាត់តាមកម្រិតសិក្សាដោយថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់មាន ភាសាអង់គ្លេស រយៈពេលមួយម៉ោងកន្លះ និងថ្នាក់បរិញ្ញាបត្រមាន គណិតវិទ្យា និងវប្បធម៌ទូទៅ មានរយៈពេលមួយម៉ោងកន្លះ ។ ជាមួយគ្នានេះបេក្ខជនត្រូវភ្ជាប់ជាមួយឯកសារដូចជា បង្កាន់ដៃទទួលពាក្យ (១ច្បាប់) ពាក្យសុំអាហារូបករណ៍ (១ច្បាប់) ជីវប្រវត្តិសង្ខេប (១ច្បាប់) កិច្ចសន្យា (១ច្បាប់) រូបថត ៤x៦ (៤សន្លឹក ពណ៌ធម្មជាតិទើបថតថ្មីផ្ទៃខាងក្រោយពណ៌ស) សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬសញ្ញាបត្រមានតម្លៃស្មើ(ថតចម្លង ១ច្បាប់) និងភ្ជាប់យកច្បាប់ដើមដើម្បីផ្ទៀងផ្ទាត់ ។

បេក្ខជនត្រូវមានលិខិតបញ្ជាក់ការសិក្សាពីគ្រឹះស្ថានសិក្សា ឬសេចក្ដីបញ្ជាក់ពីអង្គភាព (ចំពោះបេក្ខជនជាមន្ត្រីរាជការ) និងវិញ្ញាបនបត្រពិនិត្យកាយសម្បទា (២សន្លឹក) ដែលនឹងបំពេញក្រោយពេលដែលសាម៉ីជនត្រូវបានប្រឡងជ្រើសរើសរួច ។
គួរបញ្ជាក់ដែរថា និស្សិតដែលជាប់អាហារូបករណ៍នឹងត្រូវបានផ្គត់ផ្គង់ពីរដ្ឋាភិបាលចិនដូចជា ការស្នាក់នៅ ការសិក្សាឥតគិតថ្លៃ ប្រាក់ប្រចាំខែ និងការធានាសុខភាព ដោយគ្រាន់តែចំណាយថ្លៃធ្វើដំណើរពីប្រទេសកម្ពុជា ទៅប្រទេសចិន និងពីប្រទេសចិនមកកម្ពុជា តាមអាកាសដោយខ្លួនឯង ។
បេក្ខជន-បេក្ខនារីអាចធ្វើការសុំពាក្យប្រឡង និងដាក់ពាក្យពីថ្ងៃផ្សាយដំណឹងរហូតដល់ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២ វេលាម៉ោង១៦:០០ ល្ងាចនៅការិយាល័យអាហារូបករណ៍ និងកម្មសិក្សានៃនាយកដ្ឋានទំនាក់ទំនងវប្បធម៌ និងអាហារូបករណ៍មានអាសយដ្ឋានអគារលេខ២៣ ផ្លូវ៣៦០ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង ។ សម្រាប់ព័ត៌មានបន្ថែមអាចទៅកាន់ការិយាល័យអាហារូបករណ៍ និងកម្មសិក្សាផ្ទាល់ ឬទាក់ទងទៅទូរស័ព្ទលេខ ០៩៨ ៩៨៩ ៧៨៩ ៕
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026
ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ឱកាសសិក្សាវគ្គបំប៉នតាម Online សម្រាប់សិស្សថ្នាក់ទី១២ ដែលជាកូនវីរៈកងទ័ពជួរមុខ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 01/09/2025
ដើម្បីរួមចំណែកជាមួយរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍធនធានមនុស្ស និងដើម្បីជួយសម្រាលបន្ទុកហិរញ្ញវត្ថុក្នុងគ្រួសារវីរៈកងទ័ពជួរមុខ សាលាបង្វឹកស្តាតអាប់ខមមីញ៉ូនីធី ប្រកាសផ្ដល់អាហារូបករណ៍១០០% ចំពោះកូនៗវីរៈកងទ័ពជួរមុខ សម្រាប់ការសិក្សាវគ្គបំប៉នតាម Online
អាហារូបករណ៍ស្រាវជ្រាវ សម្រាប់សាស្ត្រាចារ្យ និងសាធារណជនកម្ពុជា នៅសហរដ្ឋអាមេរិក
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 23/10/2026
អាហារូបករណ៍ស្រាវជ្រាវសម្រាប់សាស្ត្រាចារ្យ អ្នកស្រាវជ្រាវ និងសាធារណជនកម្ពុជា សិក្សានៅអាមេរិក
ឱកាសអាហារូបករណ៍ទៅសិក្សានៅប្រទេសរុស្ស៊ីចំនួន៤០កន្លែង សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 23/01/2023
សមាគមនិស្សិតខ្មែរប្រចាំសហព័ន្ធរុស្ស៊ីបានជូនដំណឹងថា ក្នុងឆ្នាំសិក្សា២០២៣នេះ រដ្ឋាភិបាល នៃសហព័ន្ធរុស្ស៊ី នឹងផ្តល់អាហារូបករណ៍ចំនួន ៤០កន្លែងដល់សិស្ស និស្សិត ...
សិក្សាវគ្គភាសាអង់គ្លេសតាមប្រព័ន្ធអ៊ីនធឺណិត ដោយឥតគិតថ្លៃ និងទទួលបានវិញ្ញាបនបត្រទទួលស្គាល់ជាអន្តរជាតិ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 03/08/2026
សាកលវិទ្យាល័យរដ្ឋអាយអូវ៉ា (Iowa State University) សហការជាមួយកម្មវិធី Online Professional English Network (OPEN) ប្រកាសបើកវគ្គសិក្សាតាមប្រព័ន្ធអ៊ីនធឺណិត
ឱកាសផ្លាស់ប្ដូរការសិក្សា៨សប្ដាហ៍នៅសាកលវិទ្យាល័យក្យូតូ ប្រទេសជប៉ុនឆ្នាំ២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 12/12/2024
ឱកាសទទួលបានការផ្លាស់ប្ដូរការសិក្សានៅសាកលវិទ្យាល័យក្យូតូ នាប្រទេសជប៉ុនក្នុងឆ្នាំសិក្សា២០២៥ ពីកម្មវិធីអាហារូបករណ៍ 2025 Kyoto University Amgen Scholars Program។ កម្មវិធីផ្លាស់ប្ដូរការសិក្សាមានរយៈពេល៨សប្ដាហ៍...
ឱកាសសិក្សាពីកម្មវិធីអាហារូបករណ៍ ផ្លូវសូត្រឆ្នាំ២០២៤ នៅសាកលវិទ្យាល័យហិរញ្ញវត្ថុ និងសេដ្ឋកិច្ចYUNNAN
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 28/05/2024
ឱកាសសិក្សាពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិន ផ្លូវសូត្រឆ្នាំ២០២៤ នៅសាកលវិទ្យាល័យហិរញ្ញវត្ថុ និងសេដ្ឋកិច្ចYUNNAN រយៈពេល២ឆ្នាំ។ អាហារូបករណ៍ផ្ដល់ជូនពីរដ្ឋាភិបាលចិនសម្រាប់និស្សិត...
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅរាជបណ្ឌិតសភាកម្ពុជា សម្រាប់សិស្សនិទ្ទេស A, B និង C
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 09/12/2024
រាជបណ្ឌិតសភាកម្ពុជា បានប្រកាសពីការបណ្តុះបណ្តាលថ្នាក់បរិញ្ញាបត្រក្នុងឆ្នាំសិក្សា២០២៤-២០២៥ ដោយក្នុងនោះនឹងផ្តល់អាហារូបករណ៍ ១០០%, ៥០% និង ៣០% សម្រាប់សិស្សដែលមាននិទ្ទេស A, B និង C សម្រាប់ការសិក្សារយៈពេល៤ឆ្នាំ។
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង និងបរិញ្ញាបត្រ ៣០០កន្លែង នៅវិទ្យាស្ថានខ្មែរជំនាន់ថ្មី
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 02/01/2024
គណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សេន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រកាសផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង និងបរិញ្ញាបត្រ ចំនួន ៣០០កន្លែង...
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅប្រទេសថៃ ពីកម្មវិធីអាហារូបករណ៍ Child’s Dream University Scholarship ឆ្នាំ២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 15/01/2024
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យជាច្រើននៅក្នុងប្រទេសថៃពីកម្មវិធីអាហារូបករណ៍ Child’s Dream University Scholarship ...
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប

របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧







ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ក្រុមហ៊ុន មេនូឡាយហ្វ៍ បានបន្តកិច្ចសហការយ៉ាងរឹងមាំជាមួយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ក្នុងនាមជាដៃគូសហការផ្ដាច់មុខនៃព្រឹត្តិការណ៍រត់ប្រណាំង

គម្រោងសហការរវាងក្រសួងអប់រំ និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) «កសាងសមត្ថភាពបច្ចេកវិទ្យាព័ត៌មាន និងគមនាគមន៍សម្រាប់ការអប់រំនៅមធ្យមស...

មនុស្សជាច្រើនយល់ច្រឡំថា ពាក្យថា «វិន័យ» គឺជាទ្រុងដែកដែលរឹតត្បិតសេរីភាព ឬជាទោសទណ្ឌដែលបង្ខំចិត្តឱ្យធ្វើរឿងដែលមិនចូលចិត្ត

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររងពេញថ្លៃ ៣០ កន្លែងនៅសាកលវិទ្យាល័យពុទ្ធិសាស្ត្រ

ខណៈប្រទេសជាច្រើននៅលើពិភពលោកកំពុងរឹតត្បិតការប្រើប្រាស់ទូរស័ព្ទនៅក្នុងថ្នាក់រៀន, សម្រាប់ប្រទេសកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត

នៅព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះ បេក្ខជនជាប់បម្រុង គ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារ កម្រិតវិទ្យាល័យ សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧ ប្រមាណ...

ទោះបីជាការបង្រៀនតាមប្រព័ន្ធឌីជីថលមានភាពទំនើប និងជឿនលឿនយ៉ាងណាក៏ដោយ ក៏មិនត្រូវបោះបង់ចោលការអាន និងការរៀនសូត្រតាមរយៈសៀវភៅនោះឡើយ។

សំណងសមូហភាពសម្រាប់អ្នករស់រានមានជីវិតពីអំពើហិង្សាផ្លូវភេទនៅក្នុងរបបខ្មែរក្រហម បានសម្ពោធដាក់ឱ្យប្រើប្រាស់នៅក្នុងបរិវេណវត្តភ្នំឆ្មា
កម្មវិធីពិសេសរបស់ AMS ECONOMY





























































