AMS Economyវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ប្រកាសប្រឡងជ្រើសរើសសិស្សចូលរៀនវិស្វករ១៣០០នាក់ និងឥតបង់ថ្លៃ៨០កន្លែង
ភ្នំពេញ – វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) បានប្រកាសធ្វើការប្រឡងជ្រើសរើសនិស្សិតចំនួន១៣០០នាក់ឱ្យចូលសិក្សាថ្នាក់បរិញ្ញាបត្រវិស្វករ និងផ្ដល់អាហារូបករណ៍១០០% ចំនួន៨០កន្លែង សម្រាប់ឆ្នាំសិក្សា២០២២-២០២៣ ។ ការប្រឡងអាហារូបករណ៍នឹងប្រព្រឹត្តិនៅថ្ងៃទី២៦ ខែធ្នូ ចាប់ពីម៉ោង៧:០០ព្រឹក លើវិញ្ញាសារ គណិតវិទ្យា រូបវិទ្យា គីមីវិទ្យារយៈពេល២ម៉ោង និងតក្កវិទ្យា រយៈពេល១ម៉ោង ។
លក្ខខណ្ឌសម្រាប់បេក្ខជន គឺត្រូវមានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬសញ្ញាបត្រសមមូល (បេក្ខជនអាចប្រើប្រាស់សញ្ញាបត្រថតចម្លងនៅពេលដាក់ពាក្យ) ។ សម្រាប់អាហារូបករណ៍ត្រូវចែកជាបីប្រភេទ រួមមាន អាហារូបករណ៍១០០% ចំនួន៨០កន្លែងដែលផ្ដល់តាមនីតិវិធីរបស់ក្រសួងអប់រំ យុវជន និងកីឡា, អាហារូបករណ៍២៥%សម្រាប់និស្សិតស្រីគ្រប់រូប និងអាហារូបករណ៍ពីដៃគូនានា ។

ជាមួយគ្នានេះ បេក្ខជនអាចដាក់ពាក្យសុំធ្វើការប្រឡងជ្រើសរើសនិស្សិតអាហារូបករណ៍ពីវិទ្យាល័យដែលខ្លួនកំពុងសិក្សា ដោយធ្វើតាមនីតិវិធីកំណត់របស់ក្រសួងអប់រំ យុវជន និងកីឡា ដោយបេក្ខជនត្រូវទៅបង្ហាញខ្លួននៅ វ.ប.ក ឬ សាលាតិចណូ ចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២ ដោយភ្ជាប់ជាមួយសលាកប័ត្រឯកត្តជនចេញពីវិទ្យាល័យដើម្បីផ្ទៀងផ្ទាត់ និងប្រាក់ចំនួន១២០០០៛ដើម្បីបង់សិទ្ធប្រឡង ។ ក្នុងករណីមិនបានសុំដាក់ពាក្យនៅវិទ្យាល័យ និងមានបំណងសិក្សាដោយបង់ថ្លៃនៅសាលាតិចណូ(សិក្សាដោយមិនទទួលបានអាហារូបករណ៍របស់ក្រសួងអប់រំ យុវជន និងកីឡា) បេក្ខជនអាចដាក់ពាក្យប្រឡងដោយផ្ទាល់នៅ វ.ប.ក ចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២ ។
ដំណើរការនៃប្រឡងនឹងប្រព្រឹត្តទៅតាមដំណាក់កាលដូចជា ចាប់បើកទទួលពាក្យពីថ្ងៃទី០៥ ដល់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២ ហើយបិទឈ្មោះបេក្ខជនប្រឡងនៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២២ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា រាជធានីភ្នំពេញ (សាលាតិចណូ) វេលាម៉ោង៤:០០ល្ងាច ព្រមទាំងការផ្សព្វផ្សាយតាមរយៈ Facebook Page របស់វិទ្យាស្ថាន (https://www.facebook.com/itckh ) ។ ការប្រឡងនឹងប្រព្រឹត្តិនាថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២ ហើយប្រកាសលទ្ធផលប្រលងថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ និងចាប់ផ្ដើមទទួលពាក្យចូលរៀនថ្ងៃទី២៩ ខែឆ្នូ ឆ្នាំ២០២២ រហូតគ្រប់ចំនួន ។

សម្រាប់ព័ត៌មានបន្ថែមអាចទៅកាន់ទីចាត់ការសិក្សានៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាផ្ទាល់ បន្ទប់លេខA-201 អគារ A ឬទំនាក់ទំនងទៅកាន់លេខ ០១២ ៦៨៣ ៤៨៣ ឬ ០១៦ ៦៥៩ ៥៣៥ ឬ ០៧១ ៨៥៤ ៤៤៣២ ៕
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026
ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ឱកាសសិក្សានៅប្រទេសសឹង្ហបុរី ពីកម្មវិធី SIM Global Education Diploma Scholarships
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 29/07/2024
សម្រាប់សិស្សនិស្សិតដែលកំពុងស្វែងរកអាហារូបករណ៍ទៅសិក្សានៅប្រទេសសឹង្ហបុរី លើជំនាញពាក់ព័ន្ធនឹងធុរកិច្ច ពេលនេះកម្មវិធីអាហារូបករណ៍ SIM Global Education Diploma Scholarships
អាហារូបករណ៍រដ្ឋាភិបាលចក្រភពអង់គ្លេស Chevening ឆ្នាំ២០២៧-២០២៨ បើកទទួលពាក្យផ្លូវការ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 05/08/2026
កម្មវិធីអាហារូបករណ៍ដ៏ល្បីល្បាញរបស់រដ្ឋាភិបាលចក្រភពអង់គ្លេស Chevening បានប្រកាសបើកទទួលពាក្យសុំអាហារូបករណ៍ជាផ្លូវការ សម្រាប់ឆ្នាំសិក្សា ២០២៧-២០២៨។
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ MGIMO ប្រទេសរុស្សី ឆ្នាំសិក្សា២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 09/07/2024
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ MGIMO ពីកម្មវិធី Second Enrollment of Masters Degree Program in Eco...
ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង និងបរិញ្ញាបត្រ មិនឆ្លងកាត់ការប្រឡង ៣១៥កន្លែង ពី អ.ម.ត
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 17/09/2026
គណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត)
ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ផ្តល់អាហារូបករណ៍ ១០០% និងឱកាសការងារចំនួន ១០កន្លែង សិក្សានៅសាកលវិទ្យាល័យបូណាម៉ារី (BMU)
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 09/09/2026
ជាឱកាសសម្រាប់យុវជនសិស្សានុសិស្សដែលទើបបញ្ចប់ការសិក្សាថ្នាក់មធ្យមសិក្សាទុតិយភូមិ, ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន
វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍១០០%ចំនួន៨០កន្លែង សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 17/11/2023
វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា(រាជធានីភ្នំពេញ)ប្រកាសជ្រើសរើសនិស្សិតចូលថ្នាក់ឆ្នាំសិក្សាមូលដ្ឋានកម្រិតវិស្វករចំនួន១៣០០កន្លែងក្នុងនោះក៏មានផ្ដល់....
ឱកាសអាហារូបករណ៍សិក្សាឥតគិតថ្លៃនៅអាល្លឺម៉ង់ ពីកម្មវិធី DAAD MIDE 2026
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 19/06/2025
កម្មវិធីអាហារូបករណ៍ DAAD MIDE 2026 បានប្រកាសផ្តល់អាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិពីប្រទេសកំពុងអភិវឌ្ឍ ដើម្បីទៅសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សេដ្ឋកិច្ចអន្តរជាតិ និងការអភិវឌ្ឍ (Master)
អាហារូបករណ៍ TVET ចំនួន ៣៦០កន្លែង សិក្សានៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ចាម
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 28/08/2026
សម្រាប់យុវជន ក៏ដូចជាសិស្សានុសិស្ស ដែលមានបំណងចង់បន្តការសិក្សាលើជំនាញបច្ចេកទេស និងវិជ្ជាជីវៈ, ឆ្នាំសិក្សាថ្មីនេះ វិទ្យាស្ថានពហុបច្ចេកទេស ខេត្តកំពង់ចាម បានប្រកាសផ្តល់អាហារូបករណ៍...
ឱកាសសម្រាប់និស្សិតកម្ពុជាជំនាញវិចិត្រសិល្បៈទៅផ្លាស់ប្តូរបទពិសោធន៍សិក្សានៅ Korea National University of Heritage
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 14/10/2026
ជាឱកាសសម្រាប់និស្សិតកម្ពុជាដែលកំពុងសិក្សាចាប់ពីឆ្នាំទី២ រហូត ដល់ឆ្នាំទី៤ នៃមហាវិទ្យាល័យបុរាណវិទ្យា មហាវិទ្យាល័យស្ថាបត្យកម្មនិងនគរូបនីយវិទ្យា និងមហាវិទ្យាល័យ
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប

របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧







ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ក្រុមហ៊ុន មេនូឡាយហ្វ៍ បានបន្តកិច្ចសហការយ៉ាងរឹងមាំជាមួយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ក្នុងនាមជាដៃគូសហការផ្ដាច់មុខនៃព្រឹត្តិការណ៍រត់ប្រណាំង

គម្រោងសហការរវាងក្រសួងអប់រំ និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) «កសាងសមត្ថភាពបច្ចេកវិទ្យាព័ត៌មាន និងគមនាគមន៍សម្រាប់ការអប់រំនៅមធ្យមស...

មនុស្សជាច្រើនយល់ច្រឡំថា ពាក្យថា «វិន័យ» គឺជាទ្រុងដែកដែលរឹតត្បិតសេរីភាព ឬជាទោសទណ្ឌដែលបង្ខំចិត្តឱ្យធ្វើរឿងដែលមិនចូលចិត្ត

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររងពេញថ្លៃ ៣០ កន្លែងនៅសាកលវិទ្យាល័យពុទ្ធិសាស្ត្រ

ខណៈប្រទេសជាច្រើននៅលើពិភពលោកកំពុងរឹតត្បិតការប្រើប្រាស់ទូរស័ព្ទនៅក្នុងថ្នាក់រៀន, សម្រាប់ប្រទេសកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត

នៅព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះ បេក្ខជនជាប់បម្រុង គ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារ កម្រិតវិទ្យាល័យ សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧ ប្រមាណ...

ទោះបីជាការបង្រៀនតាមប្រព័ន្ធឌីជីថលមានភាពទំនើប និងជឿនលឿនយ៉ាងណាក៏ដោយ ក៏មិនត្រូវបោះបង់ចោលការអាន និងការរៀនសូត្រតាមរយៈសៀវភៅនោះឡើយ។

សំណងសមូហភាពសម្រាប់អ្នករស់រានមានជីវិតពីអំពើហិង្សាផ្លូវភេទនៅក្នុងរបបខ្មែរក្រហម បានសម្ពោធដាក់ឱ្យប្រើប្រាស់នៅក្នុងបរិវេណវត្តភ្នំឆ្មា
កម្មវិធីពិសេសរបស់ AMS ECONOMY





























































