AMS Economyតើសិស្សថ្នាក់ទី១២គួរស្វែងរកអាហារូបករណ៍នៅសាកលវិទ្យាល័យមុនពេលប្រឡងបាក់ឌុបដែរឬទេ?
ភ្នំពេញ – ការត្រៀមខ្លួនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ គឺជាអ្វីដែលសិស្សថ្នាក់ទី១២ត្រូវធ្វើ ដោយត្រូវរៀបចំពេលវេលា និងត្រៀមលក្ខណៈសម្បត្តិដើម្បីប្រឡងបញ្ចប់ថ្នាក់វិទ្យាល័យ និងបន្តជំហានបន្ទាប់នៃគោលដៅជីវិត ។ ជាមួយគ្នានេះ មានសំណួរមួយបានលើកឡើងថា តើសិស្សថ្នាក់ទី១២ គួរតែស្វែងរក ឬសម្លឹងមើលអាហារូបករណ៍នៅតាមសាកលវិទ្យាល័យទុកជាមុនដែរ ឬទេ?
ចំពោះសំណួរនេះ យុវជន ហ៊ូ ខេមរៈបុត្រ ជានិស្សិតអាហារូបករណ៍ឆ្នាំទី១ នៃសាកលវិទ្យាល័យខេមតិចបានលើកឡើងថា សិស្សថ្នាក់ទី១២ គួរតែស្វែងរកអាហារូបករណ៍សិក្សានៅសាកលវិទ្យាល័យមុនពេលការប្រឡងបាក់ឌុបមកដល់ ព្រោះសាកលវិទ្យាល័យ ឬគ្រឹះស្ថានសិក្សាខ្លះបានប្រកាសផ្ដល់អាហារូបករណ៍តាំងពីមុនការប្រឡងបាក់ឌុបមកដល់ម្ល៉េះ ហើយកន្លែងខ្លះទៀតក៏បិទទទួលពាក្យប្រឡងអាហារូបករណ៍មុនពេលការប្រកាសលទ្ធផលបាក់ឌុបក៏មាន ។ តែយ៉ាងណាក្នុងកំឡុងពេល ដាក់ពាក្យអាហារូបករណ៍ សិស្សមិនត្រូវផ្ដោតទៅលើតែអាហារូបករណ៍ពេកនោះទេ ដោយត្រូវចំណាយពេលវេលាឱ្យបានល្អជាមួយការមើលមេរៀន ធ្វើលំហាត់ និងថែរក្សាសុខភាពដើម្បីត្រៀមខ្លួនប្រឡង ដើម្បីឱ្យទទួលបានលទ្ធផលល្អ និងឱកាសទទួលបានអាហារូបករណ៍ពីសាកលវិទ្យាល័យកាន់តែងាយស្រួល ។

សម្រាប់ យុវជន ភី លីម៉េង ដែលក៏ជានិស្សិតទទួលបានអាហារូបករណ៍ផងដែរនោះ ក៏យល់ស្របដូចយុវជន ហ៊ូ ខេមរៈបត្រ ដែរ ក្នុងនោះ លីម៉េង ក៏បានចែករំលែកនូវបទពិសោធន៍ ក្នុងការស្វែងរកអាហារូបករណ៍ ដោយបើតាមយុវជនរូបនេះថា ព័ត៌មានអាហារូបករណ៍ នៃសាកលវិទ្យាល័យនីមួយៗ គឺគេតែងតែធ្វើការផ្សព្វផ្សាយតាមរយៈរូបភាពផ្សេងៗគ្នាដូចជា ការបិទប្រកាសនៅសាកលវិទ្យាល័យផ្ទាល់ ការចុះផ្សាយតាមបណ្ដាញសង្គមអ៊ីនធើណិត (Facebook, Telegram) ការផ្សព្វផ្សាយតាមរយៈសាកលវិទ្យាល័យដែលចុះទៅផ្សព្វផ្សាយនៅតាមវិទ្យាល័យ និងសកម្មភាពផ្សេងៗជាច្រើន ។

និស្សិតអាហារូបករណ៍រូបនេះ បន្តថា ប្រសិនបើខ្លួនមិនមានឱកាសបានអាហារូបករណ៍ទេ ម្ល៉េះ លីម៉េង ត្រូវធ្វើការផង រៀនផងដើម្បីមានឱកាសរៀនបន្តព្រោះបញ្ហាជីវភាព ។ ដូចនេះអាហារូបករណ៍សិក្សានៅថ្នាក់មហាវិទ្យាល័យពិតជាដើរតួយ៉ាងសំខាន់ក្នុងការសម្រាលបន្ទុកចំណាយក្នុងគ្រួសាររបស់ លីម៉េង និងផ្ដល់ឱកាសសិក្សាបន្តក្នុងការសម្រេចគោលដៅជីវិតរបស់ភីម៉េង ។
ជារួមយុវជន ហ៊ូ ខេមរៈបុត្រ និងយុវជន ភី លីម៉េង ក៏លើកទឹកចិត្តដល់សិស្សានុសិស្សដែលកំពុងសិក្សានៅថ្នាក់វិទ្យាល័យ ឬកំពុងត្រៀមខ្លួនស្វែងរកអាហារូបករណ៍ខិតខំរៀនសូត្រដើម្បីមានឱកាសទទួលបានអាហារូបករណ៍ផ្សេងៗ ព្រោះអាហារូបករណ៍សម្រាប់តែអ្នកដែលខិតខំតែប៉ុណ្ណោះ ៕
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026
ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
CGTI ផ្ដល់អាហារូបករណ៍ចំនួន៥០កន្លែងសម្រាប់សិស្សថ្នាក់ទី១២
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 20/08/2025
វិទ្យាស្ថានបណ្តុះបណ្តាលឯកទេសសម្រាប់ឧស្សាហកម្មកាត់ដេរ ឬហៅថា CGTI ប្រកាសជ្រើសរើសសិស្សានុសិស្ស ចូលសិក្សាក្នុងវគ្គបណ្ដុះបណ្ដាលចំនួន៥០កន្លែង។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិស្សានុសិស្ស...
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ១៥កន្លែង នៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ ឆ្នាំសិក្សា២០២៤-២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 10/10/2024
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១៥កន្លែងនៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។
ឱកាសសិក្សាអាហារូបករណ៍៥០% សម្រាប់វគ្គបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈពន្ធដារជំនាន់ទី១៨
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 26/10/2023
អគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុប្រកាសផ្ដល់អាហារូបករណ៍៥០% ចំនួន១០០កន្លែងនៅសាលាជាតិពន្ធដារ។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិស្ស-និស្សិត ....
វិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ ផ្តល់អាហារូបករណ៍ ១០០% ដល់និស្សិតដែលមានគ្រួសារជាយុទ្ធជនពលីជីវិតដើម្បីបុព្វហេតុការពារជាតិ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 30/07/2025
ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍធនធានមនុស្ស និងចូលរួមសម្រាលបន្ទុកហិរញ្ញវត្ថុក្នុងគ្រួសារយុទ្ធជនពលី វិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ (វ.ប.ធ.) បានប្រកាសផ្តល់អាហារូបករណ៍...
ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ Utrecht Excellence នៃប្រទេសហូឡង់ឆ្នាំ២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 20/09/2023
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យUtrecht នាប្រទេសហូឡង់ឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍បើកផ្ដល់សម្រាប់និស្សិតជុំវិញពិភពលោករួម.......
អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសអាល្លឺម៉ង់ ពី Heinrich Boll Foundation Scholarship 2026
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 11/11/2025
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសអាល្លឺម៉ង់ក្រោមគម្រោងកម្មវិធី Heinrich Boll Foundation Scholarship 2026។ អាហារូបករណ៍ផ្ដល់ការសិក្សាថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត សម្រាប់ការសិក្សានៅ...
ឱកាសសិក្សាអាហារូបករណ៍ ១០០% ពីមូលនិធី ស.អ នៃក្រសួងប្រៃសណីយ និងទូរគមនាគមន៍
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 23/07/2025
ឱកាសសិក្សាអាហារូបករណ៍ ១០០% ចំនួន៧៥កន្លែង ជំនាន់ទី២ ពីមូលនិធី ស.អ នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ លើមុនជំនាញសន្តិសុខសាយប័រ (CyberSecurity)
ក្រសួងប្រៃសណីយ និងទូរគមនាគមន៍ ផ្ដល់អាហារូបករណ៍១០០% សិក្សាវគ្គខ្លីផ្នែកសន្តិសុខបច្ចេកវិទ្យា
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 07/06/2023
ក្រសួងប្រៃសណីយ និងទូរគមនាគមន៍ប្រកាសផ្ដល់អាហារូបករណ៍ ១០០% ចំនួន៤០កន្លែងសម្រាប់ការសិក្សាផ្នែកសន្តិសុខបច្ចេកវិទ្យា ។ ជំនាញដែល...
អាហារូបករណ៍សម្រាប់សិស្សនារី ដែលមានបំណងបន្តការសិក្សាថ្នាក់ឧត្តមសិក្សានៅរាជធានីភ្នំពេញ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 30/05/2024
មូលនិធិហាប់ស្វែល (Harpswell Foundation) ដែលជាអង្គការមិនមែនរដ្ឋាភិបាល បានប្រកាសផ្តល់អាហារូបករណ៍ ២០២៤-២០២៥ សម្រាប់សិស្សនារីដែលរស់នៅតាមបណ្តាខេត្តដែលកំពុងសិក្សា...
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប

របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧







ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ក្រុមហ៊ុន មេនូឡាយហ្វ៍ បានបន្តកិច្ចសហការយ៉ាងរឹងមាំជាមួយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ក្នុងនាមជាដៃគូសហការផ្ដាច់មុខនៃព្រឹត្តិការណ៍រត់ប្រណាំង

គម្រោងសហការរវាងក្រសួងអប់រំ និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) «កសាងសមត្ថភាពបច្ចេកវិទ្យាព័ត៌មាន និងគមនាគមន៍សម្រាប់ការអប់រំនៅមធ្យមស...

មនុស្សជាច្រើនយល់ច្រឡំថា ពាក្យថា «វិន័យ» គឺជាទ្រុងដែកដែលរឹតត្បិតសេរីភាព ឬជាទោសទណ្ឌដែលបង្ខំចិត្តឱ្យធ្វើរឿងដែលមិនចូលចិត្ត

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររងពេញថ្លៃ ៣០ កន្លែងនៅសាកលវិទ្យាល័យពុទ្ធិសាស្ត្រ

ខណៈប្រទេសជាច្រើននៅលើពិភពលោកកំពុងរឹតត្បិតការប្រើប្រាស់ទូរស័ព្ទនៅក្នុងថ្នាក់រៀន, សម្រាប់ប្រទេសកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត

នៅព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះ បេក្ខជនជាប់បម្រុង គ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារ កម្រិតវិទ្យាល័យ សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧ ប្រមាណ...

ទោះបីជាការបង្រៀនតាមប្រព័ន្ធឌីជីថលមានភាពទំនើប និងជឿនលឿនយ៉ាងណាក៏ដោយ ក៏មិនត្រូវបោះបង់ចោលការអាន និងការរៀនសូត្រតាមរយៈសៀវភៅនោះឡើយ។

សំណងសមូហភាពសម្រាប់អ្នករស់រានមានជីវិតពីអំពើហិង្សាផ្លូវភេទនៅក្នុងរបបខ្មែរក្រហម បានសម្ពោធដាក់ឱ្យប្រើប្រាស់នៅក្នុងបរិវេណវត្តភ្នំឆ្មា
កម្មវិធីពិសេសរបស់ AMS ECONOMY





























































