AMS Economyកម្មវិធីសាបព្រោះគ្រាប់ពូជ រៀបចំសិក្ខាសាលា «ការស្នើសុំអាហារូបករណ៍ទៅសិក្សានៅប្រទេសចិន»
ភ្នំពេញ – កម្មវិធីសាបព្រោះគ្រាប់ពូជ នៃសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ កាលពីចុងសប្តាហ៍កន្លងទៅនេះ បានរៀបចំសិក្ខាសាលាស្ដីអំពី «ការស្នើសុំអាហារូបករណ៍ទៅសិក្សានៅប្រទេសចិន» ក្នុងគោលបំណងចែករំលែកព័ត៌មានសំខាន់ៗពាក់ព័ន្ធនឹងប្រភេទអាហារូបករណ៍ នីតិវិធីដាក់ពាក្យ និងការរៀបចំឯកសារនានាដែលគាំទ្រដល់ការដាក់ពាក្យស្នើសុំអាហារូបករណ៍ចិន។
កម្មវិធីនេះបានធ្វើឡើងនៅអគារខេមរានី ក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ក្នុងទម្រង់ Hybrid ដោយអនុញ្ញាតឱ្យមានអ្នកចូលរួមផ្ទាល់ និងការចូលរួមតាមអនឡាញ (កម្មវិធី Zoom) ក្រោមអធិបតីលោក ជា ម៉េងគួង នាយករងកម្មវិធីសាបព្រោះគ្រាប់ពូជ និងលោកបណ្ឌិត ទី លីកូ លេខាទី២នៃស្ថានទូតឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន។

លោក ជា ម៉េងគួង នាយករងកម្មវិធីសាបព្រោះគ្រាប់ពូជបានលើកឡើងពីសាវតា គោលបំណង និងតួនាទីរបស់កម្មវិធីសាបព្រោះគ្រាប់ពូជ នៃ ស.ស.យ.ក រាជធានីភ្នំពេញ ដែលផ្សារភ្ជាប់ជំរុញការអប់រំ និងលើកទឹកចិត្តដល់សាធារណជន ក្នុងការទទួលបាននូវព័ត៌មានសិក្សាឱ្យកាន់តែទូលំទូលាយ ជាពិសេសអាហារូបករណ៍សិក្សានៅក្នុងស្រុក និងបរទេស ។
ជាមួយគ្នានេះលោកបណ្ឌិត ទី លីកូ លេខាទី២ នៃស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន បានលើកទឹកចិត្តសិស្ស-និស្សិតកម្ពុជា ឱ្យមានឆន្ទៈមោះមុត និងមានការតាំងចិត្តខ្ពស់ ចូលរួមក្នុងការដាក់ពាក្យស្នើសុំអាហារូបរកណ៍ទៅសិក្សានៅប្រទេសចិនទាំងអស់គ្នា ។
ក្នុងឱកាសនោះ លោក ជា ពុំសក្ខីណា និស្សិតមកពីសាកលវិទ្យាល័យ Tsinghua បានចែករំលែកអំពីប្រភេទអាហារូបករណ៍ដែលប្រទេសចិនបានផ្ដល់ឱ្យនិស្សិតកម្ពុជា រួមនឹងនីតិវិធីដាក់ពាក្យ និងការរៀបចំឯកសារនានាដែលគាំទ្រដល់ការដាក់ពាក្យស្នើសុំអាហារូបករណ៍ ។ ទន្ទឹមនឹងនេះ វាយគ្មិន៥រូបទៀតដែលមកពីសាកលវិទ្យាល័យផ្សេងគ្នាមាន Tongji University, University of Science and Technology Beijing, Tianjin University, Beijing Foreign Studies University និង Shanghai University ដែលមានលោក តាំង ពេងលី, លោក តុង សេងប៉ាវ, លោក សោម ពេជ្រដូល្លា, កញ្ញា គាង ផាងហ៊លាង និងលោក លីម ហុកអៀង ក៏បានចែករំលែកពីចំនុចពិសេស ជំនាញសិក្សាល្អៗនៃសាកលវិទ្យាល័យដែលខ្លួនកំពុងសិក្សា ជាពិសេសការផ្ដល់អាហារូបករណ៍សិក្សាដែលសាកលវិទ្យាល័យផ្ដល់ឱ្យនិស្សិតបរទេស និងបទពិសោធន៍សិក្សានៅទីនោះផ្ទាល់ ។
ជាមួយនឹងការធ្វើបទបង្ហាញអំពីខ្លឹមសារ វាគ្មិនទាំង៦រូបក៏បានធ្វើបទបង្ហាញ និងចែករំលែករួមបញ្ជូលមានការឆ្លើយតបជាមួយនឹងសំណួរ និងចម្ងល់ផ្សេងៗរបស់អ្នកចូលរួមផងដែរ។

សូមបញ្ជាក់ថា កម្មវិធីនេះបានរៀបចំ និងសហការដោយក្រុមការងារផ្នែកកម្មវិធី ក្រុមការងារផ្នែកស្រាវជ្រាវ និងផ្សព្វផ្សាយ និងក្រុមការងារផ្នែករដ្ឋបាល និងហិរញ្ញវត្ថុនៃកម្មវិធីសាបព្រោះគ្រាប់ពូជ ៕
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026
ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាហារូបករណ៍បរិញ្ញាបត្រជាន់ខ្ពស់រយៈពេល១ឆ្នាំក្រោមគម្រោង Princess Maha Chakri Sirindhorn Scholarship ឆ្នាំ២០២៣
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 18/05/2023
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់បុគ្គលិកអប់រំ និងមន្ត្រីរាជការដែលកំពុងបម្រើការងារទាក់ទងនឹងការអភិវឌ្ឍយុវជន និងកុមារ នៅកម្ពុជា ។...
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាធារណរដ្ឋប្រជាមានិតចិន ក្រោមកម្មវិធី MOFCOM
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 06/05/2024
សម្រាប់ឆ្នាំ២០២៤នេះ កម្មវិធីអាហារូបករណ៍ MOFCOM នៃសាធារណរដ្ឋប្រជាមានិតចិន បានផ្តល់អាហារូបករណ៍ជាច្រើនកន្លែងសម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ សិក្សារយៈពេល១-២ឆ្នាំ និងថ្នាក់បណ្ឌិត សិក្សារយៈពេល៣ឆ្នាំ...
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីអាហារូបករណ៍រដ្ឋាភិបាលអូទ្រីស ឆ្នាំសិក្សា២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 20/05/2025
កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលអូទ្រីស ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត សម្រាប់និស្សិតអន្តរជាតិ ឆ្នាំសិក្សា២០២៦។ កម្មវិធីសិក្សាផ្ដល់អាហារូបករណ៍៣ប្រភេទសម្រាប់សិក្សា...
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ៦០កន្លែងនៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ឆ្នាំសិក្សា២០២៤-២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 08/11/2024
ដើម្បីគាំទ្រ និងបន្តលើកស្ទួយវិស័យអប់រំ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចគតិព្រឹទ្ធបណ្ឌិត ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន៦០កន្លែង សិក្សានៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ សម្រាប់សិក្សា២០២៤-២០២៥។
សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ផ្តល់អាហារូបករណ៍ ១០០% ជូនដល់កូនៗរបស់វីរយុទ្ធជនដែលបានពលីជីវិត ដើម្បីបុព្វហេតុការពារបូរណភាពទឹកដី
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 04/08/2025
សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ សម្រេចផ្តល់ជូនអាហារូបករណ៍សិក្សាឥតបង់ថ្លៃ ១០០% រយៈពេល៤ និង៥ឆ្នាំ ក្នុងកម្រិតសិក្សាថ្នាក់បរិញ្ញាបត្រ គ្រប់ជំនាញសិក្សាទាំង៥មហាវិទ្យាល័យ ជូនដល់កូនៗរបស់វីរៈយុទ្ធជន
ឱកាសអាហារូបករណ៍១០០% និង៥០% ជាច្រើនកន្លែងនៅវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 27/12/2023
វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន ប្រកាសផ្តល់អាហារូបករណ៍ ១០០% ចំនួន ៥០ កន្លែង និង ៥០% (បេក្ខជននារី) ជាច្រើនកន្លែងទៀត រហូតដល់បញ្ចប់ការសិក្សា តាមរយៈការប្រឡងចូលរៀនជំនាន់ទី៤។
អាហារូបករណ៍ថ្នាក់ឧត្តមសិក្សានៅប្រទេសណូវែលហ្សេឡង់សម្រាប់និស្សិតអន្តរជាតិឆ្នាំសិក្សា២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 21/02/2023
កម្មវិធីអាហារូបករណ៍ Manaaki New Zealand បានប្រកាសបើកទទួលពាក្យស្នើសុំអាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិទៅសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ...
ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ HTW Berlin University ប្រទេសអាល្លឺម៉ង់
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 17/02/2026
ឱកាសទទួលបានអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ទៅសិក្សានៅសាកលវិទ្យាល័យ HTW Berlin ពីកម្មវិធីអាហារូបករណ៍ DAAD MIDE Scholarship 2026 ប្រទេសអាល្លឺមង់។ ជំនាញដែលអាហារូបករណ៍ផ្ដល់ឱ្យសិក្សា...
បំណង ផ្ដល់អាហារូបករណ៍កន្លែងស្នាក់នៅ ២១០កន្លែង ដល់និស្សិតបន្តការសិក្សានៅរាជធានីភ្នំពេញសម្រាប់ឆ្នាំសិក្សា២០២៦-២០២៧
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 25/08/2026
ដើម្បីជួយសម្រួលដល់ការលំបាក និងកាត់បន្ថយបន្ទុកចំណាយលើការស្វែងរកកន្លែងស្នាក់នៅប្រកបដោយគុណភាព សុវត្ថិភាព និងតម្លៃសមរម្យ "បំណង"
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប

របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧







ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ក្រុមហ៊ុន មេនូឡាយហ្វ៍ បានបន្តកិច្ចសហការយ៉ាងរឹងមាំជាមួយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ក្នុងនាមជាដៃគូសហការផ្ដាច់មុខនៃព្រឹត្តិការណ៍រត់ប្រណាំង

គម្រោងសហការរវាងក្រសួងអប់រំ និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) «កសាងសមត្ថភាពបច្ចេកវិទ្យាព័ត៌មាន និងគមនាគមន៍សម្រាប់ការអប់រំនៅមធ្យមស...

មនុស្សជាច្រើនយល់ច្រឡំថា ពាក្យថា «វិន័យ» គឺជាទ្រុងដែកដែលរឹតត្បិតសេរីភាព ឬជាទោសទណ្ឌដែលបង្ខំចិត្តឱ្យធ្វើរឿងដែលមិនចូលចិត្ត

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររងពេញថ្លៃ ៣០ កន្លែងនៅសាកលវិទ្យាល័យពុទ្ធិសាស្ត្រ

ខណៈប្រទេសជាច្រើននៅលើពិភពលោកកំពុងរឹតត្បិតការប្រើប្រាស់ទូរស័ព្ទនៅក្នុងថ្នាក់រៀន, សម្រាប់ប្រទេសកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត

នៅព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះ បេក្ខជនជាប់បម្រុង គ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារ កម្រិតវិទ្យាល័យ សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧ ប្រមាណ...

ទោះបីជាការបង្រៀនតាមប្រព័ន្ធឌីជីថលមានភាពទំនើប និងជឿនលឿនយ៉ាងណាក៏ដោយ ក៏មិនត្រូវបោះបង់ចោលការអាន និងការរៀនសូត្រតាមរយៈសៀវភៅនោះឡើយ។

សំណងសមូហភាពសម្រាប់អ្នករស់រានមានជីវិតពីអំពើហិង្សាផ្លូវភេទនៅក្នុងរបបខ្មែរក្រហម បានសម្ពោធដាក់ឱ្យប្រើប្រាស់នៅក្នុងបរិវេណវត្តភ្នំឆ្មា
កម្មវិធីពិសេសរបស់ AMS ECONOMY





























































