AMS Economyយុវជន ៖ ផ្លាស់ប្ដូរទម្លាប់មកបរិភោគអាហារូបត្ថម្ភ ដើម្បីជួយរាងកាយមាំមួន និងសុខភាពល្អ
ភ្នំពេញ- យុវជន និងសិស្សនិស្សិតភាគច្រើន តែងជួបប្រទះបញ្ហាកង្វះអាហារូបត្ថម្ភ ព្រោះតែពួកគេគ្មានពេលវេលាគ្រប់គ្រាន់ក្នុងការចម្អិនអាហារសម្រាប់បរិភោគខ្លួនឯង ដោយសារតែភាពមរមារញឹកក្នុងការសិក្សា និងការងារ។ ស្របគ្នានេះ ដើម្បីទប់ស្កាត់កង្វះអាហារូបត្ថម្ភ និងបរិភោគអាហារមិនបានត្រឹមត្រូវ តាមបទពិសោធន៍របស់យុវជនជើងឯកអាហារូបត្ថម្ភ បង្ហាញថា យុវជន និងសិស្សនិស្សិតត្រូវផ្លាស់ប្ដូរទម្លាប់បរិភោគអាហារូបត្ថម្ភបន្តិចម្ដងៗ ដើម្បីជួយឱ្យរាងកាយមាំមួន និងសុខភាពល្អ។
យុវជន សូ លីហុង ជានិស្សិតឆ្នាំទី៤ ជំនាញកសិឧស្សាហកម្មនៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម និងជាយុវជនជើងឯកអាហារូបត្ថម្ភ បាននិយាយថា អាហារូបត្ថម្ភ គឺចាំបាច់សម្រាប់ជីវិត និងភាវៈមានជីវិតទាំងអស់ សូម្បីតែរុក្ខជាតិ និងសត្វក៏ត្រូវការអាហារូបត្ថម្ភ។ ទន្ទឹមគ្នានេះ មនុស្សចាំបាច់ត្រូវការអាហារូបត្ថម្ភ សម្រាប់ទ្រទ្រង់រាងកាយ ។ ប្រសិនមនុស្សមិនបានទទួលទានអាហារល្អ នោះក៏មិនអាចទទួលបានអាហារូបត្ថម្ភ និងសារធាតុចិញ្ចឹមល្អដូចគ្នា។

និស្សិតឆ្នាំទី៤ រូបនេះ បន្តថា ទោះបីជាមានកិច្ចការមរមារញឹកចំពោះការសិក្សាយ៉ាងណាក្ដី ក៏រូបគេនៅតែគិតពីអាហារសុខភាព និងអនាម័យដោយឆ្លៀតពេលធ្វើម្ហូបបរិភោគដោយខ្លួនឯង ដើម្បីទទួលបានអាហាររូបត្ថម្ភគ្រប់គ្រាន់សម្រាប់រាងកាយ។ លីហុង បន្តថា យុវជនគួរចាប់ផ្ដើមផ្លាស់ប្ដូរទម្លាប់បន្តិចម្ដងៗ គឺចាំបាច់ត្រូវមានវិន័យផ្ទាល់ខ្លួន ដោយរៀបចំកាលវិភាគថា ថ្ងៃនេះចង់ញ៉ាំម្ហូបអ្វី? តើមានអាហារូបត្ថម្ភអ្វីដែលមាននៅក្នុងម្ហូបដែលយើងទទួលទាន? ដូច្នេះ យើងត្រូវចាប់ផ្ដើមផ្លាស់ប្ដូរទម្លាប់ធ្វើម្ហូប ដោយការកំណត់កាលវិភាគដោយខ្លួនឯង ដើម្បីត្រៀមខ្លួនទុកមុន ទោះមានការរវល់ក៏យើងនៅតែអាចអនុវត្តតាមកាលវិភាគដែលយើងបានកំណត់។
យុវជន សូ លីហុង
“សម្រាប់ខ្ញុំជានិស្សិតរៀនទាំងវេនព្រឹក និងវេនថ្ងៃ គឺខ្ញុំធ្វើម្ហូបយកទៅសាលាញ៉ាំជុំគ្នាជាមួយមិត្តភក្ដិ ហើយការញ៉ាំអាហារជុំគ្នាមានម្ហូបចម្រុះច្រើនមុខ អាចទទួលបានអាហារូបត្ថម្ភគ្រប់គ្រាន់តាមកាឡូរីដែលរាងកាយត្រូវការប្រចាំថ្ងៃ។ បើសិស្ស និងនិស្សិតមិនចេះធ្វើម្ហូបញ៉ាំដោយខ្លួនឯង ក៏អាចទិញម្ហូបស្រាប់ញ៉ាំ ប៉ុន្តែត្រូវគិតទៅលើអាហារដ្ឋានលក់ម្ហូបអាហារ មានអនាម័យដែរឬទេ? ការដាក់លក់យ៉ាងម៉េចដែរ? ហើយម្ហូបដែលទិញមានអាហារូបត្ថម្ភឬអត់?”
ដូចគ្នានេះដែរ យុវតី ពៅ ស្រីណង ជានិស្សិតឆ្នាំទី៤ ជំនាញកសិឧស្សាហកម្ម ផ្នែកគីមីចំណីអាហារ នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម បានលើកឡើងថា អាហារូបត្ថម្ភមានសារៈប្រយោជន៍យ៉ាងខ្លាំងមិនថា សម្រាប់កុមារ យុវជន ឬវ័យចាស់ គឺសុទ្ធតែត្រូវការអាហារូបត្ថម្ភ ព្រោះវាជាផ្នែកមួយជួយទ្រទ្រង់រាងកាយឱ្យមានសុខភាពល្អ គ្មានជំងឺ និងចៀសផុតពីជំងឺស្គមស្គាំង និងមានកម្លាំងគ្រប់គ្រាន់ក្នុងការបំពេញការងារ។

យុវតី ពៅ ស្រីណង បន្តថា ដើម្បីទទួលបានអាហារូបត្ថម្ភ មិនតម្រូវឱ្យចំណាយថវិកាច្រើននោះទេ ព្រោះនៅក្នុងប្រទេសកម្ពុជាសម្បូរបន្លែ និងគ្រឿងផ្សំដែលផ្ដល់នូវសារៈប្រយោជន៍ និងគុណប្រយោជន៍ជាច្រើន។ ជាក់ស្ដែង ក្នុងការចូលរួមកម្មវិធីបោះជុំរំយុវជនជើងឯកអាហារូបត្ថម្ភលើកទី៣ បានលើកយកមុខម្ហូបខ្មែរ គឺអាម៉ុក ដែលជាប្រភេទអាហារសម្បូរទៅដោយអាហារូបត្ថម្ភ ហើយគ្រឿងផ្សំសុទ្ធតែងាយរកនៅតាមតំបន់ភូមិ។
យុវតី ពៅ ស្រីណង
“ខ្ញុំចង់លើកទឹកចិត្តឱ្យយុវជនស្វែងយល់ពីអាហារូបត្ថម្ភ និងប្រភេទអាហារដែលយើងបរិភោគរៀងរាល់ថ្ងៃ ឬអាចចូលរួមកម្មវិធីបោះជុំរំយុវជនជើងឯកអាហារូបត្ថម្ភ ដើម្បីពួកគាត់អាចទទួលបានចំណេះដឹងអំពីអាហារូបត្ថម្ភ ដើម្បីចែករំលែកបទពិសោធន៍ និងចំណេះដឹងទៅដល់យុវជនជនផ្សេងទៀតដែលមិនទាន់បានយល់ដឹងពីសារៈសំខាន់នៃអាហារូបត្ថម្ភ”
លោក ហ៊ូ ក្រើន នាយកអង្គការហេឡែនខេលល័រអន្តរជាតិកម្ពុជា បានមានប្រសាសន៍ថា ដើម្បីធ្វើការបញ្រ្ជាបចំណេះដឹងអាហារូបត្ថម្ភទៅកាន់យុវជន គឺចាំបាច់ត្រូវផ្ដល់ជាសារគន្លឹះអប់រំតាមប្រព័ន្ធផ្សព្វផ្សាយ និងតាមរយៈសារព័ត៌មាន។ លើសពីនេះ ក៏ត្រូវពង្រឹងការអនុវត្តច្បាប់សុវត្ថិភាពម្ហូបអាហារដែលមានស្រាប់។ ម៉្យាងវិញទៀត គឺការផ្លាស់ប្ដូរឥរិយាបទរបស់បុគ្គល សង្គម និងសាធារណៈជន ។

លោក ហ៊ូ ក្រើន គួរ
“សារគន្លឹះសំខាន់ៗអំពីអាហារសុវត្ថិភាពអាចជួយធ្វើឱ្យប្រជាពលរដ្ឋងាយយល់ និងតាមដាន ត្រួតពិនិត្យលើការអនុវត្តប្រចាំថ្ងៃ ដើម្បីផ្លាស់ប្ដូរឥរិយាបទដែលជាទទួលខុសត្រូវរបស់ភាគីទាំងអស់ ទាំងរាជរដ្ឋាភិបាល និងអង្គការក្រៅរដ្ឋាភិបាល”
ជម្រាបជូនថា បើតាមយុទ្ធសាស្រ្តស្ដីពីសន្តិសុខស្បៀង និងអាហារូបត្ថម្ភ លើកទី២ ឆ្នាំ២០១៩-២០២៣ របបរអាហារដែលល្អសម្រាប់សុខភាព និងប្រព័ន្ធស្បៀង គឺជាកត្តាដែលជួយគាំទ្រដល់ការសម្រេចចំណុចដៅរបស់គោលដៅអភិវឌ្ឍប្រកបដោយចីរភាពកម្ពុជាពាក់ព័ន្ធនឹងសុខាភិបាល កសិកម្ម វិសមភាព ភាពក្រីក្រ អាហារូបត្ថម្ភ និងការប្រើប្រាស់ប្រកបដោយចីរភាពព្រមទាំងបញ្ហាប្រឈមក្នុងការអភិវឌ្ឍ ដូចជា ការសម្រេចបានលទ្ធផលនៃការអប់រំ ការអភិវឌ្ឍកាយសម្បទា និងផលិតភាពការងារ៕
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026
ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង ផ្តល់អាហារូបករណ៍១០០% ចំនួន២៧០កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 23/01/2025
វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង បានប្រកាសជ្រើសរើសនិស្សិតឱ្យចូលរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ លើកទី២ សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥ ដោយផ្តល់អាហារូបករណ៍១០០% សរុបចំនួន ២៧០កន្លែង។
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Miami Stamps ឆ្នាំសិក្សា២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 08/08/2024
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Miami Stamps ពីកម្មវិធីអាហារូបករណ៍ Miami Scholarships 2024-25 នៃសហរដ្ឋរិក...
វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង ប្រកាសជ្រើសរើសសិក្ខាកាម ចូលរៀនជំនាញបរិក្ខារត្រជាក់ និងកាមេរ៉ាសុវត្ថិភាព ឥតគិតថ្លៃ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 18/08/2023
សម្រាប់យុវជន យុវនារី កម្មករ កម្មការិនី ដែលបាត់បង់ឱកាសការងារនៅតាមរោងចក្រ សហគ្រាសនានា និងគ្មានការងារធ្វើ, ពេលនេះ វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង ប្រកាសជ្រើសរើសសិក្ខាកាម...
ឱកាសសិក្សាតាមរយៈ Online ឥតគិតថ្លៃពីកម្មវិធី UNICEF Online Course
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 21/05/2024
ឱកាសសិក្សាអាហារូបករណ៍តាមរយៈOnlineពីកម្មវិធី UNICEF Online Course ឆ្នាំសិក្សា២០២៤។ កម្មវិធីសិក្សាអាចផ្ដល់ភាពងាយស្រួលឱ្យអ្នកសិក្សា...
អាហារូបករណ៍ពីកម្មវិធី UWC សម្រាប់សិស្សវិទ្យាល័យឆ្នាំសិក្សា២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 03/12/2024
កម្មវិធី United World College (UWC) ប្រកាសផ្ដល់ឱកាសសិក្សាអាហារូបករណ៍ដល់សិស្សកម្ពុជា ដែលកំពុងសិក្សានៅវិទ្យាល័យ ចំនួន៥កន្លែងសម្រាប់ឆ្នាំសិក្សា២០២៥ ដល់ ២០២៧។ អាហារូបករណ៍ផ្ដល់ជូនការសិក្សានៅប្រទេសជប៉ុន ប្រទេសចិន...
អាហារូបករណ៍ ASEAN-China Young Leaders ថ្នាក់បណ្ឌិត បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់ស្រាវជ្រាវសម្រាប់ឆ្នាំសិក្សា២០២៦-២០២៧ នៅប្រទេសចិន
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 21/01/2026
ក្នុងសេចក្តីជូនដំណឹងកាលពីដើមសប្តាហ៍នេះ ក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា គណៈកម្មាធិការអាហារូបករណ៍អ្នកដឹកនាំវ័យក្មេងអាស៊ាន-ចិន (ASEAN-China Young Leaders Scholarship) នឹងផ្តល់អាហារូបករណ៍...
អាហារូបករណ៍ Chevening របស់រាជរដ្ឋាភិបាលអង់គ្លេស ចាប់ផ្តើមទទួលពាក្យ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 08/08/2024
អាហារូបករណ៍ Chevening របស់រាជរដ្ឋាភិបាលអង់គ្លេស បានបើកទទួលពាក្យសម្រាប់អ្នកដែលចង់ទៅបន្តការសិក្សានៅចក្រភពអង់គ្លេសហើយ ដោយការដាក់ពាក្យអាចធ្វើឡើងពីពេលនេះ...
អាហារូបករណ៍ TVET រយៈពេល២ឆ្នាំ ចំនួន៦០កន្លែង នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះវិហារ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 21/08/2026
សម្រាប់ឆ្នាំ២០២៧ខាងមុខនេះ វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះវិហារ នឹងជ្រើសរើសនិស្សិតឱ្យទទួលអាហារូបករណ៍ ១០០% សរុបចំនួន ៦០កន្លែង
អាហារូបករណ៍ថ្នាក់អន្តរជាតិ សម្រាប់មន្ត្រីនគរបាលជាតិ ទៅបន្តការសិក្សានៅ សាកលវិទ្យាល័យវូហាន ប្រទេសចិន
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 27/03/2026
សាកលវិទ្យាល័យវូហាន ប្រទេសចិន (Wuhan University) តាមរយៈកម្មវិធីអាហារូបករណ៍អភិសន្ដិបណ្ឌិត ស សុខា បានប្រកាសផ្តល់អាហារូបករណ៍ក្នុងកម្រិតបរិញ្ញាបត្រជាន់ខ្ពស់ (Master’s Degree)
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប

របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧







ព័ត៌មានទូទៅ
មើលទាំងអស់ ➧
សាលារៀនប្រមាណ២០០ នៅទូទាំងប្រទេស មានលទ្ធភាពអនុវត្តកម្មវិធីសិក្សា «៤ម៉ោង+២» ដែលសិស្សរៀនសរុប៦ម៉ោងក្នុងមួយថ្ងៃ ខណៈរាជរដ្ឋាភិបាលគ្រោងពង្រីកកម្មវិធីនេះ

ឯកសារបណ្ណសារ ដែលស្ថិតនៅបណ្ណសារដ្ឋានជាតិ គឺជា «ឫសគល់» ឬ «ឫសកែវ» នៃអត្តសញ្ញាណ និង ចំណេះដឹងជាតិ

ក្រុមហ៊ុន មេនូឡាយហ្វ៍ បានបន្តកិច្ចសហការយ៉ាងរឹងមាំជាមួយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ក្នុងនាមជាដៃគូសហការផ្ដាច់មុខនៃព្រឹត្តិការណ៍រត់ប្រណាំង

គម្រោងសហការរវាងក្រសួងអប់រំ និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) «កសាងសមត្ថភាពបច្ចេកវិទ្យាព័ត៌មាន និងគមនាគមន៍សម្រាប់ការអប់រំនៅមធ្យមស...

មនុស្សជាច្រើនយល់ច្រឡំថា ពាក្យថា «វិន័យ» គឺជាទ្រុងដែកដែលរឹតត្បិតសេរីភាព ឬជាទោសទណ្ឌដែលបង្ខំចិត្តឱ្យធ្វើរឿងដែលមិនចូលចិត្ត

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររងពេញថ្លៃ ៣០ កន្លែងនៅសាកលវិទ្យាល័យពុទ្ធិសាស្ត្រ

ខណៈប្រទេសជាច្រើននៅលើពិភពលោកកំពុងរឹតត្បិតការប្រើប្រាស់ទូរស័ព្ទនៅក្នុងថ្នាក់រៀន, សម្រាប់ប្រទេសកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត

នៅព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះ បេក្ខជនជាប់បម្រុង គ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារ កម្រិតវិទ្យាល័យ សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧ ប្រមាណ...
កម្មវិធីពិសេសរបស់ AMS ECONOMY






























ព័ត៌មានសង្ខេប
ប្រភេទវីដេអូ (VIDEO)ព័ត៌មានផ្សេងៗទៀត
View all






























