AMS Economyយុវជន និងគ្រូដឹកនាំ ប្តេជ្ញាខំអស់ពីសមត្ថភាពក្នុងកម្មវិធីប្រកួតប្រជែងស្នាដៃយុវជនសតវត្សទី២១
ភ្នំពេញ – នៅក្នុងកម្មវិធីយល់ដឹងស្ដីពីនីតិវិធី និងទម្រង់ នៃការរៀបចំគម្រោងស្នាដៃរបស់យុវជន សម្រាប់កម្មវិធីប្រកួតប្រជែងស្នាដៃយុវជនសតវត្សទី២១ កាលពីពេលថ្មីៗនេះ ទាំងយុវជន និងគ្រូដឹកនាំ សុទ្ធតែបានប្តេជ្ញាចិត្តថា នឹងខិតខំឱ្យអស់ពីសមត្ថភាពក្នុងការប្រកួតប្រជែងស្នាដៃយុវជនសតវត្សទី២១ ឱ្យទទួលបានលទ្ធផលល្អ។
យុវសិស្ស គា វឌ្ឍនា ជាសិស្សថ្នាក់ទី១១ នៃវិទ្យាល័យចំណេះដឹងទូទៅ និងបច្ចេកទេសជាស៊ីមត្បែងមានជ័យ ស្ថិតក្នុងខេត្តព្រះវិហារ ដែលជាបេក្ខជនមួយរូបក្នុងចំណោមបេក្ខជនបីរូបតំណាងឱ្យខេត្តព្រះវិហារ បានអះអាងថា ខ្លួននឹងខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាពដើម្បីជាការលើកមុខមាត់ខេត្តរបស់ខ្លួនផង និងជាការរួមចំណែកជាដំណោះស្រាយបញ្ហារបស់ប្រទេសផង។

យុវសិស្ស គា វឌ្ឍនា
“ខ្ញុំមានអារម្មណ៍ថារំភើបដែលបានចូលរួមជាបជាបេក្ខជនតំណាងខេត្តព្រះវិហារ ព្រោះកម្មវិធីនេះមានការរៀបចំល្អ ព្រមទាំងមានគ្រូដឹកនាំពន្យល់ដោយយកចិត្តទុកដាក់ដើម្បីបញ្ជ្រាបចំណេះដឹងដល់សិស្សានុសិស្ស… ខ្ញុំប្តេជ្ញាចិត្តថា នឹងខិតខំឱ្យអស់ពីសមត្ថភាព ដើម្បីលើកមុខមាត់ខេត្តរបស់ខ្ញុំ”
ចំណែកយុវតី តារា សុទ្ធិនុត សិស្សថ្នាក់ទី១១ នៃវិទ្យាល័យហ៊ុនសែន ក្រុងទេពនិមិត្ត មកពីខេត្តប៉ៃលិនវិញ ក៏បានអះអាងដែរថា ខ្លួនសប្បាយចិត្តដែលបានជាប់ជាបេក្ខជនតំណាងខេត្ត ។ សម្រាប់កម្មវិធីប្រកួតស្នាដៃយុវជនសតវត្សទី២១នេះ ខ្លួន និងសមាជិកក្រុមទាំងអស់នឹងខំប្រឹងប្រែងធ្វើឱ្យអស់ពីសមត្ថដើម្បីកែប្រែផលិតផលប្រើប្រាស់បច្ចេកវិទ្យាក្នុងវិស័យស្ទែមឱ្យបានច្រើនដើម្បីជួយសង្គម។
លោកស្រី សុខ វុធ្ធាណេ គ្រូបង្រៀនគណិតវិទ្យា មកពីវិទ្យាល័យចំណេះដឹងទូទៅ និងបច្ចេកទេសជាស៊ីមត្បែងមានជ័យ ខេត្តព្រះវិហារ មានប្រសាសន៍ថា ក្នុងនាមជាគ្រូដឹកនាំ លោកស្រីនឹងខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាពដើម្បីជួយសិស្ស ដោយធ្វើយ៉ាងណាឱ្យពួកគេមានគំនិតបង្កើតគម្រោងដែលមានភាពច្នៃប្រឌិត ហើយលោកស្រីនឹងជួយពិនិត្យកែលម្អបន្ថែមទៀត។
លោកស្រី សុខ វុធ្ធាណេ ជាគ្រូបង្រៀនគណិតវិទ្យា
“ខ្ញុំមិនដាក់កំហិតថាសិស្សត្រូវតែធ្វើបែបនេះ ឬធ្វើបែបនោះ គឺខ្ញុំទុកអទិភាពឱ្យពួកគាត់អភិវឌ្ឍខ្លួនឯង បង្កើតគម្រោងខ្លួនឯង ហើយនៅពេលសិស្សត្រូវការម្ភារៈ គឺខ្ញុំលើកជាគម្រោងដើម្បីស្វែងរកដៃគូជួយផ្ដល់ជាសម្ភារៈដើម្បីឱ្យសិស្សបានស្រាវជ្រាវ”
លោកស្រី សុខ វុធ្ធាណេ ក៏បានលើកទឹកចិត្តសិស្សត្រូវមានភាពជឿជាក់លើខ្លួនឯង ព្រោះនៅពេលយើងអាចបង្កើតអ្វីមួយថ្មីបានទោះតិចតួចក៏ដោយក៏ជាស្នាដៃរបសយើង។ លើសពីនេះ យុវជនទាំងអស់ត្រូវស្វែងយល់ឱ្យច្បាស់ពីមុខវិជ្ជាស្ទែម និងបន្តខិតខំសិក្សារៀនសូត្របន្ថែមទៀត។

គួរជម្រាបជូនថា ការប្រកួតប្រជែងស្នាដៃយុវជនសតវត្សរ៍ទី២១ ធ្វើឡើងក្រោមប្រធានបទ “ការប្រើប្រាស់ STEM ក្នុងវិស័យបរិស្ថាន” ។ កម្មវិធីនេះ មានតំណាងយុវជន ២៥ក្រុម ស្មើ២០០នាក់ មកពីរាជធានី ខេត្តទាំង២៥ នឹងចូលរួមវគ្គប្រកួតប្រជែងថ្នាក់ជាតិ ដើម្បីដណ្តើមយកជ័យលាភីពីលេខ១ ដល់លេខ៣ ដោយបេក្ខជនតាមក្រុមនីមួយៗ ត្រូវរៀបចំគម្រោងស្នាដៃរបស់ខ្លួន និងវីដេអូខ្លី ដើម្បីចូលរួមប្រកួត ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៣ដល់២៥ ខែវិច្ឆិកា ឆ្នាំ២០២២ នៅខេត្តសៀមរាប៕
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026
ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាហារូបករណ៍ ១០០% ពី University of the Thai Chamber of Commerce ប្រទេសថៃ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 14/01/2025
University of the Thai Chamber of Commerce គឺជាសាកលវិទ្យាល័យល្បីមួយនៅប្រទេសថៃ ដែលផ្តោតទៅលើជំនាញធុរកិច្ច បានប្រកាសផ្តល់អាហារូបករណ៍ ១០០% សម្រាប់និស្សិតបរទេស ទៅសិក្សាថ្នាក់បរិញ្ញាបត្រ។
ឱកាសអាហារូបករណ៍រដ្ឋាភិបាលចិន នៅសាកលវិទ្យាល័យ Shanghai Jiao Tong
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 04/02/2026
សាកលវិទ្យាល័យ Shanghai Jiao Tong University (SJTU) ដែលជាគ្រឹះស្ថានសិក្សាដ៏ល្បីល្បាញលំដាប់កំពូលនៅក្នុងទីក្រុងស៊ាងហៃ ប្រទេសចិន កំពុងប្រកាសជ្រើសរើសនិស្សិតអន្តរជាតិ ដើម្បីទទួលអាហារូបករណ៍រដ្ឋាភិបាលចិន (CSC Type B)
អាហារូបករណ៍បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Oxford ពីកម្មវិធី St Cross College Scholarship 2024
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 18/10/2023
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកវិទ្យាល័យ Oxford ពីកម្មវិធីអាហារូបករណ៍ St Cross College Scholarship 2024...
អាហារូបករណ៍ Unpad ASEAN Scholarship ថ្នាក់អនុបណ្ឌិត សិក្សានៅសាកលវិទ្យាល័យ UNIVERSITAS PADJADJARAN ប្រទេសឥណ្ឌូណេសុី
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 30/10/2025
កម្មវិធីអាហារូបករណ៍ Unpad ASEAN (UAS) ដែលជាគំនិតផ្តួចផ្តើមរបស់សាកលវិទ្យាល័យ Padjadjaran (Universitas Padjadjaran) គាំទ្រដល់បុគ្គល និងអ្នកជំនាញឆ្នើមមកពីបណ្តាប្រទេសអាស៊ានដើម្បីបន្តការសិក្សាថ្នាក់...
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យមហាសារ៉ាខាម នៃព្រះរាជាណាចក្រថៃឆ្នាំ២០២៣-២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 05/05/2023
កម្មវិធីអាហារូបករណ៍ព្រះអង្គម្ចាស់ក្សត្រីយ៍មហាក្សត្រីយ៍មហាចក្រី សិរិនថន ចំនួន0៦កន្លែងកំពុងប្រកាសជ្រើសរើសសម្រាប់សាធារណជនកម្ពុជាទាំងពីរភេទសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ។...
អាហារូបករណ៍កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេសចំនួន៧២កន្លែងនៅប្រទេសវៀតណាម
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍
• 13/09/2024
ឱកាសសិក្សាអាហារូបករណ៍កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេសចំនួន៧២កន្លែងនៅប្រទេសវៀតណាមរយៈពេល៤ឆ្នាំសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ភាគីវៀតណាមផ្ដល់ជូន និងរ៉ាប់រងលើថ្លៃសិក្សា ការស្នាក់នៅ និងការហូបចុក...
អាហារូបករណ៍សិក្សាជំនាញវិស្វកម្មឧស្សាហកម្ម នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 28/11/2025
ដោយមានការគាំទ្រពីគម្រោងអភិវឌ្ឍន៍ជំនាញសម្រាប់សេដ្ឋកិច្ចនាពេលអនាគត (SFESDP) របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺ បានប្រកាសពីការបណ្តុះបណ្តាលឥតគិតថ្លៃទៅលើ...
អាហារូបករណ៍សិក្សាថ្នាក់ក្រោយឧត្ដមសិក្សានៅប្រទេសសិង្ហបុរីពីកម្មវិធីអាហារូបករណ៍ SASEAF
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 26/07/2023
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ក្រោយឧត្ដមសិក្សានៅប្រទេសសិង្ហបុរីពីកម្មវិធីអាហារូបករណ៍ SG Academies South-East Asia Fellowship ឬ SASEAF សម្រាប់បេក្ខជនពីប្រទេសមាជិកអាស៊ានសម្រាប់ឆ្នាំសិក្សា២០២៣
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប

របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧







ព័ត៌មានទូទៅ
មើលទាំងអស់ ➧
សាលារៀនប្រមាណ២០០ នៅទូទាំងប្រទេស មានលទ្ធភាពអនុវត្តកម្មវិធីសិក្សា «៤ម៉ោង+២» ដែលសិស្សរៀនសរុប៦ម៉ោងក្នុងមួយថ្ងៃ ខណៈរាជរដ្ឋាភិបាលគ្រោងពង្រីកកម្មវិធីនេះ

ឯកសារបណ្ណសារ ដែលស្ថិតនៅបណ្ណសារដ្ឋានជាតិ គឺជា «ឫសគល់» ឬ «ឫសកែវ» នៃអត្តសញ្ញាណ និង ចំណេះដឹងជាតិ

ក្រុមហ៊ុន មេនូឡាយហ្វ៍ បានបន្តកិច្ចសហការយ៉ាងរឹងមាំជាមួយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ក្នុងនាមជាដៃគូសហការផ្ដាច់មុខនៃព្រឹត្តិការណ៍រត់ប្រណាំង

គម្រោងសហការរវាងក្រសួងអប់រំ និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) «កសាងសមត្ថភាពបច្ចេកវិទ្យាព័ត៌មាន និងគមនាគមន៍សម្រាប់ការអប់រំនៅមធ្យមស...

មនុស្សជាច្រើនយល់ច្រឡំថា ពាក្យថា «វិន័យ» គឺជាទ្រុងដែកដែលរឹតត្បិតសេរីភាព ឬជាទោសទណ្ឌដែលបង្ខំចិត្តឱ្យធ្វើរឿងដែលមិនចូលចិត្ត

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររងពេញថ្លៃ ៣០ កន្លែងនៅសាកលវិទ្យាល័យពុទ្ធិសាស្ត្រ

ខណៈប្រទេសជាច្រើននៅលើពិភពលោកកំពុងរឹតត្បិតការប្រើប្រាស់ទូរស័ព្ទនៅក្នុងថ្នាក់រៀន, សម្រាប់ប្រទេសកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត

នៅព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះ បេក្ខជនជាប់បម្រុង គ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារ កម្រិតវិទ្យាល័យ សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧ ប្រមាណ...
កម្មវិធីពិសេសរបស់ AMS ECONOMY






























ព័ត៌មានសង្ខេប
ប្រភេទវីដេអូ (VIDEO)ព័ត៌មានផ្សេងៗទៀត
View all






























