AMS Economyយុវជន ឆាយ ទ្រី ចាប់យកជំនាញផលិតរូបភាពឯកសារភាពយន្តព្រោះក្ដីស្រឡាញ់ និងចង់មានអាជីពច្បាស់លាស់
តាមរយៈការតម្រង់ទិសមុខជំនាញពីអង្គការដើម្បីភាពញញឹម នៃកុមារ (PSE) យុវជន ឆាយ ទ្រី បានសម្រេចចិត្តជ្រើសយកជំនាញផ្នែកភាពយន្តដែលផ្តោតលើការផលិតរូបភាពឯកសារ កាលពីចុងឆ្នាំ២០១៩ ក្រោយពេលបញ្ជាប់ការសិក្សាថ្នាក់ទី១២ ដោយសារតែរូបគេចូលចិត្តដើរមើលទេសភាពនានាជាការកម្សាន្ត ហើយម្យ៉ាងវិញទៀតនៅថ្ងៃអានាគត ឆាយទ្រី ចង់ក្លាយជាអ្នកផលិតឯកសាររូបភាពនៅកម្ពុជាប្រកបដោយសមត្ថភាព និងវិជ្ជាជីវៈ។
យុវជនដែលមានដើមកំណើតនៅខេត្តព្រៃវែងរូបនេះ បានថ្លែងថា ខ្លួនបានចំណាយពេលរហូតដល់ទៅពីរលើកក្នុងការដាក់ពាក្យចូលរៀន ទើបទទួលបានឱកាសពីសាលាក្នុងការមកសម្ភាសន៍ចូលរៀន។ កាលដែលចំណាយពេលផ្ទួនគ្នាបែបនេះ គឺដោយសារមានបេក្ខជនដាក់ពាក្យចូលរៀនច្រើន ហើយលោកជាសិស្សសាលារៀននៅខាងក្រៅសាលា PSE ផង ដូច្នេះលោកមិនទាន់មានទំនាក់ទំនងជាមួយសាលានៅឡើយ ទើបតម្រូវឱ្យមានការព្យាយាមធ្វើដំណើរទៅសាលាជាញឹកញាប់ដើម្បីទទួលបានព័ត៌មានអំពីការសិក្សា។

ឆាយ ទ្រី បន្តថា នៅសាលាដែលលោកកំពុងសិក្សាប្រសិនបើចេះភាសារអង់គ្លេស គឺមានអាទិភាពប្រឡងចូលជាប់ ពីព្រោះមេរៀននៅសាលា PSE គេប្រើប្រាស់ជាភាសារអង់គ្លេសទាំងអស់។ ហើយចំពោះគ្រូនៅទីនោះទៀតសោត ក៏ជាជនជាតិបរទេសដែរ ថែមទាំងមានសិក្ខាសាលាមកពីបរទេសទៀតផង។
បើតាមការឱ្យដឹងរបស់ យុវជន ឆាយ ទ្រី ជំនាញផលិតរូបភាពឯកសារភាពយន្ត ទាមទារឱ្យចេះទាំងភាសាបច្ចេកទេស, ភាសាផ្សេងៗ និងការអនុវត្តន៍ផ្ទាល់ ដូច្នេះហើយតម្រូវឱ្យមានក្តីស្រឡាញ់ ភាពតស៊ូ និងមានឆន្ទៈគោលដៅពិតប្រាកដជាមុន ទើបជ្រើសរើសជំនាញនេះ។ ដោយមានក្តីស្រមៃចង់ក្លាយជា ប្រធានផ្នែកផលិតរូបឯកសារភាពយន្តផង និងក្ដីស្រឡាញ់ចំពោះជំនាញនេះផង ទោះបីជាមានឧបសគ្គបែបណាក៏ដោយ ក៏ ឆាយ ទ្រី មិនដែលមានចិត្តចង់បោះបង់ម្តងណាឡើយ។ ដើម្បីឆ្លើយតបទៅនឹងភាពនឿយហត់ទាំងនោះ ឆាយ ទ្រី និយាយថា មានតែការតស៊ូព្យាយាមប៉ុណ្ណោះ។
យុវជនវ័យក្មេងរូបនេះបន្ថែមថា ក្នុងការរៀនជំនាញថតរូបភាពឯកសារភាពយន្ត ចាំបាច់ត្រូវចេះភាសាបរទេសដើម្បីងាយស្រួលក្នុងការរៀន និងស្រាវជ្រាវ។ មួយវិញទៀតក៏ត្រូវថែរក្សាសារពាង្គកាយឱ្យបានល្អ មានន័យថា តម្រូវឱ្យរាងកាយមាំមួន រហ័សរហួន អាចស៊ូទ្រាំនឹងការឈរថតក្នុងរយៈពេលយូរបាន ព្រោះថា ឧបករណ៍ដែលប្រើប្រាស់ខ្លះមានទម្ងន់ធ្ងន់ៗ ដូច្នេះបើមិនមានរាងកាយមាំមួនហាក់ពិបាកក្នុងការសម្របខ្លួនទៅនឹងជំនាញនេះ។

សម្រាប់ជំនាញផលិតរូបភាពឯកសារភាពយន្តនេះ នៅពេលដែលរៀនចប់ សិក្ខាកាម អាចធ្វើការឱ្យក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ អាចប្រកបអាជីវកម្មដោយខ្លួនឯង ឬធ្វើជាអ្នកអាជីពឯករាជ្យលើផ្នែកនេះក៏បាន។ ប៉ុន្តែសម្រាប់យុវជន ឆាយ ទ្រី ចង់ចាប់ផ្តើមដោយចេញទៅធ្វើការជាមួយក្រុមហ៊ុន ឬស្ថាប័ននានា ជាមុនសិន ក្រោមមូលហេតុថា ត្រូវការពង្រឹងជំនាញ និងស្វែងរកបទពិសោធពីមជ្ឈដ្ឋានជុំវិញខ្លួន៕
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026
ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ ជ្រើសរើសសិស្សចូលរៀនជំនាញបច្ចេកទេសចំនួន៦០០នាក់
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 30/10/2023
សម្រាប់សិស្សនិស្សិតនៅខេត្តសៀមរាប ពេលនេះ វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ (NPIA) ប្រកាសទទួលពាក្យសម្រាប់ការសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដោយទទួលបានអាហារូបករណ៍១០០ភាគរយ ចំនួន ៦០០នាក់...
ឱកាសសិក្សាជំនាញបច្ចេកទេសនៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃចំនួន ៦៦០កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 18/03/2024
ឱកាសសិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃចំនួន៦៦០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ជំហានទី២។ អា...
SEARCA ផ្តល់អាហារូបករណ៍ពេញថ្លៃថ្នាក់អនុបណ្ឌិត-បណ្ឌិត ក្នុងឆ្នាំសិក្សា២០២៧-២០២៨
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 02/09/2026
SEARCA (Southeast Asian Regional Center for Graduate Study and Research in Agriculture) បានប្រកាសផ្តល់អាហារូបករណ៍ពេញថ្លៃសម្រាប់ថ្នាក់អនុបណ្ឌិត និងថ្នាក់បណ្ឌិត ក្នុងឆ្នាំសិក្សា២០២៧-២០២៨ នេះ
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្ររង ១០០% នៅសាកលវិទ្យាល័យ IIC និងវិទ្យាស្ថាន ITI
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 14/11/2025
ជាឱកាសសម្រាប់សិស្សានុសិស្សដែលបញ្ចប់ថ្នាក់ទី១២ ហើយកំពុងស្វែងរកអាហារូបករណ៍សម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្ររង។ សម្ពន្ធយុវជនអាហារូបករណ៍ (ស២) បានប្រកាសពីការផ្តល់...
ឱកាសសិក្សាអាហារូបករណ៍ Online សម្រាប់អ្នកសារព័ត៌មានផ្នែក AI ចំនួន១០០កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 03/07/2024
ឱកាសសិក្សាអាហារូបករណ៍តាមរយៈ Online សម្រាប់អ្នកសារព័ត៌មានទាំងអស់ទូទាំងពិភពលោកសិក្សាបន្ថែមផ្នែក AI កម្មវិធី JournalismAI Academy...
វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ ផ្ដល់ការសិក្សាជំនាញ TVET ២៤០០កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 03/06/2025
ឱកាសរៀនជំនាញវិជ្ជាជីវៈ (TVET) សម្រាប់សិស្សានុសិស្ស និងសាធារណៈជន ដោយឥតគិតថ្លៃចំនួន២៤០០កន្លែង នៅវិទ្យាស្ថានពហុបច្ចេកទេសអង្គរសម្រាប់វគ្គសិក្សាថ្មី។ អាហារូបករណ៍ផ្ដល់ឱ្យសិក្សាពេញលេញ ពីរាជរដ្ឋាភិបាល...
ប្រភេទ នៃអាហារូបករណ៍ទាំង១០ក្នុងប្រទេសអ៉ីតាលីដែលអ្នកគួរដឹង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 22/05/2025
បើនិយាយពីការសិក្សាថ្នាក់ឧត្ដមសិក្សានៅក្នុងប្រទេសអ៉ីតាលី គេនឹងដឹងពីអាហារូបករណ៍ជាច្រើនប្រភេទ ដោយមានទាំងអាហារូបករណ៍ពេញលេញ និងអាហារូបករណ៍ដោយផ្នែក ដែលទទួលបានពីអាហារូបករណ៍ជាច្រើនទាំងក្នុង...
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ជំនាញវិស្វកម្មនុយក្លេអ៊ែរពីរដ្ឋាភិបាលចិន
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 25/04/2025
កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទ B ឬ CSC Type B បើកជ្រើសរើស សិស្ស និស្សិតសិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យវិស្វកម្ម Habin សម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្តល់ជូន សិស្ស...
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប

របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧







ព័ត៌មានទូទៅ
មើលទាំងអស់ ➧
សាលារៀនប្រមាណ២០០ នៅទូទាំងប្រទេស មានលទ្ធភាពអនុវត្តកម្មវិធីសិក្សា «៤ម៉ោង+២» ដែលសិស្សរៀនសរុប៦ម៉ោងក្នុងមួយថ្ងៃ ខណៈរាជរដ្ឋាភិបាលគ្រោងពង្រីកកម្មវិធីនេះ

ឯកសារបណ្ណសារ ដែលស្ថិតនៅបណ្ណសារដ្ឋានជាតិ គឺជា «ឫសគល់» ឬ «ឫសកែវ» នៃអត្តសញ្ញាណ និង ចំណេះដឹងជាតិ

ក្រុមហ៊ុន មេនូឡាយហ្វ៍ បានបន្តកិច្ចសហការយ៉ាងរឹងមាំជាមួយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ក្នុងនាមជាដៃគូសហការផ្ដាច់មុខនៃព្រឹត្តិការណ៍រត់ប្រណាំង

គម្រោងសហការរវាងក្រសួងអប់រំ និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) «កសាងសមត្ថភាពបច្ចេកវិទ្យាព័ត៌មាន និងគមនាគមន៍សម្រាប់ការអប់រំនៅមធ្យមស...

មនុស្សជាច្រើនយល់ច្រឡំថា ពាក្យថា «វិន័យ» គឺជាទ្រុងដែកដែលរឹតត្បិតសេរីភាព ឬជាទោសទណ្ឌដែលបង្ខំចិត្តឱ្យធ្វើរឿងដែលមិនចូលចិត្ត

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររងពេញថ្លៃ ៣០ កន្លែងនៅសាកលវិទ្យាល័យពុទ្ធិសាស្ត្រ

ខណៈប្រទេសជាច្រើននៅលើពិភពលោកកំពុងរឹតត្បិតការប្រើប្រាស់ទូរស័ព្ទនៅក្នុងថ្នាក់រៀន, សម្រាប់ប្រទេសកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត

នៅព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះ បេក្ខជនជាប់បម្រុង គ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារ កម្រិតវិទ្យាល័យ សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧ ប្រមាណ...
កម្មវិធីពិសេសរបស់ AMS ECONOMY






























ព័ត៌មានសង្ខេប
ប្រភេទវីដេអូ (VIDEO)ព័ត៌មានផ្សេងៗទៀត
View all






























