ប្រសិនបើ AI ត្រូវការថាមពលតិច ក្នុងការរៀបចំ នេះជាដឹណឹងល្អសម្រាប់បរិស្ថាន ព្រោះការប្រើប្រាស់អគ្គិសនីខ្ពស់ជំវិញការដំឡើង AI កំពុងជំរុញការបញ្ចេញកាបូនយ៉ាងខ្លាំង។ វិធីសាស្ត្ររបស់ DeepSeek អាចផ្ដល់នូវផ្លូវឆ្ពោះទៅរក ការដំឡើង AI ដែលមាននិរន្តរភាពជាងមុន។
តើ AI ប្រភពបើកចំហ (Open-source AI) អាចផ្លាស់ប្ដូរទីផ្សារបានយ៉ាងដូចម្ដេច?
នៅចុងខែមករា ឆ្នាំ២០២៥ DeepSeek បានវ៉ាដាច់ ChatGPT ជាកម្មវិធីឥតគិតថ្លៃដែលត្រូវបានទាញយកច្រើនបំផុតនៅលើ Apple App Store នៅសហរដ្ឋអាមេរិក។ មនុស្សជាច្រើនជឿថាការកើនឡើងយ៉ាងឆាប់រហ័សរបស់វាអាចជាជំហានដ៏សំខាន់មួយក្នុងការធ្វើប្រជាធិបតេយ្យ AI ដែលអនុញ្ញាតឱ្យក្រុមហ៊ុនតូចៗ ការចាប់ផ្តើមអាជីវកម្ម និងអ្នកអភិវឌ្ឍន៍ម្នាក់ៗបង្កើតនៅលើ DeepSeek-R1 ។
វិធីសាស្រ្ត AI សម្រាប់ទាំងអស់គ្នា (AI-for-all) ប្រកបដោយសមភាពជាងមុន អាចបង្កើនល្បឿនការបង្កើតថ្មីនៅក្នុងតំបន់ជាច្រើន ដែលមានការចូលប្រើប្រាស់បច្ចេកវិទ្យាទំនើបៗមានកម្រិត និងជំរុញភាពរីកចម្រើននៃបច្ចេកវិទ្យាកាន់តែទូលំទូលាយ៕