AMS Economyសារព័ត៌មានដើរតួនាទីសំខាន់អ្វីខ្លះនៅក្នុងវិស័យអប់រំ?
ភ្នំពេញ៖ សារព័ត៌មានត្រូវបានគេចាត់ទុកថាជាអ្នកនាំពាក្យយ៉ាងសំខាន់ពីប្រជាជនទៅអ្នកដឹកនាំ និងអ្នកដឹកនាំមកប្រជាជន។ បន្ថែមពីលើនេះ សារព័ត៌មានដែលមានវិជ្ជាជីវៈត្រឹមត្រូវក៏អាចជួយកសាងសមត្ថភាពក្នុងការគិតពិចារណា បង្កើនចំណេះដឹង និងគុណភាពនៃការរស់នៅដល់ប្រជាជនបានយ៉ាងល្អផងដែរ។ តើសារព័ត៌មានមានឥទ្ធិពលជាវិជ្ជមានបែបណាខ្លះលើផ្នែកអប់រំ?
ឯកឧត្តម មាស សុភ័ណ្ឌ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃក្រសួងព័ត៌មាន បានមានប្រសាន៍ថា វិស័យព័ត៌មានបានចូលរួមចំណែកយ៉ាងច្រើនលើការអប់រំប្រជាជនតាមរយៈប្រព័ន្ធ និងរបៀបផ្សព្វផ្សាយរបស់ខ្លួនទៅកាន់ប្រជាជន។ តាមរយៈសារព័ត៌មាន ប្រជាជនអាចនឹងយល់ដឹងកាន់តែច្រើនពីការអប់រំ ទាំងក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ។ ចំណេះដឹងទាំងអស់នេះ អាចជាប្រភពមិនអាចខ្វះបានដើម្បីបំពេញបន្ថែម ឬជំរុញឱ្យប្រជាជនអភិវឌ្ឍសមត្ថភាពការងារ និងមុខរបរផ្ទាល់ខ្លួនបានកាន់តែប្រសើរ។

ឯកឧត្តមបានបន្ថែមទៀតថា សារព័ត៌មានក៏ជាច្រកក្នុងការបង្ហាញសារអប់រំយ៉ាងសំខាន់ពីថ្នាក់ដឹកនាំ ឬអ្នកជំនាញទៅកាន់ប្រជាជនតាមរយៈអត្ថបទអប់រំ ដែលជំរុញឱ្យប្រជាជនចេះអភិវឌ្ឍន៍បំណិនជីវិត ស្វែងយល់ពីបទពិសោធន៍ជាក់ស្តែងពីអ្នកជំនាញ និងចំណេះដឹងនានាផ្នែកវិជ្ជាជីវៈដែលសង្គមត្រូវការ។ ក្រៅពីនេះ តាមរយៈសារព័ត៌មានអាចនឹងបំផុសឱ្យប្រជាជនចូលរួមកាន់តែសកម្មក្នុងសកម្មភាពដោះស្រាយបញ្ហារួមរបស់សង្គមដូចជា យុទ្ធនាការប្រឆាំងជំងឺអេដស៍ ចូលរួមប្រយុទ្ធប្រឆាំងគ្រឿងញៀន ការជួញដូរមនុស្ស និងអំពើហិង្សាក្នុងសង្គមជាដើម។
ទន្ទឹមនឹងគ្នានោះដែរ ឯកឧត្តម ឆាយ សុផល អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាសាស្ត្រាចារ្យផ្នែកសារព័ត៌មាននៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញបានមានប្រសាសន៍ថា សារព័ត៌មានគឺជាអ្នកដកស្រង់យកនូវបញ្ហា និងតថភាពក្នុងសង្គមដើម្បីលាតត្រដាងតាមរយៈប្រព័ន្ធផ្សព្វផ្សាយរបស់ខ្លួន។ តថភាពទាំងអស់នោះបានភ្ជាប់មកជាមួយនឹងចំណេះដឹងមិនអាចខ្វះបានសម្រាប់ទុកជាបទពិសោធដល់មនុស្សទូទៅដែលជាអ្នកទទួលព័ត៌មាន ឬអាចជាឯកសារយោងសម្រាប់អ្នកសិក្សានានាដែលចង់ស្វែងយល់ពីផ្នែកទាំងអស់នោះ។
ឯកឧត្តម ឆាយ សុផល បានបន្ថែមថា ក្រៅពីផ្តល់ដំណឹងដល់សាធារណជន សារព័ត៌មានមានតួនាទីជួយទៅដល់សង្គមតាមរយៈការជំរុញមនុស្សឱ្យចេះគិតគិត វិនិច្ឆ័យ និងជំរុញឱ្យប្រជាជនចេះរស់នៅជាមួយផ្នត់គំនិតវិជ្ជមាន។
លោក សរ សុវណ្ណា ជាអ្នកសារព័ត៌មានឯករាជ្យ (Freelance Reporter) មួយរូបបានថ្លែងថា សារព័ត៌មានជាអ្នកនាំពាក្យយ៉ាងសំខាន់ទៅមនុស្សទូទៅប្របកដោយការអប់រំ មានភាពថ្លៃថ្លូរ និងច្បាស់លាស់។ វាជាការចងសម្ព័ន្ធគ្នារវាងការអប់រំ និងការផ្សព្វផ្សាយព័ត៌មានឱ្យសមប្រកបដោយសច្ចៈភាព និងស្ថេរភាពក្នុងសង្គមផងដែរ។
លោក សួរ សុខលី បុគ្គលិកនៅក្រុមហ៊ុនមួយកន្លែងបាននិយាយថា ក្នុងនាមជាអ្នកទទួលព័ត៌មានមួយរូប លោកយល់ថាសារព័ត៌មានជាកន្លែងដែលផ្តល់ចំណេះដឹងយ៉ាងសំបូរបែប។ ជាទូទៅមនុស្សដែលទទួលបានព័ត៌មានល្អៗច្រើន តែងតែជាអ្នកដែលមានការគិតពិចារណាស៊ីជម្រៅ និងមានការវិនិច្ឆ័យល្អមុននឹងធ្វើសកម្មភាពណាមួយ។ លោកថាបើគ្មានវិស័យព័ត៌មានទេ មនុស្សគ្រប់គ្នាប្រហែលជាមិនអាចស្គាល់ភាពជឿនលឿន ឬដឹងពីដំណឹង និងហេតុការណ៍នានានៅក្នុងសង្គមនោះទេ។ លោកបញ្ជាក់ផងថា ព័ត៌មានជាផ្នែកមួយយ៉ាងសំខាន់ក្នុងការអប់រំប្រជាជនឱ្យបានយល់ដឹងពីការប្រែប្រួលនៃដំណើររបស់សង្គម ហើយត្រៀមខ្លួនឱ្យស្របទៅតាមស្ថានភាពរបស់សង្គម។ ក្រៅពីនេះការចូលរួមចំណែកពីសារព័ត៌មាន អាចនឹងបង្កភាពងាយស្រួលដល់ក្រសួងអប់រំ ដើម្បីស្វែងយល់ពីស្ថានភាពទូទៅរបស់សិស្សានុសិស្សដែលកំពុងសិក្សា និងប្រជាជនផងដែរ៕
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026
ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន២០០កន្លែងនៅសាកលវិទ្យាល័យកម្ពុជា សម្រាប់ឆ្នាំសិក្សា២០២៣-២០២៨
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 03/10/2023
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យកម្ពុជាចំនួន២០០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣-២០២៨ ។ អាហារូបករណ៍សិក្សាស្ថិតក្រោមកម្មវិធី អាហារូប......
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បច្ចេកទេសជាន់ខ្ពស់ចំនួន២០០កន្លែងនៅសាលាបច្ចេកទេស ដុនបូស្កូខេត្តកែប
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 04/10/2023
សាលាបច្ចេកទេស ដុនបូស្កូ ខេត្តកែប ប្រកាសជ្រើសរើសសិស្សចូលសិក្សាអាហារូបករណ៍ជំនាញថ្នាក់ជាន់ខ្ពស់បច្ចេកទេសចំនួន២០០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤។........
ឱកាសផ្លាស់ប្ដូរការសិក្សានៅសាកលវិទ្យាល័យ Yale ពីកម្មវិធី Yale Young Scholars ឆ្នាំ២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 25/12/2024
កម្មវិធីអាហារូបករណ៍ Yale Young Scholars (YYGS) ផ្ដល់ឱកាសផ្លាស់ប្ដូរការសិក្សានៅសាកលវិទ្យាល័យ Yale ចំនួន២សប្ដាហ៍សម្រាប់និស្សិតអន្តរជាតិទាំងអស់ដែលមានអាយុចាប់ពី១៦ឆ្នាំ ដល់១៨ឆ្នាំ សិក្សានៅសហរដ្ឋអាមេរិក។
ឱកាសផ្លាស់ប្តូរការសិក្សាសម្រាប់សិស្សវិទ្យាល័យរយៈពេលមួយសប្តាហ៍នៅប្រទេសជប៉ុន
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 03/06/2025
កម្មវិធី EACAT Homestay Program 2025 កំពុងប្រកាសឱ្យសិស្សានុសិស្សថ្នាក់វិទ្យាល័យដាក់ពាក្យ ដើម្បីផ្លាស់ប្ដូរការសិក្សារយៈពេល១សប្ដាហ៍ នៅប្រទេសជប៉ុន។ កម្មវិធីផ្ដល់ឱកាសដល់សិស្សានុសិស្ស...
ឱកាសកម្មវិធីអាហារូបករណ៍ Schwarzman Scholars 2025 ទៅសិក្សានៅប្រទេសចិន
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 09/08/2024
ឱកាសអាហារូបករណ៍សម្រាប់ថ្នាក់បរិញ្ញាប័ត្រជាន់ខ្ពស់ ទៅសិក្សានៅប្រទេសចិន ពីកម្មវិធី Schwarzman Scholars Programme 2025។ អាហារូបករណ៍ ផ្ដល់ជូននូវថ្លៃសិក្សា ការស្នាក់នៅ និងប្រាក់ទំនុកបម្រុង...
អាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទ B ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត ជំនាញបច្ចេកវិទ្យា នៅសាកលវិទ្យាល័យ Beihang
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 27/12/2023
អាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទB ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតសិក្សានៅសាកលវិទ្យាល័យ Beihang ឆ្នាំសិក្សា២០២៣-២០២៤។...
អាហារូបករណ៍ថ្នាក់បណ្ឌិតពីក្រុមហ៊ុន Meta ឆ្នាំ២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 27/01/2026
ឱកាសសិក្សាអាហារូបករណ៍រយៈពេល២ឆ្នាំសម្រាប់ថ្នាក់បណ្ឌិតពីក្រុមហ៊ុន Meta ឆ្នាំ២០២៦ នៅសហរដ្ឋអាមេរិក។ អាហារូបករណ៍ផ្ដល់ឱ្យបេក្ខភាពបន្តការសិក្សា និងស្រាវជ្រាវក្នុងវិស័យស្នូលរបស់ Meta ដូចជា ឯកជនភាព...
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្ត្រនៅសាធារណរដ្ឋគុយបាឆ្នាំសិក្សា២០២៤-២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 16/05/2024
ក្រសួងអប់រំ យុវជន និងកីឡាប្រកាសប្រឡងជ្រើសរើសនិស្សិតចំនួន១នាក់ទៅសិក្សាអាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្ត្រ(Doctor of Medicine) នៅ...
អាហារូបករណ៍ជំនាញបច្ចេកទេស និងវិជ្ជាជីវៈ១ នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 18/02/2025
វិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន កំពុងប្រកាសជ្រើសរើស សិស្ស និងសាធារណជនទៅរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ជាច្រើនកន្លែងសម្រាប់ថ្នាំសិក្សាថ្មី ក្នុងកម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ ។
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប

របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧







ព័ត៌មានទូទៅ
មើលទាំងអស់ ➧
សាលារៀនប្រមាណ២០០ នៅទូទាំងប្រទេស មានលទ្ធភាពអនុវត្តកម្មវិធីសិក្សា «៤ម៉ោង+២» ដែលសិស្សរៀនសរុប៦ម៉ោងក្នុងមួយថ្ងៃ ខណៈរាជរដ្ឋាភិបាលគ្រោងពង្រីកកម្មវិធីនេះ

ឯកសារបណ្ណសារ ដែលស្ថិតនៅបណ្ណសារដ្ឋានជាតិ គឺជា «ឫសគល់» ឬ «ឫសកែវ» នៃអត្តសញ្ញាណ និង ចំណេះដឹងជាតិ

ក្រុមហ៊ុន មេនូឡាយហ្វ៍ បានបន្តកិច្ចសហការយ៉ាងរឹងមាំជាមួយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ក្នុងនាមជាដៃគូសហការផ្ដាច់មុខនៃព្រឹត្តិការណ៍រត់ប្រណាំង

គម្រោងសហការរវាងក្រសួងអប់រំ និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) «កសាងសមត្ថភាពបច្ចេកវិទ្យាព័ត៌មាន និងគមនាគមន៍សម្រាប់ការអប់រំនៅមធ្យមស...

មនុស្សជាច្រើនយល់ច្រឡំថា ពាក្យថា «វិន័យ» គឺជាទ្រុងដែកដែលរឹតត្បិតសេរីភាព ឬជាទោសទណ្ឌដែលបង្ខំចិត្តឱ្យធ្វើរឿងដែលមិនចូលចិត្ត

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររងពេញថ្លៃ ៣០ កន្លែងនៅសាកលវិទ្យាល័យពុទ្ធិសាស្ត្រ

ខណៈប្រទេសជាច្រើននៅលើពិភពលោកកំពុងរឹតត្បិតការប្រើប្រាស់ទូរស័ព្ទនៅក្នុងថ្នាក់រៀន, សម្រាប់ប្រទេសកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត

នៅព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះ បេក្ខជនជាប់បម្រុង គ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារ កម្រិតវិទ្យាល័យ សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧ ប្រមាណ...
កម្មវិធីពិសេសរបស់ AMS ECONOMY






























ព័ត៌មានសង្ខេប
ប្រភេទវីដេអូ (VIDEO)ព័ត៌មានផ្សេងៗទៀត
View all






























