AMS Economyតើមានលក្ខខណ្ឌវិនិច្ឆ័យអ្វីខ្លះ ទើបរមណីយដ្ឋានអង្គរវត្ត ត្រូវអង្គការយូណេស្កូ សម្រេចដាក់បញ្ចូលទៅក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក?
រមណីយដ្ឋានអង្គរ ត្រូវបានដាក់បញ្ចូលទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៩២ នៅក្នុងកិច្ចប្រជុំគណ:កម្មការបេតិកភណ្ឌពិភពលោកលើកទី១៦ នៅទីក្រុងសាន់តាហ្វេ សហរដ្ឋអាមេរិកក្រោមព្រះរាជតម្រិៈដ៏ថ្លៃថ្លា និង ឈ្លាសវៃនៃព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពដែនដី និង ឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គ បានធ្វើការអំពាវនាវទៅកាន់អង្គការយូណេស្កូ សូមឱ្យជួយស្រោចស្រង់ ការពារក្រុមប្រាសាទអង្គរ។
ការដាក់បញ្ចូលប្រាសាទអង្គរទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនេះ មិនមែនសំដៅតែទៅលើប្រាសាទអង្គរវត្តតែមួយនោះទេ តែសំដៅលើរមណីយដ្ឋានអង្គរទាំងមូល ក្នុងនោះ រួមបញ្ចូលទាំងប្រាសាទ បុរាណដ្ឋាន ស្ថានីយបុរាណវិទ្យា បរិស្ថាន និងសហគមន៍មនុស្សផងដែរ ដែលមានផ្ទៃក្រឡា សរុប ៤០១គីឡូម៉ែត្រក្រឡា ហើយប្រាសាទអង្គរ គ្រាន់តែជាផ្នែកមួយ ក្នុងចំណោមប្រាសាទជិត ១០០ផ្សេងទៀត ដែលត្រូវបានចុះក្នុងបញ្ជីប៉ុណ្ណោះ។

លោក ឡុង កុសល ប្រធាននាយកដ្ឋាន ផ្សព្វផ្សាយនៃអាជ្ញាធរជាតិអប្សរា ធ្លាប់បានបញ្ជាក់ថា សាវតារនៃការចុះបញ្ជីបេតកភណ្ឌគឺឆ្លងកាត់ការលំបាកជាខ្លាំង ពីព្រោះពេលនោះ កម្ពុជាមិនទាន់មានសន្តិភាពពេញលេញទេ។ លោកថា នៅឆ្នាំ១៩៨៩ អតីតព្រះមហាក្សត្រ ព្រះបរមរតនកោដ្ឋ សម្តេចព្រះនរោត្តមសីហនុ បានលើកយកបញ្ហានេះ ទៅអំពាវនាវជាលក្ខណៈអន្តរជាតិ។ លុះដល់ឆ្នាំ១៩៩១ ទើបព្រះអង្គ បានឡាយព្រះហស្តលើឯកសារសុំដាក់អង្គរជាសម្បត្តិបេតិកភណ្ឌពិភពលោក។ មួយឆ្នាំក្រោយការឡាយព្រះហត្ថនេះ ពោលគឺនៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៩២ អង្គការ UNESCO បានសម្រេចចិត្តផ្តល់ការចុះបញ្ជី ជាសម្បត្តិបេតិកភណ្ឌពិភពលោក ដែលជាការចុះបញ្ជីពិសេស ដោយអាចរំលងលក្ខខណ្ឌមួយចំនួនផងដែរ ដោយហេតុថា កម្ពុជា នៅពេលនោះ មានការខ្វះខាតច្រើន ទាំងថវិកា ស្ថាប័នគ្រប់គ្រង រួមទាំងច្បាប់ផង។
បើយោងតាមគណៈកម្មាធិការបេតិកភណ្ឌពិភពលោក មានលក្ខខណ្ឌវិនិច្ឆ័យ១០ប្រការ សម្រាប់ទទួលបានជាសម្បត្តិ បេតិកភណ្ឌពិភពលោក ដោយក្នុងនោះមានដូចជា៖
១. ជាស្នាដៃឯកនៃទេពកោសល្យដែលមនុស្សជាអ្នកបង្កើត
២. បង្ហាញពីការប្តូរគ្នាពីតម្លៃរបស់មនុស្សក្នុងតំបន់វប្បធម៌ពិភពលោក ការបង្កើតនូវស្ថាបត្យកម្ម ឬបច្ចេកវិទ្យា សិល្បៈដ៏មានសារៈសំខាន់ ការរៀបចំទីក្រុង ឬរចនាប័ទ្មទិដ្ឋភាព
៣. មានលក្ខណៈជាស្នាដៃឯកតែមួយគត់គ្មានពីរ ឬវិសេសវិសាលចំពោះប្រពៃណីវប្បធម៌ ឬអរិយធម៌ដែលកំពុងតែមានជីវិត ឬបានវិនាសទៅហើយ
៤. ជាគំរូឆ្នើមនៃប្រភេទសំណង់ ទិដ្ឋភាពខាងស្ថាបត្យកម្ម ឬបច្ចេកវិទ្យា ដែលបានបង្ហាញពី លក្ខណៈនៃដំណាក់កាលដ៏ប្រសើរ និងប្រវត្តិមនុស្សជាតិ
៥. ជាគំរូឆ្នើមនៃការតាំងទីលំនៅរបស់មនុស្សបែបប្រពៃណី ការប្រើប្រាស់ដី ឬសមុទ្រ ដែលតំណាងឱ្យវប្បធម៌មួយ ឬច្រើន អន្តរកម្មជាមួយនឹងបរិស្ថានជាពិសេសនៅពេលដែលវាងាយនឹងរងគ្រោះ មានន័យថា កំពុងស្ថិតក្រោមផលប៉ះពាល់នៃការផ្លាស់ប្តូរដែលចៀសមិនផុត
៦. មានទំនាក់ទំនងផ្ទាល់ ឬរូបិយជាមួយនឹងព្រិត្តិការណ៍ ឬប្រពៃណីនៃការរស់នៅ គំនិត ឬជំនឿ ស្នាដៃសិល្បៈ និងអក្សរសាស្រ្តដែលលេចធ្លោជាសកល។ អ្វីៗទាំងអស់នេះគណៈកម្មាធិការ ពិចារណាថា លក្ខណវិនិច្ឆ័យនេះ គួរតែត្រូវបានគេប្រើប្រាស់ស្របនឹងលក្ខណវិនិច្ឆ័យផ្សេងទៀត

៧. មានបាតុភូតធម្មជាតិដ៏វិសេសវិសាល ឬតំបន់ដែលមានសម្រស់ធម្មជាតិវិសេសវិសាល និងសារៈសំខាន់ដែលពាក់ព័ន្ធនឹងសោភណភាព
៨. គំរូឆ្នើមដែលតំណាងដំណាក់កាលធំៗនៃប្រវត្តិផែនដីដែលរួមមានប្រវត្តិជីវិតមនុស្ស ដំណើរការកកើតភូមិសាស្រ្តដែលកំពុងតែកើតមានដ៏មានសារៈសំខាន់ក្នុងការបង្កើតជាលក្ខណពិសេសនៃភូមិសណ្ឋានវិទ្យា ឬភូមិសាស្រ្ត
៩. ជាគំរូឆ្នើមដែលបង្ហាញពីដំណើរការនៃបរិស្ថាន និងជីវវិទ្យាដែលកំពុងតែបន្តមានសារៈសំខាន់ក្នុងការវិវត្ត និងការបង្កើតប្រព័ន្ធបរិស្ថាន ផែនដី ទឹកសាប ឆ្នេរសមុទ្រ និងផ្លូវសមុទ្រ
១០. មានលំនៅឋានធម្មជាតិ ដែលមានសារៈសំខាន់បំផុតសម្រាប់ការអភិរក្សជីវចម្រុះជាដើម។
ជាមួយគ្នា ក៏ត្រូវចាត់ទុកថាមានតម្លៃលេចធ្លោជាសកលនៃសម្បត្តិបេតិកភណ្ឌនេះ ដោយបំពេញតាមលក្ខខណ្ឌជាច្រើននៃសេចក្តីសុចរិត និងភាពត្រឹមត្រូវតាមផ្លូវច្បាប់ ហើយត្រូវតែមានការការពារឲ្យបានគ្រប់គ្រាន់ និងប្រព័ន្ធគ្រប់គ្រងច្បាស់លាស់ដើម្បីធានាការការពាររបស់ខ្លួន។
បើតាមលោក ឡុង កុសល ធម្មតាក្នុងការចុះបញ្ជីសម្បត្តិបេតិកភណ្ឌ គឺមានបញ្ជីបម្រុង បញ្ជីប្រឈមនឹងគ្រោះថ្នាក់ និងបញ្ជីដែលពេញសិទ្ធិ ហើយក្នុងករណីដែលរមណីយដ្ឋានណាមួយត្រូវបានបញ្ចូលជាបេតិកភណ្ឌពិភពលោកហើយ ប៉ុន្តែមិនបានគ្រប់គ្រងឱ្យបានល្អ ធ្វើឱ្យខូចខាត ធ្វើឱ្យប៉ះពាល់ទៅដល់គុណតម្លៃលេចធ្លោជាសកលរបស់ទីកន្លែងនោះ នោះអង្គការយូណេស្កូនឹងដកចេញពីបញ្ជីបេតិកភណ្ឌវិញ ដែលទាំងនេះ វាជាប្រតិបត្តិទូទៅ នៃគណៈកម្មាធិការបេតិកភណ្ឌពិភពលោក។

គួរបញ្ជាក់ដែរថា ក្រោយពីការដាក់បញ្ចូលតំបន់រមណីយដ្ឋានអង្គរ ចូលក្នុងបញ្ជីបេតិកភ័ណ្ឌពិភពលោក សន្និសីទអន្តរជាតិមួយបានប្រារព្ធធ្វើឡើងនៅទីក្រុង តូក្យូ ចាប់ពីថ្ងៃទី ១២-១៣ ខែតុលា ឆ្នាំ១៩៩៣ ក្រោមការផ្តួចផ្តើមគំនិតរបស់រាជរដ្ឋាភិបាលជប៉ុន ដោយមានការគាំទ្រពីប្រទេសបារាំង និងអង្គការយូណេស្កូ ដើម្បីដាក់ចេញនូវយុទ្ធសាស្រ្ត និងផែនការសកម្មភាពនានាជាប្រយោជន៍ ដល់កិច្ចការពារអភិរក្ស និងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរ។ ដើម្បីសម្រេចគោលដៅនេះ គណៈកម្មាធិការសម្របសម្រួលអន្តរជាតិ ហៅកាត់ថា អាយស៊ីស៊ី អង្គរ ត្រូវបានបង្កើតឡើងនាខែធ្នូ ឆ្នាំ១៩៩៣។ បច្ចុប្បន្នអង្គរវត្ត បានក្លាយជាគោលដៅទេសចរណ៍លេខ១ នៅលើពិភពលោក ដោយបានទាក់ទាញភ្ញៀវទេសចរអន្តរជាតិ រាប់លាននាក់ មកទស្សនា និងបានស្គាល់ពីសម្បតិ្តវប្បធម៌ ប្រទេសកម្ពុជា៕
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026
ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាហារូបករណ៍សិក្សានៅសាកលវិទ្យាល័យ Pisa ប្រទេសអ៊ីតាលីឆ្នាំសិក្សា២០២៣
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 26/04/2023
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Pisa នៃប្រទេសអ៊ីតាលីឆ្នាំសិក្សា២០២៣ ។ ...
NIEI ជ្រើសរើសសិស្សឱ្យចូលរៀនវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ «មិនបង់ថ្លៃ និងទទួលបានប្រាក់ឧបត្ថម្ភ» សម្រាប់វគ្គថ្មី ខែសីហា
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 22/07/2026
វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ (NIEI) កំពុងប្រកាសជ្រើសរើសសិស្ស-និស្សិត និងប្រជាពលរដ្ឋឱ្យចូលរៀនវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស (C1 -1.5M)
ក្រសួងអប់រំប្រកាសប្រឡងជ្រើសរើសនិស្សិតអាហារូបករណ៍ទៅសិក្សានៅប្រទេសឡាវ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 12/05/2023
ភ្នំពេញ - ក្រោមកិច្ចព្រមព្រៀងរវាងក្រសួងអប់រំ យុវជន និងកីឡា នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងអប់រំ និងកីឡា នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ...
អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Beijing University of Technology ប្រទេសចិន
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 24/05/2023
កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិន បានប្រកាស់ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតសិក្សានៅសាកលវិទ្យាល័យ...
ក្រសួងមហាផ្ទៃ ជ្រើសរើសនិស្សិត និងសិស្សនគរបាលអាហារូបករណ៍ប្រចាំឆ្នាំចំនួន៤០០នាក់
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 14/01/2026
ក្រសួងមហាផ្ទៃកាលពីដើមសប្តាហ៍នេះ បានប្រកាសពីការប្រឡងប្រជែងជ្រើសរើសនិស្សិតនិងសិស្សនគរបាលអាហារូបករណ៍ប្រចាំឆ្នាំ ឱ្យចូលសិក្សាថ្នាក់បរិញ្ញាបត្រវិទ្យាសាស្ត្រនគរបាល ថ្នាក់សញ្ញាបត្រមធ្យមឯកទេសនគរបាល...
អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត នៅសាកលវិទ្យាល័យជាតិសេអ៊ូល
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 27/06/2025
សាកលវិទ្យាល័យជាតិសេអ៊ូល (Seoul National University) កំពុងប្រកាសជ្រើសរើសនិស្សិតអន្តរជាតិ សិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត សម្រាប់ឆ្នាំសិក្សាថ្មី។ អាហារូបករណ៍ផ្ដល់ជូនតាមរយៈកម្មវិធីអាហារូបករណ៍ SNU
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា ពីសាកលវិទ្យាល័យ Yale នៅសហរដ្ឋអាមេរិក ឆ្នាំសិក្សា២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 20/10/2023
ឱកាសសិក្សាអាហារូករណ៍ថ្នាក់ឧត្ដមសិក្សានៅវិទ្យាស្ថានផ្សេងៗក្នុងសាកលវិទ្យាល័យ Yale សម្រាប់និស្សិតអន្តរជាតិទូទាំងពិភពលោកសិក្សានៅសហរដ្ឋអាមេរិក។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញបត្រ ....
ឱកាសសិក្សាអាហារូបករណ៍ចំនួន៤៥កន្លែងនៅសាកលវិទ្យាល័យធនធានមនុស្សឆ្នាំសិក្សា២០២៤-២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍
• 21/10/2024
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង និងថ្នាក់បរិញ្ញាបត្រចំនួន៤៥កន្លែងនៅសាកលវិទ្យាល័យធនធានមនុស្ស ពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិ។ អាហារូបករណ៍ផ្ដល់ជូនជាការគាំទ្រពី ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ...
សាកលវិទ្យាល័យអន្តរជាតិផារ៉ាហ្គន ប្រកាសផ្តល់អាហារូបករណ៍១០០% ដល់និស្សិតត្រឡប់ពីប្រទេសថៃវិញ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 29/08/2025
សាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គនប្រកាសផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជាដែលត្រឡប់មកពីប្រទេសថៃវិញ ដោយសារវិបត្តិជម្លោះព្រំដែនកម្ពុជា-ថៃ ដែលមានបំណងបន្តការសិក្សានៅកម្ពុជា
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប

របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧







ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ខណៈប្រទេសជាច្រើននៅលើពិភពលោកកំពុងរឹតត្បិតការប្រើប្រាស់ទូរស័ព្ទនៅក្នុងថ្នាក់រៀន, សម្រាប់ប្រទេសកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត

នៅព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះ បេក្ខជនជាប់បម្រុង គ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារ កម្រិតវិទ្យាល័យ សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧ ប្រមាណ...

ទោះបីជាការបង្រៀនតាមប្រព័ន្ធឌីជីថលមានភាពទំនើប និងជឿនលឿនយ៉ាងណាក៏ដោយ ក៏មិនត្រូវបោះបង់ចោលការអាន និងការរៀនសូត្រតាមរយៈសៀវភៅនោះឡើយ។

សំណងសមូហភាពសម្រាប់អ្នករស់រានមានជីវិតពីអំពើហិង្សាផ្លូវភេទនៅក្នុងរបបខ្មែរក្រហម បានសម្ពោធដាក់ឱ្យប្រើប្រាស់នៅក្នុងបរិវេណវត្តភ្នំឆ្មា

រដ្ឋាភិបាលព្រីតថេន ផ្តល់ជំនួយថវិកាចំនួន ៣២៥,០០០ដុល្លារអាមេរិក ដល់អង្គភាពការពារកុមារ (CPU) នៃមូលនិធិកុមារកម្ពុជា (Cambodian Children’s Fund)

ការសន្សំលុយមិនមែនទាល់តែមានប្រាក់ខែរាប់ពាន់ដុល្លារទើបធ្វើបាននោះទេ ហើយនេះជាមូលហេតុសំខាន់ៗដែល Gen Z គួរចាប់ផ្តើមពីថ្ងៃនេះ

ជាឱកាសសម្រាប់និស្សិត និងអ្នកជំនាញកម្ពុជាដែលមានបំណងបន្តការសិក្សាថ្នាក់ក្រោយឧត្តមសិក្សា និងចង់អភិវឌ្ឍសមត្ថភាពក្នុងវិស័យកិច្ចការអន្តរជាតិ និងពាណិជ្ជកម...

និស្សិតជំនាន់ទីមួយចំនួន ២០នាក់ មកពីទូទាំងប្រទេសកម្ពុជា ដែលមានជីវភាពខ្វះខាត បានទទួលអាហារូបករណ៍ជាផ្លូវការសម្រាប់ការសិក្សាថ្នាក់ឧត្តមសិក្សារយៈពេល៤ឆ្នាំ
កម្មវិធីពិសេសរបស់ AMS ECONOMY






























ព័ត៌មានសង្ខេប
ប្រភេទវីដេអូ (VIDEO)ព័ត៌មានផ្សេងៗទៀត
View all






























