AMS Economyក្រុមហ៊ុនវ៉េស្ទឡាញ និង CIC ចាប់ដៃគូវិនិយោគពង្រឹងវិស័យអប់រំ
ភ្នំពេញ៖ ក្រុមហ៊ុន វ៉េស្ទឡាញ អែឌ្យូខេសិនគ្រុប (WEG) បានចុះហត្ថលេខាជាមួយខេមបូឌាន អ៊ិនវេស្ទើន ភីអិនស៊ី (CIC) ក្នុងគោលបំណងវិនិយោគរួមគ្នាលើវិស័យអប់រំ និងចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលពង្រឹងគុណភាពការអប់រំកាន់តែរីកចម្រើន ។ ពិធីចុះហត្ថលេខាវិនិយោគរួមគ្នានេះ ធ្វើឡើងតាមប្រព័ន្ធអនឡាញក្រោមការអញ្ជើញចូលរួមរបសឧញ៉ា ប៉ិច បូឡែន អគ្គនាយកបណ្ដាញគ្រឹះស្ថានអប់រំ និងបណ្ដុះបណ្ដាល នៃវ៉េស្ទឡាញ អែឌ្យូខេសិន គ្រុប លោកឡែម ចាន់សម្រេច នាយកគ្រប់គ្រងខេមបូឌាន អ៊ិនវេស្ទើន ភីអិនស៊ី ព្រមទាំងវត្តមានថ្នាក់ដឹកនាំដែលចូលរួមជាសក្ខីភាពជាច្រើននាក់ទៀត កាលពីថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១ ។

ឧកញ៉ា ប៉ិច បូឡែន អគ្គនាយកបណ្ដាញគ្រឹះស្ថានអប់រំ និងបណ្ដុះបណ្ដាលនៃវ៉េស្ទឡាញ បានលើកឡើងថា ចំណុចចាប់ផ្ដើមរបស់វ៉េស្ទឡាញ អែឌ្យូខេសិនគ្រុប កាលពីចុងឆ្នាំ២០១១ បានទុនវិនិយោគចូលរួមពី Cambodia Laos Development Fun កាលពី១០ឆ្នាំមុន ហើយមកដល់ពេលនេះ វ៉េស្ទឡាញមានការទទួលស្គាល់ទាំងកម្រិតជាតិ និងអន្តរជាតិ ។

អគ្គនាយកបណ្ដាញគ្រឹះស្ថានអប់រំ និងបណ្ដុះបណ្ដាលនៃវ៉េស្ទឡាញ អែឌ្យូខេសិន បានបន្ថែមទៀតថា វ៉េស្ទឡាញ ជានិមិត្តរូបនៃប្រព័ន្ធអប់រំសម្រាប់កម្ពុជា និងធ្វើយ៉ាងណាឱ្យ WEG មានការរីកចម្រើន ជាភាគហ៊ុន ជាក្រុមហ៊ុន និងជាសាលារៀនរបស់ប្រជាជនកម្ពុជា ។ ហេតុផលទាំងនេះទើបវ៉េស្ទឡាញ មិនបណ្ដាក់ទុនជាមួយគ្រឹះស្ថានបរទេសដោយសារចង់ចាប់ដៃគូវិនិយោគជាមួយគ្រឹះស្ថានអប់រំដទៃទៀតក្នុងប្រទេសកម្ពុជា ជៀសវាងទៅប្រកួតប្រជែងបង្កផលប៉ះពាល់ដល់គ្រឹះស្ថានអប់រំណាមួយដែលមានការដឹកនាំល្អស្រាប់ ។

ឧកញ៉ា ឧកញ៉ា ប៉ិច បូឡែន មានប្រសាសន៍ថា៖
“ ចំពោះខ្ញុំ វ៉េស្ទឡាញ អែឌ្យូខេសិន គ្រុប ដើរតួជាមិត្តភក្ដិរកឱកាសដើម្បីអភិវឌ្ឍរួមគ្នា លើកកម្ពស់គុណភាពវិស័យអប់រំរួមគ្នា រក្សាអត្តសញ្ញាណ មានផែនការពង្រីកគុណភាព និងវិសាលភាពអប់រំបន្ថែមទៀតទាំងក្នុងប្រទេស និងក្រៅប្រទេស ”
លោក ម៉ៅ សាវិន អភិបាល និងតំណាង Cambodia Laos Development Fun បានមានប្រសាសន៍ថា លោកមានមោទកភាពក្នុងនាមជាអ្នកវិនិយោគទុនមួយនៅ WEG និងជាសក្ខីភាពក្នុងការរចុះហត្ថលេខាជាមួយ CIC បើទោះជាត្រូវចាកចេញ ប៉ុន្តែនៅមានជំនឿយ៉ាងមុតមាំថា ការបណ្ដាក់ទុនថ្មីនឹងអាចជួយឱ្យ WEG ធ្វើដំណើរទៅមុខកាន់តែលឿន និងកាន់តែរីកចម្រើន ។
ទន្ទឹមនឹងនេះ លោក ឡែម ច័ន្ទសម្រេច នាយកគ្រប់គ្រង ខេមបូឌាន អ៊ិនវេស្ទើន ភីអិនស៊ី បានមានប្រសាសន៍ថា ទស្សនៈវិស័យរបស់ CIC គឺចង់ឃើញសេដ្ឋកិច្ចក្នុងស្រុកមួយដែលមានការរីកចម្រើន ដោយមានការចូលរួមយ៉ាងសកម្មពីសហគ្រិន និងវិនិយោគគិនក្នុងស្រុក ហើយពួកគាត់អាចទទួលបាននូវផលប្រយោជន៍ពីការចូលរួមចំណែករបស់ពួកគាត់ ។

នាយកគ្រប់គ្រងខេមបូឌាន អ៊ិនវេស្ទើន ភីអិនស៊ី បន្ថែមទៀតថា ការវិនិយោគទៅលើស័យអបរំគឺជាជម្រើសមួយនៅក្នុងយុទ្ធសាស្រ្តវិនិយោគរបស់ CIC ដែលអាចបង្កើតការងារ បណ្ដុះបណ្ដាលគុណភាពគ្រូ និងបណ្ដុះបណ្ដាលធនធានមនុស្សដែលមានសមត្ថភាពនៅក្នុងបន្តបេសកម្មវិនិយោគ និងចូលរួមអភិវឌ្ឍសេដ្ឋកិច្ចប្រទេសជាតិ ។
លោក ឡែន ចាន់សម្រេច មានប្រសាសន៍ថា ៖
“ គោលដៅធំរបស់ខេមបូឌាន អ៊ិនវេស្ទើន ភីអិនស៊ី នៅក្នុងវិស័យអប់រំ គឺផ្ដល់ចំណេះដឹងដែលមានគុណភាពមួយទៅដល់សិស្សានុសិស្សអាចយកទៅប្រើប្រាស់បាននាពេលអនាគត និងជាធនធានមនុស្សដែលសង្គមត្រូវការ”
ស្របការលើកឡើងនេះ ឧកញ៉ា ប៉ិច បូឡែន បានបញ្ជាក់បន្ថែមថា WEG ចាប់ដៃគ្នាជាមួយ CIC លើវិស័យអប់រំដោយសហការជួយជ្រោមជ្រែងគ្នា មិនមានបំណងប្រកួតប្រជែងធ្វើឱ្យមានផលប៉ះពាល់ដល់សាលាដែលមានអ្នកដឹកនាំល្អ ជាពិសេសចូលរួមសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា ដើម្បីជួយឱ្យវិស័យអប់រំកាន់តែមានគុណភាពទាំងក្នុងវិស័យឯកជន និងសាលារដ្ឋតាមដែលអាចធ្វើទៅបាន ។
បន្ថែមពីនេះ លោក ឡែន ចាន់សម្រេច លើកឡើងថា ចាប់ពេលនេះតទៅ ក្រុមការងាររបស់ CIC នឹងចូលរួមយ៉ាងសកកម្មជាមួយក្រុមការងាររបស់ WEG នៅក្នុងការអភិវឌ្ឍវិស័យអប់រំឱ្យមានសក្កានុពលវែងឆ្ងាយ ។ ទន្ទឹមនឹងនេះ មានបេសកកម្មគៀងគរវិនិយោគគិនក្នុងស្រុកនិងក្រៅស្រុក បង្កើតយន្តការវិនិយោគមួយគួរឱ្យទុកចិត្តដោយមានការចូលរួមពីសហគ្រិន និងវិនិយោគគិន អាចទទួលបានផលប្រយោជន៍ទៅតាមសក្ដានុពលរាងៗខ្លួន ចូលរួមអភិវឌ្ឍន៍សហគ្រាស និងសេដ្ឋកិច្ចក្នុងស្រុកប្រកបដោយនិរន្តរភាព និងក្រមសីលធម៌ ។
គួរបញ្ជាក់ថា ក្រុមហ៊ុនវ៉េសឡាញន៍ អេឌ្យូខេសិន គ្រុប បានបង្កើតឡើងតាំងពីឆ្នាំ ២០០៨ ចាប់ផ្ដើមពីសលារៀនមានសិស្ស ៦០០នាក់ គ្រូបង្រៀន និងបុគ្គលិកអប់រំ ៧០នាក់ មកដល់ពេលនេះមានសិស្សជាង ១ម៉ឺននាក់ មានគ្រូ និងបុគ្គលិកអប់រំ ១៣០០នាក់នៅក្នុងបុត្រសម្ព័ន្ធអប់រំ និងបណ្ដុះបណ្ដាលទាំង១៥ និង២១ទីតាំងនៅក្នុងឆ្នាំ២០២១ ៕
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026
ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ឱកាសសិក្សាជំនាញបច្ចេកទេស! អាហារូបករណ៍ ១០កន្លែង សិក្សានៅវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI) សម្រាប់ឆ្នាំ២០២៦-២០២៧
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 18/09/2026
ក្រុមការងារអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ក្រោមការឧបត្ថម្ភ និងគាំទ្រពី ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ កែ សួនសុភី បានប្រកាសផ្ដល់
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រពីអង្គការសហគមន៍យើង ឆ្នាំសិក្សា២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 25/08/2025
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ពីអង្គការសហគមន៍យើង ក្នុងឆ្នាំសិក្សា២០២៦សម្រាប់សិស្សជាប់ថ្នាក់ទី១២ ឬកំពុងសិក្សាថ្នាក់ទី១២។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិក្សានៅក្នុងខេត្តសៀមរាប។
ឱកាសសម្រាប់សិស្សបាក់ឌុប! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង ផ្តល់ជូនទាំងកុំព្យូទ័រ និងការសិក្សាឥតគិតថ្លៃ ១០០%
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 03/07/2026
ក្នុងឆ្នាំសិក្សា២០២៦-២០២៧ នេះ កម្មវិធី អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ តាមរយៈក្រសួង ប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) នឹងបន្តផ្តល់អាហារូបករណ៍ចំនួន ៦០០ កន្លែង សម្រាប់សិក្សាថ្នាក់...
ឱកាសសិក្សាអាហារូបករណ៍ ៧៨កន្លែងនៅប្រទេសចិន ពី អ.ម.ត សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 17/03/2025
គណៈកម្មាកិធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប្រកាសផ្ដល់អាហារូបករណ៍ ថ្នាក់ភាសាចិន ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ឆ្នាំសិក្សា២០២៥-២០២៦
អាហារូបករណ៍សិក្សានៅសាកលវិទ្យាល័យជាតិសេអ៊ូលប្រទេសកូរ៉េខាងត្បូងឆ្នាំសិក្សា២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 04/07/2023
សាកលវិទ្យាល័យជាតិសេអ៊ូល នៃប្រទេសកូរ៉េខាងត្បូង បានប្រកាសផ្តល់អាហារូបករណ៍សម្រាប់និស្សិតបរទេសដែលមកពីប្រទេសកំពុងអភិវឌ្ឍន៍ ដែលរួមមានទាំងកម្ពុជាផង...
ប្រភេទ នៃអាហារូបករណ៍ទាំង១០ក្នុងប្រទេសអ៉ីតាលីដែលអ្នកគួរដឹង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 22/05/2025
បើនិយាយពីការសិក្សាថ្នាក់ឧត្ដមសិក្សានៅក្នុងប្រទេសអ៉ីតាលី គេនឹងដឹងពីអាហារូបករណ៍ជាច្រើនប្រភេទ ដោយមានទាំងអាហារូបករណ៍ពេញលេញ និងអាហារូបករណ៍ដោយផ្នែក ដែលទទួលបានពីអាហារូបករណ៍ជាច្រើនទាំងក្នុង...
អាហារូបករណ៍ថ្នាក់បណ្ឌិតពីក្រុមហ៊ុន Meta ឆ្នាំ២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 27/01/2026
ឱកាសសិក្សាអាហារូបករណ៍រយៈពេល២ឆ្នាំសម្រាប់ថ្នាក់បណ្ឌិតពីក្រុមហ៊ុន Meta ឆ្នាំ២០២៦ នៅសហរដ្ឋអាមេរិក។ អាហារូបករណ៍ផ្ដល់ឱ្យបេក្ខភាពបន្តការសិក្សា និងស្រាវជ្រាវក្នុងវិស័យស្នូលរបស់ Meta ដូចជា ឯកជនភាព...
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប

របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧







ព័ត៌មានទូទៅ
មើលទាំងអស់ ➧
សាលារៀនប្រមាណ២០០ នៅទូទាំងប្រទេស មានលទ្ធភាពអនុវត្តកម្មវិធីសិក្សា «៤ម៉ោង+២» ដែលសិស្សរៀនសរុប៦ម៉ោងក្នុងមួយថ្ងៃ ខណៈរាជរដ្ឋាភិបាលគ្រោងពង្រីកកម្មវិធីនេះ

ឯកសារបណ្ណសារ ដែលស្ថិតនៅបណ្ណសារដ្ឋានជាតិ គឺជា «ឫសគល់» ឬ «ឫសកែវ» នៃអត្តសញ្ញាណ និង ចំណេះដឹងជាតិ

ក្រុមហ៊ុន មេនូឡាយហ្វ៍ បានបន្តកិច្ចសហការយ៉ាងរឹងមាំជាមួយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ក្នុងនាមជាដៃគូសហការផ្ដាច់មុខនៃព្រឹត្តិការណ៍រត់ប្រណាំង

គម្រោងសហការរវាងក្រសួងអប់រំ និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) «កសាងសមត្ថភាពបច្ចេកវិទ្យាព័ត៌មាន និងគមនាគមន៍សម្រាប់ការអប់រំនៅមធ្យមស...

មនុស្សជាច្រើនយល់ច្រឡំថា ពាក្យថា «វិន័យ» គឺជាទ្រុងដែកដែលរឹតត្បិតសេរីភាព ឬជាទោសទណ្ឌដែលបង្ខំចិត្តឱ្យធ្វើរឿងដែលមិនចូលចិត្ត

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររងពេញថ្លៃ ៣០ កន្លែងនៅសាកលវិទ្យាល័យពុទ្ធិសាស្ត្រ

ខណៈប្រទេសជាច្រើននៅលើពិភពលោកកំពុងរឹតត្បិតការប្រើប្រាស់ទូរស័ព្ទនៅក្នុងថ្នាក់រៀន, សម្រាប់ប្រទេសកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត

នៅព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះ បេក្ខជនជាប់បម្រុង គ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារ កម្រិតវិទ្យាល័យ សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧ ប្រមាណ...
កម្មវិធីពិសេសរបស់ AMS ECONOMY






























ព័ត៌មានសង្ខេប
ប្រភេទវីដេអូ (VIDEO)ព័ត៌មានផ្សេងៗទៀត
View all






























