AMS Economyចំណីអាហារលក់តាមដងផ្លូវគ្មានសុវត្ថិភាពអាចគំរាមកំហែងដល់សុខភាពសាធារណៈ
កំពង់ធំ – ម្ហូបអាហារគ្មានសុវត្ថិភាព គឺជាមូលហេតុបណ្តាលឱ្យមានជំងឺជាច្រើន ដូចជា ជំងឺមិនឆ្លង និងជំងឺឆ្លង និងបានបង្កើតវដ្តដ៏កាចសាហាវនៃបញ្ហាកង្វះអាហារូបត្ថម្ភ ដែលគំរាមកំហែងដល់ស្ថានភាពសន្តិសុខស្បៀង និងអាហារូបត្ថម្ភរបស់អ្នកដែលងាយរងគ្រោះបំផុត។ ចំណីអាហារដែលលក់តាមដងផ្លូវគ្មានសុវត្ថិភាពអាចគំរាមកំហែងដល់សុខភាពសាធារណៈ ហើយសុវត្ថិភាពចំណីអាហារ គឺជាការទទួលខុសត្រូវរួមគ្នាសម្រាប់ទាំងអស់គ្នា។ នេះជាប្រសាសន៍លើកឡើងរបស់ឯកឧត្តម សុខ ស៊ីឡូ អគ្គលេខាធិការនៃក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្មនិងជនបទ នៅសិក្ខាសាលាស្តីពីការអនុវត្តអនាម័យល្អរបស់អាជីវករលក់ដូរម្ហូបអាហារតាមដងផ្លូវ កាលពីថ្ងៃពុធកន្លងទៅ នៅខេត្តកំពង់ធំ។
ឯកឧត្តម សុខ ស៊ីឡូ បានបញ្ជាក់បន្ថែមថា ៖
“អាហារមានសុវត្ថិភាពមានសារៈសំខាន់ខ្លាំងណាស់ចំពោះសុខភាព និងសុខុមាលភាពរបស់មនុស្ស។ អាហារគ្មានសុវត្ថិភាពបង្កការគំរាមកំហែងដល់សុខភាពសាធារណៈ ដែលបង្កគ្រោះថ្នាក់ដល់មនុស្សគ្រប់រូបដែលប្រើប្រាស់និងទទួលទានអាហារទាំងនោះ”

ទន្ទឹមគ្នានេះដែរ អ្នកជំនាញសុវត្ថិភាពចំណីអាហារ ក៏បានបញ្ជាក់បន្ថែមដែរថា ទារក កុមារតូច ស្ត្រីមានផ្ទៃពោះ មនុស្សចាស់ និងអ្នកដែលមានជំងឺប្រចាំកាយ គឺជាអ្នកងាយរងគ្រោះដោយសារបញ្ហាសុវត្ថិភាពម្ហូបអាហារ។
ឯកឧត្តម បានសង្កត់ធ្ងន់ថា ឆ្លើយតបទៅនឹងការគំរាមកំហែងជាសកលពីជំងឺបង្កឡើងដោយម្ហូបអាហារ រដ្ឋាភិបាល ឧស្សាហកម្មម្ហូបអាហារ អាជីវករលក់ដូរម្ហូបអាហារ និងបុគ្គលគ្រប់រូប ត្រូវធ្វើការងារបន្ថែមទៀត ដើម្បីធ្វើឱ្យម្ហូបអាហារមានសុវត្ថិភាពនិងទប់ស្កាត់ការចម្លងរោគ តាមរយៈការអប់រំ បណ្តុះបណ្តាល ផ្សព្វផ្សាយ អំពីការអនុវត្តល្អ និងការការពារជំងឺបង្កឡើងដោយម្ហូបអាហារក្នុងចំណោមអ្នកផលិតម្ហូបអាហារ អ្នកផ្គត់ផ្គង់ អាជីវករលក់ដូរ អ្នករៀបចំទុកដាក់ អ្នកបរិភោគនិងសាធារណៈជនទូទៅ។
ទាក់ទងនឹងសុវត្ថិភាពចំណីអាហារនេះ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញចក្ខុវិស័យស្តីពីប្រព័ន្ធស្បៀងប្រកបដោយចីរភាពនៅកម្ពុជា ត្រឹមឆ្នាំ២០៣០ ប្រជាពលរដ្ឋកម្ពុជានឹងទទួលបានរបបអាហារសុខភាព និងអាហារប្រកបដោយសុវត្ថិភាព ដោយមានការយកចិត្តទុកដាក់ជាចម្បងលើស្ត្រីនិងកុមារ ដើម្បីបំបែកវដ្តអន្តរជំនាន់នៃបញ្ហាអាហារូបត្ថម្ភ និងឆ្លើយតបទៅនឹងដំណើរការប្រែប្រួលអាហារូបត្ថម្ភ។

ចំណែកតាមរយៈក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្មនិងជនបទ បានដាក់ចេញយុទ្ធសាស្ត្រជាតិស្ដីពីសន្តិសុខស្បៀង និងអាហារូបត្ថម្ភលើកទី២ឆ្នាំ២០១៩-២០២៣ និងផែនទីបង្ហាញផ្លូវសម្រាប់ប្រព័ន្ធស្បៀងប្រកបដោយចីរភាពឆ្នាំ២០៣០ ព្រមទាំងរៀបចំផែនការសកម្មភាពនិងយុទ្ឋសាស្ត្រតាមវិស័យនានា ក្នុងគោលបំណងអន្តរាគមន៍ ដើម្បីបញ្ចប់ភាពអត់ឃ្លាន សម្រេចឱ្យបានសន្តិសុខស្បៀង ធ្វើឱ្យប្រសើរឡើងស្ថានភាពអាហារូបត្ថម្ភ និងលើកកម្ពស់កសិកម្មប្រកបដោយចីរភាព សំដៅលើកកម្ពស់មូលធនមនុស្ស បង្កើនផលិតភាពការងារ និងជំរុញកំណើនសេដ្ឋកិច្ច។
សូមជម្រាបថា សិក្ខាសាលាស្តីពីការអនុវត្តអនាម័យល្អរបស់អាជីវករលក់ដូរម្ហូបអាហារតាមដងវផ្លូវ បានរៀបចំឡើងនៅខេត្តកំពង់ធំ ដោយអង្គការ GIZ តាមរយៈគម្រោង MUSEFO, Mount Saint Vincent University សហការជាមួយក្រុមប្រឹក្សាស្តារអភិវឌ្ឍន៏វិស័យកសិកម្មនិងជនបទ និងរដ្ឋបាលខេត្តកំពង់ធំ។ សិក្ខាសាលានេះមានគោលបំណងបង្កើនការយល់ដឹងអំពីបញ្ហាសុវត្ថិភាពម្ហូបអាហារ និងពង្រឹងកិច្ចសហប្រតិបត្តិការនិងការអនុវត្តល្អរបស់អាជីវករលក់ដូរម្ហូបអាហារតាមដងវិថី ដើម្បីរួមគ្នាលើកកម្ពស់សុវត្ថិភាពម្ហូបអាហារនៅកម្ពុជា៕
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026
ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជំនាញគណនេយ្យចំនួន១០កន្លែងនៅវិទ្យាស្ថានវ៉ាន់ដាឆ្នាំសិក្សា២០២៤-២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 24/10/2024
ឱកាសសិក្សាអាហារូបករណ៍ចំនួន១០កន្លែង សម្រាប់សិក្សាថ្នាក់បរិញ្ញាបត្រ ជំនាញគណនេយ្យ នៅវិទ្យាស្ថាន វ៉ាន់ដា ក្នុងឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ជាការគាំទ្រពី ឯកឧត្តមអភិបណ្ឌិត ស សុខា និង លោកជំទាវ កែ សួនសុភី...
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Illinois Wesleyan នៃសហរដ្ឋអាមេរិក ឆ្នាំសិក្សា២០២៣-២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 19/10/2023
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Illinois Wesleyan នៃសហរដ្ឋអាមេរិកឆ្នាំសិក្សា២០២៣-២០២៤។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាដល់និស្សិតទូទាំង....
អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ NL Scholarship 2026 ក្នុងប្រទេសហូឡង់
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 11/12/2025
កម្មវិធីអាហារូបករណ៍ NL Scholarship ឆ្នាំសិក្សា២០២៦-២០២៧ របស់ក្រសួងអប់រំ នៃប្រទេសហូឡង់កំពុងបើកផ្ដល់ពាក្យអាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិជាច្រើនកន្លែង។ អាហារូបករណ៍ផ្ដល់សម្រាប់...
អាហារូបករណ៍ថ្នាក់ភាសាចិននៅសាកលវិទ្យាល័យសៀងហៃឆ្នាំសិក្សា២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 02/04/2024
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ភាសាចិននៅសាកលវិទ្យាល័យសៀងហៃឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍សិក្សាមាន ថ្នាក់...
ឱកាសសិក្សាអាហារូបករណ៍១០០% លើជំនាញបច្ចេកវិទ្យានៅថ្នាក់បណ្ដុះបណ្ដាលបច្ចេកវិទ្យា អាន-ANT
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 21/12/2023
ថ្នាក់បណ្ដុះបណ្ដាលបច្ចេកវិទ្យាអាន-ANT ប្រកាសផ្ដល់អាហារូបករណ៍សិក្សាជំនាញបច្ចេកវិទ្យាវគ្គខ្លីចំនួន៧៥កន្លែ។ ការសិក្សាមានរយៈពេល១១ខែ...
វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវ ផ្តល់អាហារូបករណ៍ ៨៧០កន្លែង សម្រាប់ថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 03/10/2025
នៅក្នុងឆ្នាំសិក្សា២០២៥-២០២៦នេះ វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវ បានប្រកាសពីការផ្តល់អាហារូបករណ៍រហូតដល់ ៨៧០កន្លែង សម្រាប់ថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស (បរិញ្ញាបត្ររង) ដល់យុវជនដែលបានបញ្ចប់ថ្នាក់មធ្យមសិក្សា។
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពី Erasmus University Rotterdam នៅប្រទេសហូឡង់
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 29/01/2026
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាលាគ្រប់គ្រង Rotterdam នៃសាកលវិទ្យាល័យ Rotterdam ប្រទេសហូឡង់ ពីកម្មវិធីអាហារូបករណ៍ Erasmus ឆ្នាំសិក្សា២០២៦-២០២៧។
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប

របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧







ព័ត៌មានទូទៅ
មើលទាំងអស់ ➧
សៀវភៅពីរភាសា «ស្នាមញញឹមខ្មែរ - Le Sourire du peuple cambodgien» ចំនួន ៣,០០០ក្បាល ត្រូវបានរៀបចំឡើងក្នុងឱកាសកម្ពុជាធ្វើជាម្ចាស់ផ្ទះ កិច្ចប្រជុំ

យោងតាមទិន្នន័យក្នុងឆ្នាំ២០២៥ បានបង្ហាញថា សិស្ស-និស្សិតដែលរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ (TVET) រហូតដល់ ៨៧,៤% ទទួលបានឱកាសការងារភ្លាមៗ

បេក្ខជនប្រឡងជាប់ស្ថាពរ និងបេក្ខជនប្រឡងជាប់បម្រុង សម្រាប់ការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារកម្រិតមធ្យមសិក្សា

ក្នុងសង្គមបច្ចុប្បន្នមនុស្សភាគច្រើនហាក់ផ្តោតលើភាពលេចធ្លោផ្ទាល់ខ្លួន និងការប្រកួតប្រជែង។ ការបង្រៀនកូនឱ្យក្លាយជាមនុស្សមានចិត្តមេត្តា និងចេះយល់ពីអារម្...

សាកលវិទ្យាល័យ Hanyang University នៃប្រទេសកូរ៉េខាងត្បូង បានប្រកាសផ្តល់អាហារូបករណ៍ថ្នាក់បណ្ឌិត (PhD) ពេញថ្លៃ ដល់និស្សិតអន្តរជាតិ

សាលារៀនប្រមាណ២០០ នៅទូទាំងប្រទេស មានលទ្ធភាពអនុវត្តកម្មវិធីសិក្សា «៤ម៉ោង+២» ដែលសិស្សរៀនសរុប៦ម៉ោងក្នុងមួយថ្ងៃ ខណៈរាជរដ្ឋាភិបាលគ្រោងពង្រីកកម្មវិធីនេះ

ឯកសារបណ្ណសារ ដែលស្ថិតនៅបណ្ណសារដ្ឋានជាតិ គឺជា «ឫសគល់» ឬ «ឫសកែវ» នៃអត្តសញ្ញាណ និង ចំណេះដឹងជាតិ

ក្រុមហ៊ុន មេនូឡាយហ្វ៍ បានបន្តកិច្ចសហការយ៉ាងរឹងមាំជាមួយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ក្នុងនាមជាដៃគូសហការផ្ដាច់មុខនៃព្រឹត្តិការណ៍រត់ប្រណាំង
កម្មវិធីពិសេសរបស់ AMS ECONOMY





























































