AMS Economyយុវជនកម្ពុជា២រូប ឈ្នះជ័យលាភីលេខ១ និងលេខ៣ ក្នុងកម្មវិធីប្រកួតរូបថតយុវជនអាស៊ានឆ្នាំ២០២២
ភ្នំពេញ – យុវជនកម្ពុជាចំនួន ២រូបបានជាប់ជ័យលាភីក្នុងកម្មវិធីការប្រកួតរូបថតដោយយុវជនអាស៊ាន ឆ្នាំ២០២២ ក្រោមប្រធានបទ «ការឯកភាពដើម្បីផលប្រយោជន៍ទៅវិញទៅមក» ។ ក្នុងនោះជ័យលាភីលេខ១ បានទៅលើ លោក អ៊ុំ ផានិត ជាយុវជនកម្ពុជា, ជ័យលាភីលេខ២ បានទៅលើលោក Pitchayawat Proongsak ជាយុវជនថៃ និងជ័យលាភីលេខ៣ បានទៅលើ កញ្ញា តាន បូរី ជាយុវជនកម្ពុជា ខណៈជ័យលាភីខាងប្រជាប្រិយភាពបានទៅលើលោក Jose Mari Israita ជាយុវជនជនជាតិហ្វីលីពីន។
ក្នុងនោះបេក្ខជនដែលជាប់ចំណាត់ថ្នាក់ជ័យលាភីលេខ១ ទទួលបានកាមេរ៉ា DSLR មួយគ្រឿង, កម្រងរូបថត ១, ពានរង្វាន់ (Token) ១, វិញ្ញាបនប័ត្រ ១ , សម្រាប់ជ័យលាភីលេខ២ កាមេរ៉ា DSLR មួយគ្រឿង, កម្រងរូបថត ១, ពានរង្វាន់ (Token) ១, វិញ្ញាបនប័ត្រ ១, ជ័យលាភីលេខ៣ ទទួលបាន កាមេរ៉ា DSLR មួយគ្រឿង, កម្រងរូបថត ១, ពានរង្វាន់ (Token) ១, វិញ្ញាបនប័ត្រ ១, សម្រាប់រូបថតទទួលបានប្រជាប្រិយភាព ទទួលបានទឹកប្រាក់ ១០០០ដុល្លារ, កម្រងរូបថត ១ និងវិញ្ញាបនប័ត្រ ១ ។

សូមបញ្ជាក់ថា កម្មវិធីប្រកួតប្រជែងរូបថតអាស៊ាន ជាព្រឹត្តិការណ៍អមមួយក្នុងចំណោមព្រឹត្តិការណ៍អមជាច្រើនទៀតរបស់កម្ពុជាក្នុងឋានៈជាប្រធានអាស៊ានផ្លាស់វេនឆ្នាំ២០២២។ ការរៀបចំឱ្យមានកម្មវិធីប្រកួតប្រជែងរូបថតនេះ បង្កើតឡើងក្នុងគោលបំណងចម្បងចំនួន៣ រួមមាន ១. ដើម្បីផ្តល់ឱ្យ ប្រទេសដែលជាសមាជិកអាស៊ាននូវឱកាសមួយដើម្បីចាប់យក និងចែករំលែកភាពពិតប្រាកដនៃវប្បធម៌ ជំនឿ និងការរួបរួមតាមរយៈរូបថត ២. ដើម្បីលើកទឹកចិត្ត និងផ្តល់សិទ្ធិ ដល់យុវជនអាស៊ាន ដែលមានទេពកោសល្យ ក្នុងការលើកកម្ពស់អត្តសញ្ញាណសមូហភាព និងទំនួលខុសត្រូវក្នុងសង្គម និង៣. ដើម្បីពង្រឹងគុណតម្លៃ និងការយល់ដឹងរបស់អាស៊ាន។

ជាមួយគ្នានេះ គេក៏រំពឹងដែរថា ការប្រកួតប្រជែងរូបថតយុវជនអាស៊ានឆ្នាំ ២០២២ នេះ នឹងផ្តល់ឱកាសដល់យុវជនដែលមកពីប្រទេសដែលជាសមាជិកអាស៊ាន ដើម្បីចូលរួមយ៉ាងសកម្មជាមួយគ្នា និងចែករំលែក និងស្វែងយល់ពីវប្បធម៌ចម្រុះរបស់ពួកគេ, បង្កើតបណ្តាញយុវជនដ៏រឹងមាំមួយនៅក្នុងប្រទេសដែលជាសមាជិកអាស៊ាន ដើម្បីរក្សាទំនាក់ទំនងសម្រាប់ការយល់ដឹង និងការចែករំលែកគ្នាទៅវិញទៅមក, ផ្តល់ឱកាសជំនាញដល់យុវជនអាស៊ាន មិនត្រឹមតែជំនាញបច្ចេកទេសទាក់ទងនឹងការថតរូបប៉ុណ្ណោះទេ ប៉ុន្តែក៏មានជំនាញសង្គមផងដែរ។ ក្នុងនោះ ការប្រកួតប្រជែងនេះ ក៏នឹងរួមចំណែកដល់ការអនុវត្តសហគមន៍ សង្គម-វប្បធម៌អាស៊ាន (ASCC) ក្នុងការលើកកម្ពស់តម្លៃ ការយល់ដឹង និងអត្តសញ្ញាណអាស៊ាន៕
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026
ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ១៥កន្លែង នៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ ឆ្នាំសិក្សា២០២៤-២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 10/10/2024
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១៥កន្លែងនៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។
ក្រសួងអប់រំ ជ្រើសរើសនិស្សិតអាហារូបករណ៍ទៅសិក្សានៅសាកលវិទ្យាល័យ SUSTech ប្រទេសចិន ឆ្នាំសិក្សា២០២៥-២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 18/03/2025
ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសប្រឡងជ្រើសរើសសិស្សនិស្សិតចំនួន១០រូប ឱ្យទៅសិក្សាថ្នាក់បរិញ្ញាបត្រនៅ សាកលវិទ្យាល័យ SUSTech ( Southern University of Science and Technology) នៃសាធារណរដ្ឋប្រជាមានិតចិន...
អាហារូបករណ៍ ASEAN-China Young Leaders ថ្នាក់បណ្ឌិត បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់ស្រាវជ្រាវសម្រាប់ឆ្នាំសិក្សា២០២៦-២០២៧ នៅប្រទេសចិន
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 21/01/2026
ក្នុងសេចក្តីជូនដំណឹងកាលពីដើមសប្តាហ៍នេះ ក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា គណៈកម្មាធិការអាហារូបករណ៍អ្នកដឹកនាំវ័យក្មេងអាស៊ាន-ចិន (ASEAN-China Young Leaders Scholarship) នឹងផ្តល់អាហារូបករណ៍...
វិទ្យាស្ថានបច្ចេកទេស JVC ជ្រើសរើសយុវជនចូលរៀនជំនាញជួសជុលរថយន្ត ឥតគិតថ្លៃចំនួន៣០០កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 29/04/2024
វិទ្យាស្ថានបច្ចេកទេស ហ៊ី វ៉េ សេ (JVC) បានប្រកាសជ្រើសរើសយុវជនទាំងពីរភេទឱ្យចូលរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ១ ជំហានទី២ ដោយឥតគិតថ្លៃចំនួន៣០០កន្លែង។
អាហារូបករណ៍វគ្គបណ្ដុះបណ្ដាលភាសាអង់គ្លេសពីមជ្ឈមណ្ឌលស៊ីមេអូ RELC នៅប្រទេសសឹង្ហបុរី សម្រាប់ឆ្នាំសិក្សា២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 17/07/2023
មជ្ឈមណ្ឌលស៊ីមេអូ RELC ប្រកាសផ្ដល់អាហារូបករណ៍សិក្សាវគ្គបណ្ដុះបណ្ដាលភាសាអង់គ្លេសតាមរយៈការសិក្សាផ្ទាល់នៅប្រទេសសឹង្ហបុរី និងតាមបែបចម្រុះសម្រាប់ឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាចំនួន១៦កន្លែងដល់បេក្ខជនដែលជាគ្រូបង្រៀនឯកទេសភាសាអង់គ្លេស ។
សាកលវិទ្យាល័យ Adelaide ផ្ដល់ការសិក្សាវគ្គខ្លីតាម Online ដោយឥតគិតថ្លៃ សម្រាប់ឆ្នាំសិក្សា២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 05/12/2025
ឱកាសសិក្សាវគ្គខ្លីតាម Online នៅសាកលវិទ្យាល័យ Adelaide ដោយឥតគិតថ្លៃសម្រាប់និស្សិតអន្តរជាតិ ពីកម្មវិធីអាហារូកបរណ៍ University of Adelaide edX សម្រាប់ឆ្នាំសិក្សា២០២៦។
អាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតនៅសាកលវិទ្យាល័យ IUHW ប្រទេសជប៉ុន
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 28/05/2026
សាកលវិទ្យាល័យ International University of Health and Welfare (IUHW) ប្រទេសជប៉ុន នឹងផ្តល់អាហារូបករណ៍ដល់និស្សិតឆ្នាំទី១ និងឆ្នាំទី២ ផ្នែកវេជ្ជសាស្ត្រ ដែលកំពុងសិក្សានៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប

របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧







ព័ត៌មានទូទៅ
មើលទាំងអស់ ➧
សាលារៀនប្រមាណ២០០ នៅទូទាំងប្រទេស មានលទ្ធភាពអនុវត្តកម្មវិធីសិក្សា «៤ម៉ោង+២» ដែលសិស្សរៀនសរុប៦ម៉ោងក្នុងមួយថ្ងៃ ខណៈរាជរដ្ឋាភិបាលគ្រោងពង្រីកកម្មវិធីនេះ

ឯកសារបណ្ណសារ ដែលស្ថិតនៅបណ្ណសារដ្ឋានជាតិ គឺជា «ឫសគល់» ឬ «ឫសកែវ» នៃអត្តសញ្ញាណ និង ចំណេះដឹងជាតិ

ក្រុមហ៊ុន មេនូឡាយហ្វ៍ បានបន្តកិច្ចសហការយ៉ាងរឹងមាំជាមួយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ក្នុងនាមជាដៃគូសហការផ្ដាច់មុខនៃព្រឹត្តិការណ៍រត់ប្រណាំង

គម្រោងសហការរវាងក្រសួងអប់រំ និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) «កសាងសមត្ថភាពបច្ចេកវិទ្យាព័ត៌មាន និងគមនាគមន៍សម្រាប់ការអប់រំនៅមធ្យមស...

មនុស្សជាច្រើនយល់ច្រឡំថា ពាក្យថា «វិន័យ» គឺជាទ្រុងដែកដែលរឹតត្បិតសេរីភាព ឬជាទោសទណ្ឌដែលបង្ខំចិត្តឱ្យធ្វើរឿងដែលមិនចូលចិត្ត

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររងពេញថ្លៃ ៣០ កន្លែងនៅសាកលវិទ្យាល័យពុទ្ធិសាស្ត្រ

ខណៈប្រទេសជាច្រើននៅលើពិភពលោកកំពុងរឹតត្បិតការប្រើប្រាស់ទូរស័ព្ទនៅក្នុងថ្នាក់រៀន, សម្រាប់ប្រទេសកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត

នៅព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះ បេក្ខជនជាប់បម្រុង គ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារ កម្រិតវិទ្យាល័យ សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧ ប្រមាណ...
កម្មវិធីពិសេសរបស់ AMS ECONOMY






























ព័ត៌មានសង្ខេប
ប្រភេទវីដេអូ (VIDEO)ព័ត៌មានផ្សេងៗទៀត
View all






























