សាកលវិទ្យាល័យមាននិស្សិតចំនួន ២៥,០០០ នាក់មកពីជាង ១០០ប្រទេស ។ NTU ក៏មានទំនាក់ទំនងល្អជាមួយស្ថាប័នអប់រំជាច្រើននៅទូទាំងពិភពលោក រួមទាំងមហាវិទ្យាល័យ Imperial College London សាកលវិទ្យាល័យ Stanford និងសាកលវិទ្យាល័យ Peking ជាដើម។
២. The Hong Kong University of Science and Technology, ទីក្រុងហុងកុង ៖ HKUST ត្រូវបានគេស្គាល់ថា ជាសាកលវិទ្យាល័យលំដាប់កំពូលមួយរបស់ហុងកុង ដែលស្ថិតក្នុងចំណោមសាកលវិទ្យាកំពូលទាំង១០០របស់ពិភពលោក ។ HKUST ផ្ដោតជាចម្បងក្នុងការផ្ដល់ការអប់រំ ដែលមានគុណភាពខ្ពស់ដល់និស្សិតក្នុងផ្នែកវិទ្យសាស្ត្រ និងបច្ចេកវិទ្យា។
៣. Paris Sciences et Lettres – PSL Research University Paris, ប្រទេសបារាំង ៖ PSL បានធ្លាក់ពីចំណាត់ថ្នាក់លេខ១ មកលេខ៣ ក្នុងឆ្នាំ ២០២៣។ សាកលវិទ្យាល័យនេះបង្កើតឡើងនៅឆ្នាំ២០១០ ក្នុងគោលបំណងក្លាយជាសាកលវិទ្យាល័យស្រាវជ្រាវឈានមុខគេមួយរបស់ពិភពលោក។ ដើមឡើយ សាលាត្រូវបានបង្កើតឡើងដោយមានស្ថាប័នស្រាវជ្រាវចំនួន ៥ ប៉ុន្តែបច្ចុប្បន្នបានបញ្ចូលស្ថាប័នសិក្សា និងស្រាវជ្រាវដែលមានរហូតដល់ ២៥។
PSL មានទីតាំងស្ថិតក្នុងតំបន់ Latin Quarter នៃទីក្រុងប៉ារីស។ សាកលវិទ្យាល័យនេះមានគោលបំណងជំរុញលទ្ធផលស្រាវជ្រាវក្នុងប្រទេសបារាំងឱ្យកាន់តែផុសផុល និងបានបង្កើតភាពជាដៃគូយុទ្ធសាស្ត្រជាមួយសាកលវិទ្យាល័យ New York, សាកលវិទ្យាល័យ Cambridge, សាកលវិទ្យាល័យ Tsinghua, វិទ្យាស្ថាន Technion Israel Institute of Technology និងគ្រឹះស្ថានអប់រំល្បីៗជាច្រើនទៀត។