សាកលវិទ្យាល័យ Western Sydney បានទទួលចំណាត់ថ្នាក់លេខ១ ក្នុងនាមជាគ្រឹះស្ថានឧត្តមសិក្សា ដែលមានភាពជាអ្នកដឹកនាំក្នុងការអភិវឌ្ឍប្រកបដោយចីរភាព។ យោងតាម Times Higher Education លោក Barney Glover អនុអធិការបតី នៃសាកលវិទ្យាល័យ Western Sydney បានលើកឡើងថា បរិវេនសាខារបស់សាលានៅក្នុងតំបន់ Sydney’s Greater Western ទាំងអស់គឺ ផ្ដល់បទពិសោធក្នុងការអនុវត្តដោយផ្ទាល់អំពីបញ្ហាប្រឈមសំខាន់ផ្នែកនិរន្តរភាពនៅក្នុងសត្សវត្សរ៍ទី២១ ដែលមានដូចជា ការរីកចម្រើនដ៏ឆាប់រហ័សនៃទីក្រុង(rapid urban growth) ការកើនឡើងកម្ដៅទីក្រុងដោយសារសកម្មភាពមនុស្ស (Urban beat) និងការលើកកម្ពស់សមភាពសង្គម (entrenched inequalities)។
SDG5 ទាមទារឱ្យមានសមភាពយេនឌ័រ ចំណែក SDG10 ទាមទារឱ្យមានការកាត់បន្ថយវិសមភាពទូទៅ។ សាកលវិទ្យាល័យ Western Sydney បានបង្ហាញពីការប្ដេជ្ញាដោះស្រាយគោលដៅទាំងនេះ មិនគ្រាន់តែតាមរយៈការស្រាវជ្រាវប៉ុណ្ណោះទេ ប៉ុន្តែក៏ចូលរួមក្នុងសកម្មភាពដែរ។ បុគ្គលិកសិក្សាជាន់ខ្ពស់នៃសាកលវិទ្យាល័យ ៤៦ភាគរយ គឺជាស្ត្រី ហើយមាននិស្សិតចំនួន ៧ពាន់នាក់ ជាមនុស្សដំបូងក្នុងគ្រួសារ ដែលមានឱកាសរៀនបន្តថ្នាក់ឧត្តមសិក្សា។ ចំពោះលក្ខខណ្ឌក្នុងសកម្មភាពអាកាសធាតុ(SDG13) Hawkesbury Institute for the Environment នៃសាកលវិទ្យាល័យ Western Sydney បានប្រើថាមពលអគ្គីសនី មានប្រភពមកពីការកកើតឡើងវិញ ១០០ភាគរយ ព្រមទាំងប្ដេជ្ញាចិត្តក្នុងការកាត់បន្ថយការបញ្ចេញកាបូនឌីអុកស៊ីតទៅក្នុងបរិយាកាស។