ការស្រាវជ្រាវដែលត្រូវបានផ្ដល់អាទិភាព រួមមាន ៖ ស្រាវជ្រាវគ្លីនិកពាក់ព័ន្ធនឹងជំងឺមហារីក (Cirical research on cancer) និងស្រាវជ្រាវអំពីអេពីដេមីសាស្ត្រនៃជំងឺមហារីក (Epidemiological research on cancer)។
បេក្ខជន បេក្ខនារី ដែលមានបំណងចូលរួមក្នុងការលើកគម្រោងស្រាវជ្រាវដើម្បីទទួលបានមូលនិធិនេះត្រូវដាក់ពាក្យស្នើសុំនិងភ្ជាប់ជាមួយ គម្រោងសិក្សាស្រាវជ្រាវពេញលេញ (Ful Proposal) ដែលរៀបចំតាមទម្រង់រួមមាន ៖ ក្របមុខដែលមានចំណងជើង, រយៈពេលនៃការអនុវត្តគម្រោង និងឈ្មោះក្រុមស្រាវជ្រាវ, សេចក្តីសង្ខេបគម្រោង (Abstract) ៖ ចំនួន ៣៥០ ពាក្យជាភាសារអង់គ្លេស + Proposal (យ៉ាងច្រើន ១០ ទំព័រ) រួមបញ្ចូលទាំង Background and rationale, Specific aims and novel contributions, Methodology, Expected outcomes and impact, Timeline and roles of team members, References, ប្រវត្តិរូបរបស់អ្នកស្រាវជ្រាវបង្គោល, ឯកសារផ្សេងៗដែលចាំបាច់ (ឧទាហរណ៍ វិធីសាស្ត្រស្រាវជ្រាវ, គម្រោងផែនការនៃការគ្រប់គ្រងទិន្នន័យ) និងទទួលបានការអនុម័តយល់ព្រមពីប្រធាន ឬព្រឹទ្ធបុរស មុនពេលដាក់ស្នើ។
សម្រាប់ ផែនការថវិកា (Budget Plan)៖ ត្រូវផ្ដល់ផែនការថវិកាលម្អិតក្នុងទម្រង់ជា Excel រួមមាន ការរៀបចំសរសេរគម្រោង (Proposal development), សម្ភារៈផ្សេងៗសម្រាប់អនុវត្តគម្រោង (Equipment and supplies), ការធ្វើដំណើរសម្រាប់ការចុះប្រមូលទិន្នន័យ (Travel for data collection ), ការចំណាយលើសេវាមន្ទីរពិសោធន៍ (Laboratory services), ការសំអាតនិងវិភាគទិន្នន័យ ឬការសរសេរបាយការណ៍របស់គម្រោង (Data management and analysis/Report writing), ការចំណាយសម្រាប់ការបោះពុម្ភផ្សាយ (Publication less )។