AMS Economyពិព័រណ៍ការងារ និងផលិតភាពជាតិនៅចុងខែតុលានេះ នឹងផ្តល់ឱកាសការងារជាង២ម៉ឺនកន្លែងសម្រាប់អ្នកស្វែងរកការងារធ្វើ
ភ្នំពេញ – សម្រាប់ឆ្នាំ២០២២នេះ ពិព័រណ៍ការងារ និងផលិតភាពជាតិ គ្រោងនឹងរៀបចំឡើងរយៈពេល២ថ្ងៃ គឺថ្ងៃទី២៨-២៩ ខែតុលា នៅអគារពិព័រណ៍កោះពេជ្រ ដោយផ្តល់ជូននូវឱកាសការងាររហូតដល់ទៅជាង២ម៉ឺនកន្លែង ពីក្រុមហ៊ុនធំៗជាង១៥០។
បើតាមមន្រ្តីទីភ្នាក់ងារជាតិមុខរបរ និងការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា ពិព័រណ៌ការងារដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៨-២៩ ខែតុលា ឆ្នាំ២០២២ និងចាប់ផ្តើមពីវេលាម៉ោង៨ព្រឹក ដល់ម៉ោង៨យប់ ដោយផ្តល់ឱកាសដល់អ្នកដែលស្វែងរកការងារធ្វើ អាចដាក់ពាក្យសម្ភាសន៍ការងារនៅទីនោះភ្លាមៗ ចំពោះការងារដែលខ្លួនពេញចិត្ត។

ក្រៅតែពីផ្តល់ឱកាសការងាររាប់ម៉ឺនកន្លែងសម្រាប់អ្នកដែលមានបំណងស្វែងរកការងារធ្វើហើយ ពិព័រណ៌ការងារនៅឆ្នាំ២០២២នេះ ក៏មានរៀបចំជាសិក្ខាសាលាចែករំលែកចំណេះដឹងពីការលើកកម្ពស់ផលិតភាព ដោយវាគ្មិនជាតិ និងអន្តរជាតិល្បីៗផងដែរ។
សូមបញ្ជាក់ដែរថា ពិព័រណ៍ការងារ និងផលិតភាពជាតិ ឆ្នាំ២០២២នេះ សហការរៀបចំដោយទីភ្នាក់ងារជាតិ មុខរបរ និងការងារ (NEA), សហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ និង សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC)។
គោលដៅ នៃការរៀបចំនូវពិព័រណ៍ការងារ និងផលិតភាពជាតិថ្នាក់ជាតិនេះ គឺដើម្បីបង្កើតជាវេទិកាប្រមូលផ្ដុំឱកាសការងារដ៏ច្រើនសន្ធឹកសន្ធាប់ នៅមួយកន្លែងងាយស្រួល និងអាចចូលមើលតាមប្រព័ន្ធអនឡាញ ពីគ្រប់ទីកន្លែងទូទាំងប្រទេស សម្រាប់និយោជក អ្នកស្វែងរកការងារ និងអ្នកផ្តល់ការអប់រំបណ្តុះបណ្តាល។ ក្នុងនោះ និយោជកអាចតាំងបង្ហាញ និងផ្សព្វផ្សាយពីតម្រូវការជ្រើសរើសកម្លាំងពលកម្ម ដើម្បីទាក់ទាញអ្នកស្វែងរកការងារដែលមានសមត្ថភាពជំនាញ និងសក្តានុពល ស្របតាមតម្រូវការ ហើយអ្នកស្វែងរកការងារអាចដាក់ពាក្យ និងសម្ភាសការងារផ្ទាល់ ព្រមទាំងទទួលបានព័ត៌មានអំពីឱកាសការងារ និងឱកាសក្នុងការអភិវឌ្ឍជំនាញ។

ពិព័រណ៍ការងារ និងផលិតភាពជាតិ ក៏ជាឱកាសសម្រាប់អ្នកផ្តល់ការអប់រំបណ្តុះបណ្តាលអាចផ្សព្វផ្សាយកម្មវិធីសិក្សា វគ្គសិក្សា និងកម្មវិធីអភិវឌ្ឍជំនាញគ្រប់ប្រភេទ។ ជាមួយគ្នា ក៏ជាការលើកកម្ពស់ការយល់ដឹង និងបណ្ដុះគំនិតអំពីការបង្កើនផលិតភាពតាមរយៈសិក្ខាសាលាចែករំលែកចំណេះដឹង និងបទពិសោធន៍ ដោយវាគ្មិនជាតិ-អន្ដរជាតិល្បីៗ ព្រមទាំងជាការបង្កើតវេទិកាសម្រាប់ពង្រីកបណ្ដាញទំនាក់ទំនងផ្នែកធនធានមនុស្ស (HR Networking) ផងដែរ៕
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026
ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប ១០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 26/12/2023
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅវិទ្យាស្ថានជាតិកសិកម្មព្រែកលៀបចំនួន១០កន្លែងតាមរយៈសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញសម្រាប់ឆ្នាំ...
ឱកាសផ្លាស់ប្តូរការសិក្សានៅសាកលវិទ្យាល័យ Conservatorio Superio de Musica de Vigo ប្រទេសអេស្ប៉ាញ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 06/03/2026
ជាឱកាសសម្រាប់សិស្សនិស្សិតកំពុងសិក្សាផ្នែកតូរ្យតន្រ្តី, សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ បានប្រកាសពីការផ្តល់អាហារូបករណ៍ដល់និស្សិតចំនួន៤រូប ដើម្បីទៅផ្លាស់ប្តូរការសិក្សានៅសាកលវិទ្យាល័យ Conservatorio
ឱកាសសិក្សាអាហារូបករណ៍ Online សម្រាប់អ្នកសារព័ត៌មានផ្នែក AI ចំនួន១០០កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 03/07/2024
ឱកាសសិក្សាអាហារូបករណ៍តាមរយៈ Online សម្រាប់អ្នកសារព័ត៌មានទាំងអស់ទូទាំងពិភពលោកសិក្សាបន្ថែមផ្នែក AI កម្មវិធី JournalismAI Academy...
អាហារូបករណ៍នៅសាកលវិទ្យាល័យ Zhejiang Normal ឆ្នាំសិក្សា២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 03/12/2025
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យ Zhejiang Normal នៃសាធារណរដ្ឋប្រជាមានិតចិន សម្រាប់ឆ្នាំសិក្សា២០២៦ ពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិន CSC Type B។
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ២០កន្លែង នៅសាកលវិទ្យាល័យវ៉ាន់ដា ពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 11/09/2026
ក្រុមការងារអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន ២០កន្លែង សិក្សានៅសាកលវិទ្យាល័យវ៉ាន់ដា សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧។
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីអាហារូបករណ៍រដ្ឋាភិបាលអូទ្រីស ឆ្នាំសិក្សា២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 20/05/2025
កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលអូទ្រីស ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត សម្រាប់និស្សិតអន្តរជាតិ ឆ្នាំសិក្សា២០២៦។ កម្មវិធីសិក្សាផ្ដល់អាហារូបករណ៍៣ប្រភេទសម្រាប់សិក្សា...
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពី British Wellcome Scholarships 2025
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 27/05/2025
កម្មវិធីអាហារូបករណ៍ British Wellcome Scholarship 2025 ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យផ្សេងៗក្នុងចក្រភពអង់គ្លេស។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាពេញលេញ សម្រាប់និស្សិតអន្តរជាតិ...
វិទ្យាស្ថានពហុបច្ចេកទេសកម្ពុជា ផ្តល់អាហារូបករណ៍ ១០០% និង ៥០% សម្រាប់សិស្សបាក់ឌុបជាប់និទ្ទេស A និង B
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 17/08/2026
ជាការផ្តល់ឱកាសដល់សិស្សានុសិស្សដែលប្រឡងបញ្ចប់ថ្នាក់ទី១២ ទទួលបាននិទ្ទេសល្អ, វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) នឹងផ្តល់អាហារូបករណ៍ ១០០% សម្រាប់សិស្សនិទ្ទេស A
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប

របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧







ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ខណៈប្រទេសជាច្រើននៅលើពិភពលោកកំពុងរឹតត្បិតការប្រើប្រាស់ទូរស័ព្ទនៅក្នុងថ្នាក់រៀន, សម្រាប់ប្រទេសកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត

នៅព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះ បេក្ខជនជាប់បម្រុង គ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារ កម្រិតវិទ្យាល័យ សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧ ប្រមាណ...

ទោះបីជាការបង្រៀនតាមប្រព័ន្ធឌីជីថលមានភាពទំនើប និងជឿនលឿនយ៉ាងណាក៏ដោយ ក៏មិនត្រូវបោះបង់ចោលការអាន និងការរៀនសូត្រតាមរយៈសៀវភៅនោះឡើយ។

សំណងសមូហភាពសម្រាប់អ្នករស់រានមានជីវិតពីអំពើហិង្សាផ្លូវភេទនៅក្នុងរបបខ្មែរក្រហម បានសម្ពោធដាក់ឱ្យប្រើប្រាស់នៅក្នុងបរិវេណវត្តភ្នំឆ្មា

រដ្ឋាភិបាលព្រីតថេន ផ្តល់ជំនួយថវិកាចំនួន ៣២៥,០០០ដុល្លារអាមេរិក ដល់អង្គភាពការពារកុមារ (CPU) នៃមូលនិធិកុមារកម្ពុជា (Cambodian Children’s Fund)

ការសន្សំលុយមិនមែនទាល់តែមានប្រាក់ខែរាប់ពាន់ដុល្លារទើបធ្វើបាននោះទេ ហើយនេះជាមូលហេតុសំខាន់ៗដែល Gen Z គួរចាប់ផ្តើមពីថ្ងៃនេះ

ជាឱកាសសម្រាប់និស្សិត និងអ្នកជំនាញកម្ពុជាដែលមានបំណងបន្តការសិក្សាថ្នាក់ក្រោយឧត្តមសិក្សា និងចង់អភិវឌ្ឍសមត្ថភាពក្នុងវិស័យកិច្ចការអន្តរជាតិ និងពាណិជ្ជកម...

និស្សិតជំនាន់ទីមួយចំនួន ២០នាក់ មកពីទូទាំងប្រទេសកម្ពុជា ដែលមានជីវភាពខ្វះខាត បានទទួលអាហារូបករណ៍ជាផ្លូវការសម្រាប់ការសិក្សាថ្នាក់ឧត្តមសិក្សារយៈពេល៤ឆ្នាំ
កម្មវិធីពិសេសរបស់ AMS ECONOMY






























ព័ត៌មានសង្ខេប
ប្រភេទវីដេអូ (VIDEO)ព័ត៌មានផ្សេងៗទៀត
View all































