AMS Economyឯកឧត្តម រស់ សុវាចា៖ ការសិក្សានិងការងារមានលទ្ធផលល្អ អាស្រ័យបុគ្គលចេះកំណត់គោលដៅជីវិត
ភ្នំពេញ – នៅក្នុងពិព័រណ៌ជំនាញ និងសាកលវិទ្យាល័យអនឡាញ រៀបចំដោយ Sala ឯកឧត្តមបណ្ឌិត រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា ការសិក្សានិងការងារទទួលលទ្ធផលល្អ អាស្រ័យមនុស្សចេះកំណត់គោលដៅជីវិត ។ ការកំណត់គោលបំណងជីវិត គឺជាកត្តាសំខាន់ដោយសារមនុស្សម្នាក់ៗមានគោលដៅផ្សេងៗគ្នា ប៉ុន្តែបើមនុស្សគ្មានគោលដៅ នោះដំណើរជីវិតអាចនឹងវង្វេងផ្លូវទាំងការសិក្សា និងការងារ ។

ឯកឧត្តម រស់ សុវាចា បន្ថែមថា សិស្សទទួលបានលទ្ធផលសិក្សាល្អ និងមានប្រសិទ្ធភាព កើតឡើងដោយសារការកំណត់អាទិភាពពេលវេលាបានជាក់លាក់ចំពោះកិច្ចការសំខាន់ និងចាំបាច់ក្នុងរយៈពេល ២៤ម៉ោង ។ នៅក្នុងជីវិតរៀនសូត្រ ជីវិតការងារ ជីវិតបុគ្គល និងជីវិតគ្រួសារ ៥១ភាគរយ មានអ្នកស្រឡាញ់គាំទ្រ ចំណែក ៤៩%ទៀតមិនមានអ្នកគាំទ្រ ប៉ុន្តែយើងត្រូវយកចិត្តទុកដាក់ភាគច្រើនដែលគាំទ្រឱ្យយើងមានកម្លាំងចិត្តរៀនសូត្របន្ត និងខិតខំប្រឹងប្រែងបន្តទៅមុខទៀត។
ឯកឧត្តមបន្តថា នៅក្នុងជីវិតរៀនសូត្រសិស្សានុសិស្សគួរចេះឱនលំទោន ចេះចែករំលែក ឱ្យតម្លៃអ្នកនៅជំវិញខ្លួនដែលជាកត្តាជំរុញឱ្យយើងមានអ្វីដែលល្អប្រសើរ ។ ទន្ទឹមគ្នានេះ យុវជនត្រូវចេះស្រឡាញ់ខ្លួនឯង ចេះថែទាំខ្លួនឯង និងថែទាំអ្នកនៅជុំវិញខ្លួន ទើបអាចចូលរួមបម្រើប្រយោជន៍រួម ដូចជា សាលារៀន សង្គមថ្នាក់រៀន និងសង្គមជាតិ ។
“នៅក្នុងជីវិតសិក្សានិងការងារតែងប្រឈមនឹងបញ្ហាជាច្រើន ដោយសិស្សានុសិស្សត្រូវចេះបង្វែរបញ្ហាទៅជាឱកាស ហើយត្រូវយកចំណុចល្អរបស់មនុស្សគ្រប់គ្នាជាគម្រូ និងរៀនសូត្រតាម”
ឯកឧត្តម រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា

គួរជម្រាបជូនថា ពិព័រណ៌ជំនាញ និងសាកលវិទ្យាល័យអនឡាញ រៀបចំដោយ Sala គាំទ្រដោយក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងមានការចូលរួមដោយសាកលវិទ្យាល័យ ចំនួន ១៨ សាកលវិទ្យាល័យ និងស្ថាប័នឯកជន ចំនួន ៥ បានចូលរួម។ កម្មវិធីនេះ ធ្វើឡើងក្នុងគោលបំណងជំរុញការអប់រំនៅក្នុងប្រទេស និងតម្រង់ទិសយុវជន ផ្ដល់ជាយោលបល់ ក៏ដូចជាដោះស្រាយចម្ងល់របស់សិស្សានុសិស្សក្នុងពេលតែមួយ៕
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026
ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាហារូបករណ៍ SHE-CAN ប្រកាសបើកទទួលពាក្យសម្រាប់ឆ្នាំសិក្សា២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 09/09/2025
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ នៅសហរដ្ឋអាមេរិកសម្រាប់ឆ្នាំសិក្សា២០២៦ ពីកម្មវិធីអាហារូបករណ៍ SHE-CAN ដោយអាហារូបករណ៍ SHE-CAN ចាប់បើកទទួលពាក្យស្នើសុំអាហារូបករណ៍ សម្រាប់និស្សិតស្ត្រី ដើម្បីលើកកម្ពស់ជីវភាព...
ក្រសួងទេសចរណ៍ផ្តល់អាហារូបករណ៍១០កន្លែង នៅវិទ្យាស្ថានទេសចរណ៍សៀងហៃ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 20/01/2023
ក្រសួងទេសចរណ៍កម្ពុជា បានប្រកាសទៅដល់សិស្ស និស្សិត បុគ្គលិកជំនាញទេសចរណ៍ និងមន្រ្តីរាជការក្រសួងទេសចរណ៍ទាំងអស់ ពីការផ្តល់អាហារូបករណ៍ចំនួន១០កន្លែង...
កម្មវិធី MTCP ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសម៉ាឡេស៊ីឆ្នាំសិក្សា២០២៣
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 23/06/2023
ភ្នំពេញ - កម្មវីធីអាហារូបករណ៍ THE MALAYSIAN TECHNICAL COOPERATION PROGRAMME ឬ MTCP ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់...
អាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ចំនួន ១០ កន្លែង សិក្សានៅសាកលវិទ្យាល័យជាតិគ្រប់គ្រង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 29/09/2026
សម្រាប់សិស្សានុសិស្សដែលទើបប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងមានបំណងចង់បន្តការសិក្សាថ្នាក់ឧត្តមសិក្សានៅសាកលវិទ្យាល័យជាតិគ្រប់គ្រង
អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ នៅប្រទេសឥណ្ឌូនេស៊ី
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 22/01/2026
សាកលវិទ្យាល័យ Muhammadiyah Purwokerto (UMP) ប្រកាសជ្រើសរើសនិស្សិតអន្តរជាតិឱ្យចូលរៀនក្នុងកម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ សម្រាប់ឆ្នាំសិក្សា២០២៦...
ឱកាសសិក្សាជំនាញ TVET ឥតគិតថ្លៃចំនួន ២១០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសតេជោសែន
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 28/04/2023
ក្រោមគម្រោងកម្មវិធីធ្វើទំនើបកម្មប្រព័ន្ធអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈឆ្នាំ២០២៣ វិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន ដែលជាគ្រឹះស្ថានអប់រំបណ្តុះបណ្តាល...
ឱកាសសិក្សានៅប្រទេសសឹង្ហបុរី ពីកម្មវិធី SIM Global Education Diploma Scholarships
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 29/07/2024
សម្រាប់សិស្សនិស្សិតដែលកំពុងស្វែងរកអាហារូបករណ៍ទៅសិក្សានៅប្រទេសសឹង្ហបុរី លើជំនាញពាក់ព័ន្ធនឹងធុរកិច្ច ពេលនេះកម្មវិធីអាហារូបករណ៍ SIM Global Education Diploma Scholarships
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប

របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧







ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ខណៈប្រទេសជាច្រើននៅលើពិភពលោកកំពុងរឹតត្បិតការប្រើប្រាស់ទូរស័ព្ទនៅក្នុងថ្នាក់រៀន, សម្រាប់ប្រទេសកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត

នៅព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះ បេក្ខជនជាប់បម្រុង គ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារ កម្រិតវិទ្យាល័យ សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧ ប្រមាណ...

ទោះបីជាការបង្រៀនតាមប្រព័ន្ធឌីជីថលមានភាពទំនើប និងជឿនលឿនយ៉ាងណាក៏ដោយ ក៏មិនត្រូវបោះបង់ចោលការអាន និងការរៀនសូត្រតាមរយៈសៀវភៅនោះឡើយ។

សំណងសមូហភាពសម្រាប់អ្នករស់រានមានជីវិតពីអំពើហិង្សាផ្លូវភេទនៅក្នុងរបបខ្មែរក្រហម បានសម្ពោធដាក់ឱ្យប្រើប្រាស់នៅក្នុងបរិវេណវត្តភ្នំឆ្មា

រដ្ឋាភិបាលព្រីតថេន ផ្តល់ជំនួយថវិកាចំនួន ៣២៥,០០០ដុល្លារអាមេរិក ដល់អង្គភាពការពារកុមារ (CPU) នៃមូលនិធិកុមារកម្ពុជា (Cambodian Children’s Fund)

ការសន្សំលុយមិនមែនទាល់តែមានប្រាក់ខែរាប់ពាន់ដុល្លារទើបធ្វើបាននោះទេ ហើយនេះជាមូលហេតុសំខាន់ៗដែល Gen Z គួរចាប់ផ្តើមពីថ្ងៃនេះ

ជាឱកាសសម្រាប់និស្សិត និងអ្នកជំនាញកម្ពុជាដែលមានបំណងបន្តការសិក្សាថ្នាក់ក្រោយឧត្តមសិក្សា និងចង់អភិវឌ្ឍសមត្ថភាពក្នុងវិស័យកិច្ចការអន្តរជាតិ និងពាណិជ្ជកម...

និស្សិតជំនាន់ទីមួយចំនួន ២០នាក់ មកពីទូទាំងប្រទេសកម្ពុជា ដែលមានជីវភាពខ្វះខាត បានទទួលអាហារូបករណ៍ជាផ្លូវការសម្រាប់ការសិក្សាថ្នាក់ឧត្តមសិក្សារយៈពេល៤ឆ្នាំ
កម្មវិធីពិសេសរបស់ AMS ECONOMY






























ព័ត៌មានសង្ខេប
ប្រភេទវីដេអូ (VIDEO)ព័ត៌មានផ្សេងៗទៀត
View all






























