AMS Economyតើយុវជនគួរបន្តរៀនថ្នាក់ឧត្តមសិក្សានៅរាជធានីភ្នំពេញ ឬនៅខេត្តក្បែរផ្ទះ?
ក្រោយបញ្ចប់ថ្នាក់វិទ្យាល័យ ពោលគឺក្រោយប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិរួច មានសិស្សមួយចំនួនធំដែលរស់នៅតាមបណ្តាខេត្តកំពុងតែធ្វើការពិចារណាថា តើពួកគេគួរឃ្លាតឆ្ងាយពីផ្ទះ ទៅបន្តការសិក្សាថ្នាក់ឧត្តមសិក្សានៅរាជធានីភ្នំពេញ ឬក៏ត្រូវបន្តការសិក្សាថ្នាក់ឧត្តមសិក្សានៅក្នុងខេត្ត ក្បែរផ្ទះរបស់ខ្លួន?
ចំពោះសំណួរមួយនេះ បើតាម កញ្ញា អ៊ីត សុខា ដែលមកពីខេត្តកំពងចាម ហើយបច្ចុប្បន្នកំពុងបន្តការសិក្សានៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រនិងវិទ្យាសាស្ត្រសេដ្ឋកិច្ច បានលើកឡើងថា ការដែលកញ្ញាសម្រចចិត្តមករៀននៅភ្នំពេញ គឺដោយសារនៅភ្នំពេញមានសាកលវិទ្យាល័យច្រើន ទាំងការសិក្សាបែបជាតិ និងអន្តរជាតិ ដែលបង្កភាពងាយស្រួលក្នុងការជ្រើសរើសសាកលវិទ្យាល័យ ហើយទីនេះក៏ប្រមូលផ្តុំដោយការងារគ្រប់ប្រភេទ ។

កត្តាមួយទៀត ដែលជំរុញឱ្យ សុខា មករៀនភ្នំពេញ ក៏ព្រោះតែទីនេះ មានវគ្គសិក្សាខ្លីៗជាច្រើនដោយឥតគិតថ្លៃ ហើយវគ្គទាំងនោះមានច្រើនប្រភេទណាស់ ។ ការសិក្សាវគ្គខ្លីៗទាំងនោះ វាជួយឱ្យកញ្ញាអាចបន្សាំខ្លួនទៅនឹងបរិយាកាសខាងក្រៅ ហើយជាមួយគ្នានោះការប្រាស្រ័យទាក់ទងជាមួយមនុស្សផ្សេងទៀតក៏កាន់តែល្អប្រសើរ។
“…ត្បិតថាការចាកចេញឆ្ងាយពីគ្រួសារធ្វើឱ្យមានភាពលំបាកបន្តិចមែន ក៏ប៉ុន្តែខ្ញុំបានរៀនសូត្រពីរឿងរ៉ាវជាច្រើន …ការរស់ឆ្ងាយពីគ្រួសារ ធ្វើឱ្យការចាយវាយរបស់យើងរឹតតែត្រូវមានភាពហ្មត់ចត់ ជាពិសេសចំពោះអ្នកមានជីវភាពមិនសូវធូរធា …ដូច្នេះហើយការសម្រេចមករៀននៅឆ្ងាយធ្វើឱ្យខ្ញុំមានទម្លាប់រៀបចំផែនការចាយវាយយ៉ាងល្អិតល្អន់”
សម្រាប់កញ្ញា សឿង វិចារិកា មកពីខេត្តកំពង់ស្ពឺ ដែលកំពុងសិក្សាផ្នែកច្បាប់នៅសកលវិទ្យាល័យកម្ពុជា ក៏បានលើកឡើងស្រដៀងគ្នាដែរថា ការមកកាន់រាជធានីភ្នំពេញ គឺជាជម្រើសដែលនាងពេញចិត្តណាស់ ព្រោះវាស្របទៅនឹងក្ដីស្រមៃការងា និងការសិក្សា។

តាមកញ្ញា វិចារិកា បច្ចុប្បន្ននេះភាសាអង់គ្លេសមានសារៈសំខាន់ណាស់ មិនថាយើងរៀនជំនាញអ្វីនោះទេ ក៏ត្រូវការភាសារបរទេសជំនួយបន្ថែមដែរ ដូច្នេះការមករៀននៅភ្នំពេញ គឺជាជម្រើសដ៏ល្អ ព្រោះនៅទីនេះមានសាលាភាសារបរទេសច្រើនដែលអាចឆ្លើយតបទៅនឹងតម្រូវការនិស្សិតទាំងឡាយ។
ហើយចំណុចមួយទៀតដែលកញ្ញាយល់ថា ការសម្រេចចិត្តមករៀននៅភ្នំពេញនឹងមិនធ្វើឱ្យមានអារម្មណ៍ស្ដាយក្រោយនោះ គឺសម្រាប់អ្នកដែលចង់បានអាហាររូបករណ៍ទៅរៀននៅឯបរទេស ។ អាហាររូបករណ៍ក្រៅប្រទេសជាច្រើនផ្តល់ឱ្យតាមរយៈស្ថានទូតប្រចាំប្រទេសនានា ហើយទីតាំងស្ថានទូតទាំងនោះសុទ្ធតែតាំងនៅភ្នំពេញទាំងអស់ ។
មិនខុសគ្នាពីយុវសិស្សទាំង២ខាងលើប៉ុន្មានឡើយ កញ្ញា ហុងហាប់ និត្យវិច្ឆិកា អតីតសិស្សនិទ្ទេស B ឆ្នាំ២០១៦ មកពីខេត្តរៀមរាប នាងក៏បានសម្រេចចិត្តមករៀននៅភ្នំពេញផងដែរ ដោយបច្ចុប្បន្ននាងកំពុងរៀនផ្នែកពេទ្យ ។ ការមកបន្តការសិក្សានៅរាជធានីភ្នំពេញរបស់ វិច្ឆិកា ក៏មានការជំរុញពីសមាជិកគ្រួសារផងដែរ ដោយពួកគាត់រំពឹងថា នាងនឹងមានភាពរឹងមាំជាងមុន នៅពេលរស់ឆ្ងាយពីក្រុមគ្រួសារ។
ប៉ុន្តែសម្រាប់លោក ឈន ហឿម បច្ចុប្បន្នជាគ្រូបង្រៀនភាសារអង់គ្លេសនៅខេត្តបាត់ដំបង បានមានប្រសាសន៍ថា ក្រោយបញ្ចប់ថ្នាក់វិទ្យាល័យ លោកមិនបានទៅបន្តការសិក្សានៅរាជធានីភ្នំពេញទេ គឺលោកជ្រើសរើសការសិក្សានៅខេត្តរបស់លោកតែម្តង។ លោកថា លោកចូលចិត្តបរិយាកាសបែបធម្មជាតិ ដូច្នេះសាកវិទ្យាល័យនៅខេត្តគឺល្អបំផុត។
– លោក ឈន ហឿម
“…នៅពេលដែលយើងរៀននៅជិត យើងក៏អាចនៅជាមួយគ្រួសារបាន អាចនៅជាមួយមិត្តភ័ក្រ្ត ហើយបរិបទសង្គមយើងមានភាពបន្សាំជាមួយកន្លែងដែលយើងរស់នៅ ។ ហើយបន្សាំនៅកន្លែងណាមួយវាធ្វើឱ្យយើងសប្បាយចិត្ត ។ អ៊ីចឹងនៅពេលណាយើងសប្បាយចិត្ត អ្នកអាចផ្តោតទៅលើការរៀនបានច្រើន ។ បើសិនជាយើងទៅឆ្ងាយមានតែការនឹកម្តាយ នឹកផ្ទះ នឹកមិត្តភ័ក្រ្ត និងនឹកកន្លែងណាមួយដែលយើងមានការចងចាំល្អៗនៅខេត្តដែលធ្លាប់រស់នៅ”
សម្រាប់កញ្ញា ស៊ុន លីហួង ដែលបានសិក្សានៅសាកលវិទ្យាល័យមួយនៅក្នុងខេត្តបន្ទាយមានជ័យ ហើយបច្ចុប្បន្នកំពុងបម្រើការងារនៅមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបន្ទាយមានជ័យ បានលើកឡើងថា ការបន្តការសិក្សាថ្នាក់ឧត្តមសិក្សានៅខេត្ត សម្រាប់នាងគឺវាមានភាពងាយស្រួល ហើយការសិក្សាក៏វាមិនខុសគ្នាពីរាជធានីប៉ុន្មានឡើយ គឺសាលាដូចគ្នា ហើយកម្មវិធីសិក្សាក៏ដូចគ្នា ហើយអ្វីដែលពិសេសសម្រាប់ជាជម្រើសនោះ គឺសាលានៅជិតផ្ទះ បាននៅជុំគ្រួសារ ហើយអាចប្រកបការងារដែលនៅក្នុងខេត្តបានដូចគ្នា៕
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026
ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ឱកាសសិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាប ចំនួន ១៧៥០កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 21/11/2024
វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាបប្រកាសជ្រើសរើសសិស្សានុសិស្សឱ្យចូលសិក្សាជំនាញវិជ្ជាជីវៈជាច្រើនកន្លែងសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។
ឱកាសសិក្សាជំនាញបច្ចេកទេសជាន់ខ្ពស់ឥតបង់ថ្លៃ នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 06/10/2023
វិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោ បានប្រកាសជ្រើសរើសសិស្សចូលសិក្សាសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេសដោយឥតបង់ថ្លៃលើគ្រប់ជំនាញ។
ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង និងបរិញ្ញាបត្រ មិនឆ្លងកាត់ការប្រឡង ៣១៥កន្លែង ពី អ.ម.ត
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 17/09/2026
គណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត)
ឱកាសសិក្សាឥតគិតថ្លៃ ៖ សាលាមធ្យមវិចិត្រសិល្បៈ ប្រកាសជ្រើសរើសសិស្សចូលរៀន សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 07/09/2026
សាលាមធ្យមវិចិត្រសិល្បៈ ដែលជាគ្រឹះស្ថានសិក្សាអប់រំចំណេះទូទៅ និងបច្ចេកទេសជំនាញវិជ្ជាជីវៈសិល្បៈ ស្ថិតក្រោមឱវាទក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នឹងរៀបចំការប្រឡងជ្រើសរើសសិស្សានុសិស្សទាំងពីរភេទ...
អាហារូបករណ៍ ៥០កន្លែង ទៅសិក្សានៅប្រទេសចិន តាមរយៈកម្មវិធីអាហារូបករណ៍ អ.ម.ត.
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 21/04/2026
អាហារូបករណ៍ដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សិក្សា នៅសាធារណរដ្ឋប្រជាមានិតចិន ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ (លើកទី២) ចំនួន ៥០ កន្លែង
អាហារូបករណ៍អូស្ដ្រាលីឆ្នាំសិក្សា២០២៤ បើកទទួលពាក្យសម្រាប់និស្សិតកម្ពុជា
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 09/02/2023
អាហារូបករណ៍អូស្ដ្រាលីសម្រាប់ឆ្នាំសិក្សា២០២៤កំពុងបើកទទួលពាក្យ សម្រាប់ការស្នើសុំអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅប្រទេសអូស្រ្តាលី...
អាហារូបករណ៍ទឹកប្រាក់ សម្រាប់និស្សិតក្រោយឧត្តមសិក្សា ជំនាញភូគព្ភសាស្ត្រ នៅប្រទេសណូវ៉េលហ្សេឡង់
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 25/07/2024
អាហារូបករណ៍ទឹកប្រាក់រហូតដល់ ៥ពាន់ដុល្លារ ដើម្បីជួយដល់និស្សិតស្រាវជ្រាវក្រោយឧត្តមសិក្សា ដើម្បីសិក្សាអំពីភូគព្ភសាស្ត្រ (geological research) ដែលមានមូលដ្ឋាននៅ ណូវ៉ែលហ្សេឡង់...
អាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតនៅសាកលវិទ្យាល័យ International University of Health and Welfare ប្រទេសជប៉ុន
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 03/05/2023
សាកលវិទ្យាល័យ International University of Health and Welfare ប្រទេសជប៉ុនប្រកាសជ្រើសរើសនិស្សិតឆ្នាំមូលដ្ឋាន និងឆ្នាំទី២ផ្នែកវេជ្ជសាស្ត្រនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រ...
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប

របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧







ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ខណៈប្រទេសជាច្រើននៅលើពិភពលោកកំពុងរឹតត្បិតការប្រើប្រាស់ទូរស័ព្ទនៅក្នុងថ្នាក់រៀន, សម្រាប់ប្រទេសកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត

នៅព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះ បេក្ខជនជាប់បម្រុង គ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារ កម្រិតវិទ្យាល័យ សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧ ប្រមាណ...

ទោះបីជាការបង្រៀនតាមប្រព័ន្ធឌីជីថលមានភាពទំនើប និងជឿនលឿនយ៉ាងណាក៏ដោយ ក៏មិនត្រូវបោះបង់ចោលការអាន និងការរៀនសូត្រតាមរយៈសៀវភៅនោះឡើយ។

សំណងសមូហភាពសម្រាប់អ្នករស់រានមានជីវិតពីអំពើហិង្សាផ្លូវភេទនៅក្នុងរបបខ្មែរក្រហម បានសម្ពោធដាក់ឱ្យប្រើប្រាស់នៅក្នុងបរិវេណវត្តភ្នំឆ្មា

រដ្ឋាភិបាលព្រីតថេន ផ្តល់ជំនួយថវិកាចំនួន ៣២៥,០០០ដុល្លារអាមេរិក ដល់អង្គភាពការពារកុមារ (CPU) នៃមូលនិធិកុមារកម្ពុជា (Cambodian Children’s Fund)

ការសន្សំលុយមិនមែនទាល់តែមានប្រាក់ខែរាប់ពាន់ដុល្លារទើបធ្វើបាននោះទេ ហើយនេះជាមូលហេតុសំខាន់ៗដែល Gen Z គួរចាប់ផ្តើមពីថ្ងៃនេះ

ជាឱកាសសម្រាប់និស្សិត និងអ្នកជំនាញកម្ពុជាដែលមានបំណងបន្តការសិក្សាថ្នាក់ក្រោយឧត្តមសិក្សា និងចង់អភិវឌ្ឍសមត្ថភាពក្នុងវិស័យកិច្ចការអន្តរជាតិ និងពាណិជ្ជកម...

និស្សិតជំនាន់ទីមួយចំនួន ២០នាក់ មកពីទូទាំងប្រទេសកម្ពុជា ដែលមានជីវភាពខ្វះខាត បានទទួលអាហារូបករណ៍ជាផ្លូវការសម្រាប់ការសិក្សាថ្នាក់ឧត្តមសិក្សារយៈពេល៤ឆ្នាំ
កម្មវិធីពិសេសរបស់ AMS ECONOMY






























ព័ត៌មានសង្ខេប
ប្រភេទវីដេអូ (VIDEO)ព័ត៌មានផ្សេងៗទៀត
View all






























