AMS Economyសម្តេចតេជោនាយករដ្ឋមន្ត្រី ៖ សិស្សនៅជនបទមានឱកាសសិក្សាមិនចាញ់សិស្សនៅទីក្រុង
ភ្នំពេញ – ក្នុងពិធីសំណេះសំណាលជាមួយសិស្សនិទ្ទេស A នៅព្រឹកថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា ដោយសារតែសន្តិភាពនិងការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល បច្ចុប្បន្ននេះសិស្សជនបទនិងសិស្សរស់នៅទីដាច់ស្រយាលមានឱកាសសិក្សាមិនចាញ់អ្នករស់នៅទីក្រុងនោះឡើយ។

សម្តេចតេជោបានលើកឡើងថា ចាប់តាំងពីក្រោយឆ្នាំ១៩៩៨ សន្តិភាពបានកើតមានទូទាំងប្រទេស ដែលជាលើកដំបូងក្នុងប្រវត្តិសាស្រ្តដ៏យូរលង់របស់កម្ពុជា ដែលយើងមានការឯកភាពជាតិ ឯកភាពទឹកដី។ សម្តេចបញ្ជាក់ថា វត្តមាននៃសន្តិភាព ជំនួសឱ្យសង្រ្គាម ផ្តល់ឱកាសសម្រាប់ការអភិវឌ្ឍន៍, ផ្លូវថ្នល់ សាលារៀន ត្រូវបានសាងសង់ទៅដល់ទីជនបទ ផ្តល់ឱ្យអ្នកជនបទទទួលបានការសិក្សា។
“ថ្ងៃនេះ យើងបានឃើញនូវការចង្អុលបង្ហាញថា សិស្សនៅជនបទ សិស្សនៅបណ្តាខេត្ត មិនអន់ជាងសិស្សនៅទីក្រុងភ្នំពេញទេក្នុងការសិក្សា ។ ដំណើរផ្លូវរបស់ខ្ញុំប្រមាណជាង៦ពាន់គីឡូម៉ែត្រ នៅឆ្នាំ២០១៦ ទៅតាមតំបន់នានាដែលធ្លាប់ជាទីកន្លែងប្រយុទ្ធ ខ្ញុំបានដាក់សាលារៀន…”
សម្តេចតេជោបានបញ្ជាក់ថា រាជរដ្ឋាភិបាលបានវិនិយោគធំណាស់ទៅលើវិស័យអប់រំ ដោយថា កាលពីដើមសិស្សរត់រកសាលា ប៉ុន្តែបច្ចុប្បន្ន គឺសាលារត់រកសិស្ស។ សម្តេចសង្កត់ធ្ងន់ថា នៅក្នុងសេចក្តីថ្លែងការណ៍សន្ទុកឆ្នាំ២០០២ បានចង្អុលបង្ហាញថា ឃុំមួយត្រូវមានអនុវិទ្យាល័យមួយ, ប៉ុន្តែឥឡូវយើងមិនប្រើភាសានេះទៀតទេ ឃុំមួយ ត្រូវមានអនុវិទ្យាល័យមួយយ៉ាងតិច ដើម្បីកាត់បន្ថយចម្ងាយផ្លូវ នៃការធ្វើដំណើររបស់សិស្ស។

បើយោងតាមរបាយការណ៍របស់ក្រសួងអប់រំ យុវជន និងកីឡា គិតត្រឹមឆ្នាំសិក្សា ២០២១-២០២២ កម្ពុជាមានសាលាមត្តេយ្យសិក្សា និងគ្រឹះស្ថានសិក្សាចំណេះ ទូទៅទាំងសាធារណៈ និងឯកជនចំនួន ១៨៤៣០សាលា ក្នុងនោះ មត្តេយ្យសិក្សាសហគមន៍ ៣០៨៣ កន្លែងគ្រឹះស្ថានសិក្សាចំណេះទូទៅសាធារណៈ ១៣៦៨១និងគ្រឹះស្ថានសិក្សាឯកជន ១៦៦៦។ ចំណែកគ្រឹះស្ថានឧត្តមសិក្សាមានសរុបចំនួន ១៣០ ក្នុងនោះគ្រឹះស្ថានឧត្តមសិក្សាសាធារណៈ ៤៨ និងគ្រឹះស្ថានឧត្តមសិក្សាឯកជន ៨២ ដោយឡែកនិស្សិតកំពុងសិក្សានៅកម្រិតឧត្តមសិក្សាមានសរុបចំនួន ១៩៨,៣៦៣នាក់៕
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026
ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ឱកាសកម្មសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បរិញ្ញាបត្រឆ្នាំទី៣ ពីកម្មវិធីអាហារ KAUST នៅអារ៉ាប់ប៊ីសាអូឌីត
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 05/10/2023
ឱកាសកម្មសិក្សាអន្តរជាតិសម្រាប់សិស្សថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បរិញ្ញាបត្រនៅសាកលនៅសាកលវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា King Abdullah ចំនួន១៣០កន្លែង....
រៀនជំនាញសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ ឥតគិតថ្លៃ សម្រាប់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 09/02/2026
ដើម្បីពង្រឹងសមត្ថភាព និងបង្កើនឱកាសក្នុងអាជីពផ្នែកបដិសណ្ឋារកិច្ច សមាគមមិត្តយើង (MYA) សហការជាមួយ វិទ្យាស្ថានបច្ចេកវិទ្យា និងកសិកម្មកម្ពុជា (CITA) ក្រុមហ៊ុន ខូហ្វី (KOFI Co., Ltd) និង សមាគមភោជនីយដ្ឋានកម្ពុជា (CRA)
ឱកាសផ្លាស់ប្ដូរការសិក្សានៅសាកលវិទ្យាល័យ Yale ពីកម្មវិធី Yale Young Scholars ឆ្នាំ២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 25/12/2024
កម្មវិធីអាហារូបករណ៍ Yale Young Scholars (YYGS) ផ្ដល់ឱកាសផ្លាស់ប្ដូរការសិក្សានៅសាកលវិទ្យាល័យ Yale ចំនួន២សប្ដាហ៍សម្រាប់និស្សិតអន្តរជាតិទាំងអស់ដែលមានអាយុចាប់ពី១៦ឆ្នាំ ដល់១៨ឆ្នាំ សិក្សានៅសហរដ្ឋអាមេរិក។
អាហារូបករណ៍សាច់ប្រាក់ពីកម្មវិធីអាហារូបករណ៍ មេយប៊ែង កម្ពុជា ឆ្នាំសិក្សា២០២៤-២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍
• 28/03/2024
ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ពីកម្មវិធីអាហារូបករណ៍របស់ធនាគារ មេយប៊ែង កម្ពុជា(Maybank Cambodia) ឆ្នាំសិក្សា ២០២៤-២០២៥។...
វិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ ផ្តល់អាហារូបករណ៍ថ្នាក់សញ្ញាបត្រជាន់ខ្ពស់២៨០កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 05/11/2024
សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥នេះ វិទ្យាស្ថានពហុបច្ចេកទេសព្រះកុសមៈ បានប្រកាសផ្តល់អាហារូបករណ៍ថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស និងសញ្ញាបត្រជាន់ខ្ពស់ពាណិជ្ជសាស្រ្ត (សិក្សារយៈពេល២ឆ្នាំ) រហូតដល់២៨០កន្លែងសម្រាប់សិស្ស...
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ៤០កន្លែង នៅសាលាជាតិផែនការ និងស្ថិតិ (NSPS)
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 04/01/2024
គណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រកាសផ្តល់អាហារូបករណ៍ សិក្សានៅសាលាជាតិផែនការ និងស្ថិតិ ថ្នាក់បរិញ្ញាបត្រ...
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដា ឆ្នាំសិក្សា២០២៥-២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 02/10/2025
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានផ្តល់អាហារូបករណ៍ដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) នៅសាកលវិទ្យាល័យ...
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប

របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧







ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ខណៈប្រទេសជាច្រើននៅលើពិភពលោកកំពុងរឹតត្បិតការប្រើប្រាស់ទូរស័ព្ទនៅក្នុងថ្នាក់រៀន, សម្រាប់ប្រទេសកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត

នៅព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះ បេក្ខជនជាប់បម្រុង គ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារ កម្រិតវិទ្យាល័យ សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧ ប្រមាណ...

ទោះបីជាការបង្រៀនតាមប្រព័ន្ធឌីជីថលមានភាពទំនើប និងជឿនលឿនយ៉ាងណាក៏ដោយ ក៏មិនត្រូវបោះបង់ចោលការអាន និងការរៀនសូត្រតាមរយៈសៀវភៅនោះឡើយ។

សំណងសមូហភាពសម្រាប់អ្នករស់រានមានជីវិតពីអំពើហិង្សាផ្លូវភេទនៅក្នុងរបបខ្មែរក្រហម បានសម្ពោធដាក់ឱ្យប្រើប្រាស់នៅក្នុងបរិវេណវត្តភ្នំឆ្មា

រដ្ឋាភិបាលព្រីតថេន ផ្តល់ជំនួយថវិកាចំនួន ៣២៥,០០០ដុល្លារអាមេរិក ដល់អង្គភាពការពារកុមារ (CPU) នៃមូលនិធិកុមារកម្ពុជា (Cambodian Children’s Fund)

ការសន្សំលុយមិនមែនទាល់តែមានប្រាក់ខែរាប់ពាន់ដុល្លារទើបធ្វើបាននោះទេ ហើយនេះជាមូលហេតុសំខាន់ៗដែល Gen Z គួរចាប់ផ្តើមពីថ្ងៃនេះ

ជាឱកាសសម្រាប់និស្សិត និងអ្នកជំនាញកម្ពុជាដែលមានបំណងបន្តការសិក្សាថ្នាក់ក្រោយឧត្តមសិក្សា និងចង់អភិវឌ្ឍសមត្ថភាពក្នុងវិស័យកិច្ចការអន្តរជាតិ និងពាណិជ្ជកម...

និស្សិតជំនាន់ទីមួយចំនួន ២០នាក់ មកពីទូទាំងប្រទេសកម្ពុជា ដែលមានជីវភាពខ្វះខាត បានទទួលអាហារូបករណ៍ជាផ្លូវការសម្រាប់ការសិក្សាថ្នាក់ឧត្តមសិក្សារយៈពេល៤ឆ្នាំ
កម្មវិធីពិសេសរបស់ AMS ECONOMY






























ព័ត៌មានសង្ខេប
ប្រភេទវីដេអូ (VIDEO)ព័ត៌មានផ្សេងៗទៀត
View all






























