AMS Economy“សំណង់ផ្លូវថ្នល់” ជំនាញថ្មីមិនសូវមានអ្នករៀន ខណៈទីផ្សារការងារទូលំទូលាយ
ភ្នំពេញ – កម្ពុជាជាប្រទេសកំពុងអភិវឌ្ឍន៍ ដូច្នេះរាល់ការកសាងនិងស្តារហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន គឺជាផ្នែកមួយមានអាទិភាពខ្ពស់ជួយជំរុញដល់សេដ្ឋកិច្ចជាតិ ។ ជាការមើលឃើញរបស់អ្នកអភិវឌ្ឍន៍វិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន កម្ពុជាកំពុងខ្វះខាតអ្នកជំនាញខាងផ្លូវថ្នល់យ៉ាងច្រើនចូលរួមបម្រើការងារនេះ ពិសេសការចូលរួមពីយុវជនកម្ពុជា ។
ឯកឧត្តម ហ៊ាង វុត្ថា អគ្គនាយក នៃអគ្គនាយកដ្ឋានបច្ចេកទេស នៃក្រសួងសាធារណការ និងដឹកជញ្ជូន បានមានប្រសាសន៍ថា បច្ចុប្បន្នកម្ពុជាមានហេដ្ឋារចនាសម្ព័ន្ធជាច្រើនដែលត្រូវអភិវឌ្ឍន៍ និងកែសម្រួលបន្ថែមទៀត ប៉ុន្តែមាននិស្សិតកម្ពុជាតែប្រមាណ ៥ភាគរយប៉ុណ្ណោះជាវិស្វករផ្លូវថ្នល់ ។ កម្ពុជានៅខ្វះខាតធនធានមនុស្សជំនាញផ្លូវថ្នល់ និងមិនទាន់ឆ្លើយតបទៅនឹងតម្រូវការបាននៅឡើយ។

ឯកឧត្តម ហ៊ាង វុត្ថា អគ្គនាយក កត់សម្គាល់ថា និស្សិតដែលបញ្ចប់ការសិក្សាផ្នែកសំណង់ផ្លូវថ្នល់ មានឱកាសការងារខ្ពស់ជាងនិស្សិតដែលរៀនជំនាញផ្សេងៗ ។ ជំនាញសំណង់ផ្លូវថ្នល់ គឺជាជំនាញដែលសិក្សាអំពីសំណង់ផ្លូវ ថ្នល់ ផ្លូវល្បឿនលឿន ស្ពាន ផ្លូវដែក និងកំពង់ផែ ដើម្បីឱ្យការសាងសង់នោះប្រកបដោយគុណភាព និងចរីភាព ។
ជំនាញមួយនេះត្រូវសិក្សាផ្តោតសំខាន់ទៅលើ មេកានិកដី កម្លាំងនៃសម្ភារៈ សណ្ឋានដី ការវិភាគរចនាសម្ព័ន្ធ ជលសាស្រ្តទូទៅ ធារាសាស្រ្ត រចនាសម្ព័ន្ធធារាសាស្រ្ត សរសៃដែកសំណង់បេតុង ហេដ្ឋារចនាសម្ព័ន្ធ និងសំណង់ផ្លូវថ្នល់សំណង់ស្ពាន និងសំណង់ធ្វើពីឈើ និងដែក ។ នេះជាការបញ្ជាក់របស់ឯកឧត្តម ហ៊ាង វុត្ថា ។

ដើម្បីរៀនជំនាញមួយនេះបាន តើសិស្សត្រូវមានមូលដ្ឋានគ្រឹះអ្វីខ្លះ?តាមការលើកឡើងរបស់ ឯកឧត្តម ហ៊ាង វុត្ថា អគ្គនាយក នៃអគ្គនាយកដ្ឋានបច្ចេកទេស នៃក្រសួងសាធារណការ និងដឹកជញ្ជូន សិស្សដែលអាចរៀនជំនាញសំណង់ផ្លូវថ្នល់ គួរតែមានចំណេះដឹងមូលដ្ឋានផ្នែកវិទ្យាសាស្រ្ត ដូចជា គណិតវិទ្យា រូបវិទ្យា គីមីវិទ្យា និងភូមិវិទ្យាជាដើម ។ ជាមួយគ្នាសិស្សត្រូវមាននិស្ស័យ ចំណង់ចំណូលចិត្ត និងត្រូវចេះតស៊ូផងដែរ ព្រោះថាការងារផ្លូវថ្នល់ គឺត្រូវនៅកណ្តាលថ្ងៃត្រង់ ឬក៏ត្រូវធ្វើផ្លូវនៅតំបន់ដាច់ស្រយាល ។

បើតាមឯកឧត្តមអគ្គនាយក ជំនាញសំណង់ផ្លូវថ្នល់នេះ គឺមានឱកាសការងារទូលំទូលាយ ដោយក្រោយពីបញ្ចប់ការសិក្សា និស្សិតអាចទៅធ្វើការនៅក្រសួងសាធារណការ និងដឹកជញ្ជូន, ក្រសួងអភិវឌ្ឍន៍ជនបទ, ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ។ និស្សិតអាចទៅធ្វើការងារនៅក្រុមហ៊ុនឯកជនដែលទាក់ទងទៅនឹងសំណង់ ឬអង្គការជាតិនិងអន្តរជាតិមួយចំនួន ។ សិស្សានុសិស្សដែលមានបំណងចង់ក្លាយខ្លួនជាវិស្វករផ្លូវថ្នល់ គឺចាំបាច់ត្រូវតែតម្រង់ទិសខ្លួនឯង ដោយខិតខំសិក្សាមុខវិជ្ជាសំខាន់ៗ ដូចជា គណិតវិទ្យា រូបវិទ្យា គីមីវិទ្យា និងភូមិវិទ្យាជាដើម ៕
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026
ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 23/04/2024
ឱកាសសិក្សាជំនាញវិជ្ជាជីវៈជាច្រើនកន្លែងនៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃកម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១(កម្មវិធី១,៥លាននាក់).....
អាហារូបករណ៍សិក្សានៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍សិក្សាថ្នាក់ជំនាញវិជ្ជាជីវៈ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 23/04/2024
ឱកាសសិក្សាជំនាញវិជ្ជាជីវៈរយៈពេលខ្លីនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ជាច្រើនជំនាញក្រោមគម្រោង ១,៥លាននាក់ និងផ្ដល់ជូន...
អាហារូបករណ៍ថ្នាក់បណ្ឌិត សិក្សានៅសាកលវិទ្យាល័យ Standford សហរដ្ឋអាមេរិក
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 01/08/2024
កម្មវិធីអាហារូបករណ៍ Knight-Hennessy បានប្រកាសផ្តល់អាហារូបករណ៍១០០% សម្រាប់ថ្នាក់បណ្ឌិតចំនួន១០០កន្លែង ទៅសិក្សានៅសាកលវិទ្យាល័យ Stanford សហរដ្ឋអាមេរិក ដោយមានផ្តល់ថ្លៃសិក្សា...
អាហារូបករណ៍កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេសចំនួន៧២កន្លែងនៅប្រទេសវៀតណាម
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍
• 13/09/2024
ឱកាសសិក្សាអាហារូបករណ៍កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេសចំនួន៧២កន្លែងនៅប្រទេសវៀតណាមរយៈពេល៤ឆ្នាំសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ភាគីវៀតណាមផ្ដល់ជូន និងរ៉ាប់រងលើថ្លៃសិក្សា ការស្នាក់នៅ និងការហូបចុក...
អតីតពលករវិលត្រឡប់មកពីប្រទេសថៃ, វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាប ផ្តល់អាហារូបករណ៍ជិត៣ពាន់កន្លែង សិក្សាជំនាញឥតគិតថ្លៃ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 12/05/2026
ជាឱកាសសម្រាប់បងប្អូនអតីតពលករវិលត្រឡប់មកពីប្រទេសថៃ ពេលនេះវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាប ដែលជាគ្រឹះស្ថានសាធារណៈស្ថិតនៅក្រោមក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ...
RUPP ប្រកាសជ្រើសរើសនិស្សិតចូលរួមវគ្គបណ្ដុះបណ្ដាល ស្ត្រីក្នុងបរិបទឌីជីថល និងសហគ្រិនភាព សម្រាប់និស្សិតនារី
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 16/06/2025
សាកលវិទ្យាល័យភូមិភ្នំពេញ ប្រកាសជ្រើសរើស សិស្ស និស្សិត ឱ្យចូលសិក្សាវគ្គបណ្ដុះបណ្ដាល «ស្ត្រីក្នុងបរិបទឌីជីថល និងសហគ្រិនភាព» សម្រាប់និស្សិតនារី។ កម្មវិធីបណ្ដុះបណ្ដាលត្រូវបានរៀបចំដោយសាកលវិទ្យាល័យភូមិន្ទភ្នំពេញ
អាហារូបករណ៍ពេញថ្លៃផ្នែក «វេជ្ជសាស្ត្រ និងសុខាភិបាល» សិក្សានៅសហព័ន្ធរុស្ស៊ី ឆ្នាំសិក្សា២០២៦-២០២៧
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 20/10/2026
អាហារូបករណ៍ផ្នែកវេជ្ជសាស្ត្រ និងសុខាភិបាលសិក្សានៅសហព័ន្ធរុស្ស៊ី សម្រាប់ឆ្នាំ២០២៦–២០២៧
ក្រសួងអប់រំផ្តល់អាហារូបករណ៍ថ្នាក់បណ្ឌិត ទៅសិក្សានៅសាកលវិទ្យាល័យមហាសារ៉ាខាម ប្រទេសថៃ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 24/04/2024
ក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា សម្រាប់ឆ្នាំ២០២៤ សាកលវិទ្យាល័យមហាសារ៉ាខាម នៃព្រះរាជាណាចក្រថៃ នឹងផ្តល់អាហារូបករណ៍ចំនួន ០១កន្លែង ដល់និស្សិតកម្ពុជា ដើម្បីបន្តការសិក្សាថ្នាក់បណ្ឌិត...
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប

របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧







ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ទោះបីជាការបង្រៀនតាមប្រព័ន្ធឌីជីថលមានភាពទំនើប និងជឿនលឿនយ៉ាងណាក៏ដោយ ក៏មិនត្រូវបោះបង់ចោលការអាន និងការរៀនសូត្រតាមរយៈសៀវភៅនោះឡើយ។

សំណងសមូហភាពសម្រាប់អ្នករស់រានមានជីវិតពីអំពើហិង្សាផ្លូវភេទនៅក្នុងរបបខ្មែរក្រហម បានសម្ពោធដាក់ឱ្យប្រើប្រាស់នៅក្នុងបរិវេណវត្តភ្នំឆ្មា

រដ្ឋាភិបាលព្រីតថេន ផ្តល់ជំនួយថវិកាចំនួន ៣២៥,០០០ដុល្លារអាមេរិក ដល់អង្គភាពការពារកុមារ (CPU) នៃមូលនិធិកុមារកម្ពុជា (Cambodian Children’s Fund)

ការសន្សំលុយមិនមែនទាល់តែមានប្រាក់ខែរាប់ពាន់ដុល្លារទើបធ្វើបាននោះទេ ហើយនេះជាមូលហេតុសំខាន់ៗដែល Gen Z គួរចាប់ផ្តើមពីថ្ងៃនេះ

ជាឱកាសសម្រាប់និស្សិត និងអ្នកជំនាញកម្ពុជាដែលមានបំណងបន្តការសិក្សាថ្នាក់ក្រោយឧត្តមសិក្សា និងចង់អភិវឌ្ឍសមត្ថភាពក្នុងវិស័យកិច្ចការអន្តរជាតិ និងពាណិជ្ជកម...

និស្សិតជំនាន់ទីមួយចំនួន ២០នាក់ មកពីទូទាំងប្រទេសកម្ពុជា ដែលមានជីវភាពខ្វះខាត បានទទួលអាហារូបករណ៍ជាផ្លូវការសម្រាប់ការសិក្សាថ្នាក់ឧត្តមសិក្សារយៈពេល៤ឆ្នាំ

ដំណើរការជ្រើសរើសកន្លែងបម្រើការងាររបស់បេក្ខជនជាប់បម្រុងគ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារ កម្រិតអនុវិទ្យាល័យ ចំនួន ៥៧៥នាក់

ក្នុងឱកាសបើកបវេសនកាលឆ្នាំសិក្សា ២០២៦-២០២៧ ក្រសួងអប់រំ យុវជន និងកីឡា បានដាក់ចេញយុទ្ធសាស្ត្រកំណែទម្រង់ជាច្រើន ដើម្បីពង្រឹងគុណភាពសាលារៀន គ្រូបង្រៀន
កម្មវិធីពិសេសរបស់ AMS ECONOMY





























































