AMS Economyតំណាងក្រុមហ៊ុនចូលរួមពិព័រណ៌ការងារ និងផលិតភាពជាតិ២០២២វាយតម្លៃខ្ពស់ និងកោតសសើរចំពោះព្រឹត្តិការណ៍នេះថា ប្រព្រឹត្តទៅបានយ៉ាងល្អ
ភ្នំពេញ – ពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០២២ បានបញ្ចប់ទៅដោយរលូនកាលពីថ្ងៃសៅរ៍កន្លងទៅ និងមានសាធារណៈជន សិស្ស/និស្សិត ជិត៤ម៉ឺននាក់បានចូលរួមក្នុងព្រឹត្តិការណ៍នោះ ខណៈតំណាងក្រុមហ៊ុនបានវាយតម្លៃខ្ពស់ និងមិននឹកស្មានដល់ថា មានមនុស្សជាច្រើនមកចូលរួម។
លោក សាន សែល ប្រធានផ្នែកទំនាក់ទំនង នៃក្រុមហ៊ុន JTI កម្ពុជា បានថ្លែងចំណាប់អារម្មណ៍ថា «JTI សូមថ្លែងអំណរគុណដ៏ជ្រោលជ្រៅដល់ទីភ្នាក់ងារជាតិនិងមុខរបរនៃក្រសួងការងារ ដែលបានរៀបចំមហាព្រឹត្តិការណ៍ដ៏មានសារសំខាន់នេះឡើង។ កម្មវិធីបានប្រមូលផ្តុំបណ្តាស្ថាប័ននិងក្រុមហ៊ុន និងអ្នកស្វែងរកការងារដ៏ច្រើនសន្ធឹកសន្ធាប់មកជួបជុំគ្នា។ JTI ពិតជាមានមោកភាព និងសប្បាយរីករាយ ដែលចូលរួមបង្ហាញអំពីវប្បធម៌ក្រុមហ៊ុនយើងនៅបញ្ជរ G3 និងធ្វើជាអ្នកគំាទ្រកម្រិត«មាស»ក្នុងមហាព្រឹត្តិការណ៍នេះ។

លោកស្រី ឈ គង្គា ប្រធានផ្នែកធនធានមនុស្សនៃក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត(ខេមបូឌា)គ្រុប ឯ.ក លើកឡើងថា ក្នុងរយៈពេលពីរថ្ងៃកន្លងទៅនេះ លោកស្រីមិននឹកស្មានថា មានមនុស្សយ៉ាងច្រើនកុះករមកចូលរួមអញ្ចឹងនោះទេ «ខ្ញុំពិតជាគិតស្មានមិនដល់ថាមានមនុស្សជាច្រើនមកចូលរួមក្នុងបញ្ជរបស់ខ្ញុំ ក៏ដូចជាបញ្ជរក្រុមហ៊ុនផ្សេងៗទៀតដូច្នេះទេ» ។ លោកស្រីបន្ថែមថា បើប្រៀបធៀបនឹងឆ្នាំ២០១៩ នៅឆ្នាំ២០២២នេះ ខាងក្រុមហ៊ុនលោកស្រីទទួលបាន CV ច្រើនមែនទែន ទាំងពីសិស្ស/និស្សិត និងបុគ្គលិកក្រុមហ៊ុនដែលចង់ផ្លាស់ប្តូរការងារជាដើម។
ដូចគ្នានេះដែរ លោក ង៉ាន សេងហ៊ាត នាយករងគ្រប់គ្រងធនធានមនុស្សធនាគារ RHB មើលឃើញថា ការរៀបចំពិព័រណ៌លើកនេះ គឺប្រព្រឹត្តិទៅបានយ៉ាងល្អ ដែលនេះជាជោគជ័យរបស់ NEA និងក៏ជាជោគជ័យសម្រាប់ធនគាររបស់លោក ក៏ដូចជាបណ្តាក្រុមហ៊ុនដែលដាក់តាំងបញ្ជរជ្រើសរើសបុគ្គលិកនៅនឹងកន្លែងដែរ ដោយសារតែពិព័រណ៌នេះបាននាំយកការងារដ៏ច្រើនជូនដល់អ្នកដែលចង់រកការងារធ្វើ ឬផ្លាស់ប្តូរការងារ។ លោកសង្ឃឹមថា សម្រាប់ឆ្នាំក្រោយៗ NEA នឹងរៀបមហាព្រឹត្តិការណ៍នេះឲ្យកាន់តែអស្ចារ្យជាងនេះបន្ថែមទៀត។

គួរបញ្ជាក់ផងដែរថា ពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០២២នេះ ត្រូវរៀបចំឡើងដោយទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រោមកិច្ចសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ និងសមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) ដោយមានក្រសួង-ស្ថាប័ន ក្រុមហ៊ុន សហគ្រាស គ្រឹះស្ថានអប់រំបណ្តុះបណ្តាល ដៃគូអភិវឌ្ឍន៍ និងអង្គការជាតិ-អន្តរជាតិ ចូលរួមតាំងបង្ហាញចំនួន ១៥០បញ្ជរ ដែលនាំមកនូវឱកាសការងារថ្មីៗថែមទៀតចំនួនជាង ២ម៉ឺនកន្លែង នៅក្នុងវិស័យនាំមុខសំខាន់ៗដូចជា៖ ធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងធានារ៉ាប់រង, សេវាកម្មលក់ដុំនិងរាយ, ទេសចរណ៍និងបដិសណ្ឋារកិច្ច, ម្ហូបអាហារនិងភេសជ្ជៈ, អចលនទ្រព្យនិងសំណង់, ទូរគមនាគមន៍និងបច្ចេកវិទ្យាព័ត៌មានវិទ្យា, ឧស្សាហកម្មនិងកម្មន្តសាល ព្រមទាំងវិស័យសេវាកម្មផ្សេងៗ។

ទោះបីជាមហាព្រឹត្តិការណ៍ការងារប្រចាំឆ្នាំនេះ ត្រូវបានបញ្ចប់ទៅយ៉ាងណាក្តី យុវជន សិស្ស/និស្សិត និងអ្នកស្វែងរកការងារ ដែលខកខានមិនបានមកចូលរួម ក៏នៅតែអាចទទួលបានសេការងាររបស់រាជរដ្ឋាភិបាលនេះ តាមរយៈកម្មវិធីដែលរៀបចំជាប្រចាំដោយ NEA ដូចជា វេទិកាការងារ កិច្ចសម្ភាសប្រចាំសប្តាហ៍នៅតាមមជ្ឈមណ្ឌលការងារទាំង ១៣ ដោយងាយស្រួល និងឥតគិតកម្រៃ។ ដើម្បីទទួលព័ត៌មានបន្ថែម សូមទាក់ទងមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញនៃ ទីភ្នាក់ងារជាតិមុខរបរ និងការងារ តាមរយៈលេខទូរស័ព្ទ ០១៦ ៧៨៦ ៦៥៥ (Telegram ) ឬគេហទំព័រ www.nea.gov.kh និងទំព័រ facebook neakhmer (អិនអ៊ីអេ ខ្មែរ)៕
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026
ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ២២កន្លែង នៅវិទ្យាស្ថានភាសាបរទេស និងវិទ្យាស្ថានសិក្សាអន្តរជាតិ និងគោលនយោបាយសាធារណៈ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 19/12/2023
គណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រកាសពីការផ្តល់អាហារូបករណ៍ចំនួន ២២កន្លែង សម្រាប់ការសិក្សាកម្រិតថ្នាក់បរិញ្ញាបត្រនៅវិទ្យាស្ថានភាសាបរទេស...
ឱកាសសិក្សាជំនាញវិជ្ជាជីវៈចំនួន៤០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 08/09/2023
វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យផ្ដល់ការសិក្សាឥតគិតថ្លៃជំនាញវិជ្ជាជីវៈចំនួន៤០កន្លែង នៅខេត្តបន្ទាយមានជ័យ ។ ការសិក្សាវគ្គបណ្ដុះបណ្ដាលនឹងចាប់ផ្ដើមចំនួន២វគ្គ ...
អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅគ្រឹះស្ថានសិក្សា ចំនួន១៣៣០កន្លែង ពី អ.ម.ត ដោយមិនឆ្លងកាត់ការប្រឡង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 31/10/2025
ឱកាសទទួលបានអាហារូបករណ៍សិក្សាថ្នាក់ឧត្ដមសិក្សារហូតដល់ ១៣៣០កន្លែង ពីអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្ដេចគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) សិក្សានៅគ្រឹះស្ថានឧត្ដមសិក្សាចំនួន១៤...
រៀនជំនាញវិជ្ជាជីវៈដោយឥតគិតថ្លៃជិត២ពាន់កន្លែង នៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាប
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 27/05/2025
វិទ្យាស្ថានពហុច្ចេកទេសភូមិភាគតេជោសែនសៀមរាប កំពុងប្រកាសជ្រើសរើស យុវជន និងសាធារណជនចូលសិក្សាជំនាញវិជ្ជាជីវៈដោយឥតគិតថ្លៃសម្រាប់វគ្គសិក្សាថ្មី។
អាហារូបករណ៍ ៧០% សិក្សាវគ្គខ្លីនៅ ADITI Academy
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 21/08/2025
ឱកាសសិក្សាវគ្គខ្លីផ្នែកព័ត៌មានវិទ្យានៅ ADITI Academy សម្រាប់សិស្សានុសិស្សចូលសិក្សារយៈពេល៣ខែ ដោយភ្ជាប់ការសិក្សាទ្រឹស្ដី និងការអនុវត្តជាក់ស្ដែង។
រៀនជំនាញឥតគិតថ្លៃ សម្រាប់អតីតពលករដែលធ្លាប់ធ្វើការនៅបរទេស
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 20/01/2026
មជ្ឈមណ្ឌលពលករទេសន្តប្រវេសន៍មាតុភូមិនិវត្តន៍កម្ពុជា (HRCC) ដែលជាមជ្ឈមណ្ឌលបណ្តុះបណ្តាល និងគាំទ្រពលករទេសន្តរប្រវេសន៍ (ពលករចំណាកស្រុក)
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០០កន្លែងនៅសាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដាឆ្នាំសិក្សា២០២៤-២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 13/12/2024
គណៈកម្មាធិកាអាហារូបករណ៍សិស្ស-និស្សិតក្រីក្រសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០០កន្លែងនៅសាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដា...
អាហារូបករណ៍ប្រភេទ B ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យធានជីន ឆ្នាំ២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 31/01/2025
កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទ B ប្រកាសជ្រើសរើសនិស្សិតអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា សិក្សានៅសាកលវិទ្យាល័យធានជីន សម្រាប់ឆ្នាំសិក្សា២០២៥។
មូលនិធិព្រីនស៍ ផ្តល់ជូនអាហារូបករណ៍ ចេន ហ្ស៊ី ជំនាន់ទី៣ ដល់និសិ្សតចំនួន ១០០នាក់ ជាសសរទ្រូងនៃការរីកចម្រើនរបស់កម្ពុជា
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 20/03/2024
នៅក្នុងដំណើរឆ្ពោះទៅរកការពង្រឹងវិស័យអប់រំ ថ្មីៗនេះ មូលនិធិព្រីនស៍ ជាមូលនិធិមនុស្សធម៌នៃសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប បានរៀបចំពិធីប្រគល់ អាហារូបករណ៍ ចេន ហ្ស៊ី ជំនាន់ទី៣ ជូនដល់សិស្សនិស្សិត។
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប

របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧







ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ខណៈប្រទេសជាច្រើននៅលើពិភពលោកកំពុងរឹតត្បិតការប្រើប្រាស់ទូរស័ព្ទនៅក្នុងថ្នាក់រៀន, សម្រាប់ប្រទេសកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត

នៅព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះ បេក្ខជនជាប់បម្រុង គ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារ កម្រិតវិទ្យាល័យ សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧ ប្រមាណ...

ទោះបីជាការបង្រៀនតាមប្រព័ន្ធឌីជីថលមានភាពទំនើប និងជឿនលឿនយ៉ាងណាក៏ដោយ ក៏មិនត្រូវបោះបង់ចោលការអាន និងការរៀនសូត្រតាមរយៈសៀវភៅនោះឡើយ។

សំណងសមូហភាពសម្រាប់អ្នករស់រានមានជីវិតពីអំពើហិង្សាផ្លូវភេទនៅក្នុងរបបខ្មែរក្រហម បានសម្ពោធដាក់ឱ្យប្រើប្រាស់នៅក្នុងបរិវេណវត្តភ្នំឆ្មា

រដ្ឋាភិបាលព្រីតថេន ផ្តល់ជំនួយថវិកាចំនួន ៣២៥,០០០ដុល្លារអាមេរិក ដល់អង្គភាពការពារកុមារ (CPU) នៃមូលនិធិកុមារកម្ពុជា (Cambodian Children’s Fund)

ការសន្សំលុយមិនមែនទាល់តែមានប្រាក់ខែរាប់ពាន់ដុល្លារទើបធ្វើបាននោះទេ ហើយនេះជាមូលហេតុសំខាន់ៗដែល Gen Z គួរចាប់ផ្តើមពីថ្ងៃនេះ

ជាឱកាសសម្រាប់និស្សិត និងអ្នកជំនាញកម្ពុជាដែលមានបំណងបន្តការសិក្សាថ្នាក់ក្រោយឧត្តមសិក្សា និងចង់អភិវឌ្ឍសមត្ថភាពក្នុងវិស័យកិច្ចការអន្តរជាតិ និងពាណិជ្ជកម...

និស្សិតជំនាន់ទីមួយចំនួន ២០នាក់ មកពីទូទាំងប្រទេសកម្ពុជា ដែលមានជីវភាពខ្វះខាត បានទទួលអាហារូបករណ៍ជាផ្លូវការសម្រាប់ការសិក្សាថ្នាក់ឧត្តមសិក្សារយៈពេល៤ឆ្នាំ
កម្មវិធីពិសេសរបស់ AMS ECONOMY






























ព័ត៌មានសង្ខេប
ប្រភេទវីដេអូ (VIDEO)ព័ត៌មានផ្សេងៗទៀត
View all






























