AMS Economyមហោស្រពវង់តន្រ្តីពិណពាទ្យ ផ្តល់ឱកាសឱ្យយុវជនចេះស្រឡាញ់ ការពារ វង់តន្រ្តីជាកេរតំណែលដូនតាខ្មែរ
ភ្នំពេញ – មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈរាជធានីភ្នំពេញកាលពីពេលថ្មីៗនេះ បានរៀបចំធ្វើមហោស្រពវង់តន្រ្តីពិណពាទ្យ ឆ្នាំ២០២២ ជាលើកដំបូង ក្នុងបំណងចូលរួមថែរក្សាវង់តន្រ្តីខ្មែរ ។
ឯកឧត្តម ស្រី សួន រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានមានប្រសាសន៍ថា ការរៀបចំមហោស្រពវង់តន្រ្តីពិណពាទ្យនេះ មិនត្រឹមតែជាការស្វែងរកអ្នកមានសមត្ថភាពនោះទេ ហើយក៏ដើម្បីផ្តល់ឱកាសឱ្យយុវជនចេះស្រឡាញ់ ការពារ ចេះផ្សាយបន្តដល់សាធារណជន និងពិភពលោកឱ្យស្គាល់ច្បាស់ថា ភ្លេងពិណពាទ្យជារបស់ខ្មែរ មិនមែនជារបស់ប្រទេសណាមួយទេ។

ក្នុងពិធីបិទមហោស្រពវង់តន្រ្តីពិណពាទ្យ កាលពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម ស្រី សួន បានសម្តែងនូវការគាំទ្រចំពោះមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈរាជធានីភ្នំពេញ ក្នុងគំនិតផ្តួចផ្តើមរៀបចំប្រឡងប្រជែងតន្រ្តីពិណពាទ្យ និងបានអគុណដល់ក្រុមបេក្ខជនជាយុវជនទាំងអស់ដែលបានចូលរួមប្រកួតប្រជែង ទោះបីទទួលបានជ័យលាភីក្តី មិនបានជ័យលាភីក្តី ក៏ត្រូវខិតខំបន្ថែមទៀត ដើម្បីរួមគ្នាអភិរក្ស និងអភិវឌ្ឍ វង់តន្ត្រីពិណពាទ្យឲ្យបានគង់វង្សតទៅ ព្រោះជាកេរតំណែលរបស់ដូនតា ដែលមានតាំងពីសម័យហ្វូណនមកម្លេះ។
មហោស្រពវង់តន្ត្រីពិណពាទ្យ រាជធានីភ្នំពេញ ឆ្នាំ២០២២ បានបើកទទួលពាក្យសម្រាប់ការប្រកួតប្រជែងតាំងតែពីខែកក្កដា ឆ្នាំ២០២២ រហូតរកឃើញក្រុម ឈ្នះជ័យលាភីចំនួន៣ក្រុម ក្នុងនោះ ក្រុមតន្ត្រីពិណពាទ្យ យុវជនស្រលាញ់វប្បធម៌ខ្មែរ ទទួលបានជ័យលាភីលេខ១, ក្រុមតន្ត្រីពិណពាទ្យ បុរាណខ្មែរ ទទួលបានជ័យលាភីលេខ២ និងក្រុមតន្ត្រីពិណទ្យ វត្តក្រាំងធ្នង់ ទទួលបានជ័យលាភីលេខ៣។

បើយោងតាមឯកសារដែលចងក្រងដោយលោកបណ្ឌិត សំ សំអាង បានបញ្ជាក់ថា វង់តន្រ្តីពិណពាទ្យ ជាវង់តន្រ្តីដែលមានអាយុកាលចាស់នៅក្នុងចំណោមវង់តន្រ្តីខ្មែរ ។ វង់តន្រ្តីពិណពាទ្យ មានពីរប្រភេទ គឺវង់តូច និងវង់ធំ ហើយបច្ចុប្បន្នវង់ធំ មានរនាតឯក រនាតដែក រនាតធុង គងតូច គងធំ ស្រឡៃតូច ស្រឡៃធំ សម្ពោរ ស្គរធំ និងឈឹង ។
វង់តន្រ្តីពិណពាទ្យ មានសូរខ្លាំងជាងវង់តន្រ្តីខ្មែរឯទៀត ដែលខ្មែរយើងជ្រើសយកមកប្រើសម្រាប់កំដរល្ខោន និងរបាំក្បាច់បុរាណខ្មែរ ល្ខោនខោល និងល្ខោនស្បែក ដែលសុទ្ធតែសម្តែងរឿងពាក់ព័ន្ធនឹងចម្បាំងរាំងជល់ ជាពិសេសរឿងរាមកេរ្តិ៍៕
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026
ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
កម្មវិធីផ្លាស់ប្តូរវប្បធម៌ Autumn Korean Culture Camp 2024 នៅប្រទេសកូរ៉េខាងត្បូង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 26/07/2024
ជាឱកាសសម្រាប់សិស្សានុសិស្សក្នុងការសិក្សាស្វែងយល់អំពីវប្បធម៌ដ៏សម្បូរបែប និងទទួលយកបទពិសោធថ្មីៗនៅក្នុងប្រទេសកូរ៉េខាងត្បូងរយៈពេល ៦ ថ្ងៃ គឺចាប់ពីថ្ងៃទី១៧-២២ ខែវិច្ឆិកា ឆ្នាំ២០២៤...
ឱកាសចូលរួម វគ្គបណ្តុះបណ្តាលភាពយន្តខ្នាតខ្លីកម្ពុជា ២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 06/10/2026
យុវជនកម្ពុជាដែលមានក្តីស្រមៃចង់ក្លាយជាអ្នកផលិតភាពយន្តអាជីព ពេលនេះអាចចាប់យកឱកាសចូលរួមក្នុងកម្មវិធី «វគ្គបណ្តុះបណ្តាលភាពយន្តខ្នាតខ្លីកម្ពុជា ២០២៦»
អាហារូបករណ៍ពីកម្មវិធី UWC សម្រាប់សិស្សវិទ្យាល័យឆ្នាំសិក្សា២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 03/12/2024
កម្មវិធី United World College (UWC) ប្រកាសផ្ដល់ឱកាសសិក្សាអាហារូបករណ៍ដល់សិស្សកម្ពុជា ដែលកំពុងសិក្សានៅវិទ្យាល័យ ចំនួន៥កន្លែងសម្រាប់ឆ្នាំសិក្សា២០២៥ ដល់ ២០២៧។ អាហារូបករណ៍ផ្ដល់ជូនការសិក្សានៅប្រទេសជប៉ុន ប្រទេសចិន...
ឱកាសសិក្សាជំនាញវិជ្ជាជីវៈចំនួន២៧០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រៃវែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍
• 30/09/2024
វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រៃវែងប្រកាសជ្រើសរើសសិក្ខាកាមចូលសិក្សាជំនាញវិជ្ជាជីវៈវគ្គខ្លីក្រោមគម្រោង១លាន៥សែននាក់របស់រាជរដ្ឋាភិបាលកម្ពុជាសម្រាប់វគ្គសិក្សាថ្មី។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាចំនួន២៧០នាក់ លើមុខជំនាញ៩ផ្សេងគ្នា។
ឱកាសផ្លាស់ប្ដូរការសិក្សាទៅសាកលវិទ្យាល័យ Chulalongkorn នៃកម្មវិធី AMIS Programme
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 24/01/2024
ឱកាសផ្លាស់ប្ដូរការសិក្សានៅសាកលវិទ្យាល័យChulalongkorn នៃកម្មវិធី Asian International Mobility for Student និង The ASEAN University Network-ASEAN Credit Transfer ...
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Chulalongkorn
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 23/04/2025
កម្មវិធីអាហារូបករណ៍ Chulalongkorn University’s Graduate Scholarship Program ប្រកាសជ្រើសរើស និស្សិតសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់បេក្ខជនដែលជាពលរដ្ឋមកពីប្រទេស....
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប

របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧







ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ខណៈប្រទេសជាច្រើននៅលើពិភពលោកកំពុងរឹតត្បិតការប្រើប្រាស់ទូរស័ព្ទនៅក្នុងថ្នាក់រៀន, សម្រាប់ប្រទេសកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត

នៅព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះ បេក្ខជនជាប់បម្រុង គ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារ កម្រិតវិទ្យាល័យ សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧ ប្រមាណ...

ទោះបីជាការបង្រៀនតាមប្រព័ន្ធឌីជីថលមានភាពទំនើប និងជឿនលឿនយ៉ាងណាក៏ដោយ ក៏មិនត្រូវបោះបង់ចោលការអាន និងការរៀនសូត្រតាមរយៈសៀវភៅនោះឡើយ។

សំណងសមូហភាពសម្រាប់អ្នករស់រានមានជីវិតពីអំពើហិង្សាផ្លូវភេទនៅក្នុងរបបខ្មែរក្រហម បានសម្ពោធដាក់ឱ្យប្រើប្រាស់នៅក្នុងបរិវេណវត្តភ្នំឆ្មា

រដ្ឋាភិបាលព្រីតថេន ផ្តល់ជំនួយថវិកាចំនួន ៣២៥,០០០ដុល្លារអាមេរិក ដល់អង្គភាពការពារកុមារ (CPU) នៃមូលនិធិកុមារកម្ពុជា (Cambodian Children’s Fund)

ការសន្សំលុយមិនមែនទាល់តែមានប្រាក់ខែរាប់ពាន់ដុល្លារទើបធ្វើបាននោះទេ ហើយនេះជាមូលហេតុសំខាន់ៗដែល Gen Z គួរចាប់ផ្តើមពីថ្ងៃនេះ

ជាឱកាសសម្រាប់និស្សិត និងអ្នកជំនាញកម្ពុជាដែលមានបំណងបន្តការសិក្សាថ្នាក់ក្រោយឧត្តមសិក្សា និងចង់អភិវឌ្ឍសមត្ថភាពក្នុងវិស័យកិច្ចការអន្តរជាតិ និងពាណិជ្ជកម...

និស្សិតជំនាន់ទីមួយចំនួន ២០នាក់ មកពីទូទាំងប្រទេសកម្ពុជា ដែលមានជីវភាពខ្វះខាត បានទទួលអាហារូបករណ៍ជាផ្លូវការសម្រាប់ការសិក្សាថ្នាក់ឧត្តមសិក្សារយៈពេល៤ឆ្នាំ
កម្មវិធីពិសេសរបស់ AMS ECONOMY






























ព័ត៌មានសង្ខេប
ប្រភេទវីដេអូ (VIDEO)ព័ត៌មានផ្សេងៗទៀត
View all






























