យ៉ាងណាក៏ដោយ អ្នកនិពន្ធអត្ថបទស្រាវជ្រាវ បានបង្ហាញទាំងគុណសម្បត្តិ និងគុណវិបត្តិ នៃការប្រើប្រាស់ AI សម្រាប់ការថែទាំផ្លូវចិត្ត។ ពួកគេបានទទួលស្គាល់អត្ថប្រយោជន៍ នៃ AI ជាពិសេស ការគាំទ្រ ដូចជា ការធ្វើកំណត់ហេតុ ការស្ទង់មតិ និងការប្រើប្រាស់បច្ចេកវិទ្យានេះ ដោយអ្នកជំនាញចិត្តសាស្ត្រ ដើម្បីជាជំនួយដល់ការងារ។
អ្នកដឹកនាំអ្នកនិពន្ធ Jared Moore និងសហអ្នកនិពន្ធ Nick Haber បានសង្កត់ធ្ងន់លើតម្រូវការ សម្រាប់ការការពារសុវត្ថិភាពដ៏តឹងរឹង និងការប្រើប្រាស់ដោយមានការគិតគូពិចារណាស៊ីជម្រៅ ដោយព្រមានថា chatbot ដែលបង្កើតមក ដើម្បីផ្គាប់ចិត្តអ្នកប្រើប្រាស់ មិនអាចផ្ដល់នូវតម្រូវការព្យាបាល ដែលមានលក្ខណៈជាក់ស្ដែងនោះទេ។
នៅពេលដែលឧបករណ៍ AI ទាក់ទងនឹងសុខភាពផ្លូវចិត្ត បន្តពង្រីកការប្រើប្រាស់ ដោយគ្មានការគ្រប់គ្រង អ្នកស្រាវជ្រាវបាននិយាយថា នេះគឺជាហានិភ័យធំធេងណាស់ នៅពេលដែលមិនមានការអើពើអំពីបញ្ហានេះ។ បច្ចេកវិទ្យាពិតជាអាចជួយមនុស្សបានច្រើន ប៉ុន្តែមនុស្សត្រូវប្រើវាប្រកបដោយប្រាជ្ញា៕