AMS Economyកញ្ញា ណា លីជឹង ចែករំលែកបទពិសោធន៍ត្រៀមខ្លួនពីរសប្ដាហ៍មុនប្រឡងបាក់ឌុប
ភ្នំពេញ – នៅសល់តែ២សប្តាហ៍ទៀតប៉ុណ្ណោះ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប នឹងមកដល់, តើរយៈពេលនេះ សិស្សថ្នាក់ទី១២ ដែលជាបេក្ខជនត្រូវប្រឡងបាក់ឌុប គួរតែធ្វើអ្វីខ្លះ?
កញ្ញា ណា ឡីជឹង ជាអតីតសិស្សនិទ្ទេស C ឆ្នាំ២០១៨ ហើយបច្ចុប្បន្នជានិស្សិតផ្នែកសេដ្ឋកិច្ចអន្តរជាតិ នៃវិទ្យាស្ថានភាសាបរទេស បានចែករំលែកបទពិសោធន៍របស់នាង ដោយថា សម្រាប់រយៈពេលពីរសប្ដាហ៍មុនប្រឡងនេះ កញ្ញាបានចំណាយពេលវេលារំលឹកមេរៀនដែលសំខាន់ហើយចាំបាច់ និងជាប្រភេទមេរៀនដែលឆាប់ភ្លេចបំផុត ។

កញ្ញាបន្តថា បេក្ខជនប្រឡងអាចចាប់ផ្ដើមរលឹកមេរៀន ឬធ្វើលំហាត់ដែលគិតថាពិបាកដើម្បីហ្វឹកហាត់ដោយខ្លួនឯងបន្ថែម ។ មួយវិញទៀត ក្នុងការត្រៀមខ្លួនប្រឡងក៏ត្រូវត្រៀមចិត្ត ព្រោះបើអារម្មណ៍មិនល្អ ភ័យពេក មិនអាចតាំងស្មារតីបាន នឹងនាំឱ្យការទន្ទេញមេរៀន និងការដាក់ចិត្តទៅលើការសិក្សាមិនបានល្អផងដែរ។
កញ្ញា ណា លីជឹង
“បើទោះបីសិស្សានុសិស្សថ្នាក់ទី១២ គិតថាខ្លួនឯងគ្មានសមត្ថភាពពូកែក្នុងការប្រឡង គឺសូមកុំអស់សង្ឃឹម ត្រូវព្យាយាមរំលឹកមេរៀន ឬ ចំណុចដែលខ្វះខាតខ្លាំងនៅមុនពេលប្រឡង ហើយខំប្រឹងឱ្យអស់ពីសមត្ថភាព ទោះបីជាលទ្ធផលបែបណាក៏ដោយយើងអាចរៀនពីវា និងទុកវាជាបទពិសោធន៍ដើម្បីក៏សាងសមត្ថភាពរបស់ខ្លួននៅពេលក្រោយទៀត”
អតីតសិស្សនិទ្ទេស C រូបនេះ បន្ថែមថា ការត្រៀមកាយគឺសំខាន់ ព្រោះមិនមែនតែសុខភាពផ្លូវចិត្តទេដែលសំខាន់ សុខភាពផ្លូវកាយក៏សំខាន់ដែរ ក្នុងអំឡុងពេលពីរសប្ដាហ៍នេះ ត្រូវធ្វើយ៉ាងណាសម្រាកឱ្យបានគ្រប់គ្រាន់ ។ កញ្ញាបន្តថា ទោះបីជាបេក្ខជនប្រឡងខំប្រឹងរៀន ខំប្រឹងធ្វើលំហាត់យ៉ាងណាក៏ដោយក៏ត្រូវសម្រាកឱ្យបានគ្រប់គ្រាន់ និងបរិភោគអាហារឱ្យបានគ្រប់គ្រាន់ ទើបអាចមានកម្លាំងកាយមាំមួនទប់ទល់ជាមួយការប្រឡងនេះ។

កញ្ញា ណា លីជឹង បញ្ជាក់ថា បេក្ខជនប្រឡងត្រូវត្រៀមចំណេះក្នុងការប្រឡងផងដែរ ព្រោះជាឱកាសដែលបេក្ខជនត្រូវរំលឹកមេរៀនឡើងវិញ មើលឡើងវិញនូវចំណុចដែលសំខាន់ៗ និងវិញ្ញាសាចាស់ៗដែលធ្លាប់ចេញប្រឡងនៅឆ្នាំមុនៗ ដើម្បីជួយឱ្យសិស្សានុសិស្សអាចប្រឡងជាប់បាក់ឌុបឆ្នាំ២០២៣ខាងមុខនេះ។ កញ្ញាបន្តថា ដោយសារកៀកដល់ថ្ងៃប្រឡងសិស្សានុសិស្សអាចមានអារម្មណ៍ភ័យ ហើយដើម្បីកុំឱ្យភ្លេចគួរត្រៀមសម្ភារៈសំខាន់ៗឱ្យរួចរាល់សម្រាប់ការប្រឡង ដូចជា កាតសម្គាល់ខ្លួន ប៊ិក បន្ទាត់ និងអានសេចក្ដីណែនាំបទបញ្ញត្តិនៃការប្រឡងបាក់ឌុបរបស់ក្រសួងអប់រំ។
កញ្ញា ជឹង ក៏បានលើកទឹកចិត្តដល់បេក្ខជនប្រឡងបាក់ឌុបទាំងអស់ថា ប្រឹងប្រែងឱ្យអស់ពីលទ្ធភាព ហើយប្រសិនបើបរាជ័យក្នុងការប្រឡងបាក់ឌុបនេះ សូមគិតថា វាមិនមែនជារឿងគួរឱ្យអាម៉ាសនោះទេ ព្រោះការធ្វើអ្វីក៏ដោយគឺតែងតែមានបរាជ័យ និងជោគជ័យ។ ប្រសិនជាបរាជ័យអាចដោយសារយើងមិនបានខំឱ្យអស់ពីសមត្ថភាព ដូច្នេះត្រូវព្យាយាមបន្ថែមទៀត ព្រមទាំងក៏សាងជំនឿចិត្តលើខ្លួនឯង នឹងខំប្រឹងហើយព្យាយាមប្រឡងឱ្យជាប់ និងទទួលបានលទ្ធផលល្អនៅក្នុងឆ្នាំក្រោយ៕
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026
ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ឱកាសអាហារូបករណ៍សម្រាប់យុវជនដែលមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យនៅក្នុងខេត្តសៀមរាប នៅវិទ្យាស្ថាន NPIA
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 31/07/2026
វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ (NPIA) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ ផ្ដល់ជូនអាហារូបករណ៍សម្រាប់យុវជន និងពលរដ្ឋនៅក្នុងខេត្តសៀមរាបសរុបជាង១ពាន់នាក់ ផ្ដោតលើជំនាញចំនួន...
សម្តេចតេជោផ្តល់អាហារូបករណ៍សម្រាប់និស្សិតកម្ពុជាទៅសិក្សានៅប្រទេសចិនចំនួន ៨០កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 15/03/2024
អាហារូបករណ៍សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានប្រកាសផ្តល់អាហារូបករណ៍ចំនួន ៨០កន្លែង...
ឱកាសសិក្សាថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ MEXT ប្រទេសជប៉ុនឆ្នាំ២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 16/06/2023
កម្មវីធីអាហារូបករណ៍ MEXT ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសជប៉ុនសម្រាប់និស្សិតបរទេសឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍ជាការឧបត្ថម្ភគាំទ្ររ...
វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម ផ្តល់អាហារូបករណ៍ជាង១ពាន់កន្លែង ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 17/10/2025
វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ប្រកាសផ្តល់អាហារូបករណ៍ចំនួន ១ ១៦០កន្លែង លើ ១៦មុខជំនាញ ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ព្រមទាំងផ្ដល់ប្រាក់ឧបត្ថម្ភប្រចាំខែ...
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យបច្ចេកវិទ្យាប៉េកាំងឆ្នាំសិក្សា២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 06/12/2024
តាមរយៈសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានប្រកាសអំពីអាហារូបករណ៍រដ្ឋាភិបាលចិន ដែលនឹងជ្រើសរើសនិស្សិតកម្ពុជាទៅបន្តការសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យបច្ចេកវិទ្យាប៉េកាំង សម្រាប់ឆ្នាំសិក្សា២០២៥។
វិទ្យាស្ថានជាតិពាណិជ្ជសាស្រ្តផ្តល់អាហារូបករណ៍ សិក្សាជំនាញក្នុងវិស័យធុរកិច្ច និងព័ត៌មានវិទ្យា ដោយឥតគិតថ្លៃ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 22/04/2024
វិទ្យាស្ថានជាតិពាណិជ្ជសាស្រ្ត បានប្រកាសផ្តល់អាហារូបករណ៍ជាច្រើនកន្លែងដល់យុវជន ដែលមានបំណងចង់សិក្សាជំនាញក្នុងវិស័យធុរកិច្ច និងព័ត៌មានវិទ្យា។
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសឥណ្ឌាឆ្នាំសិក្សា ២០២៤-២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 19/02/2024
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យល្បីៗចំនួន១២៦ប្រទេសពីអាហារូបករណ៍រដ្ឋាភិបាលឥណ្ឌានៃកម្មវិធីអាហារូបករណ៍ ICCR ឆ្នាំសិក្សា២០២៤...
ក្រសួងអប់រំប្រកាសពីអាហារូបករណ៍ថ្នាក់វេជ្ជសាស្រ្តទូទៅ និងថ្នាក់ Medical Residency នៅសាធារណរដ្ឋអាស៊ែបៃហ្សង់
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 06/05/2025
ក្រសួងអប់រំ យុវជន និងកីឡា កាលពីថ្ងៃទី៥ ឧសភា បានជូនដំណឹងថា សាធារណរដ្ឋ អាស៊ែបៃហ្សង់ នឹងផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា ចំនួន ៣កន្លែង ក្រោមកម្មវិធីអាហារូបករណ៍ "Heydar Aliyev-International Education Grand Program”
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប

របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧







ព័ត៌មានទូទៅ
មើលទាំងអស់ ➧
សាលារៀនប្រមាណ២០០ នៅទូទាំងប្រទេស មានលទ្ធភាពអនុវត្តកម្មវិធីសិក្សា «៤ម៉ោង+២» ដែលសិស្សរៀនសរុប៦ម៉ោងក្នុងមួយថ្ងៃ ខណៈរាជរដ្ឋាភិបាលគ្រោងពង្រីកកម្មវិធីនេះ

ឯកសារបណ្ណសារ ដែលស្ថិតនៅបណ្ណសារដ្ឋានជាតិ គឺជា «ឫសគល់» ឬ «ឫសកែវ» នៃអត្តសញ្ញាណ និង ចំណេះដឹងជាតិ

ក្រុមហ៊ុន មេនូឡាយហ្វ៍ បានបន្តកិច្ចសហការយ៉ាងរឹងមាំជាមួយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ក្នុងនាមជាដៃគូសហការផ្ដាច់មុខនៃព្រឹត្តិការណ៍រត់ប្រណាំង

គម្រោងសហការរវាងក្រសួងអប់រំ និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) «កសាងសមត្ថភាពបច្ចេកវិទ្យាព័ត៌មាន និងគមនាគមន៍សម្រាប់ការអប់រំនៅមធ្យមស...

មនុស្សជាច្រើនយល់ច្រឡំថា ពាក្យថា «វិន័យ» គឺជាទ្រុងដែកដែលរឹតត្បិតសេរីភាព ឬជាទោសទណ្ឌដែលបង្ខំចិត្តឱ្យធ្វើរឿងដែលមិនចូលចិត្ត

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររងពេញថ្លៃ ៣០ កន្លែងនៅសាកលវិទ្យាល័យពុទ្ធិសាស្ត្រ

ខណៈប្រទេសជាច្រើននៅលើពិភពលោកកំពុងរឹតត្បិតការប្រើប្រាស់ទូរស័ព្ទនៅក្នុងថ្នាក់រៀន, សម្រាប់ប្រទេសកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត

នៅព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះ បេក្ខជនជាប់បម្រុង គ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារ កម្រិតវិទ្យាល័យ សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧ ប្រមាណ...
កម្មវិធីពិសេសរបស់ AMS ECONOMY






























ព័ត៌មានសង្ខេប
ប្រភេទវីដេអូ (VIDEO)ព័ត៌មានផ្សេងៗទៀត
View all






























