AMS Economyលោក យ៉ាំង ឃាក ចែករំលែកបទពិសោធន៍ប្រឡងគរុនិស្សិតនៅវិទ្យាស្ថានជាតិអប់រំ
ភ្នំពេញ – លោក យ៉ាំង ឃាក ជាគឺជាអតីតនិស្សិតជីវវិទ្យា នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ហើយបច្ចុប្បន្នលោកគឺជាគរុនិស្សិត នៅវិទ្យាស្ថានជាតិអប់រំ (NIE) ។ មុននឹងជាប់ក្លាយជាគរុនិស្សិត លោក យ៉ាំង ឃាក បានបរាជ័យក្នុងការប្រឡងចូលវិទ្យាស្ថានជាតិអប់រំរហូតដល់ទៅ៣ដង ប៉ុន្តែដោយឆន្ទះចង់ធ្វើជាគ្រូបង្រៀន និងស្រឡាញ់ការអប់រំ លោកមិនបានបោះបង់ឡើយ ហើយព្យាយាមម្តងហើយម្តងទៀត រហូតដល់ប្រឡងជាប់ជាគរុនិស្សិត។
លោក យ៉ាំង ឃាក បានថ្លែងថា នៅពេលប្រឡងធ្លាក់ គឺធ្វើឱ្យរូបលោកស្រក់ទឹកភ្នែក ព្រោះលោកជាសិស្សម្នាក់ដែលតែងតស៊ូ ខិតខំរៀនសូត្រ ហើយមិនមែនរៀនលំៗនោះទេ ពោលគឺកំឡុងពេលរៀន លោកធ្វើការផង ធ្វើជាយុវជនស្ម័គ្រចិត្តផង ។ ទោះជាការប្រឡងធ្លាក់ធ្វើឱ្យលោកពិបាកចិត្តមែន តែលោកបានកំណត់ថា ការក្រៀមក្រំចិត្តនេះគឺមានតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់មកលោកត្រូវខំរៀនទ្វេដង គឺរៀនវេនយប់ជាមួយមិត្តភក្ដិដែលប្រឡងជាប់ ហើយតាំងចិត្តទទួលបង្រៀនសិស្សប្អូនប្រហែលជា៣០នាក់ទៀត ដើម្បីលើកទឹកចិត្តខ្លួនឯង ។
“ខ្ញុំធ្លាប់ប្រឡងគ្រូធ្លាក់រហូតដល់ទៅបីដង ទើបអាចប្រឡងជាប់ ហើយវាបានធ្វើឱ្យខ្ញុំបាក់ទឹកចិត្តយ៉ាងខ្លាំង ប៉ុន្តែទន្ទឹមនឹងធ្លាក់ទឹកចិត្តធ្ងន់ធ្ងរបែបនេះ ខ្ញុំសួរខ្លួនឯងថា តើយើងធ្វើយ៉ាងណាដើម្បីឱ្យចិត្តរបស់យើងស្រោចស្រង់មកវិញ? គឺយើងត្រូវតែបន្តឆន្ទៈរបស់យើងដដែល ឆ្ពោះទៅ ហើយដៅយ៉ាងច្បាស់ថា បន្ទាប់ពីប្រឡងធ្លាក់ហើយត្រូវតែខិតខំរៀនទ្វេដង”

គរុនិស្សិតនៅវិទ្យាស្ថានជាតិអប់រំ លោក យ៉ាំង ឃាក បន្ថែមថា ការដែលលោកតស៊ូចាប់យកអាជីពជាគ្រូបង្រៀន ក៏ព្រោះតែលោកស្រឡាញ់ការអប់រំ និងចង់ឱ្យប្រទេសជាតិ ក្លាយជាប្រទេសដែលមានការអភិវឌ្ឍន៍ពេញលេញ និងជាប្រទេសដែលសម្បូរទៅដោយធនធានមនុស្សដែលជាកម្លាំងក្នុងការអភិវឌ្ឍប្រទេសជាតិ។ ជាមួយគ្នានេះ លោក យ៉ាំង ឃាក ក៏បានចែករំលែកបទពិសោធន៍មួយចំនួនដែលនាំឱ្យលោកអាចប្រឡងជាប់ និងក្លាយជាគរុនិស្សិតនៅវិទ្យាស្ថានជាតិអប់រំ (NIE) ផងដែរ ដោយក្នុងរួមមាន៖
ទី១. ប្រមូលឯកសារចាស់ៗដែលគេប្រឡងរួច ហើយព្យាយាមស្គាល់លោកគ្រូ អ្នកគ្រូនៅទីនោះ ហើយអំឡុងពេលរៀនត្រៀម គឺត្រូវបង្រៀនគួរឱ្យខ្លួនឯង គឺមិនមែនរៀនលំៗនោះទេ។ ជាពិសេស នៅពេលប្រឡងជាប់ហើយ សូមទៅធ្វើការងារណាដែលជួយជំរុញយើងឱ្យត្រូវគោលដៅ។ ឧទាហរណ៍ ឯកទេសជីវវិទ្យាមិនគួរទៅបង្រៀនឯកទេសអក្សរសាស្រ្តខ្មែរនោះឡើយ។
ទី២. ការបែងចែកពេលវេលារៀន ៖ ពេលមុនប្រឡងត្រូវមើលផែនការតាមកាលវិភាគច្បាស់លាស់ ម៉ោងរៀនឱ្យច្បាស់រៀនកុំចំណាយពេលទៅលើរឿងដែលគ្មានប្រយោជន៍។ «ម៉ោង ៧ដល់៩យប់ខ្ញុំត្រូវរៀនឯកទេស ហើយម៉ោង ៩ដល់១១យប់ ខ្ញុំត្រូវរៀនឯកទេសមួយទៀត។ គឺត្រូវបែងចែកកាលវិភាគខ្លួនឯងឱ្យច្បាស់ ហើយកុំក្បត់ខ្លួនឯងឱ្យសោះ»។
ចំណែក ពេលកំពុងប្រឡង តើត្រូវធ្វើរបៀបម៉េចទើបឱ្យដំណើរការប្រឡងរបស់យើងបញ្ចប់? អ្វីដែលត្រូវត្រៀមបំផុតគឺសុខភាព លោកថា ការខំប្រឹងខ្លាំងពេកអាចឈឺ ហេតុនេះ សិស្សានុសិស្សខិតខំរៀនពីដើមឆ្នាំ ឬត្រៀមមើលមេរៀនឱ្យបានបីខែមុនប្រឡង ហើយរយៈពេលបីថ្ងៃទៀតត្រូវប្រឡង គឺមិនចាំបាច់ខំមើលមេរៀនទៀតឡើយ ទោះមើលយ៉ាងណាក៏មិនចូលដែរ គួរទុកពេលឱ្យខ្លួនឯង ទៅហូប ទៅគេង ទៅគិត និងដើរលេងលំហែរអារម្មណ៍ខ្លះ។

ទី៣. របៀបសរសរក្នុងការប្រឡង ៖ ត្រូវសរសេរចាប់ពីដើមបន្ទាត់ទៅ ហាមសរសេរដកឃ្លាដើមបន្ទាត់ ហាមប្រើសញ្ញាសម្គាល់ផ្សេងៗ ព្រោះមិនមែនជាសៀវភៅសរសេរធម្មតា ប៉ុន្តែជាក្រដាស់ប្រឡង ហេតុនេះសិស្សានុសិស្សត្រូវប្រុងប្រយ័ត្ន។ លើសពីនេះ សិស្សានុសិស្សត្រូវប្រមូលអារម្មណ៍ឱ្យល្អក្នុងការសរសេរចម្លើយ កុំងាកឆ្វេង ងាកស្ដាំ សួរមុខ សួរក្រោយ ហើយជៀសវាងការសរសេរខុសហើយប្រើទឹកលុបដែលនាំឱ្យបាត់បង់ពិន្ទុ។
ជាមួយគ្នានេះ លោក យ៉ាំង ឃាក ក៏បានលើកទឹកចិត្តដល់សិស្ស និងនិស្សិតថា បើមានឆន្ទៈមិនមោះមុត គឺពិបាកនឹងសម្រេចបានលទ្ធផល ហើយបើចង់ធ្វើជាគ្រូបង្រៀនត្រូវយល់ឱ្យច្បាស់អំពីសមត្ថភាពរបស់ខ្លួន ផ្ដោតសំខាន់លើឆន្ទៈរបស់ខ្លួន គឺចាប់ពីថ្ងៃនេះទៅត្រូវតែខិតខំរៀនសូត្រ កាត់ចោលភាពអវិជ្ជារបស់ខ្លួន និងលះបង់ភាពខ្ជិលច្រអូស៕
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026
ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាហារូបករណ៍ទៅសិក្សាថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Kent State សម្រាប់ឆ្នាំសិក្សា២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 12/08/2025
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងក្រោយបរិញ្ញាបត្រនៅសាកលវិទ្យាល័យ Kent State សហរដ្ឋអាមេរិក ឆ្នាំសិក្សា២០២៦ ពីកម្មវិធីអាហារូបករណ៍ Kent State University Global Scholarship 2026 ។
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីអាហារូបករណ៍រដ្ឋាភិបាលអូទ្រីស ឆ្នាំសិក្សា២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 20/05/2025
កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលអូទ្រីស ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត សម្រាប់និស្សិតអន្តរជាតិ ឆ្នាំសិក្សា២០២៦។ កម្មវិធីសិក្សាផ្ដល់អាហារូបករណ៍៣ប្រភេទសម្រាប់សិក្សា...
អាហារូបករណ៍ទៅសិក្សានៅប្រទេសរុស្ស៊ីចំនួន ៤០កន្លែង សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 08/01/2025
ជាឱកាសសម្រាប់សិស្ស និស្សិត និងមន្រ្តីរាជការកម្ពុជា ដែលចង់បន្តការសិក្សាថ្នាក់ជំនាញឯកទេស បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត នៅសហព័ន្ធរុស្ស៊ី។ ពេលនេះរដ្ឋាភិបាលរុស្ស៊ីបានផ្តល់អាហារូបករណ៍ចំនួន ៤០កន្លែង សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។
សាលាទូតដ៏ល្បីរបស់រុស្ស៊ី MGIMO ប្រកាសផ្ដល់អាហារូបករណ៍ដល់សិស្សកម្ពុជា សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 28/09/2026
វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិរដ្ឋមូស្គូ (MGIMO University) ដែលស្ថិតក្រោមឱវាទនៃក្រសួងការបរទេសសហព័ន្ធរុស្ស៊ី និងជាគ្រឹះស្ថានឧត្តមសិក្សាផ្នែកការទូតឈានមុខគេ
អគ្គនាយកដ្ឋានយុវជន ជ្រើសរើសប្រតិភូកុមារតំណាងប្រទេសកម្ពុជា៤រូប ចូលរួមសន្និសីទកុមារអាស៊ី-ប៉ាស៊ីហ្វិក (APCC) នៅប្រទេសជប៉ុន
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 03/01/2025
អគ្គនាយកដ្ឋានយុវជន នៃក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសជ្រើសរើសប្រតិភូកុមារតំណាងប្រទេសកម្ពុជាចំនួន៤រូប ចូលរួមក្នុងសន្និសីទកុមារអាស៊ី-ប៉ាស៊ីហ្វិក (APCC) ដែលនឹងធ្វើឡើងចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥ ខាងមុខ...
ឱកាសសិក្សាអាហារូបករណ៍ Online សម្រាប់អ្នកសារព័ត៌មានផ្នែក AI ចំនួន១០០កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 03/07/2024
ឱកាសសិក្សាអាហារូបករណ៍តាមរយៈ Online សម្រាប់អ្នកសារព័ត៌មានទាំងអស់ទូទាំងពិភពលោកសិក្សាបន្ថែមផ្នែក AI កម្មវិធី JournalismAI Academy...
អាហារូបករណ៍ថ្នាក់ភាសាចិនរយៈពេល១ឆ្នាំ នៅសាកលវិទ្យាល័យ Yunnan Normal University
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 23/05/2024
សាកលវិទ្យាល័យ Yunnan Normal Univercity ស្ថិតនៅទីក្រុងគុនមីង ខេត្តយូនណាន ប្រទេសចិន បានប្រកាសជ្រើសរើសនិស្សិតកម្ពុជាចំនួន៣០នាក់ សម្រាប់ការបណ្តុះបណ្តាលភាសាចិនរយៈពេល១ឆ្នាំ...
អាហារូបករណ៍ ទៅសិក្សានៅ University of Bath ប្រទេសអង់គ្លេស
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 15/05/2026
តាមរយៈកម្មវិធី អាហារូបករណ៍ Bath International Excellence Scholarship នៅឆ្នាំ២០២៦ នេះ សាកលវិទ្យាល័យ University of Bath ចក្រភពអង់គ្លេស នឹងផ្តល់អាហារូបករណ៍ដល់និស្សិតអន្តរជាតិឆ្នើម...
អាហារូបករណ៍រៀនជំនាញ TVET រយៈពេល២ឆ្នាំ ចំនួន៣០០កន្លែង នៅវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 01/10/2025
វិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស បានប្រកាសដល់សិស្សនិស្សិត ដែលចង់ចូលរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ (TVET) លើកម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស (បរិញ្ញាបត្ររង) ដោយវិទ្យាស្ថាននឹងផ្តល់អាហារូបករណ៍ ១០០% ចំនួន៣០០កន្លែង។
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប

របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧







ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ខណៈប្រទេសជាច្រើននៅលើពិភពលោកកំពុងរឹតត្បិតការប្រើប្រាស់ទូរស័ព្ទនៅក្នុងថ្នាក់រៀន, សម្រាប់ប្រទេសកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត

នៅព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះ បេក្ខជនជាប់បម្រុង គ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារ កម្រិតវិទ្យាល័យ សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧ ប្រមាណ...

ទោះបីជាការបង្រៀនតាមប្រព័ន្ធឌីជីថលមានភាពទំនើប និងជឿនលឿនយ៉ាងណាក៏ដោយ ក៏មិនត្រូវបោះបង់ចោលការអាន និងការរៀនសូត្រតាមរយៈសៀវភៅនោះឡើយ។

សំណងសមូហភាពសម្រាប់អ្នករស់រានមានជីវិតពីអំពើហិង្សាផ្លូវភេទនៅក្នុងរបបខ្មែរក្រហម បានសម្ពោធដាក់ឱ្យប្រើប្រាស់នៅក្នុងបរិវេណវត្តភ្នំឆ្មា

រដ្ឋាភិបាលព្រីតថេន ផ្តល់ជំនួយថវិកាចំនួន ៣២៥,០០០ដុល្លារអាមេរិក ដល់អង្គភាពការពារកុមារ (CPU) នៃមូលនិធិកុមារកម្ពុជា (Cambodian Children’s Fund)

ការសន្សំលុយមិនមែនទាល់តែមានប្រាក់ខែរាប់ពាន់ដុល្លារទើបធ្វើបាននោះទេ ហើយនេះជាមូលហេតុសំខាន់ៗដែល Gen Z គួរចាប់ផ្តើមពីថ្ងៃនេះ

ជាឱកាសសម្រាប់និស្សិត និងអ្នកជំនាញកម្ពុជាដែលមានបំណងបន្តការសិក្សាថ្នាក់ក្រោយឧត្តមសិក្សា និងចង់អភិវឌ្ឍសមត្ថភាពក្នុងវិស័យកិច្ចការអន្តរជាតិ និងពាណិជ្ជកម...

និស្សិតជំនាន់ទីមួយចំនួន ២០នាក់ មកពីទូទាំងប្រទេសកម្ពុជា ដែលមានជីវភាពខ្វះខាត បានទទួលអាហារូបករណ៍ជាផ្លូវការសម្រាប់ការសិក្សាថ្នាក់ឧត្តមសិក្សារយៈពេល៤ឆ្នាំ
កម្មវិធីពិសេសរបស់ AMS ECONOMY






























ព័ត៌មានសង្ខេប
ប្រភេទវីដេអូ (VIDEO)ព័ត៌មានផ្សេងៗទៀត
View all






























