AMS Economyលោក ហុង ពិតី រៀនជំនាញកសិកម្ម ព្រោះស្រឡាញ់ និងមើលឃើញទីផ្សារកសិកម្មនៅកម្ពុជាទូលំទូលាយ
ភ្នំពេញ – ការសម្រេចចិត្តជ្រើសរើសជំនាញសិក្សានៅមហាវិទ្យាល័យជាចំណែកមួយដែលកើតឡើងពីកត្តាផ្សេងៗរួមបញ្ចូលគ្នាដូចជា ចំណង់ចំណូលចិត្ត ទុនសិក្សា កត្តាជីវភាព និងទីផ្សារការងារជាដើម ។ នេះជាការលើកឡើងរបស់លោក ហុង ពិតី និស្សិតបរិញ្ញាបត្រឆ្នាំទី៤ ជំនាញកសិកម្មដាំដុះ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញកសិកម្ម ។
សម្រាប់លោក ហុង ពិតី ការដែលលោកជ្រើសរើសរៀនជំនាញកសិកម្មដាំដុះ គឺព្រោះតែលោកស្រលាញ់ខាងកសិកម្ម ខណៈដែលលោកក៏បានធំធាត់ឡើងជាមួយនឹងការដាំដុះដែលជារបររបស់ឪពុកម្ដាយតាំងពីតូច ដែលវាអាចជាទុនសិក្សា និងការប្រកបរបរក្រោយបញ្ចប់ការសិក្សា ។ យុវជនវ័យ២៣ឆ្នាំរូបនេះបន្តថា គ្រួសារលោកមានដីចំការសមល្មមសម្រាប់ធ្វើការដាំដុះនូវដំណាំហូបផ្លែមួយចំនួន បើទោះបីជាមិនមានទំហំធំល្វឹងល្វើយ ប៉ុន្តែអាចសមល្មមឱ្យលោកបើកជាអាជីវកម្មខ្នាតតូចសម្រាប់គ្រួសារបាន ។

លោក ហុង ពិតី បានផ្តល់ដំបូន្មានថា សិស្ស-និស្សិតគួរតែស្វែងយល់ពីចំណូលចិត្ត និងទុនសិក្សារបស់ខ្លួនឯងសិន មុនសម្រេចចិត្តសិក្សាជំនាញអ្វីមួយ ព្រោះការមានគោលដៅសិក្សា និងគោលដៅជីវិតច្បាស់លាស់នឹងនាំឱ្យអ្នកចាប់យកជំនាញដោយមិនខាតពេលវេលា ។ លោក ហុង ពិតី បន្ថែមថា ការដែលលោកជ្រើសរើសជំនាញកសិកម្ម បើទោះបីជាគ្រួសារលោកមិនមានដីចំការ ឬរបរកសិកម្មក្ដី ក៏លោកនៅតែជ្រើសរើសរៀនជំនាញកសិកម្មនេះ ព្រោះលោកស្រលាញ់ និងមើលឃើញទីផ្សារកសិកម្មកម្ពុជាទៅថ្ងៃមុខនៅកាន់តែទូលំទូលាយ ។
លោក ហុង ពិតី
“ទៅថ្ងៃអនាគត ខ្ញុំចង់មានមុខរបរមួយជារបស់ខ្លួនឯង អាចជាអាជីវកម្មខ្នាតតូចក្នុងគ្រួសារ និងផ្ដល់ការងារខ្លះៗសម្រាប់អ្នកភូមិក្នុងសហគមន៍ “
តាមពិតទៅលោក ហុង ពិតី ក៏ជាអតីតនិស្សិតម្នាក់ក្នុងចំណោមនិស្សិតកសិកម្មជាច្រើនដែលបានទៅហាត់ការងារនៅប្រទេសអ៊ីស្រាអែលកាលពីឆ្នាំ២០២១-២០២២ ផងដែរ ។ លោកថា លោកនឹងយកបទពិសោធន៍ការងារនៅប្រទេសអ៊ីស្រាអែលមកបន្ថែមក្នុងការសិក្សាទ្រឹស្ដី និងបទពិសោធន៍ដាំដុះក្នុងម៉ោងសិក្សានៅកម្ពុជាដើម្បីបើកជាអាជីវកម្មសម្រាប់គ្រួសារដែលជាអាជីវកម្មចាប់ផ្ដើមពីខ្នាតតូចទៅមធ្យម និងបន្តពង្រីកតាមដែលអាចធ្វើបាន ។

ជាមួយគ្នានេះដែរ លោក ហុង ពិតី ក៏លើកទឹកចិត្តដល់មិត្តនិស្សិត និងប្អូនៗជំនាន់ក្រោយដែលកំពុងត្រៀមខ្លួនជ្រើសរើសជំនាញសិក្សា ធ្វើការសម្រេចចិត្តរើសជំនាញប្រកបដោយការត្រិះរិះហ្មត់ចត់ ក្រឡេកមើលទុនសិក្សាដែលមាននៅក្បែរខ្លួនឱ្យបានត្រឹមត្រូវ នោះការសិក្សានឹងទទួលបានជោគជ័យ។
គួរបញ្ជាក់ដែរថា វិស័យកសិកម្ម គឺជាវិស័យចំបងមួយដែលជួយទ្រទ្រង់ដល់សេដ្ឋកិច្ចនៃព្រះរាជាណាចក្រកម្ពុជា។ ការជ្រើសរើសយកជំនាញកសិកម្ម វាមានអត្ថប្រយោជន៍សំខាន់សម្រាប់ខ្លួនឯង និងសម្រាប់ប្រទេសជាតិ ដោយពេលរៀនចប់ អាចក្លាយជាបុគ្គលម្នាក់ដែលលើកស្ទួយវិស័យកសិកម្មឱ្យជឿនលឿន និងអភិវឌ្ឍន៍។
តើជំនាញវិទ្យាសាស្រ្តកសិកម្មគេសិក្សាពីអ្វីខ្លះ?
ជំនាញកសិកម្ម ជាជំនាញដែលទាមទារឲ្យនិស្សិតពូកែលើមុខវិជ្ជា គីមិវិទ្យា និងជីវវិទ្យា ដែលតម្រូវឱ្យនិស្សិតសិក្សា រយៈពេល ៤ឆ្នាំ ។ ហើយនៅក្នុងការសិក្សារយៈពេល ៤ឆ្នាំនេះ សិស្សានុសិស្សនឹងត្រូវ សិក្សាពីផ្នែសំខាន់ៗ ៣៖
១.ផ្នែកវិទ្យាសាស្ត្រដី៖ សិក្សាពីប្រភពកំណរកំណើត និងវិភាគលើលក្ខណៈរូប-គីមីនៃដី, សិក្សាពីការប្រើប្រាស់ដីកសិកម្ម និងប្រព័ន្ធកសិកម្មចម្រុះ, សិក្សាពីការប្រើប្រាស់ជីគីមី និងជីធម្មជាតិតាមលក្ខណៈបច្ចេកទេស ។
២.សិក្សាពីផលិតផលដំណាំ៖ សិក្សាពីលក្ខណៈជីវសាស្ត្រ និងសារធាតុចិញ្ជឹមរបស់ដំណាំ បច្ចេកទេសដាំដុះ ការរក្សាទុក និងផលិតផល, សិក្សាពីបច្ចេកទេកទេសបង្កាត់ពូជ ការផ្សាំ និងការរក្សាគ្រាប់ពូជ, សិក្សាពីការជ្រើសរើសដំណាំតាមស្ថានភាពដី និងអាកាសធាតុ ។

៣.សិក្សាពីការការពារដំណាំ៖ យល់ដឹងពីលក្ខណៈជីវសាស្ត្ររបស់សត្វល្អិត ស្គាល់ពីសត្វមានប្រយោជន៍ និងសត្វបំផ្លាញដំណាំ, សិក្សាពីជម្ងឺរុក្ខជាតិ វិធានការការងារ និងកំចាត់សត្វល្អិតចង្រៃ, ស្វែងយល់ពីបច្ចេកទេសប្រើប្រាស់ថ្នាំពុលគីមី និងថ្នាំពុលធម្មជាតិ ។
ក្រោយបញ្ចប់ការសិក្សាពេលបញ្ជប់ការសិក្សា អ្នកជំនាញខាងកសិកម្ម អាចទៅបម្រើនៅតាមក្រសួងស្ថាប័នរដ្ឋ (ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ) អង្គការ និងក្រុមហ៊ុននានា, ធ្វើជាគ្រូបង្រៀន អ្នកបណ្តុះបណ្តាល ឬ សាស្ត្រាចារ្យផ្នែកវិទ្យាសាស្ត្រកសិកម្ម, អ្នកស្រាវជ្រាវ និងផ្សព្វផ្សាយបច្ចេកទេសកសិកម្ម ឬក៏អាចទៅបង្កើតអាជីវកម្មផ្ទាល់ខ្លួន៕
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026
ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ៣០កន្លែងនៅសាកលវិទ្យាល័យសៅសអ៉ីសថ៍អេយសៀខេត្តសៀមរាប ឆ្នាំសិក្សា២០២៣-២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 04/12/2023
កម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិប្រកាសផ្ដល់អាហារូបករណ៍ដល់សិស្ស-និស្សិតទូទាំងប្រទេសឱ្យសិក្សាថ្នាក់បរិញ្ញាបត្រ សិក្សានៅសាកលវិទ្យាល័យ សៅសអ៉ីសថ៍...
អាហារូបករណ៍ TVET ចំនួន ៣៦០កន្លែង សិក្សានៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ចាម
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 28/08/2026
សម្រាប់យុវជន ក៏ដូចជាសិស្សានុសិស្ស ដែលមានបំណងចង់បន្តការសិក្សាលើជំនាញបច្ចេកទេស និងវិជ្ជាជីវៈ, ឆ្នាំសិក្សាថ្មីនេះ វិទ្យាស្ថានពហុបច្ចេកទេស ខេត្តកំពង់ចាម បានប្រកាសផ្តល់អាហារូបករណ៍...
ឱកាសកម្មសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បរិញ្ញាបត្រឆ្នាំទី៣ ពីកម្មវិធីអាហារ KAUST នៅអារ៉ាប់ប៊ីសាអូឌីត
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 05/10/2023
ឱកាសកម្មសិក្សាអន្តរជាតិសម្រាប់សិស្សថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បរិញ្ញាបត្រនៅសាកលនៅសាកលវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា King Abdullah ចំនួន១៣០កន្លែង....
Fulbright ផ្ដល់អាហារូបករណ៍៤ពាន់នាក់សម្រាប់និស្សិតអន្តរជាតិ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 17/01/2023
កម្មវិធីអាហារូបករណ៍ Fulbright USA កំពុងបើកទទួលពាក្យស្នើសុំអាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិគ្រប់ជាតិសាសន៍ច្រើនជាង១៦០ប្រទេសចំនួន៤ពាន់...
អាហារូបករណ៍សិក្សានៅសាកលវិទ្យាល័យជាតិសេអ៊ូលប្រទេសកូរ៉េខាងត្បូងឆ្នាំសិក្សា២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 04/07/2023
សាកលវិទ្យាល័យជាតិសេអ៊ូល នៃប្រទេសកូរ៉េខាងត្បូង បានប្រកាសផ្តល់អាហារូបករណ៍សម្រាប់និស្សិតបរទេសដែលមកពីប្រទេសកំពុងអភិវឌ្ឍន៍ ដែលរួមមានទាំងកម្ពុជាផង...
ឱកាសទទួលបានអាហារូបករណ៍ពេញលេញនៅសាកលវិទ្យាល័យ Victoria of Wellington ប្រទេសនូវែលហ្សេឡង់
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 03/04/2025
កម្មវិធីអាហារូបករណ៍ Victoria University Of Wellington Scholarships ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់បណ្ឌិត និងថ្នាក់ស្រាវជ្រាវ សម្រាប់ឆ្នាំសិក្សា២០២៥។
វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង ជ្រើសរើសសិស្សចូលរៀនជំនាញ TVET ឥតគិតថ្លៃ ចំនួន៦៤០នាក់
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 15/07/2025
វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង ដែលជាគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈរបស់រដ្ឋ កំពុងប្រកាសជ្រើសរើសសិស្សទាំងពីរភេទឱ្យចូលរៀនជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដោយឥតគិតថ្លៃទៅលើជំនាញជាច្រើន ចំនួន ៦៤០នាក់
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប

របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧







ព័ត៌មានទូទៅ
មើលទាំងអស់ ➧
សាលារៀនប្រមាណ២០០ នៅទូទាំងប្រទេស មានលទ្ធភាពអនុវត្តកម្មវិធីសិក្សា «៤ម៉ោង+២» ដែលសិស្សរៀនសរុប៦ម៉ោងក្នុងមួយថ្ងៃ ខណៈរាជរដ្ឋាភិបាលគ្រោងពង្រីកកម្មវិធីនេះ

ឯកសារបណ្ណសារ ដែលស្ថិតនៅបណ្ណសារដ្ឋានជាតិ គឺជា «ឫសគល់» ឬ «ឫសកែវ» នៃអត្តសញ្ញាណ និង ចំណេះដឹងជាតិ

ក្រុមហ៊ុន មេនូឡាយហ្វ៍ បានបន្តកិច្ចសហការយ៉ាងរឹងមាំជាមួយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ក្នុងនាមជាដៃគូសហការផ្ដាច់មុខនៃព្រឹត្តិការណ៍រត់ប្រណាំង

គម្រោងសហការរវាងក្រសួងអប់រំ និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) «កសាងសមត្ថភាពបច្ចេកវិទ្យាព័ត៌មាន និងគមនាគមន៍សម្រាប់ការអប់រំនៅមធ្យមស...

មនុស្សជាច្រើនយល់ច្រឡំថា ពាក្យថា «វិន័យ» គឺជាទ្រុងដែកដែលរឹតត្បិតសេរីភាព ឬជាទោសទណ្ឌដែលបង្ខំចិត្តឱ្យធ្វើរឿងដែលមិនចូលចិត្ត

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររងពេញថ្លៃ ៣០ កន្លែងនៅសាកលវិទ្យាល័យពុទ្ធិសាស្ត្រ

ខណៈប្រទេសជាច្រើននៅលើពិភពលោកកំពុងរឹតត្បិតការប្រើប្រាស់ទូរស័ព្ទនៅក្នុងថ្នាក់រៀន, សម្រាប់ប្រទេសកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត

នៅព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះ បេក្ខជនជាប់បម្រុង គ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារ កម្រិតវិទ្យាល័យ សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧ ប្រមាណ...
កម្មវិធីពិសេសរបស់ AMS ECONOMY






























ព័ត៌មានសង្ខេប
ប្រភេទវីដេអូ (VIDEO)ព័ត៌មានផ្សេងៗទៀត
View all






























