AMS Economyក្រសួងអប់រំបង្ហាញឆន្ទៈមុតមាំក្នុងការលើកកម្ពស់សុខុមាលភាពសិស្សានុសិស្ស
ភ្នំពេញ – ក្រសួងអប់រំ យុវជន និងកីឡា យកចិត្តទុកដាក់កម្រិតខ្ពស់លើករណីសុខភាពផ្លូវចិត្តរបស់អ្នកសិក្សា បុគ្គលិកអប់រំ និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់។ លើសពីនេះការអប់រំចំណេះទូទៅគឺជាការចាំបាច់ដែលធ្វើឱ្យអ្នកសិក្សាមានការរីកចម្រើនចំណេះដឹង និងសីលធម៌ បុគ្គលិកលក្ខណៈល្អ ដោយលើកកម្ពស់សមត្ថភាពខាងផ្លូវចិត្ត កាយបញ្ញា និងធានាឱ្យចេះប្រើចំណេះដឹង និងបំណិនមូលដ្ឋាន។ នេះគឺជាបញ្ជាក់របស់ ឯកឧត្តម រស់ សុវាចា អ្នកនាំពាក្យរបស់ក្រសួងអប់រំ យុវជន និងកីឡា។
ឯកឧត្តម រស់ សុវាចា បានមានប្រសាសន៍ថា៖
“លោកគ្រូ អ្នកគ្រូបាននិងកំពុងដើរតួនាទីសំខាន់មួយ ក្នុងការចូលរួមលើកកម្ពស់សុខភាពផ្លូវចិត្ត និងលុបបំបាត់អំពើហិង្សាតាមរយះគ្រប់មធ្យោបាយ ដូចជាការបង្រៀន និងយន្តការលើកទឹកចិត្តសិស្សានុសិស្សឱ្យបន្តរៀនសូត្រ ក្នុងន័យចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជាលើគ្រប់វិស័យនាពេលបច្ចុប្បន្ន និងអនាគត”
បើតាមការបញ្ជាក់របស់ឯកឧត្តម រស់ សុវាចា ការរៀបចំឱ្យមានអ្នកប្រឹក្សាយោបល់ផ្លូវចិត្តតាមសាលារៀន គឺស្ថិតក្នុងគោលនយោបាយជាតិស្តីពីសុខភាពសិក្សា និងផែនការយុទ្ធសាស្រ្ត២០២០-២០៣០។ ក្រសួងអប់រំ យុវជន និងកីឡាបន្តអនុវត្តការលើកកម្ពស់សុខភាពផ្លូវចិត្តតាមសាលារៀនតាមរយ:យន្តការគណៈកម្មាធិការអន្តរក្រសួង។

អ្នកនាំពាក្យរបស់ក្រសួងអប់រំរូបនេះបានបន្តថា ក្រសួងអប់រំ យុវជន និងកីឡាបាននិងបន្តរៀបចំកម្មវិធីសិក្សាថ្មីដែលមានដាក់បញ្ចូលមេរៀនទាក់ទងនឹងសុខភាព។ ក្រសួងអប់រំបានសរសេរសៀវភៅចប់រួចរាល់សម្រាប់កម្មវិធីសិក្សាថ្មីដែលមានដាក់បញ្ចូលមេរៀនទាក់ទងនឹងសុខភាពដូចជា សុខភាពបឋម, សុខភាពផ្លូវចិត្ត, សុខភាពនិងជំនឿ, សុខភាពបន្តពូជ និងសុខភាពផ្លូវភេទ, សុខភាពនិងបរិស្ថាន, សុខភាពនិងសេដ្ឋកិច្ច ផងដែរ។
ឯកឧត្តម រស់ សុវាចា បានបញ្ជាក់ថា មេរៀនទាំងនេះក្រសួងអប់រំ យុវជន និងកីឡា ដែលមាននាយកដ្ឋានសុខភាពសិក្សាជាសេនាធិការបន្តជំហានបន្ទាប់ឈានទៅដល់ការបោះពុម្ភនាពេលខាងមុខ។ ហើយថា មេរៀនទាំងនេះ គឺមានសារៈសំខាន់ណាស់សម្រាប់សិស្សានុសិស្សគ្រប់ភូមិសិក្សាក្នុងការសិក្សារៀនសូត្រសម្រាប់ជាចំណេះដឹងដើម្បីយកទៅអនុវត្តដើម្បីថែទាំសុខភាពរបស់ពួកគេឲ្យគ្រប់ជ្រុងជ្រោយនៅក្នុងជីវិតប្រចាំថ្ងៃ ក៏ដូចជាសម្រាប់អនាគរបស់ពួកគេរស់នៅប្រកបដោយសុខភាពល្អទាំងផ្លូវកាយ ផ្លូវចិត្ត និងសង្គម។
ជាមួយគ្នានេះ ក្នុងនាមក្រសួងអប់រំ យុវជន និង កីឡា ឯកឧត្តម រស់ សុវាចា បានសម្តែងការស្វាមគមន៍និងថ្លែងអំណរគុណចំពោះកិច្ចសហការណ៍ពីក្រសួង-ស្ថាប័នពាក់ព័ន្ធ ដៃគូរអភិវឌ្ឍន៍ក្នុងការចូលរួមចំណែកលើកកម្ពស់សុខភាពសិក្សា រួមមានសុខភាពផ្លូវចិត្ត និងលុបបំបាត់អំពើហិង្សាដែលត្រូវការការចូលរួមពីគ្រប់តួអង្គពាក់ព័ន្ធរួមទាំងមាតាបិតាផងដែរ៕
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026
ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អគ្គនាយកដ្ឋានយុវជន ជ្រើសរើសប្រតិភូកុមារតំណាងប្រទេសកម្ពុជា៤រូប ចូលរួមសន្និសីទកុមារអាស៊ី-ប៉ាស៊ីហ្វិក (APCC) នៅប្រទេសជប៉ុន
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 03/01/2025
អគ្គនាយកដ្ឋានយុវជន នៃក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសជ្រើសរើសប្រតិភូកុមារតំណាងប្រទេសកម្ពុជាចំនួន៤រូប ចូលរួមក្នុងសន្និសីទកុមារអាស៊ី-ប៉ាស៊ីហ្វិក (APCC) ដែលនឹងធ្វើឡើងចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥ ខាងមុខ...
មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តមណ្ឌលគិរី ផ្ដល់អាហារូបករណ៍សិក្សាបច្ចេកទេស និងវិជ្ជាជីវៈ១២០កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 04/02/2025
ឱកាសសិក្សាអាហារូបករណ៍ជំនាញបច្ចេកទេស និងវិជ្ជាជីវៈជាច្រើនកន្លែង សិក្សានៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តមណ្ឌលគិរី។ អាហារូបករណ៍ផ្ដល់ជូនដល់ យុវជន យុវនារី និងសាធារណៈជនដែលចង់មានជំនាញច្បាស់លាស់។
ឱកាសសិក្សាអាហារូបករណ៍សិក្សាជំនាញវិស្វករថែទាំយន្តហោះពីកម្មវិធី Wefly Scholarship នៅប្រទេសថៃ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 22/02/2023
ឱកាសទទួលបានអាហារូបករណ៍ចាប់ពី៣០% ៥០% និង១០០% សិក្សាលើជំនាញវិស្វករថែទាំយន្តហោះពីកម្មវិធីអាហារូបករណ៍ Wefly Scholarship Program...
អាហារូបករណ៍ស្រាវជ្រាវ សម្រាប់សាស្ត្រាចារ្យ និងសាធារណជនកម្ពុជា នៅសហរដ្ឋអាមេរិក
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 23/10/2026
អាហារូបករណ៍ស្រាវជ្រាវសម្រាប់សាស្ត្រាចារ្យ អ្នកស្រាវជ្រាវ និងសាធារណជនកម្ពុជា សិក្សានៅអាមេរិក
ស.ស.យ.ក រាជធានីភ្នំពេញ ផ្ដល់អាហារូបករណ៍៣កន្លែងសិក្សានៅសាកលវិទ្យាល័យប៊ែលធីអន្តរជាតិ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 19/09/2024
ដើម្បីបន្តចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការលើកកម្ពស់វិស័យអប់រំ និងបណ្ដុះបណ្ដាលធនធានមនុស្ស សហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ នឹងផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនយន៣កន្លែងនៅសាកលវិទ្យាល័យប៊ែលធីអន្តរជាតិ...
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររងចំនួន១០០កន្លែងនៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 17/12/2024
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររងនៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ផ្ដល់ជូនចំនួន១០០កន្លែង តាមរយៈគណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្ដេចអគ្គមហា...
ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ RMUTP ប្រទេសថៃ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 28/01/2025
សាកលវិទ្យាល័យ Rajamangala University of Technology Phra Nakhon (RMUTP) នៃព្រះរាជាណាចក្រថៃឡង់ដ៍ កំពុងធ្វើការជ្រើសរើសនិស្សិតអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ចំនួន២កន្លែង សម្រាប់ឆ្នាំសិក្សា២០២៥។
អាហារូបករណ៍នៅសាកលវិទ្យាល័យ Sripatum University International College ប្រទេសថៃ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 26/02/2025
សាកលវិទ្យាល័យអន្តរជាតិ Sripatum International College ប្រកាសផ្ដល់អាហារូបករណ៍ពេញលេញ ១០០% ចំនួន ៥កន្លែង តាមរយៈកម្មវិធីអាហារូបករណ៍ Global Intelligence Scholarship (GIS) សម្រាប់សិក្សា ២០២៥។ អាហារូបករណ៍ផ្ដល់ជូនលើការសិក្សា
រដ្ឋាភិបាលចិនប្រកាសផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត MOFCOM 2026
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 28/04/2026
ស្ថានទូតនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា បានជូនដំណឹងជាផ្លូវការហើយ ពីការផ្តល់អាហារូបករណ៍របស់ក្រសួងពាណិជ្ជកម្មចិន (MOFCOM Scholarship) សម្រាប់ឆ្នាំសិក្សា ២០២៦
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប

របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧







ព័ត៌មានទូទៅ
មើលទាំងអស់ ➧
សាលារៀនប្រមាណ២០០ នៅទូទាំងប្រទេស មានលទ្ធភាពអនុវត្តកម្មវិធីសិក្សា «៤ម៉ោង+២» ដែលសិស្សរៀនសរុប៦ម៉ោងក្នុងមួយថ្ងៃ ខណៈរាជរដ្ឋាភិបាលគ្រោងពង្រីកកម្មវិធីនេះ

ឯកសារបណ្ណសារ ដែលស្ថិតនៅបណ្ណសារដ្ឋានជាតិ គឺជា «ឫសគល់» ឬ «ឫសកែវ» នៃអត្តសញ្ញាណ និង ចំណេះដឹងជាតិ

ក្រុមហ៊ុន មេនូឡាយហ្វ៍ បានបន្តកិច្ចសហការយ៉ាងរឹងមាំជាមួយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ក្នុងនាមជាដៃគូសហការផ្ដាច់មុខនៃព្រឹត្តិការណ៍រត់ប្រណាំង

គម្រោងសហការរវាងក្រសួងអប់រំ និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) «កសាងសមត្ថភាពបច្ចេកវិទ្យាព័ត៌មាន និងគមនាគមន៍សម្រាប់ការអប់រំនៅមធ្យមស...

មនុស្សជាច្រើនយល់ច្រឡំថា ពាក្យថា «វិន័យ» គឺជាទ្រុងដែកដែលរឹតត្បិតសេរីភាព ឬជាទោសទណ្ឌដែលបង្ខំចិត្តឱ្យធ្វើរឿងដែលមិនចូលចិត្ត

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររងពេញថ្លៃ ៣០ កន្លែងនៅសាកលវិទ្យាល័យពុទ្ធិសាស្ត្រ

ខណៈប្រទេសជាច្រើននៅលើពិភពលោកកំពុងរឹតត្បិតការប្រើប្រាស់ទូរស័ព្ទនៅក្នុងថ្នាក់រៀន, សម្រាប់ប្រទេសកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត

នៅព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះ បេក្ខជនជាប់បម្រុង គ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារ កម្រិតវិទ្យាល័យ សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧ ប្រមាណ...
កម្មវិធីពិសេសរបស់ AMS ECONOMY






























ព័ត៌មានសង្ខេប
ប្រភេទវីដេអូ (VIDEO)ព័ត៌មានផ្សេងៗទៀត
View all






























