AMS Economyក្រសួងអប់រំជ្រើសរើសអ្នកជំនាញការអប់រំ ICT សម្រាប់គម្រោង "កសាងសមត្ថភាពបច្ចេកវិទ្យាព័ត៌មានសម្រាប់ការអប់រំនៅមធ្យមសិក្សាបឋមភូមិនៅកម្ពុជា”
ភ្នំពេញ – ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសជ្រើសរើសអ្នកជំនាញការអប់រំ ICT សម្រាប់គម្រោង “កសាងសមត្ថភាពបច្ចេកវិទ្យាព័ត៌មានសម្រាប់ការអប់រំនៅមធ្យមសិក្សាបឋមភូមិនៅកម្ពុជា” ចំនួន០១រូប ដើម្បីបម្រើការជាអ្នកប្រឹក្សាយោបល់រយៈពេលខ្លីចំនួន ២ឆ្នាំ ឬ២៤ ខែ។
សម្រាប់លក្ខខណ្ឌនៃការជ្រើសរើស បេក្ខជន និងបេក្ខនារីត្រូវមានលក្ខណៈសម្បត្តិ ដូចជា មានសញ្ញាបត្របរិញ្ញាបត្រជាន់ខ្ពស់ ឬខ្ពស់ជាងនេះលើជំនាញ ICT មានចំណេះដឹងជ្រៅជ្រះអំពីប្រព័ន្ធអប់រំគ្រូបង្រៀននៅកម្ពុជា និងការអប់រំបែប ICT នៅតាមសាលារៀន។ លើសពីនេះ មានជំនាញទំនាក់ទំនងល្អប្រសើរ មានជំនាញនិយាយ និងសរសេរ ជាភាសាអង់គ្លេស និងភាសាខ្មែរច្បាស់លាស់ ។ ហើយសម្រាប់អ្នកមានបទពិសោធន៍ការងារពាក់ព័ន្ធនឹងក្រសួងអប់រំ យុវជន និងកីឡា ត្រូវបានលើកទឹកចិត្ត។

សម្រាប់តួនាទី និងការទទួលខុសត្រូវលើការងារនេះ មានដូចជា ពិនិត្យមើលកម្មវិធីសិក្សា ICT សម្រាប់កម្រិតមធ្យមសិក្សាបឋមភូមិ ធានាគុណភាពលើការបកប្រែកម្មវិធីសិក្សា ICT ពីភាសាខ្មែរទៅភាសាអង់គ្លេស និងពីភាសាអង់គ្លេសមកភាសាខ្មែរ ។ លើសពីនេះ ចូលរួមក្នុងដំណើរការអភិវឌ្ឍសៀវភៅសិក្សាគោលផ្នែក ICT ជាសមាជិកនៃគណៈកម្មការពិនិត្យ និងអភិវឌ្ឍសៀវភៅសិក្សានិងកម្មវិធីសិក្សា ដោយមានកិច្ចសហការជាមួយគណៈកម្មការគ្រប់គ្រងគម្រោង។
ជាមួយគ្នា ក៏ត្រូវធានាគុណភាពលើការបកប្រែសៀវភៅសិក្សា ICT ពីភាសាខ្មែរទៅភាសាអង់គ្លេស និងពីភាសាអង់គ្លេសមកភាសាខ្មែរ គាំទ្រដំណើរការបើកសិក្ខាសាលានានានៅកម្ពុជា ជាមួយអ្នកជំនាញការ ICT ជនជាតិកូរ៉េ និងចូលរួមក្នុងកម្មវិធីកសាងសមត្ថភាពជាមួយគណៈកម្មការអភិវឌ្ឍសៀវភៅសិក្សាគោល និងពិនិត្យកម្មវិធីសិក្សា” នៅប្រទេសកូរ៉េ។ ជាពិសេស គាំទ្រដំណើរការសុំការអនុម័តលើសៀវភៅសិក្សាគោល និងកម្មវិធីសិក្សា ICT សម្រាប់មជ្ឈមណ្ឌលគរុកោសល្យភូមិភាគ និងអនុវិទ្យាល័យនៅកម្ពុជា។

បេក្ខជន និងបេក្ខនារី បម្រើការពេញលេញរយៈពេល ២ឆ្នាំ ឬ២៤ខែ ដោយទទួឡបានប្រាក់ខែមូលដ្ឋានប្រចាំខែ ១ពាន់១រយដុល្លារអាមេរិក ដោយការទូទាត់ប្រាក់ និងផ្តល់ជូនរយៈពេលបីខែម្តង បន្ទាប់ពីដំណើរការវាយតម្លៃលើការបំពេញការងារ។
បើបេក្ខជន និងបេក្ខនារីដែលមានគុណវុឌ្ឍ និងលក្ខណៈសម្បត្តិ ដូចបានកំណត់ខាងលើ និងមានចំណាប់អារម្មណ៍ចង់បម្រើការជាអ្នកជំនាញការអប់រំ ICT រយៈពេលខ្លី ត្រូវរៀបចំលិខិតភ្ជាប់ (Cover Letter) និងប្រវត្តិរូបសង្ខេបជាភាសាអង់គ្លេស តាមរយៈអ៊ីម៉ែល chhouk.chanchhaya@moeys.gov.kh ចាប់ពីថ្ងៃផ្សាយដំណឹងរហូតដល់ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង ១៧:០០៕
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026
ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
បណ្ឌិត្យសភានគរបាលកម្ពុជា ផ្តល់អាហារូបករណ៍សម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតវិទ្យាសាស្រ្តនគរបាល ចំនួន៤០កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 06/01/2026
សម្រាប់មន្រ្តីនគរបាល ឬមន្រ្តីពន្ធនាគារ ដែលចង់បន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត ពេលនេះ បណ្ឌិត្យសភានគរបាលកម្ពុជា បានប្រកាសជ្រើសរើសនិស្សិតអាហារូបករណ៍សរុបចំនួន៤០កន្លែង...
រៀនជំនាញបច្ចេកទេសឥតគិតថ្លៃនៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 29/06/2026
សម្រាប់យុវជន ក៏ដូចជាប្រជាពលរដ្ឋ ដែលកំពុងស្វែងរកការសិក្សាជំនាញ វិជ្ជាជីវៈ និងបច្ចេកទេស ពេលនេះឱកាសបានមកដល់ហើយ, វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង កំពុងតែជ្រើសរើសសិក្ខាកាមឱ្យចូលរៀន...
ក្រសួងទេសចរណ៍ផ្តល់អាហារូបករណ៍១០កន្លែង នៅវិទ្យាស្ថានទេសចរណ៍សៀងហៃ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 20/01/2023
ក្រសួងទេសចរណ៍កម្ពុជា បានប្រកាសទៅដល់សិស្ស និស្សិត បុគ្គលិកជំនាញទេសចរណ៍ និងមន្រ្តីរាជការក្រសួងទេសចរណ៍ទាំងអស់ ពីការផ្តល់អាហារូបករណ៍ចំនួន១០កន្លែង...
អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យល្បីៗ នៃប្រទេសប្រ៊ុយណេ ឆ្នាំ២០២៥-២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 30/12/2024
កម្មវិធីអាហារូករណ៍ Brunei DARUSSALAM SCHOLARSHIP រដ្ឋាភិបាល នៃប្រទេសប្រ៊ុយណេ ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាសម្រាប់និស្សិតអន្តរជាតិជាច្រើនកន្លែងសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦...
ឱកាសផ្លាស់ប្តូរការសិក្សានៅប្រទេសរុស្ស៊ី! សាកលវិទ្យាល័យ Sechenov បើកទទួលពាក្យអាហារូបករណ៍ InteRussia 2026 ផ្នែកវេជ្ជសាស្ត្រ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 11/08/2026
សម្រាប់គ្រូពេទ្យ និស្សិតឯកទេស និងឱសថការីកម្ពុជា ដែលកំពុងស្វែងរកឱកាសពង្រឹងសមត្ថភាព និងបទពិសោធន៍ក្នុងកម្រិតអន្តរជាតិ, ពេលនេះ សាកលវិទ្យាល័យវេជ្ជសាស្ត្រឈានមុខគេលេខ១
វិទ្យាស្ថានជាតិពាណិជ្ជសាស្រ្តផ្តល់អាហារូបករណ៍ សិក្សាជំនាញក្នុងវិស័យធុរកិច្ច និងព័ត៌មានវិទ្យា ដោយឥតគិតថ្លៃ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 22/04/2024
វិទ្យាស្ថានជាតិពាណិជ្ជសាស្រ្ត បានប្រកាសផ្តល់អាហារូបករណ៍ជាច្រើនកន្លែងដល់យុវជន ដែលមានបំណងចង់សិក្សាជំនាញក្នុងវិស័យធុរកិច្ច និងព័ត៌មានវិទ្យា។
អាហារូបករណ៍ ១៥០កន្លែង ពីវិទ្យាស្ថានវីឌីស៊ី សម្រាប់ឆ្នាំសិក្សា ២០២៥-២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 21/10/2025
វិទ្យាស្ថានវីឌីស៊ី បានប្រកាសផ្តល់អាហារូបករណ៍ដល់សិស្សនិស្សិតចំនួន ១៥០កន្លែង សម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្ររង និងថ្នាក់បរិញ្ញាបត្រ តាមរយៈកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត
អាហារូបករណ៍សិក្សាវគ្គ IELTS តាម Online ពីសាកលវិទ្យាល័យ California
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 12/02/2025
ឱកាសសិក្សាដោយឥតគិតថ្លៃលើការសិក្សាវគ្គ IELTS នៅលើ Coursera ពីសាកលវិទ្យាល័យ California Irvine (University of California Irvine) សម្រាប់ឆ្នាំសិក្សាថ្មី។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាលើជំនាញចំនួន៧ក្នុងការរៀនយក IELTS ។
តំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី ប្រទេសចិន ផ្តល់អាហារូបករណ៍ថ្នាក់ឧត្តមសិក្សា៨កន្លែង សម្រាប់និស្សិតកម្ពុជា
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 21/03/2023
មន្ទីរអប់រំនៃតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ចំនួន៨កន្លែង ...
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប

របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧







ព័ត៌មានទូទៅ
មើលទាំងអស់ ➧
សាលារៀនប្រមាណ២០០ នៅទូទាំងប្រទេស មានលទ្ធភាពអនុវត្តកម្មវិធីសិក្សា «៤ម៉ោង+២» ដែលសិស្សរៀនសរុប៦ម៉ោងក្នុងមួយថ្ងៃ ខណៈរាជរដ្ឋាភិបាលគ្រោងពង្រីកកម្មវិធីនេះ

ឯកសារបណ្ណសារ ដែលស្ថិតនៅបណ្ណសារដ្ឋានជាតិ គឺជា «ឫសគល់» ឬ «ឫសកែវ» នៃអត្តសញ្ញាណ និង ចំណេះដឹងជាតិ

ក្រុមហ៊ុន មេនូឡាយហ្វ៍ បានបន្តកិច្ចសហការយ៉ាងរឹងមាំជាមួយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ក្នុងនាមជាដៃគូសហការផ្ដាច់មុខនៃព្រឹត្តិការណ៍រត់ប្រណាំង

គម្រោងសហការរវាងក្រសួងអប់រំ និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) «កសាងសមត្ថភាពបច្ចេកវិទ្យាព័ត៌មាន និងគមនាគមន៍សម្រាប់ការអប់រំនៅមធ្យមស...

មនុស្សជាច្រើនយល់ច្រឡំថា ពាក្យថា «វិន័យ» គឺជាទ្រុងដែកដែលរឹតត្បិតសេរីភាព ឬជាទោសទណ្ឌដែលបង្ខំចិត្តឱ្យធ្វើរឿងដែលមិនចូលចិត្ត

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររងពេញថ្លៃ ៣០ កន្លែងនៅសាកលវិទ្យាល័យពុទ្ធិសាស្ត្រ

ខណៈប្រទេសជាច្រើននៅលើពិភពលោកកំពុងរឹតត្បិតការប្រើប្រាស់ទូរស័ព្ទនៅក្នុងថ្នាក់រៀន, សម្រាប់ប្រទេសកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត

នៅព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះ បេក្ខជនជាប់បម្រុង គ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារ កម្រិតវិទ្យាល័យ សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧ ប្រមាណ...
កម្មវិធីពិសេសរបស់ AMS ECONOMY






























ព័ត៌មានសង្ខេប
ប្រភេទវីដេអូ (VIDEO)ព័ត៌មានផ្សេងៗទៀត
View all






























