AMS Economyក្រសួងអប់រំសម្ពោធសមិទ្ធផលទឹកស្អាតនិងអនាម័យនៅតាមសាលារៀនចំនួន៤០ ក្នុងខេត្តកំពង់ស្ពឺ
កំពង់ស្ពឺ – នាព្រឹកថ្ងៃសៅរ៍កន្លងទៅ ក្រសួងអប់រំ យុវជន និងកីឡា បានសម្ពោធសមិទ្ធផលទឹកស្អាតនិងអនាម័យនៅតាមសាលារៀនចំនួន ៤០ ក្នុងខេត្តកំពង់ស្ពឺ ដែលជានិមិត្តរូបហេដ្ឋារចនាសម្ព័ន្ធរូបវន្តលើវិស័យលើកកម្ពស់ទឹកស្អាតនិងអនាម័យ ។ ក្រសួងអប់រំជឿជាក់ថា សមិទ្ធផលថ្មីនេះនឹងចូលរួមកាត់បន្ថយអត្រាឆ្លងជំងឺផ្សេងៗ ជាពិសេសកាត់បន្ថយអត្រាមរណភាពរបស់កុមារទាក់ទងនឹងជំងឺរាក ជំងឹរលាកផ្លូវដង្ហើម និងបញ្ហាកង្វះអាហារូបត្ថម្ភ ។

ទន្ទឹមគ្នានេះដែរ ក្រសួងអប់រំបានចាត់ទុកការលើកកម្ពស់វិស័យលើកកម្ពស់ទឹកស្អាតនិងអនាម័យ នឹងជួយដល់សុខភាពសិស្សានុសិស្សក្នុងបរិបទនៃការរីករាលដាលនៃជំងឺកូវីដ-១៩ នេះ ។ នេះបើតាមការលើកឡើងរបស់លោកជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បង្ហាញនៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួន ។
បើតាមអង្គការយូនីសេហ្វកម្ពុជា បានបង្ហាញថា ការផ្តល់ឱ្យកុមារទឹកស្អាតបរិភោគ មានបង្គន់អនាម័យប្រើប្រាស់សមស្រប និងអប់រំពួកគេឱ្យយល់ពីភាពចាំបាច់នៃការលាងសម្អាតដៃជាមួយនឹងសាប៊ូ គឺជាវិធីសាស្រ្តដ៏មានប្រសិទ្ធភាពបំផុត ដើម្បីជួយសង្គ្រោះអាយុជីវិតរបស់ពួកគេ និងធានាយ៉ាងណាឱ្យពួកគេក្លាយជាមនុស្សពេញវ័យដែលមានសុខភាពល្អ ។
ទន្ទឹមគ្នានេះ ជំងឺរាករូសជារឿយៗកើតចេញពីទម្លាប់អនាម័យបរិស្ថាន និងអនាម័យផ្ទាល់ខ្លួនកខ្វក់ គឺជាមូលហេតុដ៏ធំមួយដែលធ្វើឱ្យកុមារមានជំងឺផ្សេងៗ រួមនឹងបញ្ហាក្រិសក្រិន ព្រមទាំង ប៉ះពាល់ដល់ការអភិវឌ្ឍខួរក្បាលរបស់ពួកគេផងដែរ ។
ប្រទេសកម្ពុជាកំពុងសម្រេចបានវឌ្ឍនភាពជាបណ្តើរៗ ប៉ុន្តែវឌ្ឍនភាពទាំងនេះពុំទាន់គ្រប់គ្រាន់ ដើម្បីបំពេញទៅតាមចំណុចដៅផ្នែកអនាម័យ និងទឹកស្អាតឡើយ ។ បើទោះបីជាប្រព័ន្ធទឹកស្អាត និងអនាម័យ និងទម្លាប់ប្រើប្រាស់ទឹកស្អាត និងអនាម័យមា នភាពល្អប្រសើរជាងមុនក៏ដោយ ប្រទេសកម្ពុជា គឺជាប្រទេសដែលមានអត្រាបន្ទោរបង់ពាសវាលពាសកាលខ្ពស់ជាងគេនៅក្នុងតំបន់ ពោលគឺក្នុងចំណោមប្រជាពលរដ្ឋកម្ពុជារស់នៅជនបទនៅមានជីវភាពក្រីក្រជាងគេ ១០នាក់ មានប្រមាណ ៨នាក់ទៅហើយដែលនៅបន្ទោបង់ក្នុងប្រភពទឹកចំហ ឬបន្ទោរបង់ពាសវាលពាសកាលដោយមិនប្រើប្រាស់បង្គន់។

ប្រជាពលរដ្ឋកម្ពុជាម្នាក់ក្នុងចំណោមបីនាក់ប្រើប្រាស់ទឹកពីប្រភពដែលពុំត្រូវបានកែលម្អ ហើយនេះ មានន័យថា ពួកគេមិនបានបែងចែកសំណល់របស់មនុស្សឱ្យនៅដោយឡែកពីមនុស្សប្រកប ដោយអនាម័យនោះឡើយ ។ ក្នុងចំណោមសាលាមត្តេយ្យសិក្សាចំនួន ១០ មាន ៧សាលាដែលពុំមានបរិក្ខារអនាម័យ និងទឹកស្អាតហើយក្នុងចំណោមមណ្ឌលសុខភាពនៅតំបន់ជនបទចំនួនពីរ មានមួយកន្លែងដែលពុំមានទឹកគ្រប់គ្រាន់សម្រាប់ប្រើប្រាស់ពេញមួយឆ្នាំ។ សូមជម្រាបថា កុមារបន្តជួបបញ្ហាក្រិសក្រិន និងបាត់បង់ជីវិតដោយសារមូលហេតុពាក់ព័ន្ធនឹងទឹកស្អាត និងអនាម័យ ដែលគេអាចបង្ការជាមុនបាន ដោយសារពួកគេពុំមានទឹកស្អាតប្រើប្រាស់ បង្គន់អនាម័យ និងកន្លែងលាងដៃនៅក្នុងសហគមន៍ និងសាលារៀនរបស់ពួកគេ ។ ជាពិសេសនៅតាមតំបន់ជនបទ ប្រជាពលរដ្ឋមានចំណេះដឹងតិចតួចអំពីសារៈសំខាន់នៃអនាម័យត្រឹមត្រូវ ។ នេះបើតាមការសិក្សារបស់អង្គការយូនីសេហ្វកម្ពុជា ៕
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026
ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ឱកាសសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ឥតគិតថ្លៃ នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 10/02/2025
វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ បានប្រកាសផ្តល់អាហារូបករណ៍ចំនួន ៩៩០កន្លែង សម្រាប់ការសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដោយឥតបង់ថ្លៃដល់ប្រជាពលរដ្ឋ យុវជន យុវនារី កម្មករ កម្មការិនី និងជនចំណាកស្រុកដែលមកពីគ្រួសារក្រីក្រ...
ឱកាសសិក្សាអាហារូបករណ៍នៅសាកលវិទ្យាល័យព័ត៌មានវិទ្យា និងទូរគមនាគមន៍ នៃប្រទេសវៀតណាមឆ្នាំសិក្សា២០២៤-២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 04/12/2024
សាកលវិទ្យាល័យព័ត៌មានវិទ្យា និងទូរគមនាគមន៍ (ICTU) នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រកាសជ្រើសរើសបេក្ខជនសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែង សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥...
ឱកាសសិក្សាសញ្ញាបត្រជាន់ខ្ពស់ចំនួន១០កន្លែងនៅវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម ឆ្នាំ២០២៤-២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 22/11/2024
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់កម្រិតសញ្ញាបត្រជាន់ខ្ពស់ ឬថ្នាក់បរិញ្ញាបត្ររង នៅវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម ពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិ ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ផ្ដល់ជូនក្រោមការឧបត្ថម្ភ និងគាំទ្រពី...
អាហារូបករណ៍ ស សុខា ១០០កន្លែងនៅសាកលវិទ្យាល័យអាយអាយស៊ី នៃបច្ចេកទេស ឆ្នាំ២០២២-២០២៣
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 18/01/2023
ឱកាសទទួលបានអាហារូបករណ៍សម្រាប់សិក្សាថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យអាយអាយស៊ី នៃបច្ចេកទេស ចំនួន១០០កន្លែង សម្រាប់ឆ្នាំសិក្សា២០២២-២០២៣...
ក្រសួងអប់រំ ប្រកាសប្រឡងជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍កម្មវិធី ACYLS នៅប្រទេសចិន ឆ្នាំសិក្សា២០២៣-២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 15/02/2024
ក្រសួងអប់រំ យុវជន និងកីឡាប្រកាសប្រឡងជ្រើសរើសសិស្ស-និស្សិតសិក្សាអាហារូបករណ៍ពីកម្មវិធី ASEAN-CHINA YOUNG LEADERS ...
ក្រសួងប្រៃសណីយ៍ ប្រកាសផ្តល់អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ២៥កន្លែង លើជំនាញ «វិទ្យាសាស្ត្រកុំព្យូទ័រកង់ទិច» នៅសាកលវិទ្យាល័យ AUPP
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 07/08/2026
ដើម្បីឆ្លើយតបទៅនឹងការវិវត្តយ៉ាងរហ័សនៃបច្ចេកវិទ្យាឌីជីថល និងការអភិវឌ្ឍមូលធនមនុស្សក្នុងយុគសម័យថ្មី និងក្នុងគោលបំណងជំរុញកំណើនសេដ្ឋកិច្ច ការប្រកួតប្រជែងផ្នែកបច្ចេកវិទ្យា
ឱកាសសម្រាប់សិស្សនារី ! មូលនិធិហាប់ស្វែល ប្រកាសផ្តល់អាហារូបករណ៍ស្នាក់នៅ និងបណ្តុះបណ្តាលភាពជាអ្នកដឹកនាំ ឆ្នាំសិក្សា២០២៦-២០២៧
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 20/04/2026
មូលនិធិហាប់ស្វែល (Harpswell Foundation) ដែលជាអង្គការឈានមុខគេក្នុងការគាំទ្រ និងលើកកម្ពស់សមត្ថភាពស្ត្រីនៅកម្ពុជា បានប្រកាសបើកទទួលពាក្យស្នើសុំអាហារូបករណ៍សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប

របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧







ព័ត៌មានទូទៅ
មើលទាំងអស់ ➧
សៀវភៅពីរភាសា «ស្នាមញញឹមខ្មែរ - Le Sourire du peuple cambodgien» ចំនួន ៣,០០០ក្បាល ត្រូវបានរៀបចំឡើងក្នុងឱកាសកម្ពុជាធ្វើជាម្ចាស់ផ្ទះ កិច្ចប្រជុំ

យោងតាមទិន្នន័យក្នុងឆ្នាំ២០២៥ បានបង្ហាញថា សិស្ស-និស្សិតដែលរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ (TVET) រហូតដល់ ៨៧,៤% ទទួលបានឱកាសការងារភ្លាមៗ

បេក្ខជនប្រឡងជាប់ស្ថាពរ និងបេក្ខជនប្រឡងជាប់បម្រុង សម្រាប់ការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារកម្រិតមធ្យមសិក្សា

ក្នុងសង្គមបច្ចុប្បន្នមនុស្សភាគច្រើនហាក់ផ្តោតលើភាពលេចធ្លោផ្ទាល់ខ្លួន និងការប្រកួតប្រជែង។ ការបង្រៀនកូនឱ្យក្លាយជាមនុស្សមានចិត្តមេត្តា និងចេះយល់ពីអារម្...

សាកលវិទ្យាល័យ Hanyang University នៃប្រទេសកូរ៉េខាងត្បូង បានប្រកាសផ្តល់អាហារូបករណ៍ថ្នាក់បណ្ឌិត (PhD) ពេញថ្លៃ ដល់និស្សិតអន្តរជាតិ

សាលារៀនប្រមាណ២០០ នៅទូទាំងប្រទេស មានលទ្ធភាពអនុវត្តកម្មវិធីសិក្សា «៤ម៉ោង+២» ដែលសិស្សរៀនសរុប៦ម៉ោងក្នុងមួយថ្ងៃ ខណៈរាជរដ្ឋាភិបាលគ្រោងពង្រីកកម្មវិធីនេះ

ឯកសារបណ្ណសារ ដែលស្ថិតនៅបណ្ណសារដ្ឋានជាតិ គឺជា «ឫសគល់» ឬ «ឫសកែវ» នៃអត្តសញ្ញាណ និង ចំណេះដឹងជាតិ

ក្រុមហ៊ុន មេនូឡាយហ្វ៍ បានបន្តកិច្ចសហការយ៉ាងរឹងមាំជាមួយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ក្នុងនាមជាដៃគូសហការផ្ដាច់មុខនៃព្រឹត្តិការណ៍រត់ប្រណាំង
កម្មវិធីពិសេសរបស់ AMS ECONOMY





























































