AMS Economyក្រសួងអប់រំ និងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនទទួលពានសរសើរទប់ស្កាត់ការផ្សព្វផ្សាយផលិតផលថ្នាំជក់
ភ្នំពេញ – ក្រសួងអប់រំ យុវជន និងកីឡា និងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ទទួលបានពានកោតសរសើរពីសម្ព័ន្ធត្រួតពិនិត្យផលិតផលថ្នាំជក់អាស៊ីអាគ្នេយ៍ (SEATCA) ក្នុងនាមជាស្ថាប័នរដ្ឋាភិបាលអនុវត្តការត្រួតពិនិត្យផលិតផលថ្នាំជក់បានល្អនៅកម្ពុជា ។ កម្មវិធីនេះ រៀបចំឡើងដោយសម្ព័ន្ធត្រួតពិនិត្យផលិតផលថ្នាំជក់ ក្នុងគោលបំណងផ្ដល់ពានកោតសរសើរដល់ភ្នាក់ងារត្រួតពិនិត្យថ្នាំជក់ក្នុងតំបន់អាស៊ាន និងសមិទ្ធផលនានារបស់ប្រទេសអាស៊ានធ្វើបានក្នុងបរិបទកូវីដ-១៩ រៀបចំតាមប្រព័ន្ធអនឡាញ នាព្រឹកថ្ងៃពុធនេះ ។

លោកជំទាវបណ្ឌិត សឿន សុជាតា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា កាលពីខែកុម្ភៈ ឆ្នាំ២០២១ កន្លងទៅក្រសួងអប់រំ បានចេញនូវសេចក្ដីណែនាំមួយចំពោះអង្គភាពចំណុះក្រសួង និងគ្រឹះស្ថានសិក្សាគ្រប់កម្រិតទាំងសាធារណៈ និងឯកជន ហាមឃាត់ការចាប់ដៃគូរសហការជាមួយឧស្សាហករថ្នាំជក់ ។ ស្របគ្នានេះ គ្រឹះស្ថានសិក្សាបញ្ឈប់ទទួលការឧបត្ថម្ភគាំទ្រ ឬចុះអនុស្សារណៈយោគយល់គ្នាជាមួយឧស្សាហករថ្នាំជក់ ការផ្ដល់ទីកន្លែង ឬទីធ្លាគ្រឹះស្ថានសិក្សាសាធារណៈនិងឯកជន សម្រាប់រៀបចំកម្មវិធីផ្សព្វផ្សាយ ឬពិពណ៌ដែលជាកម្មវិធីរបស់ឧស្សាហកម្មថ្នាំជក់ និងត្រូវចូលរួមលុបបំបាត់សកម្មភាពប្រើប្រាស់ផលិតផលថ្នាំជក់តាមគ្រប់រូបភាព ។
លោកជំទាវបណ្ឌិត សឿន សុជាតា អនុរដ្ឋលេខាធិការក្រសួងអប់រំ មានប្រសាសន៍បញ្ជាក់ថា
“សេចក្តីណែនាំនេះបានដាក់ចេញក្រោយពេលក្រុមហ៊ុនថ្នាំជក់មួយចំនួន បានធ្វើសកម្មភាពឧបត្ថម្ភក្នុងគ្រឹះស្ថានសិក្សា ក្នុងគោលបំណងកេងចំណេញផ្សព្វផ្សាយឈ្មោះក្រុមហ៊ុន និងផលិតផលរបស់ខ្លួនដល់សិស្ស- និស្សិត”

លោកឧត្តមសេនីយ៍ទោ លឹម តុងហួត ប្រធាននាយកដ្ឋាននីតិកម្ម អប់រំ និងស្ដារនីតិសម្បទា នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន មានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជាដោយមានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនជាសេនាធិការ បានចេញសេចក្ដីណែនាំ ហាមឃាត់ការនាំចូលការជួញដូរ ការធ្វើអាជីវកម្ម និងការប្រើប្រាស់ផលិតផល អេចឈ៍ ធី ភី (HTPs) ក្នុងព្រះរាជាណាចក្រកម្ពុជា កាលខែមីនា ឆ្នាំ២០២១ ។ លោកឧត្តមសេនីយ៍ទោ បន្តថា សេចក្ដីណែនាំនេះ បន្ថែមលើការការហាមឃាត់ ការប្រើប្រាស់ ការធ្វើអាជីវកម្ម និងការនាំចូលផលិតផលស៊ីហ្សា (SISHA) និងបារីអេឡិចត្រូនិក (E-Cigarette) ដែលបានដាក់ចេញកាលពីខែកុម្ភៈ ឆ្នាំ២០១៤ ។

តាមការបញ្ជាក់របស់លោកឧត្តមសេនីយ៍ទោ លឹម តុងហួត ការដាក់ចេញសេចក្តីណែនាំនេះ គឺដើម្បីឆ្លើយតបទៅនឹងការផ្សព្វផ្សាយលក់ផលិតផល អេចឈ៍ ធី ភី និងបារីអេឡិកត្រូនិកតាមបណ្តាញព័ត៌មានសង្គម។
គួរបញ្ជាក់ថា ក្រសួងស្ថាប័ននៃប្រទេសសមាជិកអាស៊ានដូចជា ក្រសួងសុខាភិបាលថៃ សិង្ហបុរី និងហ្វីលីពីន និងក្រសួងអប់រំ វប្បធម៌ ស្រាវជ្រាវ និងបច្ចេកវិទ្យាឥណ្ឌូនេស៊ី រួមទាំងកម្ពុជាទទួលបានពានកោតសរសើរពីសម្ព័ន្ធត្រួតពិនិត្យផលិតផលថ្នាំជក់អាស៊ីអាគ្នេយ៍ ។
គួររំលឹកថា ជារៀងរាល់ឆ្នាំពិភពលោកត្រូវខាតបង់សេដ្ឋកិច្ចប្រមាណជាង ១ទ្រីលានដុល្លារសហរដ្ឋអាមេរិក និងមានមនុស្សប្រមាណ ៧លាននាក់បានស្លាប់ហើយចំនួននេះនឹងកើនឡើង ១ភាគបីដង នៅឆ្នាំ២០៣០ ប្រសិនបើមិនមានការទប់ស្កាត់ប្រកបដោយប្រសិទ្ធិភាពទេនោះ ។ ទន្ទឹមគ្នានេះ ប្រទេសកម្ពុជា មានប្រជាជនប្រមាណមួយលានប្រាំសែននាក់ជារៀងរាល់ឆ្នាំដោយសារថ្នាំជក់ និងខាតបង់ថវិកាប្រមាណ ៦៤៩លានដុល្លារសហរដ្ឋអាមេរិកជារៀងរាល់ឆ្នាំ គឺស្មើនឹង ៣%នៃ GDP របស់កម្ពុជា ៕
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026
ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ឱកាសសម្រាប់សិស្សថ្នាក់ទី១២ ដែលចង់ចូលរៀននៅសាកលវិទ្យាល័យ, អង្គការកុមារមេគង្គ ប្រកាសអាហារូបករណ៍ឆ្នាំ២០២៦-២០២៧
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 24/12/2025
សម្រាប់ប្អូនៗសិស្សានុសិស្សដែលកំពុងរៀនថ្នាក់ទី១២ ក្នុងឆ្នាំសិក្សា២០២៥-២០២៦, អង្គការកុមារមេគង្គបានប្រកាសជ្រើសរើសនិស្សិតអាហារូបករណ៍
តើអ្នកណាខ្លះអាចស្នើពាក្យប្រឡងអាហារូបករណ៍ Chevening ?
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 03/08/2023
កម្មវិធីអាហារូបករណ៍Chevening ជាមូលនិធិសិក្សាឥតគិតថ្លៃនៅចក្រភពអង់គ្លេស ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់និស្សិតអន្តរជាតិ ។ តើបេក្ខជនត្រូវមានលក្ខខណ្ឌមស្រប់អ្វីខ្លះអាចស្នើ...
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Miami Stamps ឆ្នាំសិក្សា២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 08/08/2024
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Miami Stamps ពីកម្មវិធីអាហារូបករណ៍ Miami Scholarships 2024-25 នៃសហរដ្ឋរិក...
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររងនៅសាកលវិទ្យាល័យ អាយអាយស៊ី នៃបច្ចេកវិទ្យាឆ្នាំ២០២៤-២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 18/12/2024
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររងចំនួន៥០កន្លែង កំពុងរង់ចាំសិស្សដែលមិនបានជាប់ថ្នាក់ទី១២ ដើម្បីសិក្សាជំនាញវិជ្ជាជីវៈ នៅសាកលវិទ្យាល័យ អាយអាយស៊ី នៃបច្ចេកវិទ្យា ដែលគាំទ្រដោយ គណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ...
វិទ្យាស្ថានតេជោសែនសាធារណការ និងដឹកជញ្ជូនផ្ដល់អាហារូបករណ៍១០០%ចំនួន៥០កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 04/01/2023
ឱកាសសិក្សានៅអាហារូបករណ៍១០០%នៅវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូនផ្ដល់ចំនួន៥០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣ ។...
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Melburne ប្រទេសអូស្ត្រាលីឆ្នាំសិក្សា២០២៣
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 24/03/2023
សាកលវិទ្យាល័យ Melburne នៅប្រទេសអូស្រ្តាលី បានប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រសម្រាប់និស្សិតអន្តរជាតិនៅឆ្នាំសិក្សា២០២៣នេះ ។...
អាហារូបករណ៍សម្រាប់និស្សិតកម្ពុជា ទៅបន្តការសិក្សានៅប្រទេសហុងគ្រី ៣០កន្លែង សម្រាប់ឆ្នាំ២០២៥-២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 29/11/2024
ក្រោមកម្មវិធីអាហារូបករណ៍ Stipendium Hungaricum Programme របស់រដ្ឋាភិបាល នៃប្រទេសហុងគ្រី នឹងផ្តល់អាហារូបករណ៍ចំនួន ៣០កន្លែងដល់និស្សិតកម្ពុជា ដើម្បីបន្តការសិក្សានៅតាមសាកលវិទ្យាល័យនានាក្នុងប្រទេសហុងគ្រី...
គ្រឹះស្ថានឧត្តមសិក្សានៅខេត្ត Zhejiang ប្រទេសចិន ប្រកាសផ្តល់អាហារូបករណ៍ថ្នាក់ភាសាចិន ១ឆ្នាំ ដល់និស្សិតកម្ពុជា
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 08/06/2026
ផ្អែកតាមការប្រកាសរបស់ សមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន (ACSC), សមាគម ក្រោមកិច្ចសហការជាមួយគ្រឹះស្ថានឧត្តមសិក្សានៅខេត្ត Zhejiang នាទីក្រុងវិនចូវ (Wenzhou) ក្នុងគោលបំណង...
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប

របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧







ព័ត៌មានទូទៅ
មើលទាំងអស់ ➧
សាលារៀនប្រមាណ២០០ នៅទូទាំងប្រទេស មានលទ្ធភាពអនុវត្តកម្មវិធីសិក្សា «៤ម៉ោង+២» ដែលសិស្សរៀនសរុប៦ម៉ោងក្នុងមួយថ្ងៃ ខណៈរាជរដ្ឋាភិបាលគ្រោងពង្រីកកម្មវិធីនេះ

ឯកសារបណ្ណសារ ដែលស្ថិតនៅបណ្ណសារដ្ឋានជាតិ គឺជា «ឫសគល់» ឬ «ឫសកែវ» នៃអត្តសញ្ញាណ និង ចំណេះដឹងជាតិ

ក្រុមហ៊ុន មេនូឡាយហ្វ៍ បានបន្តកិច្ចសហការយ៉ាងរឹងមាំជាមួយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ក្នុងនាមជាដៃគូសហការផ្ដាច់មុខនៃព្រឹត្តិការណ៍រត់ប្រណាំង

គម្រោងសហការរវាងក្រសួងអប់រំ និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) «កសាងសមត្ថភាពបច្ចេកវិទ្យាព័ត៌មាន និងគមនាគមន៍សម្រាប់ការអប់រំនៅមធ្យមស...

មនុស្សជាច្រើនយល់ច្រឡំថា ពាក្យថា «វិន័យ» គឺជាទ្រុងដែកដែលរឹតត្បិតសេរីភាព ឬជាទោសទណ្ឌដែលបង្ខំចិត្តឱ្យធ្វើរឿងដែលមិនចូលចិត្ត

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររងពេញថ្លៃ ៣០ កន្លែងនៅសាកលវិទ្យាល័យពុទ្ធិសាស្ត្រ

ខណៈប្រទេសជាច្រើននៅលើពិភពលោកកំពុងរឹតត្បិតការប្រើប្រាស់ទូរស័ព្ទនៅក្នុងថ្នាក់រៀន, សម្រាប់ប្រទេសកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត

នៅព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះ បេក្ខជនជាប់បម្រុង គ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារ កម្រិតវិទ្យាល័យ សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧ ប្រមាណ...
កម្មវិធីពិសេសរបស់ AMS ECONOMY






























ព័ត៌មានសង្ខេប
ប្រភេទវីដេអូ (VIDEO)ព័ត៌មានផ្សេងៗទៀត
View all






























