AMS Economyរដ្ឋមន្រ្តីក្រសួងអប់រំបង្ហាញពីលក្ខណៈសម្បត្តិ ៣ចំណុចរបស់គ្រូបង្រៀនឆ្នើមសតវត្សទី២១
ភ្នំពេញ – ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា លើកឡើងពីលក្ខណៈសម្បត្តិ ៣ចំណុចរបស់គ្រូបង្រៀនឆ្នើមសម័យទំនើបសតវត្សទី២១ ឆ្លើយតបកំណែទម្រង់វិស័យអប់រំ ។ គុណសម្បត្តិគ្រូបង្រៀនឆ្នើមសតវត្សទី២១ រួមមាន គ្រូបង្រៀនត្រូវមានចំណេះដឹងខ្លឹមសារមេរៀនច្បាស់លាស់ មានគរុកោសល្យបង្រៀនខ្ពស់ និងមានបំណិនឌីជីថល ។ ការលើកឡើងនេះនៅក្នុងសន្និបាតប្រចាំឆ្នាំ និងសិក្ខាសាលាអប់រំមួយស្ដីអំពី “ផ្នត់គំនិត និងវិធីសាស្រ្តបង្រៀនក្នុងគន្លងថ្មី” តាមប្រព័ន្ធអនឡាញ កាលពីថ្ងៃទី១៩ ខែកុម្ភៈកន្លងទៅ។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ មានប្រសាសន៍ថា ឆ្លើយតបកំណែទម្រង់វិស័យអប់រំ និងគុណភាពនៃការអប់រំ គ្រូបង្រៀនត្រូវមានលក្ខណៈសម្បត្តិ ៣ចំណុច ដែលចាត់ទុកជាគ្រូបង្រៀនឆ្នើមសម័យទំនើបសតវត្សទី២១ ទី១. គ្រូបង្រៀនមានចំណេះដឹងខ្លឹមសាលាមេរៀនច្បាស់លាស់ ។ ចំណុចនេះ គ្រូបង្រៀនត្រូវមានចំណេះដឹងអំពីសិស្ស មានភាពចាស់ទុំខាងជីវសាស្រ្ត សកម្មភាព បទពិសោធន៍សង្គម និងរក្សាតុល្យភាពសិស្ស ។
លើសពីនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ មានប្រសាសន៍បន្ថែមថា គ្រូបង្រៀនត្រូវមានចំណេះដឹងច្បាស់អំពីខ្លឹមសាមេរៀន និងមានចំណេះដឹងអំពីរបៀបរៀនរបស់សិស្សឱ្យទទួលបានចំណេះដឹង ។ ម៉្យាងវិញទៀត គ្រូបង្រៀនត្រូវមានចំណេះដឹងភាសាបរទេសសម្រាប់ជួយសម្រួលដល់ការស្រាវជ្រាវ និងបន្តអភិវឌ្ឍវិជ្ជាជីវៈគ្រូបង្រៀនជាប្រចាំ ។
ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន
“ក្រសួងបានបង្កើតកម្មវិធីភាពជាអ្នកដឹកនាំសម្រាប់នាយកសាលា និងកម្មវិធីអភិវឌ្ឍគុណវុឌ្ឍគ្រូបង្រៀន ដើម្បីលើកកម្ពស់សមត្ថភាពគ្រូបង្រៀនក្នុងការអនុវត្តកំណែទម្រង់វិស័យអប់រំ”

ទន្ទឹមគ្នានេះ ចំណុចទី២. គ្រូបង្រៀនមានគរុកោសល្យបង្រៀនខ្ពស់ ។ គ្រូបង្រៀនត្រូវមានចំណេះដឹងក្នុងការគ្រប់គ្រងបរិស្ថានសិក្សា និងតាមដានលទ្ធផលសិក្សារបស់សិស្ស ដោយអនុវត្តវិធីសាស្រ្តបង្រៀនសម្បូរបែប រួមមាន ទ្រឹស្ដីអាកប្បកិរិយា ទ្រឹស្ដីសតិបញ្ញា ។ លើសពីនេះ គ្រូបង្រៀនត្រូវមានចំណេះដឹងបង្រៀនសិស្សតាមបែបស្ថាបនា ដោយប្រើវិធីសាស្រ្តរៀនតាមបែបត្រិះរិះ និងតាមបែបបញ្ហា ការហាត់ការតាមបែបសតិបញ្ញា និងការរៀនតាមបែបសហការ។ ម៉្យាងវិញទៀត គ្រូបង្រៀនត្រូវមានអាកប្បកិរិយាវិជ្ជមានជាគំរូ ប្រកបដោយសីលធម៌ និងមានទំនាក់ទំនងល្អជាមួយសិស្ស និងសហគមន៍។

ចំណែកទី៣. គ្រូបង្រៀនមានបំណិនឌីជីថល ។ គ្រូបង្រៀនត្រូវចេះប្រើប្រាស់បច្ចេកវិទ្យា ដើម្បីលើកកម្ពស់ការរៀន និងបង្រៀន ស្រាវជ្រាវរកវិធីសាស្រ្តល្អៗ ពុទ្ធិថ្មីៗ ចំណេះដឹងថ្មីមកបង្រៀនសិស្ស ។ លើសពីនេះ គ្រូបង្រៀមត្រូវមានចំណេះដឹងចិត្តគរុកោសល្យ និងមុខវិជ្ជាបង្រៀន ព្រមទាំងមានចំណេះដឹងបច្ចេកវិទ្យាប្រើប្រាស់ក្នុងការបង្រៀន ។ ម៉្យាវិញទៀត គ្រូបង្រៀនត្រូវរៀបចំដំណើរការរៀន ដោយឈរលើមូលដ្ឋាននៃការយល់ដឹងរបស់សិស្សដើម្បីជួយសិស្សឱ្យឆាប់យល់មេរៀន សិស្សមានសកម្មភាពរៀន ដើម្បីឆ្លើយតបនឹងតម្រូវការជាក់ស្ដែង ។
គួរបញ្ជាក់ថា នៅក្នុងផែនការយុទ្ធសាស្រ្តវិស័យអប់រំឆ្នាំ២០១៩-២០២៣ ដើម្បីធានាបានការអនុវត្តប្រកបដោយប្រសិទ្ធភាពនៃកំណែទម្រង់តាមគ្រប់កម្រិត ក្រសួងអប់រំ បានដាក់ចេញកម្មវិធីកំណែទម្រង់ចំនួនបីកម្រិត ទី១. ការអនុវត្តកំណែទម្រង់គោល-នយោបាយអប់រំកម្រិតជាតិ ក្នុងក្របខណ្ឌសសរស្តម្ភទាំង៥ ទី២. ការអនុវត្តកំណែទម្រង់គ្រូបង្រៀននៅតាមសាលាគរុកោសល្យ និងទី៣. ការអនុវត្តកំណែទម្រង់សាលារៀន ៕
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026
ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ក្រសួងអប់រំជ្រើសរើសនិស្សិតអាហារូបករណ៍ ថ្នាក់បរិញ្ញាបត្រ ទៅសិក្សានៅ Southern University of Science and Technology ប្រទេសចិន សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 13/02/2026
ក្នុងឆ្នាំ២០២៦នេះ Southern University of Science and Technology (SUSTech) នៃសាធារណរដ្ឋប្រជាមានិតចិន បានផ្តល់ អាហារូបករណ៍ ចំនួន ១០កន្លែង ដល់និស្សិតកម្ពុជា ដើម្បីទៅបន្តការសិក្សាថ្នាក់បរិញ្ញាបត្រ...
ឱកាសបន្តការសិក្សានៅបារាំង! អាហារូបករណ៍ France Excellence Eiffel ឆ្នាំ២០២៧
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 21/10/2026
បារាំង ផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា សម្រាប់ឆ្នាំសិក្សា ២០២៧–២០២៨
អាហារូបករណ៍ ៥០ភាគរយ សម្រាប់មន្រ្តីរាជការបម្រើការនៅក្រសួងមហាផ្ទៃ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 03/11/2025
អាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា បានប្រកាសផ្តល់អាហារូបករណ៍ ៥០% សម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ (អនុបណ្ឌិត) និងថ្នាក់បណ្ឌិត សិក្សានៅសាកលវិទ្យាល័យអាស៊ីអឺរ៉ុប...
ឱកាសអាហាររូបករណ៍ International Undergraduate Excellence Award សម្រាប់ឆ្នាំសិក្សា ២០២៦ នៅប្រទេសអង់គ្លេស
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 19/02/2026
សាកលវិទ្យាល័យ University of Westminster នៃចក្រភពអង់គ្លេស ប្រកាសដាក់ឱ្យដំណើរការនូវកម្មវិធីអាហាររូបករណ៍ International Undergraduate Excellence Award (IEA) សម្រាប់ការសិក្សាដែលនឹងចាប់ផ្តើមនៅ...
អាហារូបករណ៍ ១០០% ចំនួន ១៥កន្លែង លើជំនាញអប់រំកុមារតូច នៅសាកលវិទ្យាល័យសិល្បៈភ្នំពេញ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 15/09/2026
សាកលវិទ្យាល័យសិល្បៈភ្នំពេញ បានប្រកាសផ្ដល់អាហារូបករណ៍ពេញលេញ (១០០%) ក្រោមការឧបត្ថម្ភដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន
វិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ (PPI) ប្រកាសផ្ដល់អាហារូបករណ៍ជាង ១ពាន់កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 15/07/2026
វិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ (PPI) បានប្រកាសផ្តល់អាហារូបករណ៍សិក្សាដោយឥតគិតថ្លៃចំនួន ១,០៥៦កន្លែង លើជំនាញចំនួន ១៤មុខវិជ្ជា ព្រមទាំងផ្តល់ប្រាក់ឧបត្ថម្ភប្រចាំខែជូនសិក្ខាកាម ក្រោមកម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ...
សម្តេចធិបតីផ្តល់អាហារូបករណ៍ ១០០% សម្រាប់ថ្នាក់វិស្វករ នៅសាលាតិចណូ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 01/10/2025
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ផ្តល់អាហារូបករណ៍ដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា(ITC) កម្រិតវិស្វករ...
សាកលវិទ្យាល័យអន្តរជាតិផារ៉ាហ្គន ប្រកាសផ្តល់អាហារូបករណ៍១០០% ដល់និស្សិតត្រឡប់ពីប្រទេសថៃវិញ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 29/08/2025
សាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គនប្រកាសផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជាដែលត្រឡប់មកពីប្រទេសថៃវិញ ដោយសារវិបត្តិជម្លោះព្រំដែនកម្ពុជា-ថៃ ដែលមានបំណងបន្តការសិក្សានៅកម្ពុជា
ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងថ្នាក់ក្រោយឧត្តមសិក្សាចំនួន១២០កន្លែងនៅសាធារណរដ្ឋសង្គមនិយមវៀតណាម ឆ្នាំសិក្សា២០២៣-២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 04/04/2023
រសួងអប់រំយុវជន និងកីឡា កាលពីពេលថ្មីៗនេះ បានប្រកាសជ្រើសរើសនិស្សិតអាហារូបករណ៍ថ្នាក់ក្រោយឧត្តមសិក្សា និងប្រឡងជ្រើសរើសនិស្សិតអាហារូបករណ៍...
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប

របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧







ព័ត៌មានទូទៅ
មើលទាំងអស់ ➧
សាលារៀនប្រមាណ២០០ នៅទូទាំងប្រទេស មានលទ្ធភាពអនុវត្តកម្មវិធីសិក្សា «៤ម៉ោង+២» ដែលសិស្សរៀនសរុប៦ម៉ោងក្នុងមួយថ្ងៃ ខណៈរាជរដ្ឋាភិបាលគ្រោងពង្រីកកម្មវិធីនេះ

ឯកសារបណ្ណសារ ដែលស្ថិតនៅបណ្ណសារដ្ឋានជាតិ គឺជា «ឫសគល់» ឬ «ឫសកែវ» នៃអត្តសញ្ញាណ និង ចំណេះដឹងជាតិ

ក្រុមហ៊ុន មេនូឡាយហ្វ៍ បានបន្តកិច្ចសហការយ៉ាងរឹងមាំជាមួយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ក្នុងនាមជាដៃគូសហការផ្ដាច់មុខនៃព្រឹត្តិការណ៍រត់ប្រណាំង

គម្រោងសហការរវាងក្រសួងអប់រំ និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) «កសាងសមត្ថភាពបច្ចេកវិទ្យាព័ត៌មាន និងគមនាគមន៍សម្រាប់ការអប់រំនៅមធ្យមស...

មនុស្សជាច្រើនយល់ច្រឡំថា ពាក្យថា «វិន័យ» គឺជាទ្រុងដែកដែលរឹតត្បិតសេរីភាព ឬជាទោសទណ្ឌដែលបង្ខំចិត្តឱ្យធ្វើរឿងដែលមិនចូលចិត្ត

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររងពេញថ្លៃ ៣០ កន្លែងនៅសាកលវិទ្យាល័យពុទ្ធិសាស្ត្រ

ខណៈប្រទេសជាច្រើននៅលើពិភពលោកកំពុងរឹតត្បិតការប្រើប្រាស់ទូរស័ព្ទនៅក្នុងថ្នាក់រៀន, សម្រាប់ប្រទេសកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត

នៅព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះ បេក្ខជនជាប់បម្រុង គ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារ កម្រិតវិទ្យាល័យ សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧ ប្រមាណ...
កម្មវិធីពិសេសរបស់ AMS ECONOMY






























ព័ត៌មានសង្ខេប
ប្រភេទវីដេអូ (VIDEO)ព័ត៌មានផ្សេងៗទៀត
View all






























