ទី៣. AI ប្រើជំនួយក្នុងការរៀន និងបង្រៀន៖ AI គ្រាន់តែប្រើជំនួយក្នុងការរៀន និងបង្រៀនដើម្បីឱ្យការបង្រៀនឆ្លើយតបទៅនឹងតម្រូវការរបស់សិស្សម្នាក់ៗបាន។ មានន័យថា AI ពិតជាជួយមែន ជួយឱ្យយើងរៀនកាន់តែមានប្រសិទ្ធភាពជាងមុន ហើយអាចឱ្យសិស្សរកឃើញនូវទេព្យកោសល្យរបស់ខ្លួន ។
ទី៤. AI ជួយគ្រូពង្រឹងសមត្ថភាព៖ ប្រសិនបើគ្រូមិនពង្រឹងសមត្ថភាព ការរៀន និងបង្រៀនមិនមានប្រសិទ្ធភាពទេ ។ ការចេះប្រើ AI នៅក្នុងការរៀន និងការបង្រៀន មានន័យថា គ្រូមានលទ្ធភាពច្រើនក្នុងការជួយសិស្ស ។ ជាពិសេសសិស្សដែលរៀនខ្សោយ មានន័យថា បើសិស្សមាន AI ប្រើច្រើន គ្រូមិនចាំបាច់ធ្វើការច្រើន មានអាទិភាពផ្ដោតលើបញ្ហាធំមួយចំនួន យកពេលវេលាទៅជួយគាំទ្រដល់សិស្ស។
៥. AI បង្កើតឱកាសសម្រាប់អ្នកមានពិការភាព៖ ជាឱកាសមួយឱ្យការអប់រំមានការរួមបញ្ចូលគ្នាល្អ ជួយដល់សិស្សក្នុងតំបន់ដាច់ស្រយាល ដែលគ្រូទៅមិនដល់ ។ យើងអាចប្រើ AI សម្រាប់អ្នកបាត់បង់ឱកាស ដោយអាចបង្កើតនូវកម្មវិធីផ្សេងៗសម្រាប់ពួកគាត់ដើម្បីជួយផ្ដល់នូវការអប់រំមួយប្រកបដោយគុណភាព។
៦. ប្រើប្រាស់ AI ដើម្បីលើកកម្ពស់គុណភាពអប់រំ៖ ប្រសិនយើងប្រើប្រាស់ត្រឹមត្រូវបច្ចេកវិទ្យានឹងជួយលើកកកម្ពស់ការអប់រំ។
៧. AI ជួយជំរុញឱ្យយុវជនសិក្សារៀនសូត្រ៖ ជាពិសេសបំណិនសតវត្សរ៍ទី២១ សិស្សត្រូវខំប្រឹងរៀនខាងផ្នែកស្ទែម បច្ចេកវិទ្យា គណិតវិទ្យា ដែលជួយធ្វើឱ្យខួរក្បាលរៀនគិតបានល្អ។
៩. រៀនដោយខ្លួនឯង៖ សិស្សត្រូវមានស្វ័យសិក្សា រៀនតាមចំណង់ចំណូលចិត្តរបស់ខ្លួន ជាគោលដៅនៃការអប់រំ ។ AI ក៏អាចប្រើក្នុងស្វ័យសិក្សា ធ្វើតេស្ត និងប្រឡងមានយុត្តិធម៌។ ម៉ាសស៊ីន AI អាចធ្វើបច្ចុប្បន្នភាពជាប្រចាំនូវកម្មវិធីសិក្សា សៀវភៅគោលសិក្សា ឆ្លើយតបនិន្នាការថ្មីៗរបស់បច្ចេកវិទ្យា។
ទី១០. AI ជួយដល់ការរៀបចំក្លិបសិក្សា៖ យើងអាចមានក្លិបសិក្សា AI ឬក្លិបសិក្សារ៉ូបូតទិក ។ ទន្ទឹមគ្នានេះ ជួយសិស្សផ្តោតលើចំណុចខ្លាំងរបស់ខ្លួន ហើយប្រើប្រាស់ AI ដើម្បីបំពេញចំណុចខ្វះខាត។ នៅពេលចង់សម្រេចគោលដៅ ប៉ុន្តែយើងមានចំណុចខ្លាំង និងចំណុចខ្សោយ យើងអាចពង្រឹងខ្លួនឯងឱ្យខ្លាំង និងឱ្យ AI ជួយបំពេញចំណុចខ្សោយ។
បើតាមរដ្ឋមន្ត្រីក្រសួងអប់រំ ការប្រើប្រាស់ AI នៅក្នុងវិស័យអប់រំ នឹងជួយឱ្យកម្ពុជាសម្រេចបានគោលដៅនៃគោលនយោបាយសង្គមឌីជីថលដែលរាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញ។ ឯកឧត្តមបញ្ជាក់ថា «នេះគ្រាន់តែជាការចាប់ផ្ដើម យើងមិនទាន់ដឹងពីសក្កដានុពល និងបញ្ហារបស់ AI នៅឡើយទេ»៕