AMS Economyរដ្ឋមន្រ្តីក្រសួងអប់រំ ៖ វិបត្តិកូវីដ-១៩ គ្រូបង្រៀន គឺជាក្បាលម៉ាស៊ីននៃប្រព័ន្ធអប់រំ និងជាបេះដូង នៃការអប់រំ
ភ្នំពេញ – ថ្លែងក្នុងពិធីអរសាទរទិវាគ្រូបង្រៀន ០៥ តុលា ខួបលើកទី២៥ ក្រោមប្រធានបទ “គ្រូបង្រៀនយើងអនាគតយើង ប្រទេសជាតិយើង” ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា វិបត្តិកូវីដ-១៩ បានបង្ហាញឱ្យឃើញយ៉ាងច្បាស់ថា គ្រូបង្រៀន គឺជាក្បាលម៉ាស៊ីននៃប្រព័ន្ធអប់រំរបស់យើង គ្រូបង្រៀនគឺជាបេះដូងនៃការអប់រំ។
ឯកឧត្តមរដ្ឋមន្រ្តីបន្ថែមថា តួនាទី និងប្រសិទ្ធភាពក្នុងការបំពេញការងាររបស់គ្រូបង្រៀន ពិតជាមានសារៈសំខាន់ខ្លាំងណាស់ ដើម្បីធានាឱ្យសិស្សានុសិស្ស និងនិស្សិតទទួលបាននូវការអប់រំ នៅគ្រប់កាលៈទេសៈ ប្រកបដោយសមធម៌បរិយាបន្ន និងគុណភាព។ ទន្ទឹមគ្នានេះ គ្រូបង្រៀនក៏មានតួនាទីសំខាន់ផងដែរ ក្នុងការស្តារវិស័យអប់រំឡើងវិញ ចេញពីវិបត្តិកូវីដ-១៩ និងដើម្បីកំណត់អនាគតរបស់អ្នកសិក្សាគ្រប់រូប។
ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា
“យើងទាំងអស់គ្នាត្រូវលើកកម្ពស់គ្រូបង្រៀន លើកកម្ពស់ការបង្រៀន និងវិជ្ជាជីវៈគ្រូបង្រៀន ដើម្បីឈានទៅសម្រេចអនាគតដ៏ប្រសើររបស់កុមារ និងយុវជនកម្ពុជា”

រដ្ឋមន្រ្តីក្រសួងអប់រំ បញ្ជាក់បន្ថែមថា ការប្រារព្ធទិវាគ្រូបង្រៀនអន្តរជាតិថ្ងៃនេះ គឺស្របពេលដែលពិភពលោក ក៏ដូចជាព្រះរាជាណាចក្រកម្ពុជា បាន និងកំពុងប្តេជ្ញាចិត្ត ដើម្បីធ្វើបរិវត្តកម្មការអប់រំ និងដោះស្រាយនូវឧបសគ្គចម្បងៗ។ ឯកឧត្តមបន្តថា ដើម្បីជួយគាំទ្រដល់គ្រូបង្រៀនលើគ្រប់ទិដ្ឋភាព ក្នុងដំណើរការនៃការផ្លាស់ប្តូរដែលប្រកបដោយភាពស្មុគ្រស្មាញ ក្នុងបរិការណ៍នាពេលបច្ចុប្បន្ននេះ ជាពិសេសក្នុងអំឡុងពេលនៃការស្ដារវិស័យអប់រំចេញពីវិបត្តិកូវីដ-១៩ តាមទស្សនាទាន “គន្លងជីវិតថ្មីក្នុងវិស័យអប់រំ”។
ថ្លែងក្នុងឱកាសនោះ ឯកឧត្តម សាដា អូម៉ា អាឡាំ នាយកការិយាល័យនៅភ្នំពេញ និងជាតំណាងអង្គការ UNESCO ប្រចាំនៅកម្ពុជា មានប្រសាសន៍ថា ដើម្បីគាំទ្រដល់ការធ្វើបរិវត្តកម្មប្រព័ន្ធអប់រំនៅកម្ពុជា យើងត្រូវផ្តល់ជូនសិស្សនូវចំណេះដឹង ជាមូលដ្ឋាន បំណិនឌីជីថល និងបំណិនសតវត្សទី២១។ ឯកឧត្តម បន្តថា ការធ្វើបរិវត្តកម្ម ត្រូវចាប់ផ្តើមពីគ្រូបង្រៀននៅកម្រិតថ្នាក់រៀន ដែលតម្រូវឱ្យគ្រូបង្រៀនទទួលបាននូវការបណ្តុះបណ្តាល និងគុណវុឌ្ឍិសមស្រប មានឱកាសក្នុងការអភិវឌ្ឍវិជ្ជាជីវៈជាប្រចាំ ការទទួលស្គាល់ឋានៈវិជ្ជាជីវៈ គន្លងអាជីពគ្រូបង្រៀន និងលើកកម្ពស់លក្ខខណ្ឌបំពេញការងារ។

ឯកឧត្តម សាដា អូម៉ា អាឡាំ នាយកការិយាល័យនៅភ្នំពេញ និងជាតំណាងអង្គការ UNESCO ប្រចាំនៅកម្ពុជា
“យើងពិតជាមានសេចក្តីសោមនស្សរីករាយណាស់ ដែលប្រទេសកម្ពុជាបានផ្តល់អាទិភាព ចំពោះការអភិវឌ្ឍគ្រូបង្រៀន ជារបៀបវារៈមួយនៃកម្មវិធីកំណែទម្រង់របស់ខ្លួន។ អង្គការ យូណេស្កូពិតជាមានមោទនភាពណាស់ ដែលបាននិងកំពុងសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា និងគ្រូបង្រៀន ក្នុងការអនុវត្តកម្មវិធីកំណែទម្រង់គ្រូបង្រៀននៅកម្ពុជា ដែលជាកំណែទម្រង់ដ៏ធំក្នុងចំណោមកំណែទម្រង់នានា”
តំណាងអង្គការ UNESCO ប្រចាំនៅកម្ពុជា បានថ្លែងអំណរគុណចំពោះគ្រូបង្រៀនអ្នកទាំងអស់គ្នា ដែលបានខិតខំបំពេញការងារយ៉ាងលំបាក ជាពិសេសក្នុងបរិបទនៃការរីករាលដាលនៃជំងឺកូវីដ-១៩ ដើម្បីបន្តផ្តល់នូវការអប់រំដល់កុមាររបស់យើង។ ហើយពេលនេះ គ្រូបង្រៀនទាំងអស់ កំពុងធ្វើការទាំងយប់ ទាំងថ្ងៃដើម្បីបំពេញបាននូវគម្លាតសមត្ថភាពរបស់សិស្សដែលបានបាត់បង់នាពេលកន្លងមក ព្រោះគ្រូបង្រៀនជាចំណែកមួយដ៏សំខាន់ក្នុងការកសាងជាតិ៕
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026
ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
សាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គន ផ្តល់អាហារូបករណ៍សាកលវិទ្យាធិការដល់សិស្សឆ្នើម និងមានស្នាដៃក្នុងសង្គម
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 16/10/2025
នៅឆ្នាំ២០២៥នេះ សាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គន បន្តផ្តល់អាហារួបករណ៍សាកលវិទ្យាធិកា ជាចំណែកផ្តល់ឱកាសដល់សិស្សានុសិស្សដែលមានទេពកោស្យខ្ពស់ មានស្នាដៃឆ្នើម តាមរយៈការងារសង្គម និងការប្រកួតប្រជែងនានា ទទួលបានអាហារូបករណ៍...
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធី ROBERT KREMBIL Scholarship 2025
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 06/08/2025
តាមរយៈកម្មវិធី ROBERT KREMBIL Scholarship of MERIT 2025 ប្រកាសបើកទទួលពាក្យអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឆ្នាំសិក្សា២០២៥ នៅ Schulich School of Business នៃសាកលវិទ្យា YORK នៃប្រទេសកាណាដា។
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត ទៅសិក្សានៅប្រទេសរូម៉ានី
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 20/03/2026
ក្រសួងការបរទេសរូម៉ានី នឹងចាប់ផ្តើមបើកការទទួលពាក្យស្នើសុំអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត របស់និស្សិតបរទេស រួមទាំងនិស្សិតកម្ពុជាផង ដើម្បីទៅសិក្សានៅប្រទេសរ៉ូម៉ានី។
កម្មវិធី Kemitraan Negara Berkembang ប្រកាសផ្តល់អាហារូបករណ៍ថ្នាក់ឧត្តមសិក្សាជាច្រើនកន្លែងនៅប្រទេសឥណ្ឌូនេស៊ី
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 27/01/2023
ភ្នំពេញ - ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតជាច្រើនកន្លែងសម្រាប់និស្សិតថ្នាក់អន្តរជាតិសិក្សានៅប្រទេសឥណ្ឌូនេស៊ី ឆ្នាំសិក្សា២០២៣...
អាហារូបករណ៍ទៅសិក្សានៅសាកលវិទ្យាល័យដាលី ប្រទេសចិន សម្រាប់និស្សិតកម្ពុជា
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 07/10/2026
១០ ជំនាញធំៗ សិក្សានៅសាកលវិទ្យាល័យដាលី (Dali University) ខេត្តយូណាន
រៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ចំនួន២២ជំនាញ ឥតគិតថ្លៃ នៅ NPIC
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 16/06/2026
សម្រាប់យុវជនដែលកំពុងស្វែងរកឱកាសសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈ, វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា ឬហៅកាត់ថា NPIC នៃក្រសួងការងារ កំពុងផ្តល់អាហារូបករណ៍ចំនួន ៣ពាន់កន្លែង សិក្សាជំនាញរហូត
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Samford ឆ្នាំសិក្សា២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 15/08/2024
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Samford ពីកម្មវិធីអាហារូបករណ៍ Crosland 2025 នៃសហរដ្ឋអាមេរិក។ ...
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប

របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧







ព័ត៌មានទូទៅ
មើលទាំងអស់ ➧
សាលារៀនប្រមាណ២០០ នៅទូទាំងប្រទេស មានលទ្ធភាពអនុវត្តកម្មវិធីសិក្សា «៤ម៉ោង+២» ដែលសិស្សរៀនសរុប៦ម៉ោងក្នុងមួយថ្ងៃ ខណៈរាជរដ្ឋាភិបាលគ្រោងពង្រីកកម្មវិធីនេះ

ឯកសារបណ្ណសារ ដែលស្ថិតនៅបណ្ណសារដ្ឋានជាតិ គឺជា «ឫសគល់» ឬ «ឫសកែវ» នៃអត្តសញ្ញាណ និង ចំណេះដឹងជាតិ

ក្រុមហ៊ុន មេនូឡាយហ្វ៍ បានបន្តកិច្ចសហការយ៉ាងរឹងមាំជាមួយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ក្នុងនាមជាដៃគូសហការផ្ដាច់មុខនៃព្រឹត្តិការណ៍រត់ប្រណាំង

គម្រោងសហការរវាងក្រសួងអប់រំ និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) «កសាងសមត្ថភាពបច្ចេកវិទ្យាព័ត៌មាន និងគមនាគមន៍សម្រាប់ការអប់រំនៅមធ្យមស...

មនុស្សជាច្រើនយល់ច្រឡំថា ពាក្យថា «វិន័យ» គឺជាទ្រុងដែកដែលរឹតត្បិតសេរីភាព ឬជាទោសទណ្ឌដែលបង្ខំចិត្តឱ្យធ្វើរឿងដែលមិនចូលចិត្ត

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររងពេញថ្លៃ ៣០ កន្លែងនៅសាកលវិទ្យាល័យពុទ្ធិសាស្ត្រ

ខណៈប្រទេសជាច្រើននៅលើពិភពលោកកំពុងរឹតត្បិតការប្រើប្រាស់ទូរស័ព្ទនៅក្នុងថ្នាក់រៀន, សម្រាប់ប្រទេសកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត

នៅព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះ បេក្ខជនជាប់បម្រុង គ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារ កម្រិតវិទ្យាល័យ សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧ ប្រមាណ...
កម្មវិធីពិសេសរបស់ AMS ECONOMY






























ព័ត៌មានសង្ខេប
ប្រភេទវីដេអូ (VIDEO)ព័ត៌មានផ្សេងៗទៀត
View all






























