AMS Economyលោកជំទាវ ភឿង សកុណា ៖ សសរទ្រូងរបស់ប្រទេសជាតិមិនអាចរឹងមាំទេ ប្រសិនបើមិនបានអានគ្រប់គ្រាន់
ភ្នំពេញ – យុវជនត្រូវបានចាត់ទុកថា គឺជាសសរទ្រូងរបស់ជាតិ ហើយសសរទ្រូងមួយមិនអាចរឹងមាំបានទេ បើសសរទ្រូងនោះអានមិនបានគ្រប់គ្រាន់ ពុំបានពិចារណាឱ្យគ្រប់គ្រាន់ ស្វែងរកហេតុផល ស្វែងរកល្អអាក្រក់ ខុសត្រូវ គុណធម៌សីលធម៌ ដែលមាននៅក្នុងសៀវភៅអាន។ នេះជាប្រសាសន៍លើកឡើងរបស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្នុងឱកាសចូលរួមពិព័រណ៍សៀវភៅលើកទី៩ កាលពីពេលថ្មីៗនេះ។
លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា មានប្រសាសន៍ថា សៀវភៅគឺជាកន្លែងប្រមូលផ្តុំនូវក្បួនខ្នាត ចំណេះដឹង ទស្សនៈវិស័យនានា រាប់ទាំងសង្គម សេដ្ឋកិច្ច វប្បធម៌ នយោបាយ សាសនាទាំងអស់ ដែលជាសសរទ្រូងរបស់មនុស្សជាតិ ។ លោកជំទាវបណ្ឌិតសភាចារ្យបន្តថា ប្រធានបទ «មួយថ្ងៃអាន មួយថ្ងៃដឹង» ជាប្រធានបទយ៉ាងសំខាន់មួយនៅក្នុងការលើកទឹកចិត្តយុវជនជំនាន់ក្រោយអានកាន់តែច្រើនឡើង ដើម្បីស្វែងរកពុទ្ធិ និងស្វែងរកការចេះដឹង។

រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បញ្ជាក់បន្ថែមថា នៅតាមផ្ទះនីមួយៗគួរតែមានសៀវភៅ មានបណ្ណាល័យសម្រាប់ខ្លួនឯង សម្រាប់កូនៗ គឺជាការបណ្ដុះបណ្ដាលនូវចំណេះដឹង ពីព្រោះការអានធ្វើឱ្យខួរក្បាលមានភាពរហ័ស ដោយយើងអាចចេះដឹងផង មានការវិភាគល្អផង ហើយស្គាល់នូវគុណតម្លៃ និងកេរ្តិ៍តំណែលរបស់អក្សរសាស្រ្តជាតិបន្ថែមទៀត។
លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា
“នៅពេលដែលយើងអានសៀវភៅ គឺយើងបានកាត់បន្ថយនូវភាពតានតឹងនៅក្នុងអារម្មណ៍ ហើយការអានសៀវភៅក៏បណ្ដាលឱ្យមានការចេះដឹងយ៉ាងសម្បូរបែបពីគ្រប់មជ្ឈដ្ឋានជុំវិញ ដើម្បីបង្កើនសមត្ថភាពខ្លួនឯង ចេះគិតគូរគិចារណារកហេតុផលឱ្យបានត្រឹមត្រូវ”
រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ សំណូមពរឱ្យបន្តមានការអាន និងការសរសេរក្លាយជាវប្បធម៌មួយដ៏រស់រវ៉ើក ដិតជាប់នៅក្នុងក្រអៅបេះដូងជនរួមជាតិគ្រប់ៗគ្នា ដោយហេតុថា ប្រជានជនកាន់តែអានច្រើនពេលណា ពេលនោះការចេះដឹងរបស់ប្រជាជនកាន់តែច្រើន ការរីកចម្រើនរបស់ប្រទេសជាតិកាន់តែទៅមុខ កាន់តែលឿន។

គួរជម្រាបជូនថា បន្ទាប់ពីខកខានរយៈពេល២ឆ្នាំ ពិព័រណ៍សៀវភៅកម្ពុជាលើកទី៩ ដែលប្រារព្ធធ្វើកាលពីសប្តាហ៍កន្លងទៅនេះ បានទទួលការគាំទ្រយ៉ាងខ្លាំងពីសាធារណជន ដោយមានអ្នកចូលរួមប្រមាណ ១០៩៥០០នាក់ ក្នុងនោះស្តង់សៀវភៅ មានរហូតដល់ ១៩៩ស្តង់ ដែលមានការចូលរួមពីគ្រឹះស្ថានបោះពុម្ភផ្សាយល្បីៗចំនួន ១២៩ស្ថាប័នចូលរួម៕
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026
ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ឱកាសសម្រាប់សិស្សកំពុងរៀនថ្នាក់ទី១២ ចង់រៀនជំនាញបច្ចេកវិទ្យា, ខេមតិច ផ្តល់អាហារូបករណ៍ ១០០%
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 30/04/2026
សម្រាប់សិស្សានុសិស្សដែលកំពុងរៀនថ្នាក់ទី១២ ហើយមានបំណងចង់បន្តការសិក្សានៅសាកលវិទ្យាល័យ លើជំនាញបច្ចេកវិទ្យា បន្ទាប់ពីចប់បាក់ឌុបរួច, ពេលនេះ សាកលវិទ្យាល័យឯកជនក្នុងស្រុកមួយ...
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់៧០កន្លែងពីកម្មវិធីអាហារូបករណ៍ CP ALL ឆ្នាំសិក្សា២០២៣
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 25/04/2023
កម្មវីធីអាហារូបករណ៍ CP ALL បើកផ្ដល់អាហារូបករណ៍ដល់និស្សិតកម្ពុជា និងឡាវ សម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសថៃឆ្នាំសិក្សា២០២៣ ។...
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប ១០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 26/12/2023
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅវិទ្យាស្ថានជាតិកសិកម្មព្រែកលៀបចំនួន១០កន្លែងតាមរយៈសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញសម្រាប់ឆ្នាំ...
វិទ្យាស្ថានតេជោសែនសាធារណការ និងដឹកជញ្ជូនផ្ដល់អាហារូបករណ៍១០០%ចំនួន៥០កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 04/01/2023
ឱកាសសិក្សានៅអាហារូបករណ៍១០០%នៅវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូនផ្ដល់ចំនួន៥០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣ ។...
អាហារូបករណ៍ពេញថ្លៃសម្រាប់និស្សិតកម្ពុជា សិក្សានៅសាលាគោលនយោបាយសាធារណៈ Lee Kuan Yew សិង្ហបុរី
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 03/11/2026
ជាឱកាសសម្រាប់និស្សិត និងអ្នកជំនាញកម្ពុជាដែលមានបំណងបន្តការសិក្សាថ្នាក់ក្រោយឧត្តមសិក្សា និងចង់អភិវឌ្ឍសមត្ថភាពក្នុងវិស័យកិច្ចការអន្តរជាតិ និងពាណិជ្ជកម្មសកល
អាហារូបករណ៍ ១០០% រៀនជំនាញ វិស្វកម្មឧស្សាហកម្ម ១២០កន្លែង នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 01/09/2026
ក្រោមគម្រោងអភិវឌ្ឃន៍មុខជំនាញសម្រាប់សេដ្ឋកិច្ចនារពេលអនាគត (SFESDP) វិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន នឹងផ្តល់អាហារូបករណ៍កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស...
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ១០កន្លែងនៅសាកលវិទ្យាល័យលីមកុកវីង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 18/12/2023
ជាឱកាសសម្រាប់សិស្សនិស្សិតដែលកំពុងស្វែងរកអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យលីមកុកវីង ពេលនេះ គណៈកម្មាធិការអាហារូបករណ៍...
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប

របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧







ព័ត៌មានទូទៅ
មើលទាំងអស់ ➧
សាលារៀនប្រមាណ២០០ នៅទូទាំងប្រទេស មានលទ្ធភាពអនុវត្តកម្មវិធីសិក្សា «៤ម៉ោង+២» ដែលសិស្សរៀនសរុប៦ម៉ោងក្នុងមួយថ្ងៃ ខណៈរាជរដ្ឋាភិបាលគ្រោងពង្រីកកម្មវិធីនេះ

ឯកសារបណ្ណសារ ដែលស្ថិតនៅបណ្ណសារដ្ឋានជាតិ គឺជា «ឫសគល់» ឬ «ឫសកែវ» នៃអត្តសញ្ញាណ និង ចំណេះដឹងជាតិ

ក្រុមហ៊ុន មេនូឡាយហ្វ៍ បានបន្តកិច្ចសហការយ៉ាងរឹងមាំជាមួយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ក្នុងនាមជាដៃគូសហការផ្ដាច់មុខនៃព្រឹត្តិការណ៍រត់ប្រណាំង

គម្រោងសហការរវាងក្រសួងអប់រំ និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) «កសាងសមត្ថភាពបច្ចេកវិទ្យាព័ត៌មាន និងគមនាគមន៍សម្រាប់ការអប់រំនៅមធ្យមស...

មនុស្សជាច្រើនយល់ច្រឡំថា ពាក្យថា «វិន័យ» គឺជាទ្រុងដែកដែលរឹតត្បិតសេរីភាព ឬជាទោសទណ្ឌដែលបង្ខំចិត្តឱ្យធ្វើរឿងដែលមិនចូលចិត្ត

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររងពេញថ្លៃ ៣០ កន្លែងនៅសាកលវិទ្យាល័យពុទ្ធិសាស្ត្រ

ខណៈប្រទេសជាច្រើននៅលើពិភពលោកកំពុងរឹតត្បិតការប្រើប្រាស់ទូរស័ព្ទនៅក្នុងថ្នាក់រៀន, សម្រាប់ប្រទេសកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត

នៅព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះ បេក្ខជនជាប់បម្រុង គ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារ កម្រិតវិទ្យាល័យ សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧ ប្រមាណ...
កម្មវិធីពិសេសរបស់ AMS ECONOMY






























ព័ត៌មានសង្ខេប
ប្រភេទវីដេអូ (VIDEO)ព័ត៌មានផ្សេងៗទៀត
View all






























