AMS Economyលោកជំទាវ គង់ សូរីតា៖ ផ្ដល់ការអប់រំដល់ស្រ្តីជាការវិនិយោគដ៏ល្អលើអនាគតធនធានមនុស្សជំនាន់ក្រោយ
ភ្នំពេញ – ផ្ដល់ការអប់រំដល់ស្រ្តីប្រៀបដូចជាការវិនិយោគទៅលើអនាគតក្មេងជំនាន់ក្រោយ ព្រោះស្រី្តអាចរកប្រាក់ចំណូលដោយខ្លួនឯង គ្រប់គ្រងការងារផ្ទះ ដើរតួជាម្ដាយ និងជាគ្រូអប់រំកូនៗរបស់ខ្លួន ។ ទន្ទឹមគ្នានេះ ប្រសិនបើស្រី្តមិនទទួលបានឱកាសអប់រំពេញលេញនឹងធ្វើឱ្យគាត់បាត់បងឱកាសក្នុងការបង្ហាញសក្ដានុពលរបស់ខ្លួន ។ នេះជាការលើកឡើងរបស់លោកជំទាវ គង់ សូរីតា អនុរដ្ឋលេខាធិកាក្រសួងកិច្ចការនារី ក្នុងសន្និបាតប្រចាំឆ្នាំ និងសិក្ខាសាលាអប់រំមួយស្ដីអំពី ផ្នត់គំនិត និងវិធីសាស្រ្តបង្រៀនក្នុងគន្លងថ្មី តាមប្រព័ន្ធអនឡាញ កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២២ ។

លោកជំទាវ គង់ សូរីតា អនុរដ្ឋលេខាធិកាក្រសួងកិច្ចការនារី មានប្រសាសន៍ថា ស្ថានភាពគ្រួសារក្រីក្រអាចបណ្ដាលឱ្យស្រ្តីបាត់បង់ឱកាសសិក្សា ធនធានជាស្រ្តីត្រូវបាត់បង់ ហើយនៅពេលស្រីមិនទទួលបានការអប់រំនោះស្ថានភាពគ្រួសារកាន់តែលំបាក ។ លោកជំទាវ គង់ សូរីតា បន្តថា ដើម្បីជំនះបញ្ហានេះ ទាមទារឱ្យស្រ្តីយល់អំពីតម្លៃនៃការអប់រំ និងយល់ថាកត្តាជីវភាព និងកត្តាសង្គមមិនមែនជាបញ្ហាសម្រាប់ពួកគាត់នោះឡើយ ។
លោកជំទាវ គង់ សូរីតា អនុរដ្ឋលេខាធិកាក្រសួងកិច្ចការនារី
“យើងមិនចង់ឱ្យកត្តាជីវភាពជាបញ្ហាសម្រាប់ស្រ្តី ប៉ុន្តែយើងចង់ឱ្យស្រ្តីខ្លួនឯងផ្ទាល់មានភាពអង់អាច យល់ឱ្យច្បាស់អំពីតម្លៃនៃការសិក្សា ដែលជាយុទ្ធសាស្រ្តរបស់ក្រសួងកិច្ចការនារីបានដាក់ចេញ និងផ្សព្វផ្សាយដើម្បីលើកកម្ពស់ និងជំរុញស្រ្តី និងក្មេងស្រ្តីក្នុងវិស័យអប់រំ”

អនុរដ្ឋលេខាធិកាក្រសួងកិច្ចការនារី បន្ថែមថា ស្រ្តីដែលរស់នៅទីជនបទដាច់ស្រយាលអាចប្រឈមនឹងការបោះបង់ការសិក្សាចោល ដោយសារសាលារៀននៅឆ្ងាយពីផ្ទះ គ្មានយាន្តជំនិះ ពិបាកក្នុងការធ្វើដំណើរ និងសុវត្ថិភាពរបស់កូនស្រី។ លោកជំទាវ បន្តថា ស្រ្តីអាចទួលបានការអប់រំមួយដែលមានលក្ខណៈយោគយល់ និងឱកាសទទួលបានការអប់រំពេញលេញទាមទារឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ។
លោកជំទាវ គង់ សូរីតា បញ្ជាក់បន្ថែមថា ការផ្ដល់ឱកាសអប់រំដល់ស្រ្តីនិងក្មេងស្រី អាចរួមចំណែកជួយដល់សង្គម និងសេដ្ឋកិច្ចជាតិ រួមមាន ទី១. ការអភិវឌ្ឍសមត្ថភាពស្ត្រី ចូលរួមធ្វើការងារបានដូចបុរស ជាពិសេសការងារជាអ្នកដឹកនាំ អ្នកសម្រេចចិត្ត និងជួយគ្រួសារឱ្យមានភាពរីកចម្រើន ។ ទី២. ការបង្កើននូវសមិទ្ធិផលការងារ មានប្រាក់ចំណូលសមរម្យ និងមានឱកាសរៀនបន្តទៅក្រៅប្រទេសរួមចំណែកជួយអភិវឌ្ឍសេដ្ឋកិច្ចប្រទេសជាតិយ៉ាងច្រើន។

តាមការបញ្ជាក់របស់ អនុរដ្ឋលេខាធិកាក្រសួងកិច្ចការនារី ការអប់រំដើរតួនាទីយ៉ាងសំខាន់ក្នុងការកាត់បន្ថយភាពក្រីក្រ ជាពិសេសស្រ្តីដែលទទួលបានការអប់រំ នឹងបណ្ដុះបណ្ដាលកូនរបស់គាត់ឱ្យក្លាយជាបុគ្គលមានសមត្ថភាព យល់ច្បាស់អំពីតម្លៃនៃការអប់រំ ហើយប្រទេសជាតិនឹងពោរពេញទៅដោយធនធានមនុស្សមានសមត្ថភាព និងមានចំណេះដឹងពិតប្រាកដ ។
តាមរយៈផែនការយុទ្ធសាស្រ្តនារីរតនៈទី៥ ២០១៩-២០២៣ ដើម្បីសម្រេចសមភាពយេនឌ័រ និងភាពអង់អាចរបស់ស្រ្តីនិងក្មេងស្រីគ្រប់រូបនៅកម្ពុជា ក្រសួងកិច្ចការនារីបានអនុវត្តយុទ្ធសាស្រ្តទី១ ការបង្កើនៅភាពអង់អាចផ្នែកសេដ្ឋកិច្ច តាមរយៈការបណ្ដុះបណ្ដាលស្រ្តីឱ្យមានចំណេះដឹងផ្នែកធ្វើអាជីវកម្ម។ ក្នុងនោះ យុទ្ធសាស្រ្តទី២ ការលើកកម្ពស់ការអប់រំរបស់ស្រ្តី តាមរយៈការសហការជាមួយក្រសួងអប់រំ៕
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026
ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ឱកាសហាត់ការជំនាញព័ត៌មានវិទ្យា ចំនួន២០នាក់ នៅអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល ក្រសួងមហាផ្ទៃ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 16/03/2026
ការងារអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា សហការជាមួយអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ នឹងជ្រើសរើសនិស្សិតចូលបម្រើការជាមន្ត្រីហាត់ការ...
អាហារូបករណ៍ ១០០% ចំនួន ១ ៨០៨ កន្លែង ថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស សម្រាប់សិស្សទើបចប់បាក់ឌុប
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 21/09/2026
សមាគមសហព័ន្ធសិស្ស-និស្សិតអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ បានប្រកាសផ្ដល់អាហារូបករណ៍ ១០០% សរុបចំនួន ១ ៨០៨ កន្លែង
អាហារូបករណ៍ជំនាញ Fashion សិក្សានៅប្រទេសកូរ៉េខាងត្បូង និងអាមេរិក
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 22/06/2026
សម្រាប់សិស្ស-និស្សិតដែលមានក្តីស្រមៃចង់ទៅបន្តការសិក្សាលើជំនាញ Fashion ពេលនេះឱកាសបានមកដល់ ដោយអាចសិក្សាដល់ទៅ២ប្រទេស គឺនៅកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ពីកម្មវិធី Fashion Institute of Technology (FIT)។
ឱកាសសិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺជាច្រើនកន្លែងសម្រាប់៤២ជំនាញ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 07/10/2024
ជាឱកាសល្អសម្រាប់ការសិក្សាជំនាញវិជ្ជាជីវៈចំពោះយុវជន យុវនារី ដែលបោះបង់ការសិក្សា ឬមិនមានលទ្ធភាពបន្តការសិក្សាឱ្យសិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺជាច្រើនកន្លែង។ ការសិក្សាផ្ដល់ជូនក្រោមកម្មវិធីសិក្សា TVET ១,៥លាន
អាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទ B ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត ជំនាញបច្ចេកវិទ្យា នៅសាកលវិទ្យាល័យ Beihang
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 27/12/2023
អាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទB ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតសិក្សានៅសាកលវិទ្យាល័យ Beihang ឆ្នាំសិក្សា២០២៣-២០២៤។...
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ សិក្សានៅប្រទេសវៀតណាម សម្រាប់យុវជនខេត្តស្វាយរៀង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 09/03/2026
សាកលវិទ្យាល័យសេដ្ឋកិច្ច-ឧស្សាហកម្មឡុងអាន នៃប្រទេសវៀតណាម បានប្រកាសផ្តល់អាហារូបករណ៍ចំនួន ៦កន្លែង ដល់សិស្ស និស្សិតរស់នៅក្នុងខេត្តស្វាយរៀង ដើម្បីបន្តការសិក្សាថ្នាក់បរិញ្ញាបត្រ។
វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ ផ្តល់អាហារូបករណ៍២៥០កន្លែងសម្រាប់សិស្សធ្លាក់ ឬជាប់បាក់ឌុប
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 10/12/2024
ជាឱកាសសម្រាប់សិស្សានុសិស្សដែលទើបប្រឡងបញ្ចប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ ប្រកាសផ្តល់អាហារូបករណ៍ចំនួន២៥០កន្លែងសម្រាប់កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស ឬបរិញ្ញាបត្ររង។
ឱកាសសម្រាប់ប្រជាពលរដ្ឋ និងយុវជននៅខេត្តបន្ទាយមានជ័យ សិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈឥតគិតថ្លៃចំនួន ១៦៥០នាក់
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 13/03/2024
វិទ្យាស្ថានពហុបច្ចកទេសខេត្តបន្ទាយមានជ័យ បានជូនដំណឹងថា វិទ្យាស្ថាននឹងបើកវគ្គបណ្តុះបណ្តាលដល់បងប្អូនប្រជាពលរដ្ឋ យុវជន កម្មករ កម្មការិនី និងជនចំណាកស្រុក ដែលមកពីគ្រួសារក្រីក្រ គ្រួសារងាយរងហានិភ័យ...
អាហារូបករណ៍ រដ្ឋាភិបាលនូវែលសេឡង់ សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត សម្រាប់ឆ្នាំសិក្សា២០២៧
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 23/03/2026
ក្នុងឆ្នាំ២០២៦នេះ រដ្ឋាភិបាល នៃប្រទេសនូវែលសេឡង់ នឹងផ្តល់អាហារូបករណ៍ចំនួន ៣៥កន្លែង ដល់ពលរដ្ឋកម្ពុជា ដើម្បីទៅបន្តការសិក្សា ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅតាមសាកលវិទ្យាល័យនានា
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប

របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧







ព័ត៌មានទូទៅ
មើលទាំងអស់ ➧
សាលារៀនប្រមាណ២០០ នៅទូទាំងប្រទេស មានលទ្ធភាពអនុវត្តកម្មវិធីសិក្សា «៤ម៉ោង+២» ដែលសិស្សរៀនសរុប៦ម៉ោងក្នុងមួយថ្ងៃ ខណៈរាជរដ្ឋាភិបាលគ្រោងពង្រីកកម្មវិធីនេះ

ឯកសារបណ្ណសារ ដែលស្ថិតនៅបណ្ណសារដ្ឋានជាតិ គឺជា «ឫសគល់» ឬ «ឫសកែវ» នៃអត្តសញ្ញាណ និង ចំណេះដឹងជាតិ

ក្រុមហ៊ុន មេនូឡាយហ្វ៍ បានបន្តកិច្ចសហការយ៉ាងរឹងមាំជាមួយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ក្នុងនាមជាដៃគូសហការផ្ដាច់មុខនៃព្រឹត្តិការណ៍រត់ប្រណាំង

គម្រោងសហការរវាងក្រសួងអប់រំ និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) «កសាងសមត្ថភាពបច្ចេកវិទ្យាព័ត៌មាន និងគមនាគមន៍សម្រាប់ការអប់រំនៅមធ្យមស...

មនុស្សជាច្រើនយល់ច្រឡំថា ពាក្យថា «វិន័យ» គឺជាទ្រុងដែកដែលរឹតត្បិតសេរីភាព ឬជាទោសទណ្ឌដែលបង្ខំចិត្តឱ្យធ្វើរឿងដែលមិនចូលចិត្ត

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររងពេញថ្លៃ ៣០ កន្លែងនៅសាកលវិទ្យាល័យពុទ្ធិសាស្ត្រ

ខណៈប្រទេសជាច្រើននៅលើពិភពលោកកំពុងរឹតត្បិតការប្រើប្រាស់ទូរស័ព្ទនៅក្នុងថ្នាក់រៀន, សម្រាប់ប្រទេសកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត

នៅព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះ បេក្ខជនជាប់បម្រុង គ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារ កម្រិតវិទ្យាល័យ សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧ ប្រមាណ...
កម្មវិធីពិសេសរបស់ AMS ECONOMY






























ព័ត៌មានសង្ខេប
ប្រភេទវីដេអូ (VIDEO)ព័ត៌មានផ្សេងៗទៀត
View all






























