នៅឆ្នាំ២០១៤ លោកបានចាកចេញពីតំណែងជានាយកប្រតិបត្តិក្រុមហ៊ុន និងកាន់តួនាទីជាប្រធានក្រុមប្រឹក្សាភិបាល ព្រមទាំងចាប់ផ្តើមបង្កើតមូលនិធិជួយសង្គមផ្សេងៗ ។ ទន្ទឹមគ្នានេះ លោក Dell ក៏ជាអ្នកផ្តួចផ្តើមឱ្យកើតមានវេទិកាសេដ្ឋកិច្ចពិភពលោក ឬ World Economic Forum និងជាគណៈកម្មាធិការប្រតិបត្តិ នៃក្រុមប្រឹក្សាពាណិជ្ជកម្មអន្តរជាតិ និងជាទីប្រឹក្សារបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលើកិច្ចការវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ។
គួររម្លឹកដែរថា នៅឆ្នាំ១៩៩៩ លោក Michael Dell និងភរិយាលោកស្រី Susan បានបង្កើតមូលនិធិសប្បុរធម៌ឈ្មោះថា Michael & Susan Dell Foundation ដើម្បីផ្តល់ថវិកាជួយគាំទ្រដល់ការរស់នៅរបស់កុមារជុំវិញពិភពលោក ដោយមូលនិធិនេះផ្តោតសំខាន់លើការលើកកម្ពស់សុខភាពសាធារណៈ ការអប់រំ សុវត្ថិភាពកុមារ ការអភិវឌ្ឍយុវជន និងកិច្ចការងារគាំពារទារកជាដើម ។ តាមរយៈការបង្កើតមូលនិធិជួយពិភពលោកនេះ លោក Michael Dell និងគ្រួសារបានចំណាយប្រាក់រាប់សិបលានដុល្លារជារៀងរាល់ឆ្នាំដើម្បីកិច្ចការមនុស្សធម៌ ។ គេនៅចាំបានថា ម្តងនោះកាលពីឆ្នាំ ២០០៦ លោក Dell បានបរិច្ចាកថវិកាប្រមាណជាង ៥០លានដុល្លារអាមេរិកឱ្យទៅសាកលវិទ្យាល័យ University of Texas នៅទីក្រុង Austin ដែលលោកធ្លាប់សិក្សា ៕
លោក ម៉ៅ សំណាង | Mr. Mao Samnangជីវប្រវត្តិ: លោក ម៉ៅ សំណាង ជាការីនិពន្ធផ្នែកអប់រំ និងជាផលិតករព័ត៌មាននៃ AMS Education ។ លោកមានបទពិសោធន៍ការងារជាអ្នកសារព័ត៌មានវិទ្យុ, ពិធីករ និងជាអ្នករាយការណ៍ព័ត៌មានទូរទស្សន៍, និងជាផលិករប្រព័ន្ធផ្សព្វផ្សាយចម្រុះ។