AMS Economyយុវតី លេក ការី ៖ ការអប់រំអាចបញ្ឈប់រូបភាពក្មេងស្រីជនជាតិដើមភាគតិចរៀបការទាំងវ័យក្មេង
រតនគីរី – កញ្ញា លេក ការី ជាយុវតីជនជាតិដើមភាគតិចព្រៅ រស់នៅភូមិកិចកួង ឃុំតាវែងក្រោម ស្រុកតាវែង ខេត្តរតនគិរី បានក្លាយជាឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជារយៈពេលមួយថ្ងៃ កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២កន្លងទៅ ។ ពេលកាន់តំណែងជាឯកអគ្គរដ្ឋទូតឥណ្ឌា កញ្ញា លេក ការី មានបំណងចង់ចូលរួមលើកកម្ពស់ការសិក្សារបស់ក្មេងស្ត្រី និងបញ្ឈប់រូបភាពក្មេងស្រីរៀបការវ័យក្មេងនៅក្នុងសហគមន៍ជនជាតិដើមភាគតិចរបស់ខ្លួន ។
តើយុវតី លេក ការី បានធ្វើកិច្ចការអ្វីខ្លះ ទើបទទួលបានឱកាសក្លាយជាឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជារយៈពេលពេញមួយថ្ងៃ ? សម្រាប់យុវតីវ័យ ១៨ឆ្នាំរូបនេះ យល់ថា ការអប់រំជាអំណោយសំខាន់ដែលមិនអាចខ្វះបានសម្រាប់ក្មេងស្រីជនជាតិដើមភាគតិច ព្រមទាំងកាត់បន្ថយអត្រាក្មេងស្រីរៀបការនៅវ័យក្មេង ។ ក្មេងស្រីរៀបការនៅវ័យក្មេងអាចបណ្ដាលឱ្យមានផលប៉ះពាល់ដល់សុខភាព កើតមានអំពើហិង្សាក្នុងគ្រួសារ ការលែងលះគ្នា និងអាចបន្សល់ទុកក្មេងកំព្រា ។
យុវតី លេក ការី សិស្សថ្នាក់ទី១១ នៃវិទ្យាល័យតាវែង ៖
“ដើម្បីក្លាយជាឯកអគ្គរដ្ឋទូតឥណ្ឌាពេលពេញមួយថ្ងៃ ខ្ញុំត្រូវដាក់ពាក្យចុះឈ្មោះចូលរួមប្រកួតប្រជែង ហើយខ្ញុំក៏មានគោលបំណងពង្រឹងសមត្ថភាព និងភាពក្លាហានរបស់ខ្លួន បង្ហាញឱ្យសហគមន៍ជនជាតិដើមភាគតិចដឹងអំពីកម្មវិធីនេះ ព្រមទាំងលើកទឹកចិត្តដល់ក្មេងស្រីជនជាតិដើមភាគតិច និងក្មេងស្រីដទៃទៀតក្នុងខេត្តរតនគិរីឱ្យមានក្តីសុបិនធំ និងមានចក្ខុវិស័យដឹកនាំសហគមន៍ជនជាតិដើមភាគតិចឱ្យរីកចម្រើន”
យុវតី លេក ការី បានបញ្ជាក់បន្ថែមថា ក្មេងស្រីជនជាតិដើមភាគតិចរៀបការទាំងវ័យក្មេង ងាយនឹងការបោះបង់ចោលការសិក្សា ។ ការបោះបង់ការសិក្សារបស់ក្មេងស្រីជនជាតិដើមភាគតិច បណ្តាលមកពីការយល់ដឹងរបស់ឪពុកម្ដាយនៅមានកម្រិត ដោយចាត់ទុកការសិក្សាមិនសូវសំខាន់ ជាពិសេសក្មេងស្រីបើរៀនបានខ្ពង់ខ្ពស់ពិបាកមានគ្រួសារជាដើម។ ទន្ទឹមគ្នានេះ កត្តាប្រពៃណីក៏ជាអន្ទាក់បង្អាក់ការសិក្សារបស់ក្មេងស្រីផងដែរ ។ ចំណុចនេះសំដៅដល់ក្មេងស្រីពេញវ័យ មានអាយុ ១៤ ឬ ១៥ឆ្នាំ ម្តាយឪពុកតែងចាប់ផ្ដើមផ្សំផ្គុំកូនឱ្យរៀបការ ព្រោះត្រូវការកម្លាំងពលកម្មដើម្បីជួយការងារគ្រួសារ ។

យុវតី លេក ការី
“នៅក្នុងសហគមន៍ដែលខ្ញុំរស់នៅមិនសូវឱ្យតម្លៃដល់ក្មេងស្រីរៀនបានខ្ពស់ ផ្នត់គំនិតនេះអាចជះឥទ្ធិពលអវិជ្ជមានដល់ក្មេងស្រីក្នុងការទទួលបានការអប់រំ ចំណែកក្មេងស្រីវិញ ដោយសារពួកគាត់មិនបានចូលរៀនច្រើន ទើបធ្វើឱ្យពួកគាត់មិនមានភាពក្លាហានគ្រប់គ្រាន់ក្នុងការជំនះនូវរនាំងប្រពៃណីទាំងនេះ”
ឯកអគ្គរដ្ឋទូតឥណ្ឌារយៈពេលមួយថ្ងៃរូបនេះ បាននិយាយបន្តថា ដើម្បីដោះស្រាយបញ្ហាការបោះបង់ការសិក្សា និងរៀបការវ័យក្មេងក្នុងសហគមន៍ជនជាតិដើមភាគតិច ទី១. សហកាជាមួយអង្គការដៃគូ ឬរាជរដ្ឋាភិបាលលើកកម្ពស់ការអប់រំនៅក្នុងសហគមន៍ ទី២. ធ្វើយុទ្ធនាការផ្សព្វផ្សាយអំពីផលប៉ះពាល់នៃការរៀបការវ័យក្មេង ទី៣. បង្ហាញផលវិបាកនៃការបោះបង់ការសិក្សា និងទី៤. បង្កើតក្រុមមិត្តអប់រំមិត្តបង្រៀនអំពីសុខភាពបន្តពូជ និងការពេញវ័យរបស់ក្មេងស្រី និងក្មេងប្រុស ព្រមទាំងផលវិបាកនៃការរៀបការវ័យក្មេង និងវិធីសាស្រ្តពន្យាកំណើត។

សម្រាប់ដំណោះស្រាយដែលយុវតីជនជាតិដើមភាគតិច លេក ការី បានលើកឡើង ទទួលបានការគាំទ្រពីលោកជំទាវ Devyani Khobragade ជាឯកអគ្គរដ្ឋទូតឥណ្ឌា ប្រចាំប្រទេសកម្ពុជា ហើយលោកស្រីក៏បានចូលរួមផ្ដល់ដំណោះស្រាយបន្ថែម រួមមាន ការអប់រំផ្លាស់ប្ដូរផ្នត់គំនិតសហគមន៍ បង្កើតវគ្គបណ្ដុះបណ្ដាលដើម្បីអភិវឌ្ឍសមត្ថភាពក្មេងស្រី និងសហការគ្នាជាមួយអង្គការដៃគូ ដើម្បីធ្វើយ៉ាងណាឱ្យក្មេងស្រីមានសំឡេងតាមរយៈបណ្ដាញសង្គម។
ក្នុងនាមជាជនជាតិដើមភាគតិចព្រៅមួយរូបកញ្ញា ការី ចង់ឃើញក្មេងស្រីគ្រប់គ្នា បើកចិត្តឱ្យទូលាយ គ្រប់ជាតិសាសន៍ ភេទ ឬវណ្ណៈ ត្រូវមានសមត្ថភាពដូចគ្នាក្នុងការទទួលបានឱកាសរៀនសូត្រ ឬការងារបានដូចគ្នា នងមានសមត្ថភាពដូចគ្នា ។ យុវតី ការី បន្តថា ការរៀនសូត្រ និងការងារ គឺជាសិទ្ធិរបស់មនុស្សគ្រប់ៗគ្នាដែលអាចទទួលបានការអប់រំ ឬឱកាសអភិវឌ្ឍពង្រឹងចំណេះ ជំនាញរបស់ខ្លួនដើម្បីឈានឈ្ពោះទៅរកក្ដីស្រមៃរបស់ខ្លួន។
យុវតី លេក ការី
“នៅពេលបានកាន់តួនាទីជំនួសឯកអគ្គរដ្ឋទូតឥណ្ឌារយៈពេលមួយថ្ងៃ ខ្ញុំមានអារម្មណ៍ថា មានមោទកភាពចំពោះខ្លួនឯង ហើយសប្បាយចិត្តខ្លាំងដែលខ្ញុំអាចជាក្មេងស្រីម្នាក់តំណាងឱ្យជនជាតិភាគតិចទូទាំងខេត្តរតនគិរី បានយល់ដឹងអំពីតួនាទីឯកអគ្គរដ្ឋទូតឥណ្ឌា និងបានស្ដាប់ពីការចែករំលែកបទពិសោធន៍របស់ពួកគាត់”

បន្ទាប់ពីបានធ្វើជាឯកអគ្គរដ្ឋទូតឥណ្ឌារយៈពេលមួយថ្ងៃ យុវតី លេក ការី មានគម្រោងចែករំលែកបទពិសោធន៍ដែលរៀនបានទៅចែករំលែកទៅឱ្យក្រុមក្លឹបកុមារឃុំតាវែងក្រោម នៅក្នុងសហគមន៍ ឱ្យមានភាពក្លាហានចាប់យកឱកាសក្លាយជាឯកអគ្គរដ្ឋទូតឥណ្ឌារយៈពេលមួយថ្ងៃនៅពេលខាងមុខ ។ ទន្ទឹមគ្នានេះ ក្រុមយុវជនគម្រូនៅក្នុងសហគមន៍ គាំទ្រដោយអង្គការភ្លែន និងអង្គការដៃគូផ្សេងៗ ដើម្បីផ្ដល់ឱកាសឱ្យក្មេងស្រីមានសមត្ថភាព ចំណេះដឹង មានភាពក្លាហាន ដើម្បីអភិវឌ្ឍខ្លួនសម្រាប់ជួយទៅដល់សហគមន៍។
គួរជម្រាបជូនថា ឯកអគ្គរដ្ឋទូតមួយថ្ងៃប្រចាំឆ្នាំ២០២២ គឺជាគំនិតផ្តួចផ្តើមដោយស្ថានទូតអង់គ្លេស និងស្ថានទូតឥណ្ឌា ប្រចាំកម្ពុជា ។ ជាឱកាសសម្រាប់យុវតីកម្ពុជា ដើម្បីមើលឃើញពិភពលោកនៃវិជ្ជាជីវៈការទូតតាមរយៈក្រសែភ្នែករបស់ឯកអគ្គរាជទូតស្ត្រី និងសម្រាប់ឯកអគ្គរដ្ឋទូតដើម្បីទទួលបានការយល់ដឹងកាន់តែច្រើន និងការចូលរួមកោតសរសើរចំពោះទស្សនវិស័យរបស់យុវតីកម្ពុជា។ កម្មវិធីក៏មានគោលបំណងដើម្បីអបអរសាទរសមភាពយេនឌ័រ និងភាពជាអ្នកដឹកនាំរបស់ស្ត្រីក្នុងការបំពេញបេសកកម្មប្រចាំថ្ងៃរបស់ពួកគេ៕
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026
ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ឱកាសទទួលបានអាហារូបករណ៍ពេញលេញនៅសាកលវិទ្យាល័យ Victoria of Wellington ប្រទេសនូវែលហ្សេឡង់
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 03/04/2025
កម្មវិធីអាហារូបករណ៍ Victoria University Of Wellington Scholarships ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់បណ្ឌិត និងថ្នាក់ស្រាវជ្រាវ សម្រាប់ឆ្នាំសិក្សា២០២៥។
ឱកាសសិក្សាជំនាញកក់សំបុត្រយន្តហោះ ឥតគិតថ្លៃ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 17/02/2025
ដើម្បីចូលរួមពង្រឹងគុណភាពសេវាកម្ម និងការអភិវឌ្ឍសមត្ថភាព និងជំនាញថ្មីដល់យុវជន សិស្ស និស្សិត និងអ្នកបម្រើការក្នុងឧស្សាហកម្មទេសចរណ៍ ជាពិសេសជំនាញកក់សំបុត្រយន្តហោះ ក្រសួងទេសចរណ៍ បានប្រកាសដល់អ្នកបម្រើការក្នុងវិស័យ...
អាហារូបករណ៍ រដ្ឋាភិបាលនូវែលសេឡង់ សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត សម្រាប់ឆ្នាំសិក្សា២០២៧
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 23/03/2026
ក្នុងឆ្នាំ២០២៦នេះ រដ្ឋាភិបាល នៃប្រទេសនូវែលសេឡង់ នឹងផ្តល់អាហារូបករណ៍ចំនួន ៣៥កន្លែង ដល់ពលរដ្ឋកម្ពុជា ដើម្បីទៅបន្តការសិក្សា ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅតាមសាកលវិទ្យាល័យនានា
មូលនិធិព្រីនស៍ ផ្តល់ជូនអាហារូបករណ៍ ចេន ហ្ស៊ី ជំនាន់ទី៣ ដល់និសិ្សតចំនួន ១០០នាក់ ជាសសរទ្រូងនៃការរីកចម្រើនរបស់កម្ពុជា
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 20/03/2024
នៅក្នុងដំណើរឆ្ពោះទៅរកការពង្រឹងវិស័យអប់រំ ថ្មីៗនេះ មូលនិធិព្រីនស៍ ជាមូលនិធិមនុស្សធម៌នៃសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប បានរៀបចំពិធីប្រគល់ អាហារូបករណ៍ ចេន ហ្ស៊ី ជំនាន់ទី៣ ជូនដល់សិស្សនិស្សិត។
ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យលីមកុកវីង ពីកម្មវិធីអាហារូបករណ៍ អ.ម.ត.
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 10/12/2025
គណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានប្រកាសផ្តល់អាហារូបករណ៍តាមរយៈសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី សិក្សានៅ...
ឥណ្ឌូនេស៊ី ប្រកាសផ្តល់អាហារូបករណ៍ “DARMASISWA” ឆ្នាំសិក្សា ២០២៦-២០២៧ ផ្ដោតលើភាសា និងវប្បធម៌
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 21/05/2026
ក្រសួងអប់រំ នៃសាធារណរដ្ឋឥណ្ឌូណេស៊ី បានប្រកាសផ្តល់អាហារូបករណ៍ "DARMASISWA" ដល់និស្សិតអន្តរជាតិសម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧ ដើម្បីទៅសិក្សាស្រាវជ្រាវលើជំនាញភាសា សិល្បៈ និងវប្បធម៌ នៅតាមបណ្តាសាកលវិទ្យាល័យនានា
អាហារូបករណ៍៥០កន្លែងទៅសិក្សានៅប្រទេសឥណ្ឌា សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 28/03/2023
កម្មវិធីអាហារូបករណ៍ ICCR Scholarships បានប្រកាសផ្តល់អាហារូបករណ៍ចំនួន៥០កន្លែងសម្រាប់សិស្សនិស្សិតកម្ពុជា ទៅសិក្សានៅប្រទេសឥណ្ឌា ...
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប

របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧







ព័ត៌មានទូទៅ
មើលទាំងអស់ ➧
សាលារៀនប្រមាណ២០០ នៅទូទាំងប្រទេស មានលទ្ធភាពអនុវត្តកម្មវិធីសិក្សា «៤ម៉ោង+២» ដែលសិស្សរៀនសរុប៦ម៉ោងក្នុងមួយថ្ងៃ ខណៈរាជរដ្ឋាភិបាលគ្រោងពង្រីកកម្មវិធីនេះ

ឯកសារបណ្ណសារ ដែលស្ថិតនៅបណ្ណសារដ្ឋានជាតិ គឺជា «ឫសគល់» ឬ «ឫសកែវ» នៃអត្តសញ្ញាណ និង ចំណេះដឹងជាតិ

ក្រុមហ៊ុន មេនូឡាយហ្វ៍ បានបន្តកិច្ចសហការយ៉ាងរឹងមាំជាមួយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ក្នុងនាមជាដៃគូសហការផ្ដាច់មុខនៃព្រឹត្តិការណ៍រត់ប្រណាំង

គម្រោងសហការរវាងក្រសួងអប់រំ និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) «កសាងសមត្ថភាពបច្ចេកវិទ្យាព័ត៌មាន និងគមនាគមន៍សម្រាប់ការអប់រំនៅមធ្យមស...

មនុស្សជាច្រើនយល់ច្រឡំថា ពាក្យថា «វិន័យ» គឺជាទ្រុងដែកដែលរឹតត្បិតសេរីភាព ឬជាទោសទណ្ឌដែលបង្ខំចិត្តឱ្យធ្វើរឿងដែលមិនចូលចិត្ត

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររងពេញថ្លៃ ៣០ កន្លែងនៅសាកលវិទ្យាល័យពុទ្ធិសាស្ត្រ

ខណៈប្រទេសជាច្រើននៅលើពិភពលោកកំពុងរឹតត្បិតការប្រើប្រាស់ទូរស័ព្ទនៅក្នុងថ្នាក់រៀន, សម្រាប់ប្រទេសកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត

នៅព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះ បេក្ខជនជាប់បម្រុង គ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារ កម្រិតវិទ្យាល័យ សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧ ប្រមាណ...
កម្មវិធីពិសេសរបស់ AMS ECONOMY






























ព័ត៌មានសង្ខេប
ប្រភេទវីដេអូ (VIDEO)ព័ត៌មានផ្សេងៗទៀត
View all






























