AMS Economyខេត្តកណ្តាលមានស្រុកចំនួន៤ ក្លាយជាស្រុកបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាលទាំងស្រុង
ខេត្តកណ្ដាល – បើកទំព័រដើមខែកុម្ភៈ ឆ្នាំ២០២២ ក្នុងចំណោមក្រុង -ស្រុកទាំង១១ នៃខេត្តកណ្ដាល ស្រុកចំនួន០៤ រួមមាន ស្រុកអង្គស្នួល ស្រុកកណ្តាលស្ទឹង ស្រុកខ្សាច់កណ្តាល និងស្រុកលើកដែក បានក្លាយជាស្រុកបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាលទាំងស្រុង ឬស្រុក ODF មុនគេក្នុងខេត្ត ។ ស្រុកបួនទាំងនេះ ប្រជាពលរដ្ឋមានបង្គន់អនាម័យប្រើប្រាស់ស្ទើគ្រប់ខ្នងផ្ទះ ទឹកស្អាតប្រើប្រាស់ និងរស់នៅមានបរិស្ថានល្អ បានប្រកាសទទួលស្គាល់ជាផ្លូវការក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នៅមាត់ទន្លេបាសាក់ ក្រុងតាខ្មៅ ខេត្តកណ្តាល។
ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានកោតសរសើរដល់អាជ្ញាធរស្រុកទាំង៤ និងជំរុញដល់អភិបាលក្រុង-ស្រុកចំនួន ៧ទៀត ត្រូវចូលរួមសហការ និងផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ធ្វើយ៉ាងណាឱ្យខេត្តកណ្តាលសម្រេចលទ្ធផលបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាលទាំងស្រុងនៅឆ្នាំ២០២២ តាមការប្តេជ្ញារបស់រដ្ឋបាលខេត្ត។

ជាមួយគ្នានោះ ឯកឧត្ដមរដ្ឋមន្ត្រី បានអំពាវនាវដល់ដៃគូពាក់ព័ន្ធនានាទាំងអស់ បន្តការចូលរួមនិងសហការសម្រាប់សកម្មភាពលើកកម្ពស់អនាម័យជនបទឱ្យកាន់តែប្រសើរឡើងថែមទៀត តាមរយៈការអនុវត្តផែនការសកម្មភាពជាតិស្តីពីការផ្គតផ្គង់ទឹក ការសំអាត និងអនាម័យជនបទ។
ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ មានប្រសាសន៍បញ្ជាក់ថា ៖
“ការផ្គត់ផ្គង់ទឹក ការសំអាត និងអនាម័យជនបទ រាជរដ្ឋាភិបាលបាន និងគោលដៅយ៉ាងច្បាស់លាស់នៅក្នុងគោលនយោបាយជាតិស្តីពីកំណត់នូវទស្សនៈវិស័យ ការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទថា នៅឆ្នាំ២០២៥ ប្រជាពលរដ្ឋគ្រប់រូប ព្រមទាំងរស់នៅក្នុងនៅសហគមន៍ជនបទ ត្រូវមានសេវាផ្គត់ផ្គង់ទឹកស្អាត និងអនាម័យគ្រប់គ្រាន់ បរិស្ថានដែលមានអនាម័យស្អាតប្រកបដោយនិរន្តរភាព”។
ទន្ទឹមគ្នានេះលោកស្រី ជី ថាវី ប្រធានមន្ទីរអភិវឌ្ឍន៍ខេត្តកណ្តាល បានឱ្យដឹងដែរថា ខេត្តកណ្តាល គ្រួសារមានទឹកស្អាតប្រើប្រាស់មាន ៨៤.១% និងគ្រួសារទម្លាប់ទទួលទានទឹកស្អាត មាន ៩៤.៧%។ ចំពោះស្ថានភាពអនាម័យ ខ្នងផ្ទះមានបង្គន់អនាម័យប្រើ មាន ៩៥% ឯខ្នងផ្ទះប្រើបង្គន់រួមមាន ៤.៥% ចំណែកខ្នងផ្ទះដែលគ្មានបង្គន់អនាម័យប្រើ មាន ០.៥% ស្មើនឹង ១,៣៥១ ខ្នងផ្ទះទៀតតែប៉ុណ្ណោះ។ ចំពោះស្រុកបានបញ្ឈប់បន្ទោបង់ពាសវាលពាសកាល(ODF) បច្ចុប្បន្នសម្រេចបានចំនួន ៤ស្រុក ៥៣ឃុំ និង៤៤៥ភូមិ ។

ចំណែកឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល មានប្រសាសន៍ថា ការលើកកម្ពស់វិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ តាមរយៈក្រសួងអភិវឌ្ឍន៍ជនបនបទ បានជួយឱ្យប្រជាពលរដ្ឋនៅតំបន់ជនបទមានទឹកស្អាតប្រើប្រាស់ រស់នៅមានអនាម័យស្អាត មានបរិស្ថានល្អ កាត់បន្ថយជំងឺឆ្លងផ្សេងៗតាមរយៈទឹកមិនស្អាត ប្រជាជនមានទម្លាប់បន្ទោបង់ក្នុងបង្គន់អនាម័យ ព្រមទាំងបានជួយសន្សំសំចៃថវិកាប្រជាពលរដ្ឋក្នុងស្រុកនីមួយៗ ។
ឯកឧត្ដមអភិបាលខេត្ត មានប្រសាសន៍បន្តថា ៖
“ខ្ញុំសុំស្នើដល់អភិបាលក្រុង-ស្រុកចំនួនប្រាំពីរទៀត និងមេឃុំ ចៅសង្កាត់ ត្រូវចូលរួមសហការ និងអនុវត្តឱ្យបានពេញលេញ និងច្បាស់លាស់ យកចិត្តទុកដាក់ឱ្យបានខ្លាំងក្លាជំរុញដល់ថ្នាក់ដឹកនាំភូមិ ដែលជាជនបង្គោលភូមិ និងត្រូវផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ឱ្យពួកគាត់បានដឹង និងចូលរួមសហការ ធ្វើយ៉ាងណាឱ្យខេត្តកណ្ដាលរបស់យើងសម្រេចបាន ODF ទូទាំងខេត្តនៅឆ្នាំ២០២២”

បើតាមក្រសួងអភិវឌ្ឍន៍ជនបទ ដើម្បីឈានទៅសម្រេចបាននូវគោលដៅនេះ ក្រសួងបាននឹងកំពុងបន្តអនុវត្តផែនការសកម្មភាពជាតិស្ដីពីការផ្គត់ផ្គង់ទឹក ការសំអាត និងអនាម័យជនបទជំហានទី២ ឆ្នាំ២០១៩-២០២៣ ដោយកំណត់យកគោលដៅអត្រាគ្របដណ្តប់ចំនួន ៩០% លើការទទួលបានសេវាទឹកស្អាត និងអនាម័យជនបទនៅឆ្នាំ២០២៣។ ទន្ទឹមនឹងនេះ ក្រសួងក៏បានកំណត់យកខេត្តចំនួន ៥ ឱ្យក្លាយជាខេត្តដែលបញ្ឈប់ការ បន្ទោបង់ពាសវាលពាសកាលនៅឆ្នាំ២០២៣ រួមមាន ខេត្តកំពង់ស្ពឺ ខេត្តកំពង់ឆ្នាំង ខេត្តកែប ខេត្តព្រៃវែង និងខេត្តស្វាយរៀង។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026
ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យគៀងយ៉ាងប្រទេសវៀតណាមឆ្នាំសិក្សា២០២៣-២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 28/04/2023
ភ្នំពេញ - សាកលវិទ្យាល័យគៀងយ៉ាង នៃប្រទេសវៀតណាម បានប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រដល់និស្សិតកម្ពុជាដែលកំពុងសិក្សានៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ...
ឱកាសសិក្សាអាហារូបករណ៍ចំនួន២០កន្លែងនៅសាកលវិទ្យាល័យក្រចេះឆ្នាំសិក្សា២០២៤-២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 07/11/2024
ឱកាសទទួលបានការសិក្សាថ្នាក់បរិញ្ញាបត្រចំនួន២០កន្លែងនៅសាកលវិទ្យាល័យក្រចេះ សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាពីគម្រោង...
រៀនជំនាញកែច្នៃបន្លែ ផ្លែឈើ ដោយមិនគិតថ្លៃពីវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 31/03/2025
វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) ប្រកាសជាថ្មីក្នុងការជ្រើសរើសសិក្ខាកាមចូលរៀនជំនាញកែច្នៃបន្លែផ្លែឈើ ដោយមិនគិតថ្លៃ ក្រោមកម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ១.៥លាននាក់របស់រាជរដ្ឋាភិបាល។
វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង ផ្ដល់អាហារូបករណ៍ ១០០% ចំនួន១២០០កន្លែង លើជំនាញ TVET
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 06/06/2025
វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀងបានប្រកាសផ្ដល់អាហារូបករណ៍ ១០០% សម្រាប់ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈកម្រិត១ ដល់ក្រុមយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ។
អាហារូបករណ៍ថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេសចំនួន៥៥កន្លែងពី វិទ្យាស្ថានបណ្ដុះបណ្ដាលវិស័យកាត់ដេរ (CGTI) ឆ្នាំសិក្សា២០២៣-២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 14/11/2023
ឱកាសសិក្សាអាហារូបករណ៍ជំនាញបច្ចេកទេសពីវិទ្យាស្ថានបណ្ដុះបណ្ដាលវិស័យកាត់ដេរនៅកម្ពុជា ឬហៅថា CGTI ប្រកាស់ផ្ដល់អាហារូបករណ៍ថ្នាក់សញ្ញាបត្រជាន់ខ្ពស់ចំនួន៥៥កន្លែង...
សម្តេចតេជោផ្តល់អាហារូបករណ៍សម្រាប់និស្សិតកម្ពុជាទៅសិក្សានៅប្រទេសចិនចំនួន ៨០កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 15/03/2024
អាហារូបករណ៍សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានប្រកាសផ្តល់អាហារូបករណ៍ចំនួន ៨០កន្លែង...
រដ្ឋាភិបាលសឹង្ហបុរីផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត សម្រាប់និស្សិតអន្តរជាតិចំនួន២៤០កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 21/08/2023
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលសឹង្ហបុរីឆ្នាំសិក្សា២០២៤ ។ អាហារូបកណរ៍ផ្ដល់ជូនការសិក្សាដល់និស្សិតអន្តរជាតិ...
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ១៥កន្លែង នៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ ឆ្នាំសិក្សា២០២៤-២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 10/10/2024
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១៥កន្លែងនៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។
សាកលវិទ្យាល័យបូណាម៉ារី ផ្តល់អាហារូបករណ៍១០០% សម្រាប់ថ្នាក់បរិញ្ញាបត្រ ដល់កូនៗរបស់វីរកងទ័ពពលី និងពិការ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 22/08/2025
ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍធនធានមនុស្ស និងដើម្បីចូលរួមសម្រាលបន្ទុកហិរញ្ញវត្ថុក្នុងគ្រួសារវីរកងទ័ព សាកលវិទ្យាល័យបូណាម៉ារី (BMU) បានប្រកាសថា សាកលវិទ្យាល័យនឹងផ្តល់អាហារូបករណ៍ ១០០%
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប

របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧







ព័ត៌មានទូទៅ
មើលទាំងអស់ ➧
សាកលវិទ្យាល័យ Hanyang University នៃប្រទេសកូរ៉េខាងត្បូង បានប្រកាសផ្តល់អាហារូបករណ៍ថ្នាក់បណ្ឌិត (PhD) ពេញថ្លៃ ដល់និស្សិតអន្តរជាតិ

សាលារៀនប្រមាណ២០០ នៅទូទាំងប្រទេស មានលទ្ធភាពអនុវត្តកម្មវិធីសិក្សា «៤ម៉ោង+២» ដែលសិស្សរៀនសរុប៦ម៉ោងក្នុងមួយថ្ងៃ ខណៈរាជរដ្ឋាភិបាលគ្រោងពង្រីកកម្មវិធីនេះ

ឯកសារបណ្ណសារ ដែលស្ថិតនៅបណ្ណសារដ្ឋានជាតិ គឺជា «ឫសគល់» ឬ «ឫសកែវ» នៃអត្តសញ្ញាណ និង ចំណេះដឹងជាតិ

ក្រុមហ៊ុន មេនូឡាយហ្វ៍ បានបន្តកិច្ចសហការយ៉ាងរឹងមាំជាមួយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ក្នុងនាមជាដៃគូសហការផ្ដាច់មុខនៃព្រឹត្តិការណ៍រត់ប្រណាំង

គម្រោងសហការរវាងក្រសួងអប់រំ និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) «កសាងសមត្ថភាពបច្ចេកវិទ្យាព័ត៌មាន និងគមនាគមន៍សម្រាប់ការអប់រំនៅមធ្យមស...

មនុស្សជាច្រើនយល់ច្រឡំថា ពាក្យថា «វិន័យ» គឺជាទ្រុងដែកដែលរឹតត្បិតសេរីភាព ឬជាទោសទណ្ឌដែលបង្ខំចិត្តឱ្យធ្វើរឿងដែលមិនចូលចិត្ត

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររងពេញថ្លៃ ៣០ កន្លែងនៅសាកលវិទ្យាល័យពុទ្ធិសាស្ត្រ

ខណៈប្រទេសជាច្រើននៅលើពិភពលោកកំពុងរឹតត្បិតការប្រើប្រាស់ទូរស័ព្ទនៅក្នុងថ្នាក់រៀន, សម្រាប់ប្រទេសកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត
កម្មវិធីពិសេសរបស់ AMS ECONOMY






























ព័ត៌មានសង្ខេប
ប្រភេទវីដេអូ (VIDEO)ព័ត៌មានផ្សេងៗទៀត
View all






























