AMS Economyអ្នកជំនាញ ៖ អ្នកសារព័ត៌មានជាបុគ្គលគន្លឹះជួយលើកកម្ពស់របបអាហារសុខភាពកម្ពុជា
ភ្នំពេញ – អ្នកជំនាញអាហារូបត្ថម្ភនៅកម្ពុជា បានចាត់ទុកអ្នកសារព័ត៌មានជាបុគ្គលគន្លឹះសំខាន់ជួយលើកកម្ពស់អាហារូបត្ថម្ភ សន្តិសុខស្បៀង និងរបបអាហារសុខភាពបានយ៉ាងប្រសើរទៅកាន់សាធារណជន តាមរយៈការផ្សព្វផ្សាយអត្ថបទសារព័ត៌មាន វីដេអូព័ត៌មាន និងខ្លឹមសារអប់រំសុខភាព ។
ការលើកឡើងរបស់អ្នកជំនាញនេះ នៅក្នុងវេទិកាអ្នកសារព័ត៌មានអាហារូបត្ថម្ភ កាលពីថ្ងៃសុក្រកន្លងទៅ នៅសណ្ឋាគារភ្នំពេញ រៀបចំដោយអង្គការ Helen Keller និងគម្រោង MUSEFO នៃអង្គការ GIZ សហការជាមួយក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ និងក្រសួងសុខាភិបាល ។
លោកជំទាវវេជ្ជបណ្ឌិត ប្រាក់ សោភ័ណនារី រដ្ឋលេខាធិការក្រសួងសុខាភិបាល មានប្រសាសន៍ដោយសង្កត់ធ្ងន់ថា អ្នកសារព័ត៌មានដើរតួនាទីសំខាន់ក្នុងការផ្សព្វផ្សាយចំណេះដឹងអាហារូបត្ថម្ភដល់សាធារណជន ដោយផ្អែកលើគោលការណ៍សុក្រិត្យភាព ច្បាស់លាស់ មិនធ្វើឱ្យមានរូបភាពភាន់ច្រឡំក្នុងការធ្វើសេចក្តីសម្រេចចិត្តណាមួយ។

លោកជំទាវវេជ្ជបណ្ឌិត ប្រាក់ សោភ័ណនារី មានប្រសាសន៍បន្តថា ៖
“ខ្ញុំសូមឱ្យអ្នកសារពត៌មានមានទាំងអស់ មេត្តាគិតគូរអំពីសុក្រិតភាពរបស់ទិន្នន័យ ប្រភពព័ត៌មាន ដោយមានការផ្ទៀងផ្ទាត់លើព័ត៌មានអាហារូបត្ថម្ភឱ្យបានច្បាស់លាស់ និងត្រឹមត្រូវមុនពេលចេញផ្សាយអត្ថបទនីមួយៗ ព្រោះថាប្រសិនបើផ្សាយពត័មាន ឬទិន្នន័យអាហារូបត្ថម្ភខុសនឹងធ្វើសាធារណជនយល់ខុស ហើយអនុវត្តខុសតាមការផ្សព្វផ្សាយទាំងនោះ”
ចំណែកឯកឧត្តម សុខ ស៊ីឡូ អគ្គលេខាធិការក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ នៃទីស្តីការគណៈរដ្ឋមន្ត្រី មានប្រសាសន៍ថា ទៅកាន់អ្នកសារព័ត៌មានយើងថា អ្នកសារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយបានរួមចំណែកជំរុញកិច្ចខិតខំប្រឹងប្រែងរបស់អ្នកពាក់ព័ន្ធក្នុងការពង្រីកអន្តរាគមន៍កម្មវិធីអាហារូបត្ថម្ភ ព្រមទាំងលើកកម្ពស់កិច្ចខិតខំប្រឹងប្រែងលើការងារតស៊ូមតិ ដើម្បីធានាថា អាហារូបត្ថម្ភនៅតែជាអាទិភាពខ្ពស់ក្នុងរបៀបវារៈរបស់រាជរដ្ឋាភិបាល ។ ជាពិសេសអ្នកសារព័ត៌មានបានជួយរក្សាតុល្យភាព និងលើកកម្ពស់គណនេយ្យភាពរវាងភាគីពាក់ព័ន្ធអាហារូបត្ថម្ភឱ្យបំពេញការងារស្របតាមភារកិច្ច និងការទទួលខុសត្រូវរបស់ខ្លួន ។

ឯកឧត្តម សុខ ស៊ីឡូ អគ្គលេខាធិការក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ មានប្រសាសន៍បញ្ជាក់ថា ៖ “ខ្ញុំសូមកោតសរសើរដោយស្មោះដល់អ្នកសារព័ត៌មានយើងទាំងអស់ដែលបានខិតខំសរសេរ និងផ្សព្វផ្សាយព័ត៌មានពាក់ព័ន្ធនឹងអាហារូបត្ថម្ភ ។ ប្រព័ន្ធផ្សព្វផ្សាយបានរួមចំណែកជំរុញនិងលើកកម្ពស់កិច្ចខិតខំប្រឹងប្រែងលើការងារតស៊ូមតិដើម្បីធានាថាអាហារូបត្ថម្ភនៅតែជាអាទិភាពខ្ពស់ក្នុងរបៀបវារៈរបស់រាជរដ្ឋាភិបាល ដោយអនុលោមតាមគោលនយោបាយ ព្រមទាំងលិខិតបទដ្ឋាននានា” ។
ដោយឡែកលោកបណ្ឌិត អ៊ុន សំអឿន តំណាងគម្រោង MUSEFO នៃអង្គការ GIZ មានប្រសាសន៍ថា លទ្ធផលការងារលើកកម្ពស់អាហារូបត្ថម្ភឱ្យបានល្អ ព័ត៌មានស្តីពីការចិញ្ចឹមទារក និងកុមារតូចនៅកម្ពុជាបានផ្សព្វផ្សាយទូលំទូលាយទៅកាន់សាធារណជនពឹងផ្អែកយ៉ាងសំខាន់លើការចូលរួមរបស់អ្នកសារព័ត៌មាន និងស្ថាប័នព័ត៌មាន ។

“ប្រព័ន្ធផ្សព្វផ្សាយអាចប្រើប្រាស់ទាំងឥទ្ធិពលវិជ្ជមាន និងហានិភ័យនៃឥទ្ធិពលអវិជ្ជមាន ហើយយើងអាចធ្វើការរួមគ្នា រវាងតួអង្គអាហារូបត្ថម្ភ ក្រសួងសុខាភិបាល និងប្រព័ន្ធផ្សព្វផ្សាយ ដើម្បីកែលម្អព័ត៌មាន និងស្ថានភាពអាហារូបត្ថម្ភរបស់ប្រជាជនកម្ពុជា”
ប្រសាសន៍របស់លោកបណ្ឌិត អ៊ុន សំអឿន តំណាងគម្រោង MUSEFO នៃអង្គការ GIZ ។
ទន្ទឹមគ្នានឹងការផ្តល់តម្លៃដល់កិច្ចការសារព័ត៌មានផ្សាភ្ជាប់នឹងការលើកកម្ពស់អាហារូបត្ថម្ភនៅកម្ពុជានេះ លោកជំទាវ នង ធូក នាយិការងនៃអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា នៃក្រសួងព័ត៌មាន មានប្រសាសន៍ថា សារព័ត៌មានដើរតួនាទីយ៉ាងសំខាន់នៅគ្រប់កាលៈទេសៈ ហើយគោលបំណងរួមនៃវិជ្ជាជីវៈសារព័ត៌មាន គឺផ្តល់ព័ត៌មានទៅកាន់ប្រជាពលរដ្ឋដើម្បីសម្រេចចិត្តបានត្រឺមត្រូវសម្រាប់ជីវិតផ្ទាល់ខ្លួន គ្រួសារ សហគមន៍ និងសង្គមជាតិទាំងមូល ។

លោកជំទាវ បានបញ្ជាក់បន្ថែមទៀតថា ជាទូទៅអ្នកសារព័ត៌មានបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការផ្តល់ចំណេះដឹងបន្ថែមជូនសាធារណជនអំពីព្រឹត្តិការណ៍ និងបញ្ហានានាដែលពាក់ព័ន្ធទៅនឹងជីវភាពរស់នៅប្រចាំថ្ងៃលើគ្រប់វិស័យ ។ អ្នកសារព័ត៌មានជាដៃគូមិនអាចខ្វះបានក្នុងតួនាទីជាស្ពានចម្លងពីស្ថាប័នអនុវត្តការងារទៅកាន់ប្រជាពលរដ្ឋ និងមានតួនាទីនាំព័ត៌មានពីប្រជាពលរដ្ឋមកស្ថាប័នអនុវត្តវិញលើគ្រប់ទិដ្ឋភាពសង្គម រាប់ទាំងវិស័យសុខាភិបាល និងសុខភាពសាធារណៈជាដើម ។
សូមជម្រាបថា តាមរយៈកិច្ចខិតខំប្រឹងប្រែងរបស់អង្គការ Helen Keller និងគម្រោង MUSEFO នៃអង្គការ GIZ សហការជាមួយក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ និងក្រសួងសុខាភិបាល វេទិកាសម្រាប់អ្នកសារព័ត៌មានខាងលើបានប្រគល់រង្វាន់លើកទឹកចិត្តដល់អ្នកសារព័ត៌មានជាច្រើនស្ថាប័នដែលបានសរសេរអត្ថបទ ផលិតវីដេអូព័ត៌មាន និងផ្សព្វផ្សាយព័ត៌មានស្តីពីបញ្ហាអាហារូបត្ថម្ភ សុវត្ថិភាពស្បៀង ទឹកស្អាតនិងអនាម័យ និងរបបអាហារសុខភាពជាដើម ។ ការប្រគល់រង្វាន់លើកទឹកចិត្តនេះ ផ្តល់ជូនអ្នកសារព័ត៌មានជ័យលាភី រួមមាន កុំព្យូទ័រយូដៃ អាថេត ម៉ាស៊ីនថតសំឡេង ព្រមទាំងរង្វាន់លើកទឹកចិត្តមួយចំនួនទៀត ៕
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026
ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ជ្រើសរើសនិស្សិតសម្រាប់ស្នាក់នៅក្នុងអន្តេវាសិកដ្ឋានពីសហគមន៍សេចក្ដីអំណរអន្តរជាតិ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 02/11/2023
សហគមន៍សេចក្ដីអំណរអន្តរជាតិ ឬហៅកាត់ JIFA ប្រកាសជ្រើសរើសនិស្សិតសម្រាប់ស្នាក់នៅអន្តេវាសិកដ្ឋានជាច្រើនរូប។ ការជ្រើសរើសនិស្សិតស្នាក់នៅ...
ឱកាសសិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 15/09/2025
វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង ប្រកាសជ្រើសរើសសាធារណជនចូលសិក្សាវគ្គបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស សម្រាប់វគ្គសិក្សាថ្មី ក្នុងថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ (C1) ឆ្នាំសិក្សា២០២៦។
Fulbright ផ្ដល់អាហារូបករណ៍៤ពាន់នាក់សម្រាប់និស្សិតអន្តរជាតិ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 17/01/2023
កម្មវិធីអាហារូបករណ៍ Fulbright USA កំពុងបើកទទួលពាក្យស្នើសុំអាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិគ្រប់ជាតិសាសន៍ច្រើនជាង១៦០ប្រទេសចំនួន៤ពាន់...
ឱកាសសិក្សាអាហារូបករណ៍១៥០កន្លែង នៅបណ្ឌិតសភាបច្ចេកវិទ្យាឌីជីថលកម្ពុជាឆ្នាំសិក្សា២០២៣-២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 13/11/2023
បណ្ឌិតសភាបច្ចេកវិទ្យាឌីជីថលកម្ពុជាប្រកាសប្រលងជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជំនាញឯកទេសនានាចំនួន១៥០កន្លែងក្នុងឆ្នាំសិក្សា២០២៣-២០២៤។ អាហារូបករណ៍....
វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ ផ្តល់អាហារូបករណ៍១០០% សម្រាប់ការសិក្សាជំនាញរយៈពេលខ្លី
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 12/02/2026
ជាឱកាសសម្រាប់សាធារណៈជន ក៏ដូចជាបងប្អូនពលករចំណាកស្រុកដែលចង់បានជំនាញមួយពិតប្រាកដ ពេលនេះ វិទ្យាស្ថានពហុបច្ចេកទេសខេត្តឧត្តរមានជ័យ បានប្រកាសពីការផ្តល់អាហារូបករណ៍១០០%
សាកលវិទ្យាល័យខេមតិចផ្ដល់អាហារូបករណ៍ ១០០% និង៧៥% សម្រាប់និស្សិតស្រ្តី និងនិស្សិតមកពីខេត្តដាច់ស្រយាល
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 10/01/2023
សាកលវិទ្យាល័យខេមតិចកំពុងបើកផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងសញ្ញាបត្រជាន់ខ្ពស់ចំនួន១០០កន្លែងសម្រាប់និស្សិតស្រ្តី និងនិស្សិតមកពីបណ្ដាខេត្តដាច់ស្រយាល ...
អាហារូបករណ៍៥០កន្លែងទៅសិក្សានៅប្រទេសឥណ្ឌា សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 28/03/2023
កម្មវិធីអាហារូបករណ៍ ICCR Scholarships បានប្រកាសផ្តល់អាហារូបករណ៍ចំនួន៥០កន្លែងសម្រាប់សិស្សនិស្សិតកម្ពុជា ទៅសិក្សានៅប្រទេសឥណ្ឌា ...
មូលនិធិអាហារូបករណ៍ Mabuchi International ផ្តល់អាហារូបករណ៍សម្រាប់និស្សិតកម្ពុជាចេះភាសាជប៉ុន ឆ្នាំ២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 17/11/2025
មូលនិធិអាហារូបករណ៍អន្តរជាតិម៉ាប៊ូឈិ (Mabuchi International Scholarship Foundation) ប្រកាសផ្តល់អាហារូបករណ៍សម្រាប់និស្សិតកម្ពុជាដែលចេះភាសាជប៉ុន សម្រាប់ឆ្នាំសិក្សា២០២៦។
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប

របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧







ព័ត៌មានទូទៅ
មើលទាំងអស់ ➧
សៀវភៅពីរភាសា «ស្នាមញញឹមខ្មែរ - Le Sourire du peuple cambodgien» ចំនួន ៣,០០០ក្បាល ត្រូវបានរៀបចំឡើងក្នុងឱកាសកម្ពុជាធ្វើជាម្ចាស់ផ្ទះ កិច្ចប្រជុំ

យោងតាមទិន្នន័យក្នុងឆ្នាំ២០២៥ បានបង្ហាញថា សិស្ស-និស្សិតដែលរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ (TVET) រហូតដល់ ៨៧,៤% ទទួលបានឱកាសការងារភ្លាមៗ

បេក្ខជនប្រឡងជាប់ស្ថាពរ និងបេក្ខជនប្រឡងជាប់បម្រុង សម្រាប់ការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារកម្រិតមធ្យមសិក្សា

ក្នុងសង្គមបច្ចុប្បន្នមនុស្សភាគច្រើនហាក់ផ្តោតលើភាពលេចធ្លោផ្ទាល់ខ្លួន និងការប្រកួតប្រជែង។ ការបង្រៀនកូនឱ្យក្លាយជាមនុស្សមានចិត្តមេត្តា និងចេះយល់ពីអារម្...

សាកលវិទ្យាល័យ Hanyang University នៃប្រទេសកូរ៉េខាងត្បូង បានប្រកាសផ្តល់អាហារូបករណ៍ថ្នាក់បណ្ឌិត (PhD) ពេញថ្លៃ ដល់និស្សិតអន្តរជាតិ

សាលារៀនប្រមាណ២០០ នៅទូទាំងប្រទេស មានលទ្ធភាពអនុវត្តកម្មវិធីសិក្សា «៤ម៉ោង+២» ដែលសិស្សរៀនសរុប៦ម៉ោងក្នុងមួយថ្ងៃ ខណៈរាជរដ្ឋាភិបាលគ្រោងពង្រីកកម្មវិធីនេះ

ឯកសារបណ្ណសារ ដែលស្ថិតនៅបណ្ណសារដ្ឋានជាតិ គឺជា «ឫសគល់» ឬ «ឫសកែវ» នៃអត្តសញ្ញាណ និង ចំណេះដឹងជាតិ

ក្រុមហ៊ុន មេនូឡាយហ្វ៍ បានបន្តកិច្ចសហការយ៉ាងរឹងមាំជាមួយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ក្នុងនាមជាដៃគូសហការផ្ដាច់មុខនៃព្រឹត្តិការណ៍រត់ប្រណាំង
កម្មវិធីពិសេសរបស់ AMS ECONOMY





























































