AMS EconomyJCI Phnom Penh បង្កើតគម្រោង BAG2School ផ្ដល់សម្ភារៈសិក្សាដល់សិស្ស២០០នាក់ នៅខេត្តតាកែវ
ភ្នំពេញ – JCI Phnom Penh បានបង្កើតគម្រោង BAG2School ដោយធ្វើការផ្ដល់សម្ភារៈសិក្សាដល់សិស្សចំនួន២០០នាក់ នៅបឋមសិក្សាហ៊ុនសែន នាងខ្មៅ ស្ថិតនៅក្នុងភូមិចារ ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ ដែលកំពុងខ្វះខាត។ គម្រោងនេះ នឹងប្រព្រឹត្តទៅនៅថ្ងៃទី ០៩ ខែតុលា ឆ្នាំ២០២២ខាងមុខ។
កញ្ញា ឈួន ឈុនលី អ្នកគ្រប់គ្រងគម្រោង មានប្រសាសន៍ថា គម្រោង BAG2School បង្កើតឡើងក្នុងគោលបំណងផ្ដល់សម្ភារៈសិក្សាបឋមសិក្សានៅតាមបណ្ដាខេត្តដែលមានការបោះបង់ការសិក្សាខ្ពស់ ដោយសារការមិនយល់ដឹងរបស់ឪពុកម្ដាយ ការមិនឱ្យតម្លៃនៃការសិក្សា និងមានជីវភាពខ្វះខាតក្នុងការបញ្ជូនកូនឱ្យទៅរៀន។
កញ្ញា ឈួន ឈុនលី
“ការចូលរួមចំណែកជាមួយគម្រោងរបស់ពួកយើង គឺអាចជួយផ្ដល់ការសិក្សាទៅដល់សិស្សបឋមសិក្សាម្នាក់រហូតដល់រយៈពេលមួយឆ្នាំ។ ក្នុងនោះ កញ្ចប់សម្ភារៈសិក្សាសម្រាប់រយៈពេលមួយឆ្នាំមានតម្លៃស្មើនឹង ២០ដុល្លារ រួមមាន កាតាប សៀវភៅ ប៊ិក ជ័រលុប ខ្មៅដៃ និងដបទឹក។”

កញ្ញា ឈួន ឈុនលី បញ្ជាក់បន្ថែមថា នៅក្នុងគម្រោងនេះ នឹងនាំយកសម្ភារៈសិក្សាចំនួន ២០០កញ្ចប់ជូនសិស្សនៅបឋមសិក្សាហ៊ុនសែន នាងខ្មៅ និងចូលរួមសំណេះសំណាល ជាមួយឪពុកម្ដាយសិស្សដើម្បីឱ្យពួកគាត់យល់ដឹងឱ្យកាន់តែច្បាស់ថា ការអប់រំមានសារៈសំខាន់ ហើយគាត់អាចចូលរួមបែបណានៅក្នុងការសិក្សារបស់កូនៗគាត់។
កញ្ញា ឈួន ឈុនលី
“ការជួយតិចតួចរបស់អ្នកទាំងអស់គ្នានៅថ្ងៃនេះ អាចអភិវឌ្ឍអនាគតរបស់ក្មេងម្នាក់ ហើយក្មេងទាំងអស់នោះអាចក្លាយជាបុគ្គលឆ្នើម បុគ្គលិកឆ្នើម ជាមន្រ្តីរាជការ ជាបុគ្គលគម្រូនៅក្នុងសង្គមនៅថ្ងៃក្រោយ”
ជាមួយគ្នានេះ កញ្ញា ឈុនលី សង្ឃឹមថា នឹងមានការចូលរួមច្រើនកុះករពីបងប្អូនប្រជាជនខ្មែររបស់យើងទាំងអស់គ្នា ទោះបីជា តិចក្ដី ច្រើនក្ដី តាមរយៈការស្ម័គ្រចិត្តរៀងៗខ្លួន ព្រោះវាជាចំណែកដ៏ធំមួយដើម្បីចូលរួមអភិវឌ្ឍធនធានមនុស្សកម្ពុជា ហើយថា ដើម្បីអាចចូលរួមអភិវឌ្ឍគ្រប់វិស័យទាំងអស់យើងត្រូវចាប់ផ្ដើមពីវិស័យអប់រំទៅមុនសិន៕
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026
ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
កម្មវិធីផ្លាស់ប្តូរវប្បធម៌ Autumn Korean Culture Camp 2024 នៅប្រទេសកូរ៉េខាងត្បូង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 26/07/2024
ជាឱកាសសម្រាប់សិស្សានុសិស្សក្នុងការសិក្សាស្វែងយល់អំពីវប្បធម៌ដ៏សម្បូរបែប និងទទួលយកបទពិសោធថ្មីៗនៅក្នុងប្រទេសកូរ៉េខាងត្បូងរយៈពេល ៦ ថ្ងៃ គឺចាប់ពីថ្ងៃទី១៧-២២ ខែវិច្ឆិកា ឆ្នាំ២០២៤...
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតចំនួន១០កន្លែងពីរដ្ឋាភិបាលបារាំងសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 16/01/2024
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅប្រទេសបារាំងចំនួន១០កន្លែងពីរដ្ឋាភិបាលបារាំងឆ្នាំសិក្សា២០២៤ -២០២៥។ អាហារូបករណ៍ជាការផ្ដល់...
កម្មវិធីអាហារូបករណ៍ Fulbright ប្រកាសផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 17/02/2023
អាហារូបករណ៍ Fulbright កំពុងប្រកាសផ្ដល់អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតសិក្សានៅសហរដ្ឋអាមេរិក...
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Salford ឆ្នាំសិក្សា២០២៥-២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 19/05/2025
ឱកាសសម្រាប់សិស្ស និស្សិតកម្ពុជាដែលចង់បន្តការសិក្សានៅចក្រភពអង់គ្លេស ពេលនេះ កម្មវិធី Salford International Excellence Scholarship បានប្រកាសផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់...
ឱកាសអាហារូបករណ៍សម្រាប់បុគ្គលិកអប់រំពិសេស បន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 04/08/2026
តាមរយៈគម្រោងមធ្យមសិក្សាសម្រាប់ការប្រកួតប្រជែងមូលធនមនុស្ស (SE4HC), ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសជ្រើសរើសបេក្ខភាពដើម្បីទទួលអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ដល់គ្រូឧទ្ទេសបុគ្គលិកអប់រំ នៅវិទ្យាស្ថានជាតិ...
សាកលវិទ្យាល័យក្រចេះ ប្រកាសផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ៣០កន្លែង សម្រាប់ឆ្នាំសិក្សា២០២២-២០២៣
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 31/01/2023
ភ្នំពេញ- សហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ សហការណ៍ជាមួយសាកលវិទ្យាល័យក្រចេះ បានសម្រេចផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន៣០កន្លែង...
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាញសុរិយោដី និងអភិរក្ស ១០០% និង៥០% នៅសាកលវិទ្យាល័យអន្តរជាតិ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 09/02/2024
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យអន្តរជាតិ(IU) ចំនួន២៧កន្លែងសម្រាប់ឆ្នាំសិក្សា២០២៤។ អាហារូបករណ៍ផ្ដល់ជូន...
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ៤០កន្លែង សិក្សានៅសាកលវិទ្យាល័យ Ton Duc Thang ប្រទេសវៀតណាម
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 02/11/2026
សាកលវិទ្យាល័យ Ton Duc Thang ប្រទេសវៀតណាម នឹងផ្តល់អាហារូបករណ៍ចំនួន ៤០កន្លែង ដល់និស្សិតកម្ពុជា សម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្រ
សាកលវិទ្យាល័យលីមកុកវីង ប្រកាសជ្រើសរើសសិស្សថ្នាក់ទី១២ ចូលរួមការប្រឡងសិស្សពូកែ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 03/03/2025
សាកលវិទ្យាល័យ លីមកុកវីង កំពុងប្រកាសជ្រើសរើសសិស្សវិទ្យាល័យថ្នាក់ទី១២ នៅទូទាំងប្រទេសចូលរួមប្រឡង «ការប្រឡងសិស្សពូកែទូទាំងប្រទេស» ប្រចាំសាកលវិទ្យាល័យ លីមកុកវីងសម្រាប់ឆ្នាំសិក្សា២០២៥។ ការប្រឡងនេះផ្ដល់ជូនសម្រាប់តែ...
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប

របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧







ព័ត៌មានទូទៅ
មើលទាំងអស់ ➧
សាលារៀនប្រមាណ២០០ នៅទូទាំងប្រទេស មានលទ្ធភាពអនុវត្តកម្មវិធីសិក្សា «៤ម៉ោង+២» ដែលសិស្សរៀនសរុប៦ម៉ោងក្នុងមួយថ្ងៃ ខណៈរាជរដ្ឋាភិបាលគ្រោងពង្រីកកម្មវិធីនេះ

ឯកសារបណ្ណសារ ដែលស្ថិតនៅបណ្ណសារដ្ឋានជាតិ គឺជា «ឫសគល់» ឬ «ឫសកែវ» នៃអត្តសញ្ញាណ និង ចំណេះដឹងជាតិ

ក្រុមហ៊ុន មេនូឡាយហ្វ៍ បានបន្តកិច្ចសហការយ៉ាងរឹងមាំជាមួយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ក្នុងនាមជាដៃគូសហការផ្ដាច់មុខនៃព្រឹត្តិការណ៍រត់ប្រណាំង

គម្រោងសហការរវាងក្រសួងអប់រំ និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) «កសាងសមត្ថភាពបច្ចេកវិទ្យាព័ត៌មាន និងគមនាគមន៍សម្រាប់ការអប់រំនៅមធ្យមស...

មនុស្សជាច្រើនយល់ច្រឡំថា ពាក្យថា «វិន័យ» គឺជាទ្រុងដែកដែលរឹតត្បិតសេរីភាព ឬជាទោសទណ្ឌដែលបង្ខំចិត្តឱ្យធ្វើរឿងដែលមិនចូលចិត្ត

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររងពេញថ្លៃ ៣០ កន្លែងនៅសាកលវិទ្យាល័យពុទ្ធិសាស្ត្រ

ខណៈប្រទេសជាច្រើននៅលើពិភពលោកកំពុងរឹតត្បិតការប្រើប្រាស់ទូរស័ព្ទនៅក្នុងថ្នាក់រៀន, សម្រាប់ប្រទេសកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត

នៅព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះ បេក្ខជនជាប់បម្រុង គ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារ កម្រិតវិទ្យាល័យ សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧ ប្រមាណ...
កម្មវិធីពិសេសរបស់ AMS ECONOMY






























ព័ត៌មានសង្ខេប
ប្រភេទវីដេអូ (VIDEO)ព័ត៌មានផ្សេងៗទៀត
View all






























