៦. ក្រមសីលធម៌នៃការប្រើប្រាស់ AI ៖ ខណៈពេលដែល AI មានថាមពលក្នុងការធ្វើបដិវត្តន៍ពិភពលោកទាំងមូល បច្ចេកវិទ្យានេះ ក៏មានចំណុចខ្វះដែលអ្នកប្រើប្រាស់ត្រូវយល់ដឹងដូចគ្នាដែរ ហើយផលប៉ះពាល់របស់ AI មកលើសង្គមគឺធំធេងណាស់។ ដូច្នេះ កុមារមិនគ្រាន់តែមានសមត្ថភាពប្រើប្រាស់ AI ប៉ុណ្ណោះទេ ប៉ុន្តែពួកគេត្រូវប្រើប្រាស់បច្ចេកវិទ្យានេះ ប្រកបដោយការទទួលខុសត្រូវ យល់ដឹងពីផលប៉ះពាល់នៃ AI ដោយថ្លឹងថ្លែង លើមាត្រដ្ឋានសីលធម៌ និងយុត្តិធម៌។
៧. ជំនាញទន់ ៖ ទោះជា AI អភិវឌ្ឍដល់កម្រិតណាក៏ដោយ នៅតែមានជំនាញពិសេសមួយចំនួន ដែលបច្ចេកវិទ្យានេះ មិនអាចធ្វើដូចមនុស្សបាន ដែលជំនាញទាំងនោះមានដូចជា ការយល់ចិត្តអ្នកដទៃ សេចក្ដីមេត្តា ការអាណិតអាសូរ និងភាពច្នៃប្រឌិតជាដើម។ តាមរយៈការពង្រឹងជំនាញទាំងនេះ កុមារពិតជាអាចត្រៀមខ្លួនរួចជាស្រេច ដើម្បីចូលទៅធ្វើការ ក្នុងសម័យ AI ។
៨. ស្វែងយល់ពីរបៀបបង្កើត AI ៖ ការយល់ដឹងអំពី AI គឺជារឿងមួយ ប៉ុន្តែសមត្ថភាពស្រាវជ្រាវ និងបង្កើតបច្ចេកវិទ្យា AI នេះ គឺជារឿងមួយទៀត ដែលមានសារៈសំខាន់សម្រាប់អនាគតកុមារ។ ហេតុនេះ ពួកគេអាចរៀនជំនាញសរសេរកម្មវិធីជាមូលដ្ឋានមួយចំនួន ឬលេងហ្គេម ដែលដំណើរការដោយ បច្ចេកវិទ្យា AI ជាដើម។ ចំណេះដឹងនេះ នឹងបង្កើនអារម្មណ៍អស្ចារ្យសម្រាប់កុមារ និងពង្រឹងសមត្ថភាពគិតស៊ីជម្រៅ៕