AMS Economyកម្មវិធីពង្រឹងជំនាញបច្ចេកវិទ្យាឧស្សាហកម្ម៤.០ លើកកម្ពស់ការអប់រំផ្នែកស្ទីម
ភ្នំពេញ – ក្រុមការងារ “កម្មវិធីយុវជនបច្ចេកវិទ្យា និងនវានុវត្តន៍” របស់សហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ សហការជាមួយក្រសួងបរិស្ថាន និង សាលា ស្ទីមមីង ខេមបូឌា បានប្រកាសបើក “កម្មវិធីពង្រឹងជំនាញបច្ចេកវិទ្យាឧស្សាហកម្ម៤.០” ដើម្បីគាំទ្រនិងលើកកម្ពស់ការអប់រំផ្នែកស្ទីម (STEAM – វិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម សិល្បៈ និងគណិតវិទ្យា) ដល់សិស្សានុសិស្ស។ កម្មវិធីប្រកាសបើកនេះ បានធ្វើឡើងកាលពីថ្ងៃសៅរ៍ (២៧ វិច្ឆិកា) កន្លងទៅនេះ។
លោក សុំ មនោរម្យ អ្នកគ្រប់គ្រងកម្មវិធីយុវជនបច្ចេកវិទ្យា និងនវានុវត្តន៍ មានប្រសាសន៍ថា ដើម្បីលើកកម្ពស់ការអប់រំផ្នែកស្ទីម កម្មវិធីពង្រឹងជំនាញបច្ចេកវិទ្យាឧស្សាហកម្ម៤.០ នឹងក្លាយជាមជ្ឈដ្ឋានសម្រាប់បង្កើនគំនិតច្នៃប្រឌិត ផ្តល់នូវមូលដ្ឋានគ្រឹះដល់សិស្សានុសិស្ស និងបណ្តុះផ្នត់គំនិត “អ្វីដែលខ្ញុំស្រមៃ ខ្ញុំអាចផលិតបាន” ព្រមទាំងផ្សព្វផ្សាយបន្ថែមអំពីបច្ចេកវិទ្យាឧស្សាហកម្ម ៤.០ ដល់យុវជនខ្មែរ ទាក់ទងទៅនឹងជំនាញ ឬចំណេះដឹងបច្ចេកវិទ្យា ៤.០ ។

លោក សុំ មនោរម្យ បន្ថែមថា ការបណ្តុះបណ្តាលផ្តោតលើមូលដ្ឋានគ្រឹះនៃបច្ចេកវិទ្យាបោះពុម្ពវត្ថុ 3D និងគំនិតក្នុងការរចនា ព្រមទាំងការចនានិងផលិតកូនមនុស្សយន្ត ដ្រូន និងតួប៊ីនខ្យល់ ។ ទន្ទឹមគ្នានេះ សិស្សានុសិស្សនឹងទទួលការបង្ហាត់បង្រៀនធ្វើគម្រោងទាក់ទងទៅនឹងការរចនា ផលិត និងផ្គុំកូនឡាន ដែលអាចបញ្ជាបាន ដើម្បីចូលរួមក្នុងកម្មវិធីប្រគួតប្រជែងនាចុងវគ្គបណ្តុះបណ្តាលផងដែរ ។
លោក ស៊្រុន បូរ័ត្ន អ្នកគ្រប់គ្រងកម្មវិធីអប់រំស្ទែម នៃសាលាស្ទីមមីង ខេមបូឌា មានប្រសាសន៍ថា បច្ចេកវិទ្យាឧស្សាហកម្ម៤.០ ផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ហើយប្រយោជន៍ដែលបានមកពីបច្ចេកវិទ្យានេះអាចផ្ដល់មកបានដ៏រាបណាយើងមានសមត្ថភាពគ្រប់គ្រាន់ក្នុងការទាញយក និងចេះប្រើប្រាស់បច្ចេកវិទ្យាទាំងនោះ ។
អ្នកគ្រប់គ្រងកម្មវិធីអប់រំស្ទែម នៃសាលាស្ទីមមីង ខេមបូឌា បន្ថែមថា បច្ចេកវិទ្យាបោះពុម្ភ 3D Printing ជាបច្ចេកវិទ្យាមួយជួយសម្រួលដល់ដំណើរការនៃការផលិតប្រើប្រាស់បច្ចេកវិទ្យានេះ ផលិតនូវរបស់របរ និងផលិតផលជាច្រើនទៅតាមតម្រូវការដែលពួកគាត់ចង់បាន ។ បច្ចេកវិទ្យានេះ ផ្ដល់ប្រយោជន៍យ៉ាងទូលំទូលាយដល់វិស័យគ្រឿងយន្ត ផ្នែកសុខាភិបាល ផ្នែកសំណង់ ផ្នែកច្នៃម៉ូត និងផ្នែកផ្សេងៗជាច្រើនទៀត ។

យុវតី ខឿនរស្មី បញ្ញាវត្តី សិស្សថ្នាក់ទី១១ នៃវិទ្យាល័យព្រះស៊ីសុវត្ថិ និងជាសិស្សដែលបានជាប់អាហារូបករណ៍ ក្នុងកម្មវិធីពង្រឹងជំនាញបច្ចេកវិទ្យាឧស្សាហកម្ម៤.០ និយាយថា បច្ចុប្បន្នការរៀនបច្ចេកវិទ្យាឧស្សាហកម្ម៤.០ មិនផ្ដោតសំខាន់លើតែបុរសនោះឡើយ ស្រី្ត និងក្មេងស្រីអាចមានសមត្ថភាពរៀនបានដូចគ្នា ។
“ខ្ញុំសប្បាយចិត្តដែលបានជាប់ក្នុងកម្មវិធីពង្រឹងជំនាញបច្ចេកវិទ្យាឧស្សាហកម្ម៤.០ ដើម្បីអភិវឌ្ឍគំនិតច្នៃប្រឌិត ព្រោះខ្ញុំស្រឡាញ់មុខជំនាញបច្ចេកវិទ្យា ហើយទៅថ្ងៃអនាគតខ្ញុំមានបំណងប្រាថ្នាចង់ធ្វើការងារដែលទាក់ទងនឹងវិស័យបច្ចេកវិទ្យាឧស្សាហកម្ម៤.០ នេះ”
យុវតី ខឿនរស្មី បញ្ញាវត្តី
ដោយឡែកយុវជន តែ វឌ្ឍនៈសិរីវង្ស ជាសិស្សសាលាអ៊ីធូស្ទែម វិញបានថ្លែងថា បច្ចុប្បន្នប្រទេសកម្ពុជាកំពុងត្រូវធនធានមនុស្សជាស្រី្តមករៀនជំនាញបច្ចេកវិទ្យា៤.០ ដូចបុរសដែរ ។ ទន្ទឹមគ្នានេះ សិស្សស្រីអាចចាប់ផ្ដើមព្យាយាមស្វែងយល់ផ្នែកបច្ចេកវិទ្យា ដើម្បីទទួលបានចំណេះដឹងផ្នែកបច្ចេកវិទ្យា ជួយដល់ជីវភាពរស់នៅរបស់ពួកគាត់ និងសង្គមជាតិផងដែរ ។
“ខ្ញុំពេញចិត្តកម្មវិធីនេះ ព្រោះអាចតម្រង់ទិសជំនាញដែលខ្ញុំស្រឡាញ់ឱ្យចំគោលដៅ តាមរយៈមុខជំនាញ 3D Design និង 3D Printing ហើយខ្ញុំនឹងចាប់យកឱកាសមួយនេះខិតខំប្រឹងប្រែងរៀនសូត្រដើម្បីអាចជួយដល់សិស្សប្អូន និងសង្គមជាតិ ។
យុវតី ឈឿន ឆេងលី សិស្សទី១២ នៃសាលាប៊ែលធី អន្តរជាតិ វិញបានសម្តែងក្តីរំពឹងថា ក្រោយពេលរៀនចប់កម្មវិធីនេះ នាងនឹងទទួលបានបទបិសោធន៍ថ្មីៗ បង្កើនគំនិតច្នៃប្រឌិតខ្ពស់ និងស្គាល់ពីឧបករណ៍ដែលត្រូវប្រើប្រាស់តាមរយៈការរៀនបច្ចេកវិទ្យាមួយនេះ ។ យុវតី ឈឿន ឆេងលី បន្តថា ប្រសិនបើស្រ្តីនិងក្មេងស្រីស្រឡាញ់មុខជំនាញទាក់ទងនឹងបច្ចេកវិទ្យា ត្រូវខិតខំប្រឹងប្រែងសម្រេចក្ដីស្រមៃមករៀនជំនាញដែលខ្លួនស្រឡាញ់ ព្រោះសាលាជាច្រើនកំពុងផ្ដល់ឱកាសដល់ក្មេងស្រីដែលចាប់យកជំនាញបច្ចេកវិទ្យាឧស្សាហកម្ម ៤.០ នេះ ។
គួរជម្រាបជូនថា កម្មវិធីពង្រឹងជំនាញបច្ចេកវិទ្យាឧស្សាហកម្ម៤.០ ជាកម្មវិធីអាហារូបករណ៍បណ្តុះបណ្តាលសម្រាប់សិស្សានុសិស្សចាប់ពីថ្នាក់ទី ៩ រហូតដល់ទី ១២ ដែលផ្តោតសំខាន់ទៅលើ ការរចនា និងបោះពុម្ពវត្ថុ 3D (3D Design and Printing) ។ វគ្គបណ្តុះបណ្តាលនេះ នឹងប្រព្រឹត្តទៅរយៈពេល ៤ សប្តាហ៍ នៅទីស្នាក់ការ ស.ស.យ.ក រាជធានីភ្នំពេញ ដែលមានសិស្សសរុបចំនួន ៧៨នាក់ ៕
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026
ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តមណ្ឌលគិរី ផ្ដល់អាហារូបករណ៍សិក្សាបច្ចេកទេស និងវិជ្ជាជីវៈ១២០កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 04/02/2025
ឱកាសសិក្សាអាហារូបករណ៍ជំនាញបច្ចេកទេស និងវិជ្ជាជីវៈជាច្រើនកន្លែង សិក្សានៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តមណ្ឌលគិរី។ អាហារូបករណ៍ផ្ដល់ជូនដល់ យុវជន យុវនារី និងសាធារណៈជនដែលចង់មានជំនាញច្បាស់លាស់។
អាហារូបករណ៍ក្រោយឧត្តមសិក្សាជំនាញបរិស្ថាន កសិកម្ម និងគ្រូបង្រៀនភាសាអង់គ្លេស នៅប្រទេសនូវែលសេឡង់
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 07/02/2025
កម្មវិធីអាហារូបករណ៍ Manaaki New Zealand Scholarships (MNZS) បានប្រកាសផ្តល់អាហារូបករណ៍ថ្នាក់ក្រោយឧត្តមសិក្សាចំនួន ៣៥កន្លែង ដល់ពលរដ្ឋកម្ពុជា (ទាំងក្នុងវិស័យសាធារណៈ និងឯកជន) លើមុខជំនាញពាក់ព័ន្ធនឹងការប្រែប្រួលអាកាសធាតុ...
អាហារូបករណ៍ខ្សែក្រវ៉ាត់មួយផ្លូវមួយពីរដ្ឋាភិបាលចិន សម្រាប់ឆ្នាំសិក្សា២០២៣
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 30/01/2023
ភ្នំពេញ - កម្មវិធីអាហារូបករណ៍ខ្សែក្រវ៉ាត់មួយផ្លូវមួយ របស់រដ្ឋាភិបាល នៃប្រទេសចិន បានប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់...
ក្រុមហ៊ុន Microsoft ប្រកាសផ្ដល់ការសិក្សាវគ្គខ្លីជំនាញព័ត៌មានវិទ្យាឥតគិតថ្លៃតាមរយៈ Online
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 04/12/2025
ឱកាសសិក្សាវគ្គខ្លីតាម Online ពីក្រុមហ៊ុន Microsoft សម្រាប់ឆ្នាំសិក្សា២០២៦ ក្នុងផ្នែកព័ត៌មានវិទ្យា។ អាហារូបករណ៍ផ្ដល់ការសិក្សាដល់និស្សិតអន្តរជាតិជាច្រើនកន្លែង និងមានភាពបត់បែនទៅពេលវេលាសិក្សារបស់បេក្ខជន។
Monash University ប្រកាសផ្តល់អាហារូបករណ៍ពេញលេញថ្នាក់បរិញ្ញាបត្រដល់និស្សិតកម្ពុជាសម្រាប់ឆ្នាំ២០២៧
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 10/06/2026
Monash University ប្រកាសផ្តល់អាហារូបករណ៍ពេញថ្លៃថ្នាក់បរិញ្ញាបត្រដល់និស្សិតកម្ពុជា
អាហារូបករណ៍សាច់ប្រាក់សាច់ប្រាក់ពីអង្គការ Education First Cambodia ឆ្នាំ២០២៤-២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 07/05/2024
អង្គការ Education First Cambodia ឬហៅកាត់ថា EFC សហការណ៍ជាមួយសាកលវិទ្យាល័យមួយចំនួននៅរាជធានីភ្នំពេញផ្ដល់អាហារូបករណ៍សាច់ប្រាក់...
ឱកាសផ្លាស់ប្តូរការសិក្សាសម្រាប់សិស្សវិទ្យាល័យរយៈពេលមួយសប្តាហ៍នៅប្រទេសជប៉ុន
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 03/06/2025
កម្មវិធី EACAT Homestay Program 2025 កំពុងប្រកាសឱ្យសិស្សានុសិស្សថ្នាក់វិទ្យាល័យដាក់ពាក្យ ដើម្បីផ្លាស់ប្ដូរការសិក្សារយៈពេល១សប្ដាហ៍ នៅប្រទេសជប៉ុន។ កម្មវិធីផ្ដល់ឱកាសដល់សិស្សានុសិស្ស...
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប

របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧







ព័ត៌មានទូទៅ
មើលទាំងអស់ ➧
សាលារៀនប្រមាណ២០០ នៅទូទាំងប្រទេស មានលទ្ធភាពអនុវត្តកម្មវិធីសិក្សា «៤ម៉ោង+២» ដែលសិស្សរៀនសរុប៦ម៉ោងក្នុងមួយថ្ងៃ ខណៈរាជរដ្ឋាភិបាលគ្រោងពង្រីកកម្មវិធីនេះ

ឯកសារបណ្ណសារ ដែលស្ថិតនៅបណ្ណសារដ្ឋានជាតិ គឺជា «ឫសគល់» ឬ «ឫសកែវ» នៃអត្តសញ្ញាណ និង ចំណេះដឹងជាតិ

ក្រុមហ៊ុន មេនូឡាយហ្វ៍ បានបន្តកិច្ចសហការយ៉ាងរឹងមាំជាមួយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ក្នុងនាមជាដៃគូសហការផ្ដាច់មុខនៃព្រឹត្តិការណ៍រត់ប្រណាំង

គម្រោងសហការរវាងក្រសួងអប់រំ និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) «កសាងសមត្ថភាពបច្ចេកវិទ្យាព័ត៌មាន និងគមនាគមន៍សម្រាប់ការអប់រំនៅមធ្យមស...

មនុស្សជាច្រើនយល់ច្រឡំថា ពាក្យថា «វិន័យ» គឺជាទ្រុងដែកដែលរឹតត្បិតសេរីភាព ឬជាទោសទណ្ឌដែលបង្ខំចិត្តឱ្យធ្វើរឿងដែលមិនចូលចិត្ត

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររងពេញថ្លៃ ៣០ កន្លែងនៅសាកលវិទ្យាល័យពុទ្ធិសាស្ត្រ

ខណៈប្រទេសជាច្រើននៅលើពិភពលោកកំពុងរឹតត្បិតការប្រើប្រាស់ទូរស័ព្ទនៅក្នុងថ្នាក់រៀន, សម្រាប់ប្រទេសកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត

នៅព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះ បេក្ខជនជាប់បម្រុង គ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារ កម្រិតវិទ្យាល័យ សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧ ប្រមាណ...
កម្មវិធីពិសេសរបស់ AMS ECONOMY






























ព័ត៌មានសង្ខេប
ប្រភេទវីដេអូ (VIDEO)ព័ត៌មានផ្សេងៗទៀត
View all






























