AMS Economyរបបអាហារសុខភាព ៖ អាហារូបត្ថម្ភត្រឹមត្រូវផ្តើមចេញពីជម្រើសនិងរបៀបចម្អិនមុខម្ហូប
កំពង់ស្ពឺ – ឧទ្យានជាតិគិរីរម្យជារមណីយដ្ឋានទេសធម្មជាតិដ៏ស្រស់ត្រកាលគ្របដណ្តប់ដោយព្រៃស្រល់លើខ្នងភ្នំនៅក្នុងទឹកដីខេត្តកំពង់ស្ពឺ ហើយបរិយាកាលព្រឹកនេះកាន់តែរីករាយ និងស្រស់ស្អាតមួយកម្រិតទៀត នៅពេលដែលក្រុមយុវអាហារូបត្ថម្ភនៃអង្គការ Helen Keller អន្តរជាតិ ប្រមាណជាង ៣០នាក់ បាននាំគ្នាសិក្សានិងចម្អិនម្ហូបអាហារដោយផ្ទាល់ដៃរួមគ្នា បំណងជម្រើសបន្លែត្រីសាច់និងរៀនពីរបៀបចម្អិនមុខម្ហូបសម្រាប់របបអាហារសុខភាព ។ កម្មវិធីនេះដែរ ក៏មានវត្តមានតំណាងអង្គការ Helen Keller តំណាង គម្រោង MESEFO នៃអង្គការ GIZ ព្រមទាំងយុវជនតំណាងក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្មនិងជនបទ នៃទីស្តីការគណៈរដ្ឋមន្ត្រី ។
កញ្ញា ឈុន បូរមី អ្នកសម្របសម្រួលយុវជនជើងឯកអាហារូបត្ថម្ភមាន បាននិយាយថា កម្មវិធីបោះជំរុំយុវជននៅថ្ងៃទី០៧-០៨ ខែមេសានេះ មានគោលបំណងបួនសំខាន់ រួមមាន ១. បង្កើនការយល់ដឹងរបស់យុវជនជើងឯកអាហារូបត្ថម្ភស្តីពីជម្រើសនិងរបៀបចម្អិនមុខម្ហូបសម្រាប់របបអាហារសុខភាព, ២. ប្រឡងប្រណាំងលើការរៀបចំចម្អិនមុខម្ហូបសម្រាប់របបអាហារសុខភាពដែលដាក់ពិន្ទុដោយចុងភៅជំនាញ, ៣. ផ្តល់វេទិកាដល់យុវជនដើម្បីចែករំលែកការយល់ដឹង បទពិសោធន៍ និងមតិយោបល់លើជម្រើសនិងរបៀបចម្អិនមុខម្ហូបសម្រាប់របបអាហារសុខភាព, និង ៤. ពិភាក្សាលើយុទ្ធនាការមិត្តអប់រំមិត្ត សមិទ្ធិផល បញ្ហាប្រឈម ដំណោះស្រាយ និងជំហានបន្ទាប់ ។

លោក ហ៊ូ ក្រើន នាយករងអង្គការ Helen Keller មានប្រសាសន៍ថា ដំណើរបោះជំរុំយុវជនអាហារូបត្ថនេះ យុវជនទាំងអស់មានឱកាសយល់ពីសារៈសំខាន់នៃរបបអាហារសុខភាពដែលពួកគេទទួលការបណ្តុះបណ្តាលពេលកន្លងទៅ ។ ទន្ទឹមគ្នានេះ ពួកគេនឹងមានឱកាសបញ្ចេញស្នាដៃដោយផ្ទាល់ក្នុងការរៀបចំចម្អិនមុខម្ហូបសម្រាប់របបអាហារសុខភាព តាមរយ:ការប្រកួតប្រជែងគ្នាក្រោមការត្រួតពិនិត្យពីចុងភៅជំនាញ។
នាយករងអង្គការ Helen Keller លោក ហ៊ូ ក្រើន បានបញ្ជាក់ទាំងស្នាមញញឹមថា ៖
“បន្តិចទៀតយើងនឹងឃើញថា តើប្អូនៗមានទេពកោសល្យប៉ុណ្ណាក្នុងការប្រើប្រាស់ចំណេះដឹងដែលបានទទួលកន្លងមក និងនៅថ្ងៃនេះពីចុងភៅជំនាញរបស់យើងសម្រាប់ការអនុវត្តជាក់ស្តែង។ ខ្ញុំទន្ទឹងរង់ចាំមើលលទ្ធផលការប្រកួតប្រជែងនេះ”
នៅក្នុងកម្មវិធីចម្អិតចុងភៅពិសេសបានបង្ហាញពីរបៀបធ្វើអាហារសុខភាពបីមុខទៅកាន់យុវជនទាំងអស់ រួមមាន សម្លរកកូរ សម្លរម្ជូរស្រែ និងឆាបន្លែគ្រប់មុខ ដោយពន្យល់យ៉ាងល្អិតល្អន់លើគ្រឿងផ្សំ សម្ភារៈចម្អិនដែល ត្រូវការ និងដំណើរការមុនពេល កំឡុងពេល និងក្រោយពេលចម្អិនម្ហូបសម្រាប់អាហារសុខភាព ។ ដោយឡែក ការផ្តល់ពិន្ទុលើការប្រកួតរៀបចំចម្អិនអាហារសុខភាពនេះ ផ្តោតលើការរៀបចំមុនពេលចម្អិន របៀបធ្វើ ការងារក្រុម រសជាតិអាហារ ភាពប៉ិនប្រសប់ក្នុងការច្នៃប្រតិដ្ឋ អនាម័យ ទេពកោសល្យបង្ហាញមុខម្ហូបបន្ទាប់ពីចម្អិនរួច និងការរៀបចំសម្ភារៈទុកដាក់វិញ ។
សូមជម្រាបថា កំឡុងពេលការប្រកួតធ្វើអាហារសុខភាពនេះ មានការសង្កេតមើលយ៉ាងម៉ត់ចត់ពីចុងភៅពិសេស និងគណ:កម្មការត្រួតពិនិត្យក្រោមបរិយាកាសសប្បាយរីករាយ មិត្តភាព និងស្មារតីទទួលខុសត្រូវខ្ពស់ ។ បន្ទាប់ពីកម្មវិធីធ្វើអាហារសុខភាពត្រូវបានបញ្ចប់មក កម្មវិធីភ្លក្ស មុខម្ហូបដែលជាស្នាដៃរបស់ក្រុមនិមួយៗត្រូវបានធ្វើឡើង។ ក្រុមយុវជននីមួយៗទទួលបានវត្ថុអនុស្សាវរីយ៍ពីកម្មវិធីដោយមានភាពសប្បាយរីករាយនិងចងចាំនូវបទពិសោធន៍ល្អៗក្នុងរយ:ពេលពីរថ្ងៃនៅហើយបានប្តេជ្ញាផ្សព្វផ្សាយសារគន្លឹះសំខាន់ៗនៃរបបអាហារសុខ ភាព ដល់មិត្តភក្តិនិងគ្រួសារ ។

កញ្ញា ឃឹម ស្រីពៅ យុវតីមកពីក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍កសិកម្មនិងជនបទ បាននិយាយថា កម្មវិធីបោះជំរុំយុវជនជើងឯកអាហារូបត្ថម្ភ មិនត្រឹមតែធ្វើឱ្យយល់យុវជនយល់ដឹងពីអាហារូបត្ថម្ភទេ តែធ្វើឲ្យយុវជនមានការប្រាស្រ័យទាក់ទងគ្នាបានកាន់តែស្និតស្នាល ចេះជួយធ្វើការងារជាក្រុមបានល្អ មិនត្រឹមតែប៉ុណ្ណោះយុវជនយើងក៏បានលេងល្បែងប្រជាប្រិយ៍ខ្មែរផងដែរ ។
ទន្ទឹមគ្នានេះ កញ្ញា ឃឹម ស្រីពៅ បានបញ្ជាក់ ៖
“កម្មវិធីបោះជំរុំយុវជនជើងឯកអាហារូបត្ថម្ភ ខ្ញុំពិតជាមានចិត្តសប្បាយរីករាយដោយសារកម្មវិធីនេះធ្វើឱ្យយុវជនមកពីស្ថាប័ន និងសាកលវិទ្យាល័យផ្សេងៗគ្នា ស្គាល់គ្នាតាមរយ:ការបែងចែកក្រុមប្រកួតប្រជែងធ្វើម្ហូបអាហារដែលពោលពេញដោយអាហារូបត្ថម្ភ”
ដោយឡែកកញ្ញា ភូរិម៉ា យុវជនជើងឯកអាហារូបត្ថម្ភអង្គការ Helen Keller បាននិយាយថា ការបោះជំរំយុវជនជើងឯកអាហារូបត្ថម្ភបានផ្តល់ចំណេះដឹងថ្មីៗទាក់ទងនឹងវិធីសាស្រ្តក្នុងការបន្ថែមគ្រឿងផ្សំដើម្បីជួយបង្កើនតម្លៃអាហារូបត្ថម្ភនិងរសជាតិនៃរបបអាហារសុខភាព ។ លើសពីនេះទៀត យុវជនបានទទួលបទពិសោធន៍ថ្មីៗពីការប្រកួតប្រជែងចម្អិនម្ហូបដើម្បីទទួលបានឣាហារូបត្ថម្ភល្អ និងបន្តចែករំលែកទៅកាន់បងប្អូន ក្រុមគ្រួសារឣំពីចំណេះដឹងឣំពីរបបអាហារសុខភាព ។
និយាយលាយដោយស្នាមញញឹមយុវជន គិន សុភាភិរុន ជាមកពីក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍កសិកម្មនិងជនបទ បានឱ្យដឹងថា កម្មវិធីបោះជំរុំយុវជនជើងឯកអារហារូបត្ថម្ភ ពិតជាឱកាសល្អ បានផ្តល់ចំណេះដឹង និងបទពិសោធន៏ចម្អិនអាហារសុខភាពល្អ និងបានស្គាល់មិត្តភិត្តច្រើន។ សុភាភិរុន បានសំណូមពរថា អង្គការ Helen Keller និង GIZ គួរមានកម្មវិធីបោះជំរុំយុវជនជើងឯកអារហារូបត្ថម្ភនៅតាមបណ្តាខេត្តផ្សេងៗទៀតឱ្យបានច្រើន ។

អ្នកស្រីវេជ្ជបណ្ឌិត Sanne Sigh អ្នកជំនាញអាហារូបត្ថម្ភគម្រោង MUSEFO នៃអង្គការ GIZ និងលោក អ៊ុន សំអឿន តំណាងគម្រោង MESEFO នៃអង្គការ GIZ មានប្រសាសន៍ថា នៅពេលយុវជនបានយល់ច្បាស់ពីសារៈសំខាន់នៃរបបអាហារសុខភាព នោះនឹងជួយលើកកម្ពស់សុខភាពនិងការលូតលាស់រាងកាយរបស់ពួកគេយ៉ាងល្អ។
នេះជាការបញ្ជាក់របស់អ្នកស្រីវេជ្ជបណ្ឌិត Sanne Sigh អ្នកជំនាញអាហារូបត្ថម្ភគម្រោង MUSEFO នៃអង្គការ GIZ
“ក្នុងនាមគម្រោង MUSEFO នៃអង្គការ GIZ ខ្ញុំសូមលើកទឹកចិត្តដល់ប្អូនៗទាំងអស់ដើម្បីសួរសំណួររដល់ចុងភៅជំនាញ និងអ្នកជំនាញអាហារូបត្ថម្ភផ្សេងទៀតដែលនៅទីនេះអំពីរបៀបការរៀបចំចម្អិនមុខម្ហូបសម្រាប់របបអាហារសុខភាព ហើយត្រូវចែករំលែកចំណេះដឹងនេះដល់ក្រុមគ្រួសា និងមិត្តភក្តិ ដើម្បីឱ្យពួកគេមានសុខភាពល្អ ព្រមទាំងអាហរូបត្ថម្ភត្រឹមត្រូវ “
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026
ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ឱកាសចូលរួម វគ្គបណ្តុះបណ្តាលភាពយន្តខ្នាតខ្លីកម្ពុជា ២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 06/10/2026
យុវជនកម្ពុជាដែលមានក្តីស្រមៃចង់ក្លាយជាអ្នកផលិតភាពយន្តអាជីព ពេលនេះអាចចាប់យកឱកាសចូលរួមក្នុងកម្មវិធី «វគ្គបណ្តុះបណ្តាលភាពយន្តខ្នាតខ្លីកម្ពុជា ២០២៦»
ក្រសួងអប់រំ ផ្តល់អាហារូបករណ៍ដល់និស្សិតទៅសិក្សាថ្នាក់ឧត្ដមសិក្សានៅតំបន់ស្វយ័តជនជាតិជាំក្វាងស៊ី ឆ្នាំសិក្សា២០២៤-២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 21/02/2024
ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសប្រឡងជ្រើសរើសសិស្សនិស្សិតទៅសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅតំបន់ស្វយ័តជនជាតិក្វាំងស៊ី នៃ...
អាហារូបករណ៍ថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Victoria ប្រទេសនូវែលសេឡង់ចំនួន១១០កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 04/07/2023
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Victoria នៅប្រទេសនូវែលសេឡង់ក្រោមកម្មវិធីអាហារូបករណ៍ Wellington Doctoral Scholarship។ ...
ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបរកណ៍ McCall MacBain ២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 08/08/2023
ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យMcGill ពីកម្មវិធីអាហារូបករណ៍ McCall MacBain នៅប្រទេសកាណាដា។ អាហារូបករណ៍ផ្ដល់ជូនចំនួន១៤០...
សាកលវិទ្យាល័យអន្តរជាតិផារ៉ាហ្គន ប្រកាសផ្តល់អាហារូបករណ៍១០០% ដល់និស្សិតត្រឡប់ពីប្រទេសថៃវិញ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 29/08/2025
សាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គនប្រកាសផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជាដែលត្រឡប់មកពីប្រទេសថៃវិញ ដោយសារវិបត្តិជម្លោះព្រំដែនកម្ពុជា-ថៃ ដែលមានបំណងបន្តការសិក្សានៅកម្ពុជា
វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម ប្រកាសផ្តល់អាហារូបករណ៍១០០% ព្រមជាមួយកន្លែងស្នាក់នៅ ដល់កូនៗវីរៈកងទ័ព
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 30/07/2025
តាមរយៈសេចក្តីជូនដំណឹងកាលពីថ្ងៃទី២៩ កក្កដា វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម ហៅកាត់ថា (ITI) បានប្រកាសផ្តល់អាហារូបករណ៍១០០%
វិទ្យាស្ថាន NTTI ជ្រើសរើសយុវជនចូលរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ឥតគិតថ្លៃ ក្រោមគម្រោង TVET 1.5M
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 11/03/2026
វិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI) បានប្រកាសចុះឈ្មោះយុវជនមកពីគ្រួសារក្រីក្រ/គ្រួសារងាយរងហានិភ័យ កម្មករនិយោជិត នៃសេដ្ឋកិច្ចក្នុងនិងក្រៅប្រព័ន្ធ និងសារធារណៈជនឱ្យចូលរៀនវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ...
ឱកាសសិក្សាអាហារូបករណ៍ ១០០% ពីមូលនិធី ស.អ នៃក្រសួងប្រៃសណីយ និងទូរគមនាគមន៍
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 23/07/2025
ឱកាសសិក្សាអាហារូបករណ៍ ១០០% ចំនួន៧៥កន្លែង ជំនាន់ទី២ ពីមូលនិធី ស.អ នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ លើមុនជំនាញសន្តិសុខសាយប័រ (CyberSecurity)
សិក្សាជំនាញឥតគិតថ្លៃចំនួន ៦៦០កន្លែង នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 18/09/2024
សម្រាប់យុវជន ក៏ដូចជាបងប្អូនប្រជាពលរដ្ឋដែលរស់នៅខេត្តកំពង់ឆ្នាំង មានបំណងចង់សិក្សាជំនាញវិជ្ជាជីវៈ និងបច្ចេកទេស, វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង កំពុងជ្រើសរើសយុវជនឱ្យចូលសិក្សាដោយឥតគិតថ្លៃលើជំនាញជាច្រើនសរុបចំនួន ៦៦០កន្លែង។
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប

របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧







ព័ត៌មានទូទៅ
មើលទាំងអស់ ➧
សៀវភៅពីរភាសា «ស្នាមញញឹមខ្មែរ - Le Sourire du peuple cambodgien» ចំនួន ៣,០០០ក្បាល ត្រូវបានរៀបចំឡើងក្នុងឱកាសកម្ពុជាធ្វើជាម្ចាស់ផ្ទះ កិច្ចប្រជុំ

យោងតាមទិន្នន័យក្នុងឆ្នាំ២០២៥ បានបង្ហាញថា សិស្ស-និស្សិតដែលរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ (TVET) រហូតដល់ ៨៧,៤% ទទួលបានឱកាសការងារភ្លាមៗ

បេក្ខជនប្រឡងជាប់ស្ថាពរ និងបេក្ខជនប្រឡងជាប់បម្រុង សម្រាប់ការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារកម្រិតមធ្យមសិក្សា

ក្នុងសង្គមបច្ចុប្បន្នមនុស្សភាគច្រើនហាក់ផ្តោតលើភាពលេចធ្លោផ្ទាល់ខ្លួន និងការប្រកួតប្រជែង។ ការបង្រៀនកូនឱ្យក្លាយជាមនុស្សមានចិត្តមេត្តា និងចេះយល់ពីអារម្...

សាកលវិទ្យាល័យ Hanyang University នៃប្រទេសកូរ៉េខាងត្បូង បានប្រកាសផ្តល់អាហារូបករណ៍ថ្នាក់បណ្ឌិត (PhD) ពេញថ្លៃ ដល់និស្សិតអន្តរជាតិ

សាលារៀនប្រមាណ២០០ នៅទូទាំងប្រទេស មានលទ្ធភាពអនុវត្តកម្មវិធីសិក្សា «៤ម៉ោង+២» ដែលសិស្សរៀនសរុប៦ម៉ោងក្នុងមួយថ្ងៃ ខណៈរាជរដ្ឋាភិបាលគ្រោងពង្រីកកម្មវិធីនេះ

ឯកសារបណ្ណសារ ដែលស្ថិតនៅបណ្ណសារដ្ឋានជាតិ គឺជា «ឫសគល់» ឬ «ឫសកែវ» នៃអត្តសញ្ញាណ និង ចំណេះដឹងជាតិ

ក្រុមហ៊ុន មេនូឡាយហ្វ៍ បានបន្តកិច្ចសហការយ៉ាងរឹងមាំជាមួយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ក្នុងនាមជាដៃគូសហការផ្ដាច់មុខនៃព្រឹត្តិការណ៍រត់ប្រណាំង
កម្មវិធីពិសេសរបស់ AMS ECONOMY





























































