AMS Economyឯកឧត្តម នាង ម៉ៅ ៖ ដើម្បីពន្លឿនសង្គមឱ្យដើរទាន់បច្ចេកវិទ្យា ត្រូវបណ្តុះពលរដ្ឋឱ្យមានជំនាញឌីជីថលជាចាំបាច់
ភ្នំពេញ – មានប្រសាសន៍នៅក្នុងកម្មវិធី យុទ្ធនាការ សុវត្ថិភាពតាមប្រព័ន្ធអនឡាញ កាលពីពេលថ្មីៗនេះ ឯកឧត្តម នាង ម៉ៅ អគ្គនាយកនៃអគ្គនាយដ្ឋានបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានលើកឡើងថា យើងមិនអាចរុញសង្គមទៅរកបច្ចេកវិទ្យាឱ្យរីកចម្រើនបាននោះទេ ប្រសិនបើប្រជាពលរដ្ឋ មិនបានស្វែងយល់អំពីបញ្ហាទាំងនេះ ដូចជាការរៀនពីអក្ខរកម្មឌីជីថលជាដើម។
សូមបញ្ជាក់ថា អក្ខរកម្មឌីជីថល ដើរតួនាទីយ៉ាងសំខាន់ដូចគ្នានៅក្នុងការអភិវឌ្ឍសមត្ថភាពរបស់បុគ្គលម្នាក់ៗ ជាពិសេសក្នុងសង្គមឌីជីថល។ ជាក់ស្តែងអក្ខរកម្មឌីជីថល អាចជួយឱ្យយុវជនទាញយកអត្ថប្រយោជន៍ពីធនធានឌីជីថល ដើម្បីសិក្សារៀនសូត្រ និងលើកកម្ពស់ការអភិវឌ្ឍខ្លួន។ អក្ខរកម្មឌីជីថល ក៏ចូលរួមក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថល, ជាក់ស្តែងសកម្មភាពសេដ្ឋកិច្ចតាមបែបប្រពៃណីកំពុងត្រូវបានផ្លាស់ប្តូរ និងជំនួសដោយទម្រង់ថ្មី ដែលពឹងផ្អែកទាំងស្រុងទៅលើអន្តរទំនាក់ទំនងរវាងបច្ចេកវិទ្យា ទិន្នន័យ ធុរកិច្ច និងមនុស្ស។ ដោយសារភាពរីកចម្រើនយ៉ាងឆាប់រហ័ស នៃបច្ចេកវិទ្យាទំនើប ពីបដិវត្តន៍ឧ្សាហកម្មកន្លងមក ប្រជាជនត្រូវការជាចាំបាច់នូវសមត្ថភាពផ្នែកឌីជីថលឱ្យបានគ្រប់គ្រាន់ក្នុងប្រតិបត្តិការប្រព័ន្ធអេឡិចត្រូនិច ក៏ដូចជា ធុរកិច្ចឌីជីថល និងសកម្មភាពជំនួញដីជីថលផ្សេងៗទៀត ដើម្បីចូលរួមក្នុងប្រព័ន្ធសេដ្ឋកិច្ចឌីជីថល។

យ៉ាងណាក៏ដោយបើតាមប្រសាសន៍របស់ ឯកឧត្តម នាង ម៉ៅ ការអភិវឌ្ឍពលរដ្ឋឌីជីថលតាមរយៈការបង្រៀនអក្ខរកម្មឌីជីថល គឺស្ថិតនៅក្នុងសរសរស្តម្ភទាំង៣ របស់ក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍ ។ បើតាម ឯកឧត្តម នាង ម៉ៅ ពាក្យថាអក្ខរកម្មឌីជីថលនេះ គឺមានន័យថាប្រជាពលរដ្ឋ មានចំណេះជំនាញមូលដ្ឋាន ទៅលើការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលប្រភេទផ្សេងៗ សម្រាប់ទំនាក់ទំនង ទៅវិញទៅមក ហើយមួយទៀតគេអាចប្រើបច្ចេកវិទ្យាសម្រាប់ដោះស្រាយបញ្ហាការងារបាន។ ហើយពលរដ្ឋក៏ត្រូវតែមានចំណេះដឹងមូលដ្ឋានពាក់ព័ន្ធនឹងសន្តិសុខ (Cybar) ដោយមានន័យថា ត្រូវធានាការប្រើប្រាស់ឱ្យមានសុវត្ថិភាពទាំងបុគ្គលខ្លួនឯង និងការពារពីសំណាក់ជនឆបោក។

ឯកឧត្តមអគ្គនាយក នៃអគ្គនាយដ្ឋានបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ក្រសួងប្រៃសណីយ៍ ក៏បានបញ្ជាក់ដែរថា បច្ចុប្បន្នការប្រើប្រាស់បច្ចេកវិទ្យានៅកម្ពុជាកំពុងមានការរីកចម្រើនតាមរយៈក្រុមហ៊ុនដែលផ្តល់ជាសេវាទូរស័ព្ទ និងសេវាអ៊ិនធឺណេត ហើយស្របគ្នានេះ ក្រសួងក៏កំពុងពង្រីកហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ ដែលមានសេវាផ្សេងៗដើម្បីធានានៅថ្ងៃអនាគតឱ្យមានការប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណេតប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាព៕
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026
ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ឱកាសសិក្សាវគ្គខ្លីឌីជីថល និងភាពធននៃប្រព័ន្ធ TVET ពីកម្មវិធីអូស្រ្តាលី-អាស៊ាន
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 04/09/2023
ឱកាសសិក្សាអាហារូបករណ៍វគ្គខ្លីឌីជីថល និងភាពធននៃប្រព័ន្ធTVET ពីកម្មវិធីអូស្រ្តាលី-អាស៊ាន ឬ Aus4ASEAN ។ ការសិក្សាផ្ដល់ជូនសម្រាប់ពលរដ្ឋក្នុងប្រទេសសមាជិកអាស៊ានដែលចូលរួម...
ឱកាសគ្រូបង្រៀនចូលរួមកម្មវិធី Teacher Training Students នៅប្រទេសជប៉ុន ឆ្នាំ២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 15/01/2026
ជាឱកាសសម្រាប់លោកគ្រូ អ្នកគ្រូ ដែលកំពុងបង្រៀននៅតាមសាលារៀនបឋមសិក្សា មធ្យមសិក្សា និងសាលាគរុកោសល្យ នៅទូទាំងប្រទេសកម្ពុជា, សម្រាប់ឆ្នាំ២០២៦នេះ កម្មវិធីអាហារូបករណ៍ Teacher Training...
អាហារូបករណ៍ TVET ១២៣០កន្លែង នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះសីហនុ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 10/10/2025
វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះសីហនុ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ប្រកាសផ្តល់អាហារូបករណ៍ចំនួន ១២៣០កន្លែង លើ ១៤មុខជំនាញ ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ...
កម្មវិធីផ្លាស់ប្តូរវប្បធម៌ Autumn Korean Culture Camp 2024 នៅប្រទេសកូរ៉េខាងត្បូង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 26/07/2024
ជាឱកាសសម្រាប់សិស្សានុសិស្សក្នុងការសិក្សាស្វែងយល់អំពីវប្បធម៌ដ៏សម្បូរបែប និងទទួលយកបទពិសោធថ្មីៗនៅក្នុងប្រទេសកូរ៉េខាងត្បូងរយៈពេល ៦ ថ្ងៃ គឺចាប់ពីថ្ងៃទី១៧-២២ ខែវិច្ឆិកា ឆ្នាំ២០២៤...
ឱកាសផ្លាស់ប្តូរការសិក្សានៅសាកលវិទ្យាល័យ Conservatorio Superio de Musica de Vigo ប្រទេសអេស្ប៉ាញ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 06/03/2026
ជាឱកាសសម្រាប់សិស្សនិស្សិតកំពុងសិក្សាផ្នែកតូរ្យតន្រ្តី, សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ បានប្រកាសពីការផ្តល់អាហារូបករណ៍ដល់និស្សិតចំនួន៤រូប ដើម្បីទៅផ្លាស់ប្តូរការសិក្សានៅសាកលវិទ្យាល័យ Conservatorio
អាហារូបករណ៍ថ្នាក់ឧត្តមសិក្សានៅសាកលវិទ្យាល័យ Saskatchewan ប្រទេសកាណាដាឆ្នាំ២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 26/06/2023
ឱកាសសិក្សាអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Saskatchewan នៃប្រទេសកាណាដាឆ្នាំសិក្សា២០២៤ ។ ...
វិទ្យាស្ថានពហុបច្ចេកទេសខេត្តកោះកុង ផ្តល់អាហារូបករណ៍សិក្សាជំនាញឥតគិតថ្លៃ ព្រមទាំងផ្តល់ជូនកន្លែងស្នាក់នៅ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 07/07/2025
វិទ្យាស្ថានពហុបច្ចេកទេសខេត្តកោះកុង បានប្រកាសផ្តល់អាហារូបករណ៍ ១០០% ដល់យុវជន ពលករចំណាកស្រុក ក៏ដូចជាប្រជាពលរដ្ឋទូទៅដែលចង់ទទួលបានជំនាញ ដើម្បីប្រកបរបរចិញ្ចឹមជីវិត និងធ្វើការងារនៅតាមសហគ្រាសឧស្សាហកម្មនានា។
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប

របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧







ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ថ្លែងក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៦-២០២៧ នៃវិទ្យាល័យអប់រំពិសេសក្រុងតាខ្មៅ ខេត្តកណ្ដាល កាលពីពេលកន្លងទៅថ្មីៗនេះ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ...

មហោស្រពស្ថាបត្យកម្មកម្ពុជា ដែលប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

ពិព័រណ៍អបអរសាទរខួប ១០០ឆ្នាំ នៃបណ្ណសារដ្ឋានជាតិនៃកម្ពុជា ក្រោមប្រធានបទ «មួយសតវត្សរ៍នៃការចងចាំ ឆ្ពោះទៅការលើកកម្ពស់អត្តសញ្ញាណជាតិ»

រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តម ហង់ជួន ណារ៉ុន ចាត់ទុកហ្វ្រង់កូហ្វូនីថា ជាកម្លាំងចលករសំខាន់សម្រាប់ធ្វើទំនើបកម្មវិស័យអប់រំ ការស្រាវជ្រាវ

ការចង់ប្រែក្លាយខ្លួនជាគ្រូបង្រៀន ប្រហែលជាក្ដីស្រមៃរបស់មនុស្សជាច្រើន ជាពិសេសអ្នករស់នៅតាមបណ្ដាខេត្ត និងមានបំណងចង់ផ្ទេរចំណេះដឹង

តើភេសជ្ជៈណាខ្លះពិតជាជួយដល់ដំណេក ហើយភេសជ្ជៈណាខ្លះបែរជាបំផ្លាញការគេងដោយមិនដឹងខ្លួន?

មជ្ឈមណ្ឌលកូរ៉េ សហ្វវែរ អេច អ ឌី (Korea Software HRD Center) ប្រកាសផ្តល់ឱកាសអាហារូបករណ៍ផ្នែកព័ត៌មានវិទ្យា រហូតដល់ ៨០កន្លែង

សៀវភៅពីរភាសា «ស្នាមញញឹមខ្មែរ - Le Sourire du peuple cambodgien» ចំនួន ៣,០០០ក្បាល ត្រូវបានរៀបចំឡើងក្នុងឱកាសកម្ពុជាធ្វើជាម្ចាស់ផ្ទះ កិច្ចប្រជុំ
កម្មវិធីពិសេសរបស់ AMS ECONOMY






























ព័ត៌មានសង្ខេប
ប្រភេទវីដេអូ (VIDEO)ព័ត៌មានផ្សេងៗទៀត
View all






























