AMS Economyឯកឧត្តម ហឿន សំនៀង ៖ គំនិតទាំង ៣ចំណុចជួយយុវជនឱ្យចេះកសាងទ្រព្យផ្ទាល់ខ្លួនក្នុងស្មារតីអង្គរ
ភ្នំពេញ – នៅក្នុងសិក្ខាសាលាមួយក្រោមប្រធានបទដំណើរជីវិតក្នុងស្មារតីអង្គរ ទ្រព្យជាប់ខ្លួន កាលពីព្រឹកថ្ងៃអាទិត្យកន្លងទៅ ឯកឧត្តម ហឿន សំនៀង នាយកវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន មានប្រសាសន៍ថា ការស្គាល់ខ្លួនឯង ការស្វែងរកចំណេះដឹង និងការតម្កល់ខ្លួនដោយប្រពៃ ជាទ្រព្យជាប់ខ្លួនដែលមនុស្សគ្រប់រូបមិនអាចខ្វះបាន ។ ទន្ទឹមនឹងនេះ ឯកឧត្តមបានបញ្ជាក់បន្ថែមលើទស្សនៈផ្ទាល់ខ្លួនទាំងបីចំណុច ដើម្បីជួយយុវជនគ្រប់រូបឱ្យមានដំណើរជីវិតក្នុងស្មារតីអង្គរ ។

១. ការស្គាល់ខ្លួនឯង ៖ គ្រប់គ្នាគួរសិក្សាស្វែងយល់ស្គាល់ខ្លួនឯងច្បាស់លាស់ ។ មនុស្សគ្រប់គ្នាងាយស្រួលរកផ្លូវនានាលើផែនទី តែមិនងាយរកផ្លូវឱ្យស្គាល់ខ្លួនឯងនោះឡើយ ។ ការរៀនស្គាល់ពីខ្លួនឯង ប្រវត្តិខ្លួន បុព្វហេតុរបស់ខ្លួន អត្តសញ្ញាណនៃជាតិខ្លួន និងគុណតម្លៃ តួនាទីរបស់ខ្លួន ជាការស្គាល់ដ៏អាស្ចារ្យបំផុត ។ ជំងឺវង្វេងខ្លួនឯង ជាគ្រោះថ្នាក់ដ៏ធំបំផុត ។
២. ការស្វែងរកចំណេះដឹង ៖ មនុស្សល្ងង់មិនចេះ មនុស្សចេះមិនវង្វេង ការសិក្សាស្វែងរកចំណេះដឹង ចំណេះជំនាញ និងទេពកោសល្យរបស់ខ្លួន គឺជាគ្រឹះនៃការបង្កើតមូលធនជាទ្រព្យសម្បត្តិដំបូង និងល្អបំផុតសម្រាប់ខ្លួនឯងដែលប្រើច្រើនកើនច្រើនចម្រើនរុងរឿងដល់ខ្លួនគ្រួសារ និងសង្គមជាតិ ។
៣. ការតម្កល់ខ្លួនដោយប្រពៃ ៖ បានដល់ការតម្កល់ខ្លួនក្នុងសេចក្តីល្អ សេចក្តីថ្លៃថ្នូរត្រឹមត្រូវ ឬហៅថា គុណធម៌ .និងសីលធម៌នោះឯង កុំធ្វើខ្លួនឱ្យមានកំហុស ឬមានទោសនៃសង្គមឡើយ តម្លៃពិតរបស់មនុស្សមិនមែនលុយកាក់ ឬតំណែងនោះទេ តែសេចក្តីល្អ អំពើល្អដែលជីវិតនេះបានផ្តល់ បានធ្វើដល់សង្គមជាតិ ។
“ជីវិតយើងម្នាក់ៗ អាចរស់បែបណាក៏បានដែរ តែកុំរស់បែបអាត្មានិយមពេក ជីវិតយើងចង់សម្រេចអ្វីក៏បានដែរតែកុំចង់សម្រេចកិច្ចការងារដែលបំផ្លាញអ្នកដទៃ និងសង្គមជាតិ យើងអាចធ្វើអ្វីក៏បានដែរឱ្យតែជាទង្វើញ៉ាំងសេចក្តីសុខ សេចក្តីចម្រើនដល់សង្គមជាតិ នេះឈ្មោះថា មានទ្រព្យ និងប្រើប្រាស់ទ្រព្យជាប់ខ្លួនដ៏ត្រឹមត្រូវ និងអស្ចារ្យពិតៗ” ឯកឧត្តម ហឿន សំនៀង គួរបញ្ជាក់ថា សិក្ខាសាលាអនឡាញក្រោមប្រធានបទ ដំណើរជីវិតក្នុងស្មារតីអង្គរ៖ ទ្រព្យជាប់ខ្លួន រៀបចំឡើងក្នុងគោលបំណង ទី១. ផ្ដល់បទពិសោធន៍ប្រាកដនិយមនៃការតស៊ូជម្នះខ្លួនននៀលក្នុងការអប់រំ ទី២. ពញ្ញាក់ស្មារតីឱ្យយុវជនស្គាល់ខ្លួនឯង និងរើបម្រាសខ្លួនចេញពីការលំបាក ទី៣. ឆ្លុះបញ្ចាំងអំពីមេរៀនជីវិត និងគតិបណ្ឌិតសម្រាប់ដោះស្រាយបញ្ហាស្មុគស្មាញក្នុងជីវិត។ សិក្ខាសាលានេះរៀបចំដោយក្រុមយុវជនស្ម័គ្រចិត្តដើម្បីការអភិវឌ្ឍសង្គមក្រុមយុវជនឆ្នើមវ័យក្មេង និងក្រុមជម្រើសស្រ្តីឆ្នើម ៕
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026
ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
បណ្ឌិត្យសភានគរបាលកម្ពុជា ផ្តល់អាហារូបករណ៍៤០០កន្លែង សម្រាប់សិស្សនិស្សិតដែលចង់ក្លាយជាមន្រ្តីនគរបាល
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 19/11/2024
ក្រសួងមហាផ្ទៃកាលពីពេលថ្មីៗនេះបានប្រកាសដល់សាធារណជន ក៏ដូចជាសិស្ស និស្សិត ដែលមានបំណងក្លាយជានាយនគរបាល និងនាយនគរបាលរងបន្តវេន ក្នុងក្របខ័ណ្ឌមន្រ្តីនគរបាលជាតិ សូមត្រៀមខ្លួនក្នុងការដាក់ពាក្យប្រឡងប្រជែងទទួលយកអាហារូបករណ៍...
អាហារូបករណ៍ ៥០% ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យធនធានមនុស្ស
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 03/01/2024
ឱកាសទទួលបានអាហារូបករណ៍៥០% សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យធនធានមនុស្សសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤។ អាហារូបករណ៍...
វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនឦសាន ជ្រើសរើសយុវជនចូលរៀនជំនាញ TVET
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 25/04/2024
វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគឦសាន បានប្រកាសជ្រើសរើសយុវជនចំនួន២៤០នាក់ ចូលរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ១ សិក្សាក្នុងរយៈពេល៤ខែ ក្នុងកម្មវិធី១.៥លាននាក់ ។
អាហារូបករណ៍ថ្នាក់ក្រោយឧត្តមសិក្សា និងឧត្តមសិក្សា ទៅសិក្សានៅជាំងក្វាងស៊ី ប្រទេសចិន សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 14/03/2024
សម្រាប់និស្សិតកម្ពុជាដែលមានបំណងចង់បន្តការសិក្សាថ្នាក់ក្រោយឧត្តមសិក្សា និងថ្នាក់ឧត្តមសិក្សា នៅប្រទេសចិន ពេលនេះ ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសពីអាហារូបករណ៍ចំនួន៨កន្លែង សម្រាប់សិស្ស និស្សិត ...
ឱកាសសិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាប ចំនួន ១៧៥០កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 21/11/2024
វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាបប្រកាសជ្រើសរើសសិស្សានុសិស្សឱ្យចូលសិក្សាជំនាញវិជ្ជាជីវៈជាច្រើនកន្លែងសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។
ឱកាសសិក្សាអាហារូបករណ៍រយៈពេលខ្លីនៅប្រទេសជប៉ុន នៃកម្មវិធីអាហារូបករណ៍ Amgen ឆ្នាំសិក្សា២០២៣
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 18/01/2023
កម្មវិធីអាហារូបករណ៍ Amgen បើកផ្ដល់អាហារូបករណ៍ខ្លីរយៈពេល២ខែដោយមានការគាំទ្រពី Tokyo Scholarship សម្រាប់និស្សិតបរទេសដែលបានបញ្ចប់ថ្នាក់បរិញ្ញាបត្រ...
សម្តេចតេជោផ្តល់អាហារូបករណ៍សម្រាប់និស្សិតកម្ពុជាទៅសិក្សានៅប្រទេសចិនចំនួន ៨០កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 15/03/2024
អាហារូបករណ៍សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានប្រកាសផ្តល់អាហារូបករណ៍ចំនួន ៨០កន្លែង...
សាកលវិទ្យាល័យបច្ចេកវិទ្យា និងសហគ្រិនភាព នឹងផ្តល់អាហារូបករណ៍ ១០០% ដល់បុត្រធីតា នៃគ្រួសារវីរៈយោធិននៅសមរភូមិជួរមុខកម្ពុជា
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 31/07/2025
ជាការចូលរួមចំណែកសម្រាលបន្ទុក និងជាការដឹងគុណដល់វីរៈយោធិនកម្ពុជា ដែលបានពលីជីវិត ឬបាត់បង់លទ្ធភាពក្នុងអាជីពដោយសារតែរងរបួសផ្តើមចេញពីការឈ្លានពាននៅតាមតំបន់ជាយដែនខ្មែរ-ថៃ ក្នុងពេលថ្មីៗនេះ...
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប

របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧







ព័ត៌មានទូទៅ
មើលទាំងអស់ ➧
សាលារៀនប្រមាណ២០០ នៅទូទាំងប្រទេស មានលទ្ធភាពអនុវត្តកម្មវិធីសិក្សា «៤ម៉ោង+២» ដែលសិស្សរៀនសរុប៦ម៉ោងក្នុងមួយថ្ងៃ ខណៈរាជរដ្ឋាភិបាលគ្រោងពង្រីកកម្មវិធីនេះ

ឯកសារបណ្ណសារ ដែលស្ថិតនៅបណ្ណសារដ្ឋានជាតិ គឺជា «ឫសគល់» ឬ «ឫសកែវ» នៃអត្តសញ្ញាណ និង ចំណេះដឹងជាតិ

ក្រុមហ៊ុន មេនូឡាយហ្វ៍ បានបន្តកិច្ចសហការយ៉ាងរឹងមាំជាមួយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ក្នុងនាមជាដៃគូសហការផ្ដាច់មុខនៃព្រឹត្តិការណ៍រត់ប្រណាំង

គម្រោងសហការរវាងក្រសួងអប់រំ និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) «កសាងសមត្ថភាពបច្ចេកវិទ្យាព័ត៌មាន និងគមនាគមន៍សម្រាប់ការអប់រំនៅមធ្យមស...

មនុស្សជាច្រើនយល់ច្រឡំថា ពាក្យថា «វិន័យ» គឺជាទ្រុងដែកដែលរឹតត្បិតសេរីភាព ឬជាទោសទណ្ឌដែលបង្ខំចិត្តឱ្យធ្វើរឿងដែលមិនចូលចិត្ត

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររងពេញថ្លៃ ៣០ កន្លែងនៅសាកលវិទ្យាល័យពុទ្ធិសាស្ត្រ

ខណៈប្រទេសជាច្រើននៅលើពិភពលោកកំពុងរឹតត្បិតការប្រើប្រាស់ទូរស័ព្ទនៅក្នុងថ្នាក់រៀន, សម្រាប់ប្រទេសកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត

នៅព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះ បេក្ខជនជាប់បម្រុង គ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារ កម្រិតវិទ្យាល័យ សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧ ប្រមាណ...
កម្មវិធីពិសេសរបស់ AMS ECONOMY






























ព័ត៌មានសង្ខេប
ប្រភេទវីដេអូ (VIDEO)ព័ត៌មានផ្សេងៗទៀត
View all






























