AMS Economyឯកឧត្តមបណ្ឌិត ហ៊ន ធារ៉ា ៖ ជំនាញវិទ្យាសាស្រ្តសេដ្ឋកិច្ចចូលរួមដោះស្រាយបញ្ហាស្ទើរគ្រប់វិស័យនៅក្នុងសង្គម
ភ្នំពេញ – បើនិយាយពីសេដ្ឋកិច្ចគ្រប់គ្នាប្រាកដជាគិតទៅដល់រឿងលុយកាក់ និងការបណ្តាក់ទុករកស៊ីជាដើម ប៉ុន្តែបើតាមការលើកឡើងរបស់ឯកឧត្តម ហ៊ន ធារ៉ា ដែលបញ្ចប់ការសិក្សាថ្នាក់បណ្ឌិតលើជំនាញវិទ្យាសាស្រ្តសេដ្ឋកិច្ចមកពីប្រទេសជប៉ុន និងបច្ចុប្បន្នជាអគ្គនាយកនៃអគ្គនាយកដ្ឋានប្រៃសណីយ៍ នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ មានប្រសាសន៍ថា ជំនាញសេដ្ឋកិច្ចមិនត្រឹមតែធ្វើការងារពាក់ព័ន្ធនឹងវិស័យលុយកាក់ប៉ុណ្ណោះទេ ប៉ុន្តែគេអាចប្រើវាទៅស្ទើរគ្រប់វិស័យនៅក្នុងសង្គម ។

អ្នកជំនាញវិទ្យាសាស្រ្តសេដ្ឋកិច្ចរូបនេះ បានលើកជាឧទាហរណ៍ថា នៅក្នុងវិស័យអប់រំ គេអាចប្រើជំនាញសេដ្ឋកិច្ចដើម្បីដោះស្រាយបញ្ហាប្រឈមក្នុងវិស័យអប់រំ ដូចជា ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធអប់រំ និងការបណ្តុះបណ្តាលជំនាញរបស់គ្រូជាដើម ។ វិស័យសុខាភិបាល គេអាចប្រើជំនាញសេដ្ឋកិច្ច ដោយផ្តោតទៅលើប្រសិទ្ធភាពនៃការផ្តល់សេវាសុខាភិបាល ការចំណាយក្នុងវិស័យសុខាភិបាល ការផ្តល់ហេដ្ឋារចនាសម្ព័ន្ធក្នុងវិស័យសុខាភិបាល ។ល។ ហើយសម្រាប់វិស័យកសិកម្មវិញ គេអាចប្រើជំនាញសេដ្ឋកិច្ចសម្រាប់ការស្វែងរកទីផ្សារកសិផល ការនាំចេញកសិផល ក៏ដូចជាការបង្កើតគោលនយោបាយម្ហូបអាហារជាដើម ។
– ឯកឧត្តម ហ៊ន ធារ៉ា
” អញ្ចឹង ជំនាញសេដ្ឋកិច្ចនេះ យើងអាចប្រើក្នុងវិស័យផ្សេងៗបាន ដោយយើងយកជំនាញវិទ្យាសាស្រ្តសេដ្ឋកិច្ចនេះ ដើម្បីដោះស្រាយបញ្ហាប្រឈមនៅក្នុងវិស័យទាំងអស់នោះ…”
តើជំនាញវិទ្យាសាស្រ្តសេដ្ឋកិច្ច គេសិក្សាពីអ្វីខ្លះ?
តាមការឱ្យនិយមន័យរបស់ ឯកឧត្តម ហ៊ន ធារ៉ា វិទ្យាសាស្រ្តសេដ្ឋកិច្ច គឺជាវិទ្យាសាស្រ្តសង្គមមួយដែលសិក្សាពីជម្រើសរបស់បុគ្គល ឬធុរកិច្ច ក៏ដូចជារាជរដ្ឋាភិបាលទៅលើការសម្រេចចិត្ត ទៅលើសកម្មភាពរបស់ខ្លួន ផ្អែកទៅលើធនធានដែលមានកម្រិត ។ ធនធានដែលមានកម្រិត គឺសំដៅទៅលើពេលវេលា ចំណូល, ផលិតផល, សេវា, ឬក៏អាចជាធនធានធម្មជាតិ ឬវាអាចជាការប្រឈមផ្សេងៗ ។
សម្រាប់ការសិក្សានៅតាមមហាវិទ្យាល័យវិញ វិទ្យាសាស្រ្តសេដ្ឋកិច្ច គឺគេសិក្សាពីតម្រូវការរបស់អ្នកប្រើប្រាស់ ការផ្គត់ផ្គង់របស់សហគ្រាស គោលនយោបាយរបស់រដ្ឋ គោលនយោបាយពន្ធ ពាណិជ្ជកម្មអន្តរជាតិ គោលនយោបាយហិរញ្ញវត្ថុ គោលនយោបាយរូបិយវត្ថុ តម្លៃទីផ្សារ តម្លៃទំនិញ វិសមភាព សោធននិវត្តន៍ និងអត្រាប្តូរប្រាក់ជាដើម ដែលបម្រើដល់តួរអង្គចំនួន៣ គឺអ្នកប្រើប្រាស់ ធុរកិច្ច ឬក៏រាជរដ្ឋាភិបាល ។

អ្នកជំនាញវិទ្យាសាស្រ្តសេដ្ឋកិច្ចរូបនេះ បញ្ជាក់បន្ថែមថា សម្រាប់ទីផ្សារការងារលើជំនាញមួយនេះ មានច្រើន ព្រោះតែវិសាលភាពនៃជំនាញសេដ្ឋកិច្ចអាចប្រើប្រាស់បានច្រើនទាំងក្នុងវិស័យរដ្ឋ និងវិស័យឯកជន ។ សម្រាប់វិស័យរដ្ឋ អ្នកចេះជំនាញនេះ អាចធ្វើការងារជាអ្នករៀបចំគោលនយោបាយ, គ្រប់គ្រងសហគ្រាសរដ្ឋ, ការងារនិយ័តកម្ម ឬក៏ការងារសោធននិវត្តន៍ជាដើម ។ ដោយឡែកសម្រាប់វិស័យឯកជន អ្នកចេះជំនាញនេះ អាចធ្វើជាអ្នកវិភាគហានិភ័យហិរញ្ញវត្ថុ អ្នកវិភាគទិន្នន័យ អ្នករៀបចំផែនការហិរញ្ញវត្ថុ អ្នកស្រាវជ្រាវ អ្នកស្ថិតិ ឬក៏អ្នកវិភាគទីផ្សារជាដើម។
ដើម្បីសិក្សាជំនាញវិទ្យាសាស្រ្តសេដ្ឋកិច្ច តើត្រូវចេះមុខវិជ្ជាអ្វីខ្លះ?
បើតាមការលើកឡើងរបស់ ឯកឧត្តម ហ៊ន ធារ៉ា ប្រសិនសិស្សានុសិស្សចង់ជ្រើសរើសយកជំនាញវិទ្យាសាស្រ្តសេដ្ឋកិច្ច ឯកឧត្តមលើកទឹកចិត្តឱ្យប្អូនៗមើលលើសមត្ថភាពរបស់ខ្លួន ទៅលើចំណេះដឹងផ្នែកគណិតវិទ្យា និងភាសាបរទេស ។ ឯកឧត្តមពន្យល់ថា គណិតវិទ្យាសម្រាប់ជំនាញសេដ្ឋកិច្ច គឺគេប្រើប្រាស់សម្រាប់ការគិត ការវិភាគផ្សេងៗ ហើយភាសាបរទេស ពិសេសគឺភាសាអង់គ្លេស គេប្រើប្រាស់សម្រាប់ធ្វើការស្រាវជ្រាវឯកសារ ហើយចាំបាច់បំផុតនោះ គឺការស្នើសុំអាហារូបករណ៍ទៅក្រៅប្រទេស ។
ឯកឧត្តម ហ៊ន ធារ៉ា បានបញ្ជាក់ចំណុចនេះថា
” បើយើងបញ្ចប់ត្រឹមបរិញ្ញាបត្រ យើងអាចទៅធ្វើការងារនៅក្រុមហ៊ុន ក្នុងស្ថាប័នរដ្ឋ អង្គការ… ប៉ុន្តែបើចង់ផ្តោតលើជំនាញនេះឱ្យបានស៊ីជម្រៅតែម្តង ខ្ញុំសូមលើកទឹកចិត្ត ក្រោយពីចប់ថ្នាក់បរិញ្ញាបត្រនេះ យើងអាចរៀនបន្ថែម ទៅដល់ក្រោយឧត្តមសិក្សាថ្នាក់អនុបណ្ឌិត ឬបណ្ឌិត ដើម្បីឱ្យចំណេះដឹងនេះ ក្លាយទៅជាជំនាញតែម្តង ដែលយើងអាចធ្វើការងារនេះកាន់តែស៊ីជម្រៅ ហើយខ្ញុំក៏លើកទឹកចិត្តក្នុងការស្នើសុំអាហារូបករណ៍ទៅសិក្សានៅក្រៅប្រទេស…”

ត្រឡប់មកវិញ ឯកឧត្តម ហ៊ន ធារ៉ា លើកទឹកចិត្តដល់ប្អូនៗសិស្សានុសិស្សដែលពូកែខាងគណិតវិទ្យា អាចផ្តោតមកលើជំនាញសេដ្ឋកិច្ច ព្រោះថា ប្រទេសកម្ពុជា មានការរីកចម្រើនបន្តទៅមុខទៀត ហើយបញ្ហាសេដ្ឋកិច្ច បញ្ហាសង្គម ក៏ដូចជាបញ្ហាស្មុគស្មាញជាច្រើនទៀតអាចនឹងកើតឡើងច្រើន ដែលតម្រូវឱ្យមានអ្នកសិក្សាស្រាវជ្រាវ មានអ្នកវិភាគទិន្នន័យឱ្យបានច្បាស់លាស់ ដើម្បីជាធាតុចូលក្នុងការសម្រេចចិត្តរបស់សហគ្រាស ក៏ដូចជាការសម្រេចចិត្តរបស់រដ្ឋាភិបាល ៕
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026
ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យលីមកុកវីង ពីកម្មវិធីអាហារូបករណ៍ អ.ម.ត.
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 10/12/2025
គណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានប្រកាសផ្តល់អាហារូបករណ៍តាមរយៈសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី សិក្សានៅ...
វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ ផ្តល់អាហារូបករណ៍១០០% និង ៥០% លើជំនាញវិស្វកម្ម ៥៨០កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 12/09/2024
វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ បានប្រកាសពីការផ្តល់ជូនអាហារូបករណ៍ ១០០% និង ៥០% ទៅលើជំនាញបច្ចេកទេសពាក់ព័ន្ធនឹងវិស្វកម្មសរុបចំនួន ៥៨០កន្លែង ដោយក្នុងនោះបេក្ខជនអាចទទួលបានប្រាក់ឧបត្ថម្ភចំនួន ៦០ដុល្លារក្នុងមួយខែថែមទៀត។
អាហារូបករណ៍៥០កន្លែងសិក្សានៅសាកលវិទ្យាល័យខេមរៈថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ឆ្នាំ២០២៤-២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 16/12/2024
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ៥០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥ នៅសាកលវិទ្យាល័យខេមរៈ តាមរយៈគណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត...
៤ចំណុច ដែលបេក្ខភាពស្នើអាហារូបករណ៍ Australia Awards គួរដឹងក្នុងពេលដាក់ពាក្យ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 04/04/2025
នៅក្នុងការដាក់ពាក្យស្នើសុំអាហារូបករណ៍ Australia Awards មានច្រើនដំណាក់កាល ដែលបេក្ខជនត្រូវយកចិត្តទុកដាក់ ក្នុងពេលដាក់ពាក្យស្នើក្នុងដំណាក់កាលនីមួយៗ។ ឯកសារដាក់ស្នើពាក្យ ជាចំណុចរឹតតែសំខាន់ត្រូវត្រៀម និងដាក់ពាក្យស្នើបានឱ្យគ្រប់លក្ខខណ្ឌ។
ឱកាសសម្រាប់និស្សិតកម្ពុជាទៅហាត់ការរយៈពេលខ្លីនៅវិទ្យាស្ថាន GIST នៃសាធារណៈរដ្ឋកូរ៉េ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 22/02/2023
ឱកាសសម្រាប់និស្សិតដែលកំពុងសិក្សានៅក្នុងវិស័យវិទ្យាសាស្រ្ត និងវិស្វកម្ម ក្នុងការបានទៅហាត់ការនៅវិទ្យាស្ថានវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា Gwangju...
សិស្សបាក់ឌុបដែលចង់រៀនជំនាញមេកានិករថយន្ត សាលា JVC ផ្តល់អាហារូបករណ៍ ១០០%
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 08/10/2025
វិទ្យាស្ថានបច្ចេកទេស ហ្ស៊ី វ៉េ សេ ដែលគេទទួលស្គាល់ថា ជាសាលាដែលបណ្តុះបណ្តាលជំនាញជួសជុលរថយន្ត បានប្រកាសផ្តល់អាហារូបករណ៍ ១០០%
អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Murdoch ប្រទេសអូស្រ្តាលី
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 17/07/2025
ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យ Murdoch ប្រទេសអូស្ត្រាលី ពីកម្មវិធីអាហារូបករណ៍ Murdoch University RTP Scholarship 2025 សម្រាប់ឆ្នាំសិក្សា២០២៥។
អាហារូបករណ៍ ៥០% ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យធនធានមនុស្ស
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 03/01/2024
ឱកាសទទួលបានអាហារូបករណ៍៥០% សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យធនធានមនុស្សសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤។ អាហារូបករណ៍...
អាហារូបករណ៍សម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ DALI ប្រទេសចិន
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 18/07/2024
សាកលវិទ្យាល័យ DALI នៃសាធារណរដ្ឋប្រជាមានិតចិន បានប្រកាសផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែង ដល់និស្សិតកម្ពុជា ដើម្បីទៅបន្តការសិក្សានៅសាធារណរដ្ឋប្រជាមានិតចិន សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប

របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧







ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ទោះបីជាការបង្រៀនតាមប្រព័ន្ធឌីជីថលមានភាពទំនើប និងជឿនលឿនយ៉ាងណាក៏ដោយ ក៏មិនត្រូវបោះបង់ចោលការអាន និងការរៀនសូត្រតាមរយៈសៀវភៅនោះឡើយ។

សំណងសមូហភាពសម្រាប់អ្នករស់រានមានជីវិតពីអំពើហិង្សាផ្លូវភេទនៅក្នុងរបបខ្មែរក្រហម បានសម្ពោធដាក់ឱ្យប្រើប្រាស់នៅក្នុងបរិវេណវត្តភ្នំឆ្មា

រដ្ឋាភិបាលព្រីតថេន ផ្តល់ជំនួយថវិកាចំនួន ៣២៥,០០០ដុល្លារអាមេរិក ដល់អង្គភាពការពារកុមារ (CPU) នៃមូលនិធិកុមារកម្ពុជា (Cambodian Children’s Fund)

ការសន្សំលុយមិនមែនទាល់តែមានប្រាក់ខែរាប់ពាន់ដុល្លារទើបធ្វើបាននោះទេ ហើយនេះជាមូលហេតុសំខាន់ៗដែល Gen Z គួរចាប់ផ្តើមពីថ្ងៃនេះ

ជាឱកាសសម្រាប់និស្សិត និងអ្នកជំនាញកម្ពុជាដែលមានបំណងបន្តការសិក្សាថ្នាក់ក្រោយឧត្តមសិក្សា និងចង់អភិវឌ្ឍសមត្ថភាពក្នុងវិស័យកិច្ចការអន្តរជាតិ និងពាណិជ្ជកម...

និស្សិតជំនាន់ទីមួយចំនួន ២០នាក់ មកពីទូទាំងប្រទេសកម្ពុជា ដែលមានជីវភាពខ្វះខាត បានទទួលអាហារូបករណ៍ជាផ្លូវការសម្រាប់ការសិក្សាថ្នាក់ឧត្តមសិក្សារយៈពេល៤ឆ្នាំ

ដំណើរការជ្រើសរើសកន្លែងបម្រើការងាររបស់បេក្ខជនជាប់បម្រុងគ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារ កម្រិតអនុវិទ្យាល័យ ចំនួន ៥៧៥នាក់

ក្នុងឱកាសបើកបវេសនកាលឆ្នាំសិក្សា ២០២៦-២០២៧ ក្រសួងអប់រំ យុវជន និងកីឡា បានដាក់ចេញយុទ្ធសាស្ត្រកំណែទម្រង់ជាច្រើន ដើម្បីពង្រឹងគុណភាពសាលារៀន គ្រូបង្រៀន
កម្មវិធីពិសេសរបស់ AMS ECONOMY





























































