AMS Economyអតីតសិស្សនិទ្ទេស A យុវតី ស៊ា ដាឡែន ៖ ស្វ័យសិក្សា ជាគន្លឹះដើម្បីទទួលបាននិទ្ទេសល្អ ក្នុងការប្រឡងបាក់ឌុប
ភ្នំពេញ – យុវតី ស៊ា ដាឡែន ជាអតីតសិស្សនិទ្ទេស A ឆ្នាំ២០២១ បច្ចុប្បន្នជានិស្សិតផ្នែកអក្សរសាស្រ្តអង់គ្លេសនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ហើយក៏ជានិស្សិតផ្នែកសេដ្ឋកិច្ចឌីជីថល នៃសាកលវិទ្យាល័យជាតិគ្រប់គ្រងផងដែរ។ ដាឡែន និយាយថា ដើម្បីទទួលបាននិទ្ទេសល្អក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុបនាពេលខាងមុខ គន្លឹះសំខាន់សម្រាប់អ្នកត្រៀមប្រឡងបាក់ឌុប គឺស្វ័យសិក្សា។
បើតាមការលើកឡើងរបស់យុវតី ស៊ា ដាឡែន នៅពេលសិស្សរៀននៅសាលាជាមួយគ្រូ គឺអាចទទួលបានចំណេះដឹងត្រឹម ៧០% ដោយសិស្សមិនបានយល់ច្បាស់ពីមេរៀនអស់នោះទេ ប៉ុន្តែនៅពេលសិស្សយកមេរៀនមកអនុវត្តលំហាត់ខ្លួនឯង ធ្វើផ្ទាល់ដៃខ្លួនឯង ទើបដឹងថា យើងខ្វះខាតកន្លែងណាខ្លះ? ហើយយើងក៏អាចបំពេញចំណុចចខ្វះខាតនៅកន្លែងនោះបាន។
អតីតសិស្សនិទ្ទេស A ឆ្នាំ២០២១ រូបនេះ បញ្ជាក់បន្ថែមថា រូបនាងធ្លាប់មានក្ដីស្រមៃចង់បាននិទ្ទេស A ហើយចាប់ផ្ដើមដាក់គោលដៅរៀនយកនិទ្ទេស A ចាប់តាំងពីរៀនចប់ថ្នាក់ទី១១។ ដាឡែន បន្តថា កត្តាដែលជំរុញឱ្យក្ដីស្រមៃរបស់ខ្លួនទទួលបានជោគជ័យ គឺដោយសារកត្តាចំនួន៣ ទី១.កត្តាគ្រួសារ ៖ ក្នុងនាមជាកូនម្នាក់ចង់ឃើញឪពុកម្ដាយសប្បាយចិត្ត មានមោទនភាពលើកូន, ទី២. ក្ដីស្រមៃខ្លួនឯង ៖ មានក្ដីស្រមៃចង់បាននិទ្ទេស A ប្រសិនបាននិទ្ទសA យើងមានកិត្តិយស និងទទួលបានប្រាក់រង្វាន់ជាពិសេស និងទី៣. កត្តាទឹកចិត្តគ្រូបង្រៀន ៖ គ្រូបង្រៀន គាត់ខិតខំបង្រៀនសិស្សតាំងពីដើមឆ្នាំ ដល់ចុងឆ្នាំ គាត់តែងតែចង់បានឱ្យសិស្សរបស់គាត់ទទួលបាននិទ្ទេសល្អ ប្រសិនបើសិស្សប្រឡងបាននិទ្ទេស A លើមុខវិជ្ជារបស់គាត់ គាត់ក៏សប្បាយចិត្តលើលទ្ធផលមួយនោះ។
យុវតី ស៊ា ដាឡែន អតីតសិស្សនិទ្ទេស A ឆ្នាំ២០២១
“នៅពេលបញ្ចប់ថ្នាក់ទី១១ ខ្ញុំចាប់ផ្ដើមសម្លឹងឃើញសិស្សច្បងរៀនថ្នាក់ទី១២ ទទួលបានជោគជ័យ ទទួលបាននិទ្ទេសល្អ ធ្វើឱ្យខ្ញុំមានកម្លាំងចិត្តមួយចង់ឱ្យរឿងទាំងនោះកើតមកលើខ្ញុំដែរ ទើបធ្វើឱ្យខ្ញុំខិតខំប្រឹងប្រែងរៀនសូត្រ ស្វ័យសិក្សា ដើម្បីទទួលបាននិទ្ទេសល្អដែរ”
សម្រាប់ការរៀនយកនិទ្ទេស A នេះ យុវតី ដាឡែន ក៏បានជួបនូវឧបស័គ្គមួយចំនួនផងដែរ ដោយកាលពីឆ្នាំ២០២១ កំពុងមានបញ្ហាជំងឺកូវីដ១៩ ដែលតម្រូវឱ្យនាងត្រូវរៀននៅផ្ទះ ដែលខុសពីរៀននៅសាលាផ្ទាល់បានជួបមុខលោកគ្រូ អ្នកគ្រូ និងមិត្តភក្ដិ ប៉ុន្តែពេលរៀននៅផ្ទះម្នាក់ឯងធ្វើឱ្យនាងកើតមានអារម្មណ៍ខ្ជិល ខណៈពេលខ្លះរៀនដាច់អ៊ីនធឺណិត ឬកំពុងរៀនសុខៗម្តាយហៅឱ្យជួយធ្វើការងារផ្ទះ ធ្វើឱ្យមានការរំខាន និងពិបាកតាំងអារម្មណ៍រៀនមិនមូល។ យ៉ាងណាក៏ដោយដើម្បីដោះស្រាយបញ្ហានេះ ដាឡែន ខំស្វែករកពេលវេលាស្ងប់ស្ងាត់ល្អ ដូចជាពេលយប់មិនសូវមានផលរំខានផ្សេងៗ ហើយម៉ោងរៀនដែលល្អបំផុតសម្រាប់រូបនាង គឺចន្លោះម៉ោង ៧ដល់ម៉ោង១០យប់ ព្រោះម៉ោងនេះ ស្ងាត់ល្អអាចតាំងចិត្តរៀន និងធ្វើចិត្តឱ្យស្ងប់ដើម្បីអាចរៀនចូល។

ជាមួយគ្នានេះ បើតាមយុវតីមកពីខេត្តត្បូងឃ្មុំរូបនេះថា ការរៀបចំកាលវិភាគរៀនមុនប្រឡងបាក់ឌុប ក៏ជាផ្នែកមួយជួយជំរុញឱ្យទទួលបាននិទ្ទេសល្អផងដែរ ព្រោះការរៀបចំកាលវិភាគ ប្រៀបដូចជាផ្លូវនាំសិស្សឱ្យមានភាពច្បាស់លាស់ចំពោះខ្លួនឯង និងការសិក្សា។ សម្រាប់ ដាឡែន ផ្ទាល់ តែងរៀបចំកាលវិភាគលើមុខវិជ្ជារៀនខ្សោយ មិនសូវច្បាស់ ដោយដាក់ម៉ោងរៀនលើមុខវិជ្ជានោះឱ្យបានច្រើន ។
យុវតី ស៊ា ដាឡែន អតីតសិស្សនិទ្ទេស A ឆ្នាំ២០២១
“ខ្ញុំរៀនខ្សោយខាងផ្នែកមរៀនទន្ទេញ ដូច្នេះ ក្នុងមួយថ្ងៃខ្ញុំដាក់មេរៀនទន្ទេញឱ្យបានពីរភាគបី ហើយមួយភាគទៀត ខ្ញុំផ្ដោតសំខាន់ទៅលើមុខវិជ្ជាវិទ្យាសាស្រ្ត ដោយសារខ្ញុំឧស្សាហ៍អនុវត្តរាល់ថ្ងៃពីដើមឆ្នាំរហូតដល់ចុងឆ្នាំសិក្សា។ ខ្ញុំមានអារម្មណ៍ថា មានទំនុកចិត្តចំពោះមុខវិជ្ជាគិតលេខ ប៉ុន្តែចំពោះមេរៀនខ្ញុំរៀងខ្សោយ ដូច្នេះ ត្រូវផ្ដោតលើវាច្រើន”
អតីតសិស្សនិទ្ទេសA ឆ្នាំ២០២១ បន្ថែមថា ចំពោះមេរៀនទន្ទេញវិញ គឺចាប់ផ្ដើមទន្ទេញមេរៀនបីខែមុនពេលប្រឡង ដោយចាប់ផ្ដើមប្រមូលឯកសារផ្សេងៗដែលពាក់ព័ន្ធទៅនឹងមេរៀន មិនថាទិញឯកសារពីខាងក្រៅ ឬក៏សំណួរចម្លើយដែលមាននៅក្នុងសៀវភៅពុម្ភ ឯកសាររកបាននៅតាមសៀវភៅរបស់ក្រសួងផ្សេងៗ រៀបចំឱ្យមានលំដាប់ និងចាប់ផ្ដើមទន្ទេញមេរៀនពីមួយថ្ងៃទៅមួយថ្ងៃ ។ សម្រាប់ ដាឡែន ទោះមេរៀនច្រើនក៏ពិតមែនប៉ុន្តែសិស្សក៏មានពេលច្រើនក្នុងការទន្ទេញ ដោយកំណត់ខ្លួនឯងថា យ៉ាងហោចណាស់ទន្ទេញមេរៀនក្នុងមួយថ្ងៃឱ្យបាន ២សំណួរ។ ការធ្វើដូចនេះ នៅពេលដល់ថ្ងៃប្រឡង នឹងធ្វើឱ្យយើងទន្ទេញបានច្រើនសំណួរ និងយល់ច្បាស់ពីមេរៀនកាន់តែច្រើនតាមនោះដែរ។
យុវតី ស៊ា ដាឡែន អតីតសិស្សនិទ្ទេស A ឆ្នាំ២០២១
“តាមបទពិសោធន៍របស់ខ្ញុំផ្ទាល់ អំឡុងពេលប្រឡង អ្វីដែលសំខាន់យើងត្រូវរៀបចំខ្លួនឱ្យមានរួចជាស្រេច មិនមែនមុនមួយអាទិត្យប្រឡងទើបយើងចាប់ផ្ដើមមើលមេរៀន ព្រោះក្នុងពេលមួយសប្ដាហ៍យើងមិនអាចមើលមេរៀនអស់ទេ ហើយសំខាន់ធ្វើឱ្យយើងភ័យ។ ដូច្នេះ យើងត្រូវត្រៀមខ្លួនឱ្យបានរួចជាស្រេចមិនថា រយៈពេលមួយឆ្នាំ បួនខែ ឬបីខែមុនពេលប្រឡង ក៏យើងអាចត្រៀមខ្លួនទាន់ដែរ”
សម្រាប់បទពិសោធន៍របស់ ដាឡែន មុនថ្ងៃប្រឡងសិស្សានុសិស្សត្រូវតែដឹងថា ខ្លួនខ្លាំងមុខវិជ្ជាអ្វី? ខ្សោយមុខវិជ្ជាអ្វី? ដូច្នេះបើខ្សោយមុខវិជ្ជាណា គឺត្រូវតែផ្ដោតលើមុខវិជ្ជានោះឱ្យបានខ្លាំង ព្រោះប្រសិនបើប្រឡងមុខវិជ្ជាផ្សេងៗខ្លាំងហើយ ប៉ុន្តែបែរជាមកធ្លាក់លើមុខវិជ្ជាណាមួយ វានឹងធ្វើឱ្យពិន្ទុចាប់ផ្ដើមទាញឱ្យធ្លាក់តាមនោះដែរ។ ដាឡែន បន្តថា មុនពេលប្រឡង សិស្សានុសិស្សកុំភ្លេចថែរក្សាសុខភាពឱ្យសោះ ហើយមួយថ្ងៃមុនប្រឡងកុំញ៉ាំអ្វីផ្ដេសផ្ដាសដូចជាម្ជូរ ដែលធ្វើឱ្យឈឺពោះ ក្អួត ឬក៏កុំផឹកអ្វីដែលធ្វើឱ្យគេងមិនលក់ក្នុងមួយយប់មុនពេលប្រឡង។ ដោយឡែកអំឡុងពេលប្រឡងវិញ ត្រូវតាំងចិត្តឱ្យស្ងប់ កុំភ័យ កុំតក់ស្លុត កុំខ្លាចវិញ្ញាសា ឃើញលំហាត់ណាចេះ ត្រូវធ្វើលំហាត់នោះមុន ហើយសំណួរណាចេះយើងអាចសរសេរចម្លើយចំពោះសំនួរនោះមុន និងកុំសរសេរអ្វីផ្ដេសផ្ដាសដែលអាចហៅថាជាសញ្ញាសម្គាល់។

យុវតី ស៊ា ដាឡែន ក៏បានលើកទឹកចិត្តដល់សិស្សានុសិស្សដែលជាបេក្ខជនប្រឡងបាក់ឌុបខាងមុខនេះ សូមត្រៀមខ្លួនឱ្យបានរួចជាស្រេច ខំប្រឹងរៀនអំឡុងពេលដែលយើងនៅមានពេលមើលមេរៀន ហើយត្រូវថែសុខភាពឱ្យបានល្អ ។ លើសពីនេះ កុំដាក់សម្ពាធលើខ្លួនឯងដល់ថ្នាក់រៀនដាច់យប់ រៀនរហូតដល់ភ្លេចបាយភ្លេចទឹក ព្រោះការដាក់សម្ពាធលើខ្លួនឯងអាចធ្វើឱ្យប៉ះពាល់ផ្លូវអារម្មណ៍ និងធ្វើឱ្យបានបញ្ហាសុខភាពផ្សេងៗ៕
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026
ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រគ្រូបង្រៀនភាសាចិន ចំនួន៣០កន្លែង សម្រាប់ប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 30/03/2026
សាកលវិទ្យាល័យ Yunnan Normal Unversity (ស្ថិតនៅទីក្រុងគុនមីង ខេត្តយួនណាន ប្រទេសចិន ប្រកាសផ្តល់អាហារូបករណ៍ដល់សិស្សនិស្សិតចំនួន៣០នាក់ មកពីប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ដើម្បីសិក្សាថ្នាក់បរិញ្ញាបត្រគ្រូបង្រៀន...
ឱកាសសិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 15/09/2025
វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង ប្រកាសជ្រើសរើសសាធារណជនចូលសិក្សាវគ្គបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស សម្រាប់វគ្គសិក្សាថ្មី ក្នុងថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ (C1) ឆ្នាំសិក្សា២០២៦។
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១៦០កន្លែងនៅវិទ្យាស្ថានជាតិសង្គមកិច្ច ឆ្នាំសិក្សា២០២៤-២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 25/10/2024
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១៦០កន្លែងនៅវិទ្យាស្ថានជាតិសង្គមកិច្ចក្នុងឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ជាការគាំទ្រពី ឯកឧត្តមអភិបណ្ឌិត ស សុខា និង លោកជំទាវ កែ សួនសុភី សហការជាមួយវិទ្យាស្ថានជាតិសង្គមកិច្ច។
ឱកាសសម្រាប់អ្នកស្រាវជ្រាវ ៖ ស្ថានទូតបារាំងផ្តល់ «អាហារូបករណ៍ការផ្លាស់ប្តូរការស្រាវជ្រាវភាសាបារាំង ឆ្នាំ២០២៦»
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 09/06/2026
សម្រាប់អ្នកស្រាវជ្រាវកម្ពុជា និងមានអាយុក្រោម ៤៥ ឆ្នាំ ដែលចង់ទៅបំពេញការស្រាវជ្រាវនៅប្រទេសបារាំង ពេលនេះស្ថានទូតបារាំងប្រចាំកម្ពុជាបានប្រកាសបើកទទួលពាក្យជាផ្លូវការសម្រាប់ វគ្គទី១ នៃកម្មវិធីផ្លាស់ប្តូរការស្រាវជ្រាវ...
៤ចំណុច ដែលបេក្ខភាពស្នើអាហារូបករណ៍ Australia Awards គួរដឹងក្នុងពេលដាក់ពាក្យ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 04/04/2025
នៅក្នុងការដាក់ពាក្យស្នើសុំអាហារូបករណ៍ Australia Awards មានច្រើនដំណាក់កាល ដែលបេក្ខជនត្រូវយកចិត្តទុកដាក់ ក្នុងពេលដាក់ពាក្យស្នើក្នុងដំណាក់កាលនីមួយៗ។ ឯកសារដាក់ស្នើពាក្យ ជាចំណុចរឹតតែសំខាន់ត្រូវត្រៀម និងដាក់ពាក្យស្នើបានឱ្យគ្រប់លក្ខខណ្ឌ។
ឱកាសថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីអាហារូបករណ៍អូស្ត្រាលីឆ្នាំ២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 20/02/2025
កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលអូស្ត្រាលីឆ្នាំសិក្សា២០២៦ ចាប់បើកទទួលពាក្យសម្រាប់សិស្ស និសិ្សត និងសាធារណជនកម្ពុជាហើយ។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យ...
ឱកាសទទួលបានការឧបត្ថម្ភថ្លៃសិក្សាចំនួន២០កន្លែងនៅវិទ្យាស្ថានបច្ចេកវិទ្យាគិរីរម្យ ឆ្នាំ២០២៣-២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 01/06/2023
វិទ្យាស្ថានបច្ចេកវិទ្យាគិរីរម្យ បានប្រកាសពីការផ្ដល់ការឧបត្ថម្ភថ្លៃសិក្សាថ្នាក់បរិញ្ញាបត្រដល់សិស្សានុសិស្សដែលកំពុងសិក្សានៅថ្នាក់វិទ្យាល័យ...
អាហារូបករណ៍ថ្នាក់បណ្ឌិតពីក្រុមហ៊ុន Meta ឆ្នាំ២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 27/01/2026
ឱកាសសិក្សាអាហារូបករណ៍រយៈពេល២ឆ្នាំសម្រាប់ថ្នាក់បណ្ឌិតពីក្រុមហ៊ុន Meta ឆ្នាំ២០២៦ នៅសហរដ្ឋអាមេរិក។ អាហារូបករណ៍ផ្ដល់ឱ្យបេក្ខភាពបន្តការសិក្សា និងស្រាវជ្រាវក្នុងវិស័យស្នូលរបស់ Meta ដូចជា ឯកជនភាព...
អាហារូបករណ៍ថ្នាក់អនុបណ្ឌិត និងបណ្ឌិត ពីកម្មវិធី Australia Awards ប្រទេសអូស្រ្តាលី
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 19/04/2023
កម្មវិធីអាហារូបករណ៍ «Australia Awards Scholarships Intake 2024» របស់រដ្ឋាភិបាលអូស្រ្តាលី សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត ចាប់ផ្តើមដំណើរការចុះឈ្មោះ...
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប

របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧







ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ខណៈប្រទេសជាច្រើននៅលើពិភពលោកកំពុងរឹតត្បិតការប្រើប្រាស់ទូរស័ព្ទនៅក្នុងថ្នាក់រៀន, សម្រាប់ប្រទេសកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត

នៅព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះ បេក្ខជនជាប់បម្រុង គ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារ កម្រិតវិទ្យាល័យ សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧ ប្រមាណ...

ទោះបីជាការបង្រៀនតាមប្រព័ន្ធឌីជីថលមានភាពទំនើប និងជឿនលឿនយ៉ាងណាក៏ដោយ ក៏មិនត្រូវបោះបង់ចោលការអាន និងការរៀនសូត្រតាមរយៈសៀវភៅនោះឡើយ។

សំណងសមូហភាពសម្រាប់អ្នករស់រានមានជីវិតពីអំពើហិង្សាផ្លូវភេទនៅក្នុងរបបខ្មែរក្រហម បានសម្ពោធដាក់ឱ្យប្រើប្រាស់នៅក្នុងបរិវេណវត្តភ្នំឆ្មា

រដ្ឋាភិបាលព្រីតថេន ផ្តល់ជំនួយថវិកាចំនួន ៣២៥,០០០ដុល្លារអាមេរិក ដល់អង្គភាពការពារកុមារ (CPU) នៃមូលនិធិកុមារកម្ពុជា (Cambodian Children’s Fund)

ការសន្សំលុយមិនមែនទាល់តែមានប្រាក់ខែរាប់ពាន់ដុល្លារទើបធ្វើបាននោះទេ ហើយនេះជាមូលហេតុសំខាន់ៗដែល Gen Z គួរចាប់ផ្តើមពីថ្ងៃនេះ

ជាឱកាសសម្រាប់និស្សិត និងអ្នកជំនាញកម្ពុជាដែលមានបំណងបន្តការសិក្សាថ្នាក់ក្រោយឧត្តមសិក្សា និងចង់អភិវឌ្ឍសមត្ថភាពក្នុងវិស័យកិច្ចការអន្តរជាតិ និងពាណិជ្ជកម...

និស្សិតជំនាន់ទីមួយចំនួន ២០នាក់ មកពីទូទាំងប្រទេសកម្ពុជា ដែលមានជីវភាពខ្វះខាត បានទទួលអាហារូបករណ៍ជាផ្លូវការសម្រាប់ការសិក្សាថ្នាក់ឧត្តមសិក្សារយៈពេល៤ឆ្នាំ
កម្មវិធីពិសេសរបស់ AMS ECONOMY






























ព័ត៌មានសង្ខេប
ប្រភេទវីដេអូ (VIDEO)ព័ត៌មានផ្សេងៗទៀត
View all






























