AMS Economyបុគ្គលិកអប់រំនឹងទទួលទណ្ឌកម្មធ្ងន់ធ្ងរ ប្រសិនប្រព្រឹត្តកំហុស ៤ចំណុចពេលប្រឡងបាក់ឌុប
ភ្នំពេញ – កាលពីអត្ថបទមុន AMS បានរៀបរាប់រួចហើយអំពីទង្វើខុសឆ្គងរបស់បុគ្គលិកអប់រំ ឬមេប្រយោគកំឡុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដែលអាចនឹងត្រូវទទួលទណ្ឌកម្មវិន័យថ្នាក់ទី១ ចំណែកអត្ថបទនេះនឹងបញ្ជាក់អំពីទង្វើខុសឆ្គងដែលបុគ្គលិកអប់រំ ឬមេប្រយោគមិនគួរប្រព្រឹត្ត ដែលនឹងអាចទទួលទណ្ឌកម្មវិន័យថ្នាក់ទី២ ដែលធ្ងន់ធ្ងរជាងទណ្ឌកម្មវិន័យថ្នាក់ទី១ ។ នេះបើតាមសេចក្តីណែនាំចេញផ្សាយដោយក្រសួងអប់រំ យុវជន និងកីឡា ។
១. ការប្រព្រឹត្តសកម្មភាពមិនត្រឹមត្រូវក្នុងដំណើរការទូទៅនៃការប្រឡង ៖ ផ្តល់ ឬទទួលប្រាក់ដើម្បីរៀបចំបែងចែកតួនាទីក្នុងគណៈកម្មការប្រឡងនានា, ធ្វើឱ្យបែកធ្លាយវិញ្ញាសាមុនពេលប្រឡង, ប្តូរសន្លឹកកិច្ចការឱ្យបេក្ខជនក្រោយពេលប្រឡង ។ ប្រើប្រាស់ទូរស័ព្ទ ឬឧបករណ៍អេឡិចត្រូនិកគ្រប់ប្រភេទខុសគោលការណ៍, បញ្ចុះបញ្ចូលបេក្ខជន ឬអ្នកអាណាព្យាបាលឱ្យសូកប៉ាន់ដើម្បីប្រឡងជាប់ ឬទទួលបាននិទ្ទេសល្អ, សរសេរបន្ថែមខ្លឹមសារលើសន្លឹកកិច្ចការបេក្ខជន ។
២. ការប្រព្រឹត្តសកម្មភាពមិនត្រឹមត្រូវក្នុងដំណើរការមណ្ឌលសំណេរ ៖ ជួយធ្វើចម្លើយឱ្យបេក្ខជន និងធ្វើចរាចរចម្លើយពីបន្ទប់ប្រឡងមួយទៅបន្ទប់មួយទៀត, ជួយបេក្ខជនដោយសហការគ្នាមើលផ្លូវគណៈគ្រប់គ្រង ផ្តល់សញ្ញាឱ្យបេក្ខជន ឬផ្តល់លេខសម្ងាត់ដល់អ្នកកែដើម្បីជាសញ្ញាសម្រាប់កែកិច្ចការ, អនុញ្ញាតឱ្យបេក្ខជនប្រើប្រាស់ឧបករណ៍អេឡិចត្រូនិកក្នុងបន្ទប់ប្រឡង, ធ្វើឱ្យបាត់វិញ្ញាសាប្រឡង ឬធ្វើឱ្យបេក្ខជនយកវិញ្ញាសាទៅក្រៅបន្ទប់ប្រឡង ឬមណ្ឌលប្រឡង ។ ជាពិសេសនោះ គឺអនុញ្ញាតឱ្យអ្នកដទៃប្រឡងជំនួសបេក្ខជន ទទួលប្រាក់សំណូកពីបេក្ខជនជាថ្នូរនឹងការចម្លង ឬធ្វើចម្លើយឱ្យបេក្ខជន បង្កើតក្រុមធ្វើចម្លើយក្នុងពេលកំពុងដំណើរការប្រឡង ។

៣. ការប្រព្រឹត្តសកម្មភាពមិនត្រឹមត្រូវក្នុងដំណើរការមណ្ឌលកំណែ ៖ ធ្វើឱ្យបែកធ្លាយអក្សរសម្ងាត់ សរសេរខ្លឹមសារបន្ថែមលើសន្លឹកកិច្ចការបេក្ខជន យកទូរស័ព្ទចូលក្នុងបន្ទប់កំណែ បន្ទប់បែងចែកសន្លឹកកិច្ចការ បន្ទប់ស្រង់បូកពិន្ទុ បន្ទប់បញ្ចូលទិន្នន័យក្នុងកុំព្យូទ័រ និងបន្ទប់ផ្ទៀងផ្ទាត់ពិន្ទុ, ប្រើទូរស័ព្ទដៃក្នុងបរិវេណមណ្ឌលកំណែ ឬក្នុងពេលម៉ោងអនុវត្តការងារ, បណ្តែតបណ្តោយឱ្យមានភាពអសកម្មក្នុងមណ្ឌលកំណែ ឬក្នុងបន្ទប់ប្រតិបត្តិការការងារ, បង្កភាពអសកម្មរារាំងដល់ដំណើរការបំពេញការងារ ឬរំខានដល់ការងាររបស់គណៈកម្មការ ឬអ្នកពាក់ព័ន្ធក្នុងការបំពេញការងារ, យកវិញ្ញាសា និងអត្រាកំណែចេញក្រៅមណ្ឌលកំណែតាមគ្រប់មធ្យោបាយ ។
៤. ការប្រព្រឹត្តសកម្មភាពមិនត្រឹមត្រូវក្នុងដំណើរការស្រង់បូកនិងប្រកាសលទ្ធផល ៖ កែ ឬបន្ថែមពិន្ទុលើសន្លឹកស្រង់ពិន្ទុ (MCS) ធ្វើឱ្យបាត់សន្លឹកស្រង់ពិន្ទុ (MCS) កែ ឬគ្រប់គ្រងទិន្នន័យមិនបានត្រឹមត្រូវ ។
យោងតាមប្រកាស ៦នៃសេចក្តីប្រកាសចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៩ បុគ្គលិកសិក្សា ដែលត្រូវដាក់ទណ្ឌកម្មខាងវិន័យថ្នាក់ទី២ នឹងត្រូវស្តីបន្ទោសជាទម្ងន់ លុបឈ្មោះចេញពីតារាងឡើងឋានន្តរស័ក្តិ ឬថ្នាក់ ហើយបើសិនជាមានឈ្មោះហើយ ឬធ្វើឱ្យយឺតក្នុងការដំឡើងឋានន្តរស័ក្តិ ឬថ្នាក់ក្នុងថេរវេលាណាមួយដែលកំណត់ តែមិនត្រូវឱ្យលើសពី ២ឆ្នាំក្នុងការដំឡើងឋានន្តរស័ក្ត ឬថ្នាក់តាមវេនជ្រើសរើស ឬតាមវេនអតីតភាព ។
លើសពីនេះ អាចដាក់ឱ្យនៅទំនេរគ្មានបៀវត្សមិនឱ្យលើសពីមួយឆ្នាំ បន្ថយឋានន្តរស័ក្ត ឬថ្នាក់ មួយថ្នាក់ ឬច្រើនថ្នាក់ផងដែរ ។ បន្ថែមពីលើនេះទៀត បុគ្គលដែលប្រព្រឹត្តិកំហុសក្នុងថ្នាក់ទី២នេះ អាចនឹងត្រូវដាក់ឱ្យចូលនិវត្តន៍មុនកំណត់ ឬបញ្ឈប់ពីការងារដោយបង្ខំ និងអាចឈានដល់ការបណ្តេញចេញពីមុខតំណែងរាជការថែមទៀតផង។ សូមបញ្ជាក់ផងដែរថា នេះគ្រាន់តែទណ្ឌកម្មខាងវិន័យ ដោយមិនបានរាប់បញ្ជូលការទទួលខុសត្រូវផ្នែកព្រហ្មទណ្ឌនោះទេ ៕
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026
ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ឱកាសទទួលបានអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ China Three Gorges
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 07/04/2023
សាកលវិទ្យាល័យ China Three Gorges នៃប្រទេសចិន បានប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ចំនួន០៥...
សហភាពអឺរ៉ុបប្រកាសផ្តល់អាហារូបករណ៍ ៣០កន្លែង ដល់និស្សិត និងអ្នកជំនាញកម្ពុជា ទៅសិក្សាលើវិស័យទឹកនៅអឺរ៉ុប
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 18/02/2026
ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍប្រកបដោយចីរភាព និងពង្រឹងសមត្ថភាពអ្នកជំនាញក្នុងវិស័យទឹកនៅកម្ពុជា សហភាពអឺរ៉ុបប្រចាំកម្ពុជាបានប្រកាសបើកទទួលពាក្យសុំអាហារូបករណ៍ក្រោមកម្មវិធី "European Global Scholarship...
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន ៣៣០កន្លែងនៅវិទ្យាស្ថានជាតិសង្គមកិច្ចឆ្នាំសិក្សា២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 04/09/2024
ឱកាសសិក្សាអាហារូបករណ៍ចំនួន៣៣០កន្លែងថ្នាក់បរិញ្ញាបត្រនៅវិទ្យាស្ថានជាតិសង្គមកិច្ចសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាលើមុខជំនាញដែលកំពុងមានតម្រូវការទីផ្សារការងារជាច្រើនមុខជំនាញ។
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាលាជាតិផែនការ និងស្ថិតិឆ្នាំ២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 12/02/2024
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ចំនួន២០កន្លែងនៅសាលាជាតិផែនការ និងស្ថិតិសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍...
សាកលវិទ្យាល័យ Chulalongkorn ជ្រើសរើសនិស្សិតអាហារូបករណ៍ថ្នាក់បរិញ្ញបត្រជាន់ខ្ពស់ និងបណ្ឌិតឆ្នាំ២០២៣
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 08/02/2023
សាកលវិទ្យាល័យ Chulalongkorn នៃប្រទេសថៃ បានប្រកាសជ្រើសរើសនិស្សិតមកពីប្រទេសក្នុងតំបន់អាស៊ាន និងក្រៅអាស៊ានឱ្យប្រឡងយកអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់...
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន១០០កន្លែងពីក្រសួងប្រៃសណីយ និងទូរគមនាគមន៍ឆ្នាំសិក្សា២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 30/10/2024
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន១០០កន្លែងពីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ សិក្សានៅបណ្ឌិតសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា និងសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ សម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សា...
អាហារូបករណ៍ពីកម្មវិធី UWC សម្រាប់សិស្សវិទ្យាល័យឆ្នាំសិក្សា២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 03/12/2024
កម្មវិធី United World College (UWC) ប្រកាសផ្ដល់ឱកាសសិក្សាអាហារូបករណ៍ដល់សិស្សកម្ពុជា ដែលកំពុងសិក្សានៅវិទ្យាល័យ ចំនួន៥កន្លែងសម្រាប់ឆ្នាំសិក្សា២០២៥ ដល់ ២០២៧។ អាហារូបករណ៍ផ្ដល់ជូនការសិក្សានៅប្រទេសជប៉ុន ប្រទេសចិន...
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប

របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧







ព័ត៌មានទូទៅ
មើលទាំងអស់ ➧
សាលារៀនប្រមាណ២០០ នៅទូទាំងប្រទេស មានលទ្ធភាពអនុវត្តកម្មវិធីសិក្សា «៤ម៉ោង+២» ដែលសិស្សរៀនសរុប៦ម៉ោងក្នុងមួយថ្ងៃ ខណៈរាជរដ្ឋាភិបាលគ្រោងពង្រីកកម្មវិធីនេះ

ឯកសារបណ្ណសារ ដែលស្ថិតនៅបណ្ណសារដ្ឋានជាតិ គឺជា «ឫសគល់» ឬ «ឫសកែវ» នៃអត្តសញ្ញាណ និង ចំណេះដឹងជាតិ

ក្រុមហ៊ុន មេនូឡាយហ្វ៍ បានបន្តកិច្ចសហការយ៉ាងរឹងមាំជាមួយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ក្នុងនាមជាដៃគូសហការផ្ដាច់មុខនៃព្រឹត្តិការណ៍រត់ប្រណាំង

គម្រោងសហការរវាងក្រសួងអប់រំ និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) «កសាងសមត្ថភាពបច្ចេកវិទ្យាព័ត៌មាន និងគមនាគមន៍សម្រាប់ការអប់រំនៅមធ្យមស...

មនុស្សជាច្រើនយល់ច្រឡំថា ពាក្យថា «វិន័យ» គឺជាទ្រុងដែកដែលរឹតត្បិតសេរីភាព ឬជាទោសទណ្ឌដែលបង្ខំចិត្តឱ្យធ្វើរឿងដែលមិនចូលចិត្ត

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររងពេញថ្លៃ ៣០ កន្លែងនៅសាកលវិទ្យាល័យពុទ្ធិសាស្ត្រ

ខណៈប្រទេសជាច្រើននៅលើពិភពលោកកំពុងរឹតត្បិតការប្រើប្រាស់ទូរស័ព្ទនៅក្នុងថ្នាក់រៀន, សម្រាប់ប្រទេសកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត

នៅព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះ បេក្ខជនជាប់បម្រុង គ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារ កម្រិតវិទ្យាល័យ សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧ ប្រមាណ...
កម្មវិធីពិសេសរបស់ AMS ECONOMY






























ព័ត៌មានសង្ខេប
ប្រភេទវីដេអូ (VIDEO)ព័ត៌មានផ្សេងៗទៀត
View all






























