AMS Economyឯកឧត្តម សុក ស៊ីផាន់ណា ៖ អភិវឌ្ឍន៍ធនធានមនុស្សជំនាញបច្ចេកវិទ្យា ផ្តើមចេញពីម្តាយឪពុកបណ្តុះនិស្ស័យកុមារ
ភ្នំពេញ – ជំនាញបច្ចេកវិទ្យា គឺជាជំនាញម៉្យាងដែលត្រូវការចំណេះដឹងមូលដ្ឋានខ្ពស់ ទាមទារឱ្យសិស្សនិស្សិតស្វែងយល់ឱ្យច្រើន ជាពិសេសត្រូវមានចំណេះដឹងផ្នែកវិទ្យាសាស្ត្រពិត ដូចជា រូបវិទ្យា និងគណិតវិទ្យាជាដើម ។ សព្វថ្ងៃធនធានមនុស្សផ្នែកនេះនៅកម្ពុជាហាក់នៅមានកម្រិតនៅឡើយ ។ ឯកឧត្តម សុក ស៊ីផាន់ណា ទីប្រឹក្សាជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា យល់ថា ការពង្រឹងធនធានមនុស្សមានជំនាញបច្ចេកវិទ្យា ទាមទារការយកចិត្តទុកដាក់ពីឪពុកម្ដាយ ឬអាណាព្យាបាលចូលរួមជំរុញ និងបណ្តុះនិស្ស័យកុមារឱ្យស្រឡាញ់ជំនាញបច្ចេកវិទ្យា ។

ឯកឧត្តម សុក ស៊ីផាន់ណា ទីប្រឹក្សាជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា មានប្រសាសន៍ថា វិស័យផ្សេងអាចមានលុយទៅបើអាជីវកម្មបាន តែវិស័យបច្ចេកវិទ្យាមិនអាចទេ ធនធានមនុស្សផ្នែកនេះត្រូវតែឆ្លងកាត់ការហ្វឹកហ្វឺន និងរៀនសូត្រដោយមានមូលដ្ឋានច្បាស់លាស់ ។ ប្រសិនបើចង់បានធនធានមនុស្សប្រភេទនេះ ម្តាយឪពុកត្រូវតែចូលរួមលើកទឹកចិត្តកុមារឱ្យស្រឡាញ់ការសិក្សាតាំងពីថ្នាក់ដំបូងរបស់ពួកគេ ។
“នៅក្នុងឧស្សាហកម្ម ៤.០ គេអត់ត្រូវការមនុស្សគណនី ១ម៉ឺននាក់ទេ គេត្រូវការអ្នកដែលមានចំណេះដឹងខាងផ្នែកបច្ចេកវិទ្យាហ្នឹងច្រើននាក់…”
ឯកឧត្តម សុក ស៊ីផាន់ណា
ឯកឧត្តម សុក ស៊ីផាន់ណា បានបញ្ជាក់បន្ថែមថា ក្រៅពីកត្តាអាណាព្យាបាលចូលរួមជំរុញការសិក្សារបស់កូន ទន្ទឹមគ្នានេះវិស័យរដ្ឋ និងវិស័យឯកជន ត្រូវមានយុទ្ធនាការពង្រឹងសមត្ថភាពយុវជនឱ្យមានជំនាញ ធ្វើយ៉ាងណាឱ្យពួកគេយល់អំពីសារៈសំខាន់នៃវិស័យនេះ និងប្រើប្រាស់សម្រាប់ការអភិវឌ្ឍប្រទេសជាតិ ។ លើសពីនេះ វិស័យអប់រំត្រូវពង្រឹងមុខវិជ្ជាវិទ្យាសាស្ត្រនៅគ្រប់កម្រិតសិក្សាទៅដល់សិស្សានុសិស្ស ដើម្បីជាទុនជួយដល់យុវជនឱ្យបោះជំហានបន្តក្រោយពេលបញ្ចប់មធ្យមសិក្សាទុតិយភូមិ ។

“ផ្នត់គំនិតរបស់ប្រជាជនខ្មែរភាគច្រើន មិនទាន់បានបើកចិត្តទូលាយក្នុងការកំណត់គោលដៅសិក្សាដល់កូនៗនៅឡើយទេ និយាយរួមគឺ មុខរបរណាដែលគាត់មើលឃើញថារកកម្រៃបាន ហើយងាយស្រួល ពួកគាត់នឹងជំរុញកូនៗ របស់គាត់ចាប់យកជំនាញនោះ។ ប៉ុន្តែបើក្នុងន័យជាតិនិយម ការចម្រេចចិត្តបែបនេះ គាត់មិនបានផ្ដល់ឱកាសដល់យុវជនជំនាន់ក្រោយបានរួមចំណែកក្នុងការជួយអភិវឌ្ឍន៍សង្គមនោះឡើយ”
ឯកឧត្តម សុក ស៊ីផាន់ណា
សូមជម្រាបថា ជំនាញបច្ចេកវិទ្យា ជាផ្នែកមួយសំខាន់និងចាំបាច់សម្រាប់កម្ពុជាជាប្រទេសកំពុងអភិវឌ្ឍន៍ និងរបត់នៃការរីកចម្រើនបច្ចេកវិទ្យា ។ ទន្ទឹមគ្នានេះ មុខវិជ្ជា STEM បានក្លាយជាផ្នែកយ៉ាងសំខាន់មិនអាចខ្វះបានសម្រាប់គ្រប់ចង្វាក់ផលិតកម្ម និងអាជីវកម្មធំៗនៅក្នុងប្រទេសកម្ពុជា ។
ចំណែក STEAM ជាបណ្តុំមុខវិជ្ជាដូចជា វិទ្យាសាស្ត្រ (Science) បច្ចេកវិទ្យា (Technology) វិស្វកម្ម (Engineering) សិល្បៈ (Art) និងគណិតវិទ្យា (Mathematic) សំខាន់សម្រាប់ការសិក្សាក្នុងបរិបទនៃការរីកចម្រើនឌីជីថលនាពេលបច្ចុប្បន្ន និងសម្រាប់ទីផ្សារការងារនាពេលអនាគត ។ មុខវិជ្ជាថ្មីនេះសំខាន់សម្រាប់ការសិក្សារបស់កូនដែលម្តាយឪពុកត្រូវមានវិធីសាស្ត្រលើកទឹកចិត្តឱ្យកូនសិក្សា៕
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026
ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
វគ្គសិក្សាឥតគិតថ្លៃតាម online ទាំង១០នៅសាកលវិទ្យាល័យតូរ៉ុនតូប្រទេសកាណាដា
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 30/03/2023
សាកលវិទ្យាល័យតូរ៉ុនតូ នៃប្រទេសកាណាដា បានផ្ដល់ការសិក្សាដោយឥតគិតថ្លៃតាមរយៈប្រព័ន្ធ Online ចំនួន១៥មុខជំនាញ ។...
មជ្ឈមណ្ឌលអន្តេវាសិកនិស្សិតនារីប្រកាសជ្រើសរើសនិស្សិតនារីទទួលបានការស្នាក់នៅបណ្ដោះអាសន្នឆ្នាំសិក្សា២០២៤-២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 14/10/2024
តាមរយៈការគាំទ្រ និងលើកទឹកចិត្តដល់វិស័យអប់រំ ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសជ្រើសរើសនិស្សិតនារីចំនួន១០៤នាក់...
អាហារូបករណ៍រៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ៧៤០កន្លែង នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រៃវែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 24/11/2023
វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រៃវែង ប្រកាសផ្តល់អាហារូបករណ៍១០០ភាគរយ ដល់សិស្ស និស្សិតរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ចំនួន ៧៤០នាក់។
អាហារូបករណ៍ថ្នាក់អនុបណ្ឌិត និងបណ្ឌិត ពីកម្មវិធី Australia Awards ប្រទេសអូស្រ្តាលី
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 19/04/2023
កម្មវិធីអាហារូបករណ៍ «Australia Awards Scholarships Intake 2024» របស់រដ្ឋាភិបាលអូស្រ្តាលី សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត ចាប់ផ្តើមដំណើរការចុះឈ្មោះ...
ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រពីកម្មវិធីអាហារូបករណ៍សម្ដេចវិបុលបញ្ញា សុខ អាន នៅសាកលវិទ្យាល័យពុទ្ធិសាស្ត្រ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 08/01/2024
ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រពីកម្មវិធីអាហារូបករណ៍សម្ដេចវិបុលបញ្ញា សុខ អាន នៅសាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ សម្រាប់ឆ្នាំសិក្សា២០២៤។ អាហារូបករណ៍ផ្តោតលើឧត្តមភាព...
វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវផ្ដល់អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈ១៧៩កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 23/05/2023
គម្រោងគាំទ្រនិរន្តភាពហេដ្ឋារចនាសម្ព័នជនបទដើម្បីទៅផ្សារកសិករ និងពាណិជ្ជូបនីយកម្ម(SAAMBAT) សហការណ៍ជាមួយវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវ...
អាហារូបករណ៍សិក្សាវិស្វកម្មឌីហ្សាញ 3D Design & 3D Printing ជាមួយ ស.ស.យ.ក រាជធានីភ្នំពេញ និង STEAMING Cambodia
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 01/09/2023
ជាឱកាសសម្រាប់ប្អូនៗជាសិស្សថ្នាក់ទី៩ ដល់និស្សិតមហាវិទ្យាល័យ (ពិសេសប្អូនៗដែលចង់រៀនខាងមេកានិក) ពេលនេះ មានការផ្តល់អាហារូបករណ៍សម្រាប់ការសិក្សាវិស្វកម្មឌីហ្សាញ 3D Design & 3D Printing ...
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យតូក្យូ ADB ឆ្នាំសិក្សា២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 31/07/2023
កម្មវិធីអាហារូបករណ៍ The Asian Development Bank – Japan Scholarship Program (ADB-JSP) ផ្ដល់ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកល...
អាហារូបករណ៍ ៥០ភាគរយ សម្រាប់មន្រ្តីរាជការបម្រើការនៅក្រសួងមហាផ្ទៃ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 03/11/2025
អាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា បានប្រកាសផ្តល់អាហារូបករណ៍ ៥០% សម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ (អនុបណ្ឌិត) និងថ្នាក់បណ្ឌិត សិក្សានៅសាកលវិទ្យាល័យអាស៊ីអឺរ៉ុប...
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប

របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧







ព័ត៌មានទូទៅ
មើលទាំងអស់ ➧
សាលារៀនប្រមាណ២០០ នៅទូទាំងប្រទេស មានលទ្ធភាពអនុវត្តកម្មវិធីសិក្សា «៤ម៉ោង+២» ដែលសិស្សរៀនសរុប៦ម៉ោងក្នុងមួយថ្ងៃ ខណៈរាជរដ្ឋាភិបាលគ្រោងពង្រីកកម្មវិធីនេះ

ឯកសារបណ្ណសារ ដែលស្ថិតនៅបណ្ណសារដ្ឋានជាតិ គឺជា «ឫសគល់» ឬ «ឫសកែវ» នៃអត្តសញ្ញាណ និង ចំណេះដឹងជាតិ

ក្រុមហ៊ុន មេនូឡាយហ្វ៍ បានបន្តកិច្ចសហការយ៉ាងរឹងមាំជាមួយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ក្នុងនាមជាដៃគូសហការផ្ដាច់មុខនៃព្រឹត្តិការណ៍រត់ប្រណាំង

គម្រោងសហការរវាងក្រសួងអប់រំ និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) «កសាងសមត្ថភាពបច្ចេកវិទ្យាព័ត៌មាន និងគមនាគមន៍សម្រាប់ការអប់រំនៅមធ្យមស...

មនុស្សជាច្រើនយល់ច្រឡំថា ពាក្យថា «វិន័យ» គឺជាទ្រុងដែកដែលរឹតត្បិតសេរីភាព ឬជាទោសទណ្ឌដែលបង្ខំចិត្តឱ្យធ្វើរឿងដែលមិនចូលចិត្ត

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររងពេញថ្លៃ ៣០ កន្លែងនៅសាកលវិទ្យាល័យពុទ្ធិសាស្ត្រ

ខណៈប្រទេសជាច្រើននៅលើពិភពលោកកំពុងរឹតត្បិតការប្រើប្រាស់ទូរស័ព្ទនៅក្នុងថ្នាក់រៀន, សម្រាប់ប្រទេសកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត

នៅព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះ បេក្ខជនជាប់បម្រុង គ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារ កម្រិតវិទ្យាល័យ សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧ ប្រមាណ...
កម្មវិធីពិសេសរបស់ AMS ECONOMY






























ព័ត៌មានសង្ខេប
ប្រភេទវីដេអូ (VIDEO)ព័ត៌មានផ្សេងៗទៀត
View all






























